
មិនថាកខ្វក់យ៉ាងណាទេ បើចង់សម្អាតផ្ទះបានស្អាតឥតខ្ចោះ ត្រូវមើលតិចនិកទាំង ៤ នេះ
ជាទូទៅរាល់ពេលជិតចូលឆ្នាំថ្មីម្ដងៗ មនុស្សម្នាតែងតែនាំគ្នាសម្អាតផ្ទះឱ្យបានត្រឹមត្រូវ ទើបគ្រួសាររស់នៅបានសុខស្រួល។ យ៉ាងណាក៏ដោយ នៅពេលដែលនិយាយអំពីការសម្អាតផ្ទះ មនុស្សជាច្រើនក៏មានការភ័ន្តច្រឡំ ដោយសារតែពួកគេមិនដឹងពីរបៀបរក្សាផ្ទះឱ្យស្អាតដោយមិនចាំបាច់ចំណាយពេលច្រើនពេក។ ដូច្នេះ តើមានវិធីអ្វីខ្លះដើម្បីសម្អាតផ្ទះឲ្យបានស្អាតបាត? ខាងក្រោមនេះជាគន្លឹះដ៏ល្អ អាចធ្វើឱ្យអ្នកសម្អាតផ្ទះកាន់តែងាយស្រួល។ ទាំងនេះជាជំហានក្នុងការសម្អាតផ្ទះប្រកបដោយប្រសិទ្ធភាព៖ ១. យកធូលីទាំងអស់ចេញពីក្នុងផ្ទះ ជំហានដំបូងត្រូវយកធូលីចេញពីផ្ទះទាំងមូលឲ្យអស់ ដោយត្រូវប្រើកម្រាលពូកគ្របលើគ្រែ តុកាហ្វេ តុជាដើម មុននឹងបោសសម្អាត ដើម្បីកុំឱ្យធូលីធ្លាក់លើគ្រឿងសង្ហារឹម និងវត្ថុផ្សេងៗ។ ២. សម្អាតវាំងនន ជំហានទីពីរគឺត្រូវសម្អាតវាំងនន ដោយសារវាំងននបន្ទាប់ពីព្យួរអស់រយៈពេលមួយឆ្នាំនឹងមានធូលីកកកុញ ដូច្នេះនៅពេលសម្អាតអ្នកគួរតែដកវាំងននចេញហើយលាងសំអាត ប្រសិនបើមានម៉ាស៊ីនបោកគក់ដោយស្វ័យប្រវត្តិនៅក្នុងផ្ទះនោះវានឹងកាន់តែងាយស្រួល។ ៣. ជូតកំរាលឥដ្ឋ សម្អាតតុ និងកៅអី ដើម្បីឲ្យការងារសម្អាតកាន់តែមានភាពល្អិតល្អន់…











