
តើម្នាក់ណាមានស្នាមញញឹមក្លែងក្លាយ? ជម្រើសរបស់អ្នក អាចបង្ហាញពីលក្ខណៈពិសេសសំខាន់ៗ របស់អ្នក
ស្វែងយល់ថាតើអ្នកពូកែប៉ុណ្ណាក្នុងការវិភាគអារម្មណ៍របស់មនុស្សផ្សេងទៀត។ ចម្លើយរបស់អ្នកនឹងបង្ហាញពីអ្វីដែលជាលក្ខណៈសំខាន់ៗអំពីខ្លួនអ្នក។ *តើអ្នកណាមានស្នាមញញឹមក្លែងក្លាយ? 1. រូបភាពទី១៖ អ្នកឆាប់ទទួលយកអារម្មណ៍របស់អ្នកដទៃ ហើយជួនកាលជឿជាក់លើគេជ្រុលពេក។ មានន័យថាអ្នកជាមនុស្សយល់ចិត្តអ្នកដទៃ។ អ្នកអាចស្រូបយកភាពអវិជ្ជមាន ដូចជាការថប់បារម្ភ និងកំហឹង ហើយវាក៏អាចធ្វើអោយអ្នកអស់កម្លាំងដោយសារតែអ្នកនៅកំដរគេខ្លាំងពេក។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ អ្នកក៏បានចែករំលែកអារម្មណ៍វិជ្ជមានផងដែរ។ អ្នកជាមិត្តល្អក្នុងពេលគ្រប់កាលៈទេសៈ ទៅល្អក្តី ឬអាក្រក់ក្តី។ 2. រូបភាពទី២៖ អ្នកមានលក្ខណៈល្អប្លែកពីអ្នកដទៃ ដោយសារតែអ្នកបានរកឃើញតុល្យភាពរវាងភាពរឹងមាំ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ អ្នកធ្លាប់ជួបអស់ហើយនូវបទពិសោធន៍ផ្លូវអារម្មណ៍នៅក្នុងជីវិតរបស់អ្នក ប៉ុន្តែអ្នកមិនដែលអនុញ្ញាតឱ្យវាគ្រប់គ្រងគំនិតរបស់អ្នកឡើយ។ អ្នកមានឥទ្ធិពលអាចគ្រប់គ្រងខ្លួនឯងបានយ៉ាងល្អ! 3. អ្នកជាមនុស្សមានការប្រែប្រួលដែលកម្រនឹងបាត់បង់ភាពជឿជាក់របស់ខ្លួន ទោះជាមានអ្វីកើតឡើងចំពោះអ្នកក៏ដោយ។ អ្នកពង្រីកពីភាពវិជ្ជមាន ហើយអ្នកគាំទ្រ និងលើកទឹកចិត្តដល់មនុស្សដែលនៅក្បែរអ្នក។…











