
ទីតាំងរមាស់ ៤ កន្លែងលើរាងកាយនឹងធ្វើឲ្យអ្នកអាយុខ្លី បើមិនព្យាបាលឲ្យទាន់ពេលទេ
ប្រសិនបើអ្នករកឃើញថា រាងកាយបង្ហាញសញ្ញាមិនប្រក្រតីទាំង ៤ ដូចខាងក្រោម អ្នកមិនគួរព្រងើយកន្តើយឡើយ ត្រូវតែទៅជួបគ្រូពេទ្យជាប្រញាប់ដើម្បីរកមូលហេតុ និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលាបើចាំបាច់។ រមាស់ដៃនិងជើង ជាទូទៅនៅពេលដែលដៃ និងជើង មានអាការៈរមាស់មនុស្សភាគច្រើនតែងតែគិតថា ជាជំងឺសើស្បែក ប៉ុន្តែពេលខ្លះការរមាស់ដៃ និងជើងនេះ ក៏អាចជាសញ្ញានៃជាតិស្ករក្នុងឈាមឡើងខ្ពស់ផងដែរ។ ដោយសារនៅពេលដែលជាតិស្ករក្នុងឈាមកើនឡើង រាងកាយនឹងបាត់បង់ជាតិទឹក កាត់បន្ថយឈាមស្រស់ដើម្បីចិញ្ចឹមស្បែក។ លើសពីនេះទៀត សរសៃប្រសាទដែលខូចនឹងធ្វើឱ្យការបែកញើសនៅក្នុងស្បែកត្រូវបានរំខានធ្វើឱ្យស្បែកមានសភាពស្ងួតរមាស់។ មួយវិញទៀត បើជាតិស្ករក្នុងឈាមមិនត្រូវបានគ្រប់គ្រងបានល្អ អាចនាំឱ្យមានផលវិបាកនៃសរសៃឈាមបេះដូង និងសរសៃប្រសាទ កាត់បន្ថយអាយុសង្ឃឹមរស់។ រមាស់ “តំបន់ឯកជន” នេះគឺជាសញ្ញានៃជំងឺរោគស្ត្រីដែលអាចបណ្តាលមកពីការរលាក ប៉ុន្តែពេលខ្លះវាក៏ជាសញ្ញាព្រមានអំពីវត្តមាននៃដុំសាច់ ឬការផ្លាស់ប្តូរអ័រម៉ូន ដែលទាក់ទងនឹងការលូតលាស់នៃកោសិកាសាហាវផងដែរ។ រមាស់ក្នុងសុដន់…











