យុវវ័យរមែងចូលចិត្តដើរតាមសម័យកាល ភាពទាន់សម័យ ថែមទាំងខ្លាចត្រូវបានភាពទាន់សម័យបោះបង់ចោលខ្លួនទៀតផង។ តាមពិតទៅ បែបនេះគឺជារឿងខុសឆ្គងនោះទេ អ្នកមិនគួរញុំាងឱ្យខ្លួនឯងលិចលង់ក្នុងភាពជឿលឿនជ្រុលរបស់សង្គមនេះពេកទេ។ ចង់ឱ្យអ្នកដទៃចាប់អារម្មណ៍ដល់អ្នក ចង់បានភាពជោគជ័យ ត្រូវរៀនចេះពីភាពខុសប្លែកពីគេ។ អ្នកនាំមុខនៃភាពជឿនលឿនក្នុងសង្គមទំនើបទាំងនោះ ជាទូទៅការចាប់ផ្តើមសុទ្ធតែមានភាពខុសប្លែកពីគេ ស្ទើរតែត្រូវបានគេសើចចំអកថាជាពួកខុសពីគេថែមទៀតផង ដល់ចុងក្រោយគេឯងសុទ្ធតែទទួលស្គាល់ពីភាពខុសប្លែករបស់ពួកគេ ហើយត្រាប់តាមពួកគេទៀតផង។
មនុស្សដែលលិចលង់តាមសម័យកាលទំនើប មិនអាចទាក់ទាញភាពចាប់អារម្មណ៍របស់អ្នកដទៃឡើយ។ ចង់ទាក់ទាញក្រសែភ្នែកកាន់តែច្រើន គឺត្រូវដឹងថាធ្វើដូចម្តេចទើបខុសប្លែកពីគេ។ ភាពស៊ីវិល័យគឺជាសកម្មភាពដែលស្របតាមសម័យកាលណាមួយ មុននឹងក្រោយគង់តែកន្លងផុតទៅតាមពេលវេលាហើយត្រូវបានគេជម្រុះចោលនោះទេ លោកស្រី ឆាណែល (Chanel) ធ្លាប់បាននិយាយថា “ ភាពរុងរឿងងាយនឹងកន្លងផុតទៅ ហើយរចនាប័ទ្ម ឬស្ទាយស្ថិតនៅជារៀងរហូត។” គាត់បានលើកទឹកចិត្តដល់សុភាពនារីទាំងអស់ត្រូវក្លាយទៅជារចនាប័ទ្ម ឬស្ទាយពិសេសសម្រាប់ខ្លួនឯង កុំឱ្យដេញតាមភាពពេញនិយមដោយមមិងមមាំង និងនៅពីក្រោយសង្គមទំនើបឱ្យសោះ ពីព្រោះបែបនេះ គឺមិនអាចក្លាយទៅជាចំណុចស្នូលរបស់សាធារណៈជនជារៀងរហូត។
ជនដែលលេចធ្លោទាំងនោះ ពួកគេមិនមើលស្រាលចំពោះសង្គមទំនើបឡើយ តែក៏ដាច់ខាតមិនដេញតាម សង្គមទំនើប ដោយងងឹតងងុលឡើយ យើងអាចនៅក្នុង សង្គមទំនើប រកឃើញពីសារៈសំខាន់នៃរចនាប័ទ្មដែលសាកសមរបស់ខ្លួនដោយពិតប្រាកដ តែមិនដេញតាមរបស់ដែលពេញនិយមនោះដោយមិនដឹងអី្វនោះឡើយ។

ប្រាកដណាស់ ភាពពេញនិយមមិនប្រាកដថាល្អនោះទេ អ្វីដែលល្អបែរជានឹងពេញនិយម។ ទោះជាពេលនេះមិនទាន់ពេញនិយម ថ្ងៃក្រោយប្រាកដជាពេញនិយមជាមិនខាន។ ពេលដែលលោក កូល (Vincent willem van gogh ) នៅរស់ គាត់ក្ររហូតទាល់តែគ្មានបាយហូប តែពេលនេះគំរូរបស់គាត់គឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ យុវវ័យគួរតែបណ្តុះបណ្តាលការគយគន់ចំពោះរបស់ដែលសំខាន់ពិតប្រាកដ កុំចេះតែតាមគេតាមឯងពេក រឹតតែកុំឱ្យខ្លួនឯងលិចលង់នៅក្នុងសង្គមទំនើបនេះខ្លាំងពេក ហើយត្រូវមានគំនិត និងទង្វើរបស់ខ្លួនផ្ទាល់ ហ៊ានខុសពីគេ ហ៊ានដេញតាមរចនាប័ទ្ម ឬស្ទាយរបស់ខ្លួន។
ធ្វើដូចម្តេចទៅទើបអាចខុសពីគេ? ធ្វើដូចម្តេចទៅទើបអាចត្រូវបានសង្គមមួយនេះមើលឃើញ និងលើកសសើរ? ធ្វើដូចម្តេចទៅទើបអាចរករឿងផ្លូវដែលសាកសមសម្រាប់ខ្លួន?
១. ចេញឱ្យឆ្ងាយពីគំនិត និងសកម្មភាពពេញនិយមដែលជាភាពអវិជ្ចមាន ស្វែងរកជីវិតដែលពោរពេញដោយថាមពលវិជ្ជមាន
យុវវ័យងាយនឹងត្រូវភាពពេញនិយមហូសទាញ ត្រាប់តាម ឬលិចលង់នៅក្នុងទស្សនៈដែលមិនល្អ។ មិនត្រូវត្រាំត្រែងនៅក្នុងនេះយូរពេកទេ ពុំដូច្នេះទេនឹងមានផលប៉ះពាល់អវិជ្ជមានដល់ជីវិតរបស់អ្នក។ ត្រូវឧស្សាហ៍អានស្នាដៃសៀវភៅ ដែលសម្បូរដោយគំនិតវិជ្ជមាន និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិកវិជ្ជមានឱ្យបានច្រើន ចម្លងថាមពលសុទិដិ្ឋនិយម។ ដោយសារពិភពលោកមានក្តីសង្ឃឹមជារៀងរហូត ដូច្នេះអ្នកត្រូវឈរលើភាពវិជ្ជមានមកមើលនូវរឿងរ៉ាវដែលកើតឡើង ហើយកុំឱ្សង្គមទំនើបនៃរឿងរ៉ាវខ្មៅងងឹតជះឥទ្ធិពលបាន។
២. មិនទទួលរងឥទ្ធិពលនៃទស្សនៈជនតូចទាប កុំប្រឡូកជាមួយមនុស្សអាក្រក់ បន្តទង្វើថ្លៃថ្នូរ
ពេលដែលធ្វើការយូរទៅ យើងមិនអាចចៀសផុតពីការរងឥទ្ធិពលពីសង្គមដែលមិនល្អបានឡើយ ដួងចិត្តក៏អាចប្រែទៅជាលែងបរិសុទ្ធទៀតដែរ។ ដាច់ខាតត្រូវអានសៀវភៅល្អឱ្យច្រើន ត្រូវរក្សាអារម្មណ៍នឹងធឹងរបស់ខ្លួន កុំប្រឡូកជាមួយជនមិនល្អ ថែមទាំងត្រូវព្យាយាមជឿជាក់ទៅលើគុណចរិយាថ្លៃថ្នូរ និង ភាពសប្បុរសរបស់ខ្លួនឯង ពុំដូច្នេះទេ អ្នកនឹងក្លាយទៅជាមនុស្សជាន់ទាបរបស់សង្គមហើយ។

៣. នៅក្នុងចិត្តត្រូវរក្សាដែលដីស្អាតស្អំមួយដុំ
ទោះជាអ្នកនៅចំពោះមុខគេបង្ហាញពីសាមញ្ញប៉ុនណាក៏ដោយ ដែលនេះដើម្បីចៀសផុតពីការជួបនឹងការវាយប្រហារដែលទើបចូលប្រលូកក្នុងសង្គម។ ប៉ុន្តែ នៅក្នុងចិត្តអ្នកនៅតែរក្សាដែនដីស្អាតសំ្អមួយដុំ គ្រប់ពេលវេលាត្រូវប្រាប់ខ្លួនឯងថា “ខ្ញុំ និងពួកគេមិនដូចគ្នាទេ”។ លោក Yi hua ពេលនោះគ្រាន់តែជាពេទ្យធ្មេញម្នាក់ប៉ុណ្ណោះ តែគាត់តែងតែប្រាប់ខ្លួនឯងគ្រប់ពេល៖ “ ខ្ញុំ និងពួកគេមិនដូចគ្នាទេ។ “ ម្យ៉ាងទៀត គាត់ក្លាហានទៅស្វែងរកគោលដៅរបស់ខ្លួន តស៊ូចំពោះឆន្ទៈរបស់ខ្លួន ចុងក្រោយបានក្លាយទៅជាអ្នកនិពន្ធដ៏ល្បីម្នាក់។
៤. ចម្លងដល់មនុស្សជុំវិញខ្លួន
ប្រើស្មារតីសុទិដ្ឋិនិយម និងទង្វើរបស់ខ្លួនទៅជះឥទ្ធិពល និងចម្លងដល់មនុស្សនៅជុំវិញខ្លួន អ្នកនឹងអាចដឹកនាំនៅក្នុងសង្គមទំនើបនេះ។ អ្នកនាំមុខរបស់សង្គមទំនើប សុទ្ធតែមាននូវលក្ខណៈពិសេសនៃភាពមិនខ្លាចញញឹមពីភាពប្រែប្រួលរបស់សង្គម ពួកគេហ៊ានគិតហ៊ានធ្វើ ចំពោះទង្វើរបស់ខ្លួនពោរពេញដោយជំនឿចិត្ត ហើយផ្សព្វផ្សាយពីទស្សនៈគំនិតរបស់ខ្លួនមិនឈប់ ទីបំផុតដឹកនាំមនុស្សគ្រប់គ្នាឱ្យរៀនតាមពួកគេ ដូច្នេះបាននាំមុខនូវនិន្នាការមួយ។
យុវវ័យកុំចេះតែធ្វើអ្វីតាមគេ ហើយត្រូវប៉ិនប្រសប់ប្រើកម្លាំងឥទ្ធិពលរបស់ខ្លួនទៅពង្រីករបស់ដែលខ្លួនព្យាយាមធ្វើ។ ជនជោគជ័យភាគច្រើនសុទ្ធតែជា “ជនទំនើង” ដែលខុសពីគេ។
ប្រហែលពួកគេមិនត្រូវបានគេទទួលស្គាល់មួយគ្រាប៉ុណ្ណោះ ឱ្យតែប្រកាន់ខ្ជាប់អំពីទស្សនៈរបស់ខ្លួន ប្រកាន់ខ្ជាប់សច្ចៈធម៌ និង សច្ចៈភាពដ៏ត្រឹមត្រូវ នឹងក្លាយទៅជាអ្នកជោគជ័យមួយរូប។ មនុស្សចាស់ទុំម្នាក់មិនទៅដេញតាមភាពទាន់សម័យរបស់សង្គមទំនើបនេះទេ តែនៅក្នុងសង្គមទំនើបនេះ ស្វែងរកពីរបស់ដែលក្នុងចិត្តត្រូវការ ស្វែងរកពីភាពមិនដូចគ្នា ហើយចេះប្រើប្រាស់ ដឹកនាំសង្គម ដូច្នេះទីបំផុតអាចសម្រេចសមិទ្ធផលរបស់ខ្លួន៕

