កិច្ចការដូចគ្នា អាចប្តូរវីធីសាស្រ្តខុសគ្នាមកអនុវត្ត ទើបប្រាកដថា មិនស្មុគស្មាញ មិនរញ៉េរញ៉ៃ

New Copy
ការផ្សាយពាណិជ្ជកម្ម

ឱ្យតែរំឭកដល់រឿងការងារ ដឹងតែមានអារម្មណ៍ថាដូចត្រូវគេធ្វើបាប រវល់វីវក់រាល់ថ្ងៃ បែរជាធ្វើការមិនចេះចប់មិនចេះហើយសោះ នៅត្រូវថៅកែ ឬថ្នាក់លើស្តីបណ្តោសឱ្យទៀត ថាធ្វើការបណ្តែតបណ្តោយ គ្មានសមត្ថភាព។ ហើយខ្លួនមិនហ៊ានតបតអ្វីឡើយ ចេះតែរអ៊ូរទាំពីក្រោយខ្នងតែប៉ុណ្ណោះ។

រ៉ូសា (Rosa) ធ្វើការរនៅក្នុងក្រុមហ៊ុនមួយ ជាអ្នកទទួលខុសត្រូវផ្នែកកិច្ចការផ្ទៃក្នុង ដ្បិតតែបានធ្វើការអស់ជាង១ឆ្នាំមែនពិត តែចេះតែយល់ថាខ្លួនធ្វើការមិនបានពេញដៃសោះ ពេលខ្លះនៅមានលេចចេញកំហុសទៀតផង។ ខាងក្រោមនេះនឹងរៀបរាប់អំពីការចែកចាំងការងាររបស់នាង ដែលនាងត្រូវធ្វើពេញមួយថ្ងៃ។

ការផ្សាយពាណិជ្ជកម្ម

១. ធ្វើផែនការការងារសម្រាប់ត្រីមាសបន្ទាប់ ថ្ងៃទី២ត្រូវប្រគល់ឱ្យថ្នាក់លើ
២. មានការណាត់ជួបជាមួយនឹងភ្ញៀវសំខាន់ម្នាក់
៣. ម៉ោង១១កន្លះត្រូវទៅទទួលមិត្តភ័ក្រ្តនៅព្រលានយន្តហោះដែលខានជួបគ្នាជាង៥ឆ្នាំ និងជូនគេទៅសណ្ឋាគារ
៤. ទៅមន្ទីរពេទ្យ ដើម្បីបើកថ្នាំអាឡែកស្សី
៥. ទៅធនាគារដើម្បីបំពេញបែបបទពាណិជ្ជកម្ម
៦. ចេញពីធ្វើការត្រូវទៅញុំាបាយជាមួយមនុស្សជាទីស្រលាញ់ ជប់លៀងខួបអនុស្សវរីយ៍។

Working Hard and Being Stressed Out Isn't a Sustainable Model for Success

ការផ្សាយពាណិជ្ជកម្ម

កិច្ចការដែលនាងត្រូវធ្វើមានទាំងអស់នេះ តែស្ទើរតែមិនរលូនទាល់តែសោះតាំងពីពេលចាប់ផ្តើមមកម៉្លេះ។ ដោយសារតែយប់ម្សិលមិញគេងយឺត ធ្វើ់ឱ្យរ៉ូសា (Rosa) ភ្ញាក់យឺតអស់កន្លះម៉ោង ក៏ប្រញាប់ប្រញាល់ជិះឡានទៅធ្វើការ នៅតែយឺតអស់៥នាទីដដែល។ ពេលចូលទៅក្នុងការិយាល័យ ក៏បានទទួលទូរស័ព្ទរបស់ថ្នាក់លើ រំឭកនាងថាថ្ងៃស្អែកត្រូវប្រគល់សៀវភៅផែនការដល់គាត់។

ពេលដែលរ៉ូសា (Rosa) បើកកំព្យូទ័រ ចូលឆែកនៅក្នុងប្រអប់សារអ៊ីម៉ែលរបស់ខ្លួន គឺបានតបសាររបស់ភ្ញៀវ និង បណ្តាសាខាក្រុមហ៊ុនយ៉ាងលឿន និងបានខលឆ្លើយតបចំពោះការសួរនាំរបស់បណ្តាសាខាក្រុមហ៊ុនមិនឈប់។ ចុងក្រោយពេលដែលការខលបានបញ្ចប់ហើយនោះ គឺដល់ម៉ោង១១បាត់ទៅហើយ។ នាងត្រូវទៅសុំច្បាប់ថ្នាក់លើចេញទៅក្រៅ ដើម្បីប្រញាប់ទៅព្រលានយន្តហោះ សំណាងហើយទើបតែហួស១០នាទី ពេលដែលគិតចង់ខលទៅមិត្តភ័ក្រ្តរបស់នាង ទើបចាប់អារម្មណ៍ថាមិត្តរបស់នាងមុនពេលឡើងយន្តហោះបានផ្ញើរសារប្រាប់នាងថា៖ “យន្តហោះហោះយឺតបន្តិចហើយ”។

ការផ្សាយពាណិជ្ជកម្ម

ពេលដែលបានជួបមិត្តភ័ក្រ្តនៅម៉ោង១២ រ៉ូសា (Rosa) បានជូនមិត្តនាងទៅដល់សណ្ឋាគារ រួចបានហូបបាយជាមួយគ្នា។ ពេលដែលហូបបាយ ចិត្តរបស់នាងមិនស្ងប់ឡើយ នៅក្នុងចិត្តរបស់នាងគិតថាម៉ោង១៤ ៖ ៥០ ត្រូវទៅជួបភ្ញៀវហើយ ដូច្នេះនាងញុំាបាយបណ្តើរ ណាត់ភ្ញៀវទៅទីតាំងដែលណាត់ជួបបណ្តើរ។ ដល់ម៉ោង ១៤៖០០ នាងបានលាមិត្តរបស់នាង ប្រញាប់ទៅកន្លែងណាត់ជួបភ្ញៀវនោះ។ ដោយសារនាងអាឡែកស្សីនឹងម្សៅ ពេលដែលនាងជួបភ្ញៀវ គឺកណ្តាសមិនឈប់ ហើយនាងបានសុំទោសភ្ញៀវចំពោះអាការៈរបស់នាង នៅខណៈនោះនាងរឹងខ្លួនខ្លាំងណាស់។

The Trap Of Being A Hard Worker

ការផ្សាយពាណិជ្ជកម្ម

ពេលត្រលប់មកដល់ក្រុមហ៊ុនវិញ ទើបតែអង្គុយចុះភ្លាម គិតចង់រកសរសេរផែនការការងារ ស្រាប់តែខាងធនាគារខលមកតឿននាងទៅបំពេញបែបបទពាណិជ្ជកម្ម។ ពេលដែលទៅដល់ធនាគារ ស្រាប់តែត្រូវបានបុគ្គលិកប្រាប់ថាត្រូវបន្ថែមឯកសារ១ទៀត នាងខឹងខ្លាំងណាស់ក៏បានប្រកែកគ្នាជាមួយបុគ្គលិកធនាគារអស់កន្លះថ្ងៃ ថែមទាំងត្រូវត្រលប់ទៅក្រុមហ៊ុនយកឯកសារនោះទៀត។ បន្ទាប់ពីបំពេញបែបទនៅធនាគាររួចរាល់ហើយ នៅសល់តែ១ម៉ោងទៀត គឺដល់ម៉ោងចេញពីធ្វើការបាត់ទៅហើយ។

នាងយល់ថាហត់ខ្លាំងណាស់ គ្មានចិត្តមកសរសេរផែនការនោះទេ ក៏បានខលទៅលេងមិត្តរបស់នាងជជែកលេងដើម្បីបន្ធូរអារម្មណ៍។ ពេលដែលរៀបចំឯកសាររួច នាងបានទៅញាំបាយជាមួយស្វាមីរបស់នាងក្នុងខួបអនុស្សវីរីយ៍ តែទឹកមុខរបស់នាងគឺមិនល្អទេ នាងចេះតែស្ងាបរហូត។ ពេលត្រលប់មកផ្ទះវិញ នាងបានឆុងកាហ្វេ១កែវ អង្គុយនៅមុខកំព្យូទ័រ ប្រញាប់ធ្វើផែនការដែលសំខាន់មួយនោះ ។

ការផ្សាយពាណិជ្ជកម្ម

ការងាររបស់រ៉ូសា (Rosa) តែងតែស្ថិតក្នុងស្ថានភាពបែបនេះ រវល់វីវក់ បែរជាធ្វើមិនចេះអស់ទៅវិញ ត្រូវបានថ្នាក់លើស្តីបន្ទោសថាធ្វើការអូសបន្លាយពេលវេលា គ្មានសមត្ថភាព។ នាងតែងតែរអ៊ូរទាំត្អួញត្អែរដាក់មិត្តភ័ក្រ្ត និងអ្នកផ្ទះនាងថា ការងារនឿយហត់ណាស់ កិច្ចការងារផ្ទៃក្នុងត្រូវចាត់ចែងការងារស្មុកស្មាញច្រើនណាស់។

តាមពិតទៅ គ្រាន់តែមើលក៏ដឹងដែរ មិនមែនការងាររបស់រ៉ូសា (Rosa) ស្មុគស្មាញនោះទេ តែនាងធ្វើការខ្វះការរៀបចំចាត់ចែង មិនចេះពីវិធីសាស្រ្ត។

ការផ្សាយពាណិជ្ជកម្ម

យករ៉ូសា (Rosa) មកធ្វើជាឧទាហរណ៍ចុះ ពេលដែលប្រឈមមុខនឹងតារាងការងាររបស់ខ្លួន នាងតាមពិតអាចប្តូរវិធីសាស្រ្តធ្វើការបាន។

Smart Work vs. Hard Work: How to Become More Productive at Work - EgyptToday

ការផ្សាយពាណិជ្ជកម្ម

១. មុនមួយថ្ងៃរៀបនឹងចូលគេង យកការងារនៅថ្ងៃបន្ទាប់មកមើល១ត្រួស ហើយដាក់ម៉ោងរោទ៍

២. ងើបឱ្យទាន់ម៉ោងទៅធ្វើការ ត្រូវខលទៅរកក្រុមហ៊ុនដែលនៅគ្រប់សាខា ប្រាប់ពួកគេយកឯកសារដែលពាក់ព័ន្ធផ្ញើរតាមអ៊ីម៉ែលឱ្យនាង ហើយផ្តល់ដំណឹងថានៅពេលព្រឹកមានការរវល់ មិនអាចទទួលការសួរនាំអ្វីឡើយ ពេលរសៀលនឹងផ្តល់ការឆ្លើយតបទៅវិញ បន្ទាប់មកខលទៅប្រាប់ភ្ញៀវអំពី ពេលវេលា និងទីកន្លែងណាត់ជួប ម្យ៉ាងទៀតកក់យកហាងកាហ្វេណាដែលនៅក្បែរសណ្ឋាគាររបស់មិត្តភ័ក្រ្តនាង បន្ទាប់មកចាំខលទៅព្រលានយន្តហោះ ដើម្បីបញ្ជាក់ពីពេលវេលាចុះចត។

ការផ្សាយពាណិជ្ជកម្ម

៣. ខលទៅខាងធនាគារ បញ្ជាក់ពីតម្រូវការបែបបទ និងឯកសារដែលពាក់ព័ន្ធនៃការបំពេញបែបបទពាណិជ្ជកម្ម។
៤. បន្ទាប់ពីខលទូរស័ព្ទរួចរាល់ហើយ ក្តោបឱ្យជាប់ការសរសេរផែនការ ជម្រះចោលភាពរំខានដល់ការងារ ជម្នះចិត្ត មុនពេលម៉ោង១១ត្រូវប្រគល់ឱ្យដល់ដល់ថ្នាក់លើ។

៥. ថ្ងៃត្រង់ម៉ោង១១ ពេលចាកចេញពីក្រុមហ៊ុន យកឯកសារដែលធនាគារតម្រូវមកតាមខ្លួនស្រេច។ ប្រើប្រាស់ពេលវេលាចុះចតយឺតរបស់យន្តហោះ ទៅបើកថ្នាំអាឡែកស្សីនៅមន្ទីរពេទ្យ។ ពេលចេញពីមន្ទីរពេទ្យ ដល់ទៅព្រលានយន្តហោះ អាចស្រស់ស្រូបអាហារដ៏ឆ្ងាញ់ជាមួយមិត្តភ័ក្រ្តបាន បន្ទាប់មកចាំទៅហាងកាហ្វានៅក្បែរនោះពិភាក្សាការងារជាមួយភ្ញៀវ។

៦. បន្ទាប់ពីធ្វើបែបបទនៅធនាគាររួចរាល់ហើយ ត្រលប់មកដល់ក្រុមហ៊ុនវិញយកពេលរសៀលនោះទៅដោះស្រាយបញ្ហាក្រុមហ៊ុនគ្រប់សាខា។ ដល់ម៉ោង ១៧៖៥០ នាទី ទៅបន្ទប់ទឹកថែមម្សៅក្រេបបន្តិច រៀបចំទៅញុំាអាហារពេលល្ងាច។

កិច្ចការងារដូចគ្នា ប្តូរវិធីសាស្រ្តមកអនុវត្តន៍ គឺអាចយកកិច្ចការដែលឈឺក្បាល និងអូសបន្លាយនោះប្រែទៅជាកិច្ចការដែលធ្វើដោយតាមសម្រួល នៅអាចផ្តល់ពេលទំនេរដល់ខ្លួនបានច្រើន។ ដូច្នេះហើយថា ធ្វើកិច្ចការត្រូវយោងច្បាប់បែបបទ លក្ខណៈ និងទម្រង់កិច្ចការ ដើម្បីអនុវត្តន៍រៀបចំ ដាច់ខាតកុំធ្វើការអ្វីដែលមិនចេះថ្លឹងថ្លែង ត្រូវប្រើវីធិរហ័ស និងល្អបំផុតមករៀបចំដំណើរការ ទើបអាចរក្សាបាននូវតុល្យភាពរវាងការងារ និងជីវិត៕

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម