អតីតកាលបានកន្លងផុតទៅ ជួនក៏ល្អ ជួនក៏មិនល្អ!!!

Knongsrok 1
ការផ្សាយពាណិជ្ជកម្ម

ស្រ្តីគ្រប់រូបតែងតែថែរក្សា ខ្វល់ខ្វាយ យកចិត្តទុកដាក់បំផុតចំពោះរូបរាងកាយរបស់ខ្លួន នៅពេលដែលនាងដឹងថាខ្លួននាងឈានដល់វ័យមួយដែលគ្រប់ការ។

បើទោះបីជានាងមានរាងកាយស្រលូនក្តី រាងកាយមានសាច់មានឈាមបន្តិចក្ដី តែនាងពេញចិត្តនឹងអ្វីដែលជារូបនាង ជាអ្វីដែលមាតារបស់នាងបានផ្តល់ឱ្យនាង ហើយក៏ខិតខំថែរក្សារហូតដល់ពេលនាងបានជួបអ្នក។

ការផ្សាយពាណិជ្ជកម្ម

ចាប់ពីពេលដែលនាងបានស្គាល់អ្នក នាងប្រាកដជាបានគិត និងមើលឃើញផ្ទាល់នឹងភ្នែក ពីភាពជាម្តាយ ជាស្រ្តីមេផ្ទះ ជាភរិយា ជាកូនប្រសារ និងអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតនាងគឺ រូបរាងកាយរបស់នាង នឹងត្រូវផ្លាស់ប្តូរដោយសារតែបុរសម្នាក់ដែលជាឪពុករបស់ក្មេងដែលនាងបានពរពោះជាងប្រាំបួនខែ។

ជាស្រ្តីដែលធ្លាប់តែរស់នៅជាមួយឪពុកម្តាយ ដល់ម៉ោងទៅសាលា ដល់ម៉ោងញាំបាយ មិនសូវបានធ្វើការងារផ្ទះ  រាងកាយតូចច្រឡឹង ក្រអូបសាយដោយក្លិនគន្ធាពិដោរ ស្លៀកពាក់រឹបរាងតាមប្រាថ្នាជាដើម នឹងត្រូវផ្លាស់ប្តូរគ្រប់យ៉ាងនៅពេលដែលអ្នកក្រាបសំពះផ្ទឹមសុំអ្នកមានគុណបង្កើតនាង ទៅរស់នៅតែពីរនាក់ជាមួយនាង។

ការផ្សាយពាណិជ្ជកម្ម

ក្តីស្រលាញ់មួយនេះ គឺនាងហ៊ានលះបង់គ្រប់បែបយ៉ាងគឺ ដើម្បីតែអ្នកតែម្នាក់គត់។

នៅក្រោយពេលរៀបការរួច អ្នកនឹងមានអារម្មណ៍លើសពីមួយដងដែលថាខ្លួនស្តាយក្រោយដែលបានរៀបការ ហើយពេលខ្លះ អ្នកថែមទាំងមានទំនាក់ទំនងស្នេហាជាមួយស្រីក្មេងផ្សេងទៀតក្រៅពីប្រពន្ធរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

ស្រីក្មេងរបស់អ្នកនេះ គេស្រលាញ់អ្នកតែពេលដែលអ្នកមានលុយ មានឡានតែប៉ុណ្ណោះ ប៉ុន្តែស្រីដែលតែងតែចាំអ្នកនៅផ្ទះ មិនថាយប់ថាថ្ងៃ គឺស្រលាញ់អ្នកមិនថាតែពេលអ្នកមានលុយ ឬអត់លុយ មានឡាន ឬអត់ឡានឡើយ គឺតែងតែស្រលាញ់អ្នក នៅក្បែរអ្នកពេញមួយជីវិតរបស់នាង ហើយបើទោះបីនាងដឹងថាអ្នកមានស្រីក្មេងនៅក្រៅក៏ដោយ។

លើសពីនេះទៅទៀត អ្នកត្រូវដឹងថា នៅពេលដែលប្រពន្ធរបស់អ្នកមានផ្ទៃពោះ រយៈពេលនេះគឺជាពេលវេលាដែលនាងគួរអោយស្រលាញ់និងចង់ថ្នាក់ថ្នមបំផុតបើទោះបីនាងមិនស្រស់ស្អាតដូចកាលពីនាងនៅខ្លួនមួយក៏ដោយ។

ការផ្សាយពាណិជ្ជកម្ម

រយៈពេលនេះដែល គឺជាពេលវេលាដែលពិបាកជាទីបំផុត ព្រោះនាងត្រូវរែកពុនឧបសគ្គ គ្រោះថ្នាក់គ្រប់បែបយ៉ាងដើម្បីនាំយកទេវបុត្រ ទេពធីតាជាទីស្រលាញ់របស់អ្នកមកជូនអ្នកទាំងនាងដឹងថា រាងកាយរបស់នាងនឹងត្រូវបានផ្លាស់ប្តូរ ខូចទ្រង់ទ្រាយទាំងស្រុង។

តែនាងក៏មិនរុញរាញនឹងប្រគល់ជូនអ្នក នូវអ្នកស្នងត្រកូលរបស់អ្នកដែរ។ ហេតុដូច្នេះហើយ ចូរអ្នកកុំដកដង្ហើមធំ ឬត្អូញត្អែរ ឬគេងបែរខ្នងដាក់នាងពេលឃើញប្រពន្ធរបស់អ្នកមិនស្អាតដូចស្រីក្រមុំ ឬកុំខឹងនឹងនាងពេលអ្នកគេងជិតនាងតែមិនអាចរួមដំណេកនឹងអ្នកតទៅទៀតបាន។

ការផ្សាយពាណិជ្ជកម្ម

មួយវិញទៀត រឿងមួយដែលនាងបារម្ភបំផុតនៅក្រោយពេលរៀបការជាមួយអ្នកគឺ ទាស់សំដីជាមួយម្តាយរបស់អ្នក។ នាងមិនដែលនឹកគិតថានឹងធ្វើជាសត្រូវរបស់ម្តាយរបស់អ្នកឡើយ គឺផ្ទុយមកវិញ គឺនាងចង់ឃើញម្តាយរបស់អ្នកញញឹមរកនាងគ្រប់ពេលដែលនាងឃើញមុខគាត់។

ចូរអ្នកកុំបណ្តោយអោយអ្នកម្តាយរបស់អ្នកគិតថា ប្រពន្ធរបស់អ្នកមកដណ្តើមអ្នកពីគាត់ ព្រោះថាមនុស្សចាស់កាន់តែចាស់ គឺចរិតកាន់តែដូចក្មេង ហើយថែមទាំងចិត្តច្រើន និយាយស្តីឆាប់ខឹងបំផុត។ អ្នកត្រូវតែធ្វើខ្លួនជាអាជ្ញាកណ្តាល រឹតចំណងមិត្តភាពរវាងប្រពន្ធរបស់អ្នក និងម្តាយរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

កាយវិការនេះទើបសមជាមហាបុរសសម្រាប់ភរិយារបស់អ្នក និងសម្រាប់ម្តាយរបស់អ្នក។

ជាចុងក្រោយ អ្នកត្រូវដឹងថា ស្ត្រីប្រៀបបានដូចបុប្ផាសម្រាប់ស្រលាញ់ មិនមែនសំរាប់គយគន់ឬក្រេបលំអងឡើយ។

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកមិនយល់ពីអត្ថន័យនេះទេ អ្នកក៏មិនមានក្តីស្រលាញ់ពិតសម្រាប់នាងដែរ។

អ្នកគួរតែកុំប្រញាប់យកប្រពន្ធ បើអ្នកនៅមិនទាន់យល់ន័យសេចក្តីរបស់ភាពជាស្ត្រី។ ចាំដល់ពេលអ្នកយល់ នោះវាក៏មិនយឺតពេលដែរ។

ការផ្សាយពាណិជ្ជកម្ម

អតីតកាលបានកន្លងផុតទៅ ជួនក៏ល្អ ជួនក៏មិនល្អ ហើយក៏គ្មានអ្នកណាស្រវារឱបអតីតកាលដែលសោកសៅដែរ ព្រោះយើងម្នាក់មិនបានរស់នក្នុងអតីតកាលឡើយ។

ប្រសិនបើប្រពន្ធរបស់អ្នកមានអតីតកាលមិនគាប់ប្រសើរ អ្នកក៏មិនចាំបាច់សើរើយកមកអត្ថាធិប្បាយដែរ ព្រោះនាងមិនបានត្រឡប់ទៅរស់នៅក្នុងអតីតកាលដ៏សោកសៅរបស់នាងទៀតដែរ។

បើអ្នកសម្រេចចិត្តថារៀបការជាមួយនាងហើយ នោះគឺមានន័យថា អ្នកព្រមទទួលយកអ្វីៗគ្រប់យ៉ាងដែលជារបស់នាង។ ចូរអ្នកស្រលាញ់នាងដោយក្តីមេត្តា ដោយក្តីស្រលាញ់ពិតចេញពីដួងចិត្ត ដូចដែលឪពុករបស់នាងស្រលាញ់នាង។

បើទោះបីជានាងមិននិយាយតបនឹងអ្នកវិញ តែក្នុងចិត្តនាងនឹងស្រលាញ់អ្នកអស់មួយជីវិត នោះគឺសេចក្តីស្រលាញ់ដែលមានទាំងការដឹងគុណ និងការគោរព។

ប្រភព៖ វឌ្ឍនា

ការផ្សាយពាណិជ្ជកម្ម