ផ្លូវដែលយើងបានកំណត់ ត្រូវចេះតស៊ូ អត់ធ្មត់ ដើរឱ្យបានល្អ

New Copy
ការផ្សាយពាណិជ្ជកម្ម

ថ្ងៃមួយនៅឆ្នាំ ១៩២៤ នៅលើផ្លូវមួយក្នុងតំបន់ ប្រាង(Bronx) នៃទីក្រុង ញ៉ូយ៉ក មានក្មេងស្រីសក់ខ្មៅអាយុ៣ឆ្នាំម្នាក់ ទោះជាម្តាយគេលួងយ៉ាងណា ក៏ក្មេងស្រីនោះនៅតែនិយាយដោយដាច់ខាតថា៖ “ អត់ទេ! ខ្ញុំចង់ដើរតាមផ្លូវថ្មីមួយទៀតដើម្បីត្រលប់ទៅផ្ទះ” មនុស្សដែលរោមព័ន្ធមើលនាងទីបំផុតបានយល់ពីអ្វីដែលនាងនិយាយ តាមពិតម្តាយនាងនាំនាងដើរតាមផ្លូវដែលខ្លួនធ្លាប់ដើរត្រលប់ទៅផ្ទះរាល់ថ្ងៃ ប៉ុន្តែ ក្មេងស្រីនេះរឹងទទឹងដាច់ខាតចង់ដើរផ្លូវថ្មីដែលនាងបានជ្រើសរើស។ ចុងក្រោយ ម្តាយនាងក៏បានស្របតាមនាង។

បន្ទាប់ពី៥៣ឆ្នាំក្រោយមក អ្នកណាទៅនឹកស្មានថាក្មេងស្រីម្នាក់នៅពេលនោះបែរជាអាចឈរនៅលើវេទិការមហោស្រប ស្តុកហូម (Stockholm) ទទួលបានពានរង្វាន់ណូបែល ផ្នែកសរីរវិទ្យា និងវេជ្ជសាស្ត្រ គាត់គឺជាអ្នកវិទ្យាសាស្រ្តស្រី្តដែលមានឈ្មោះល្បី គឺ រ៉ូសាលីន សូមែន យ៉ាឡូ (Rosalyn Sussman Yalow)។

ការផ្សាយពាណិជ្ជកម្ម

The Right Way to do Patch Management

ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ១៩២១ រ៉ូសាលីន (Rosalyn ) កើតក្នុងគ្រួសារជាជនជាតិ ជីហ្វ នៅតំបន់ ប្រាង នៃទីក្រុង ញ៉ូយ៉ក។ នៅពេលដែលនាងអាយុ១៧ឆ្នាំ នាងបានអាន សៀវភៅ ជីវប្រវត្តិរបស់ លោកស្រី ម៉ារី ឃូរី (Marie Curie)។ ដូច្នេះនាងបានប្រាប់ខ្លួនឯងថា “ លោកស្រី ម៉ារី (Marie) គឺជានិមិត្តរូបរបស់ខ្ញុំ!” ចាប់ពីពេលនោះមកនាងបានកំណត់ថា ផ្លូវរបស់អ្នកស្រី ម៉ារី (Marie) គឺជាផ្លូវដែលខ្លួននាងត្រូវដើរ។ គំនិតរបស់នាងបែបនេះ ធ្វើឱ្យអ្នកនៅជុំវិញខ្លួននាងយល់ថា វាជាភាពស្រមើស្រមៃតែប៉ុណ្ណោះ។ នៅពេលដែល រ៉ូសាលីន (Rosalyn ) រៀនចប់ថ្នាក់វិទ្យាល័យ ម្តាយនាងសង្ឃឹមថានាងអាចធ្វើជាគ្រូបឋមសិក្សា ពេលនាងរៀបចំថ្នាក់មហាវិទ្យាល័យ ឪពុកនាងសង្ឃឹមថានាងអាចធ្វើគ្រូថ្នាក់អនុវិទ្យាល័យ។ ប៉ុន្តែ រ៉ូសាលីន(Rosalyn ) និយាយថា៖ “ម៉ារី (Marie) ក៏ជាមនុស្សស្រីដែរ គាត់អាចធ្វើរឿងជាច្រើនដែលមនុស្សប្រុសធ្វើមិនបាន ខ្ញុំជឿជាក់ថាខ្លួនក៏មានជីវិតដូចគាត់ដែរ។” ម្យ៉ាងទៀត រ៉ូសាលីន (Rosalyn ) នៅធានាថា ៖ ខ្លួនមិនត្រឹមតែក្លាយទៅជាអ្នកវិទ្យាសាស្រ្តដូច ម៉ារី(Marie) ប៉ុណ្ណោះ ក៏ត្រូវក្លាយជាប្រពន្ធល្អ ម្តាយល្អផងដែរ។

ការផ្សាយពាណិជ្ជកម្ម

How To Visualize Your Way To Success (The Right Way)

ប៉ុន្តែ ឆ្លងកាត់ផ្លូវដែលពោរពេញដោយបន្លានៅក្នុងថ្នាក់រៀនវិទ្យាសាស្រ្ត ព្រោះតែ រ៉ូសាលីន (Rosalyn ) គឺជាជនជាតិជីហ្វ ថែមទាំងជាស្រីម្នាក់ទៀត គ្រានោះនាងពិបាកក្នុងការទទួលបានប្រាក់ឧបត្ថម្ភពីគ្រឹះស្ថានស្រាវជ្រាវណាស់។ រ៉ូសាលីន (Rosalyn ) ប្រាប់ខ្លួនថា៖ “ ស្រី្តជនជាតិជីហ្វដាច់ខាតត្រូវតែធ្វើជាអ្នកវិទ្យាស្រាស្តឱ្យបាន!” បន្ទាប់ពីពោលពេញដោយភាពលំបាក នៅឆ្នាំ ១៩៤១ រ៉ូសាលីន (Rosalyn ) វ័យ ២០ឆ្នាំ ជាសិស្សស្រីនៅសាលា ហាន់ថឺ(Hunter College)ទទួលបានបរិញ្ញាបត្រផ្នែករូបវិទ្យា និងគីមីវិទ្យា។ នៅពេលនេះ លោកសាស្រ្តចារ្យ រ៉ូបឺត ផេន(Robert Penn) នៃមហាវិទ្យាល័យ អ៊ីលីនណយ(Illinois ) បានធ្វើខុសពីច្បាប់វិន័យសាលា ព្រមទទួលយកនាងធ្វើជាគ្រូជំនួយការរបស់គាត់ ព្រមទាំងឱ្យនាងគ្រប់គ្រងមន្ទីរពិសោធន៍អុបទិកទៀតផង។

ការផ្សាយពាណិជ្ជកម្ម

ចាប់ពីឆ្នាំ ១៩៧២ ដល់ ១៩៧៦ រ៉ូសាលីន (Rosalyn ) បានឈ្នះពានរង្វាន់ស្រាវជ្រាវវេជ្ជសាស្រ្តចំនួន ១២ លើក។ នៅឆ្នាំ ១៩៧៧ នាងបានឈ្នះរង្វាន់ណូបែលផ្នែកសរីរវិទ្យា និងវេជ្ជសាស្ត្រ ហើយទីបំផុតបានបំពេញការសន្យារបស់នាងថានឹងក្លាយទៅជាអ្នកវិទ្យាសាស្ត្រស្រីដ៏ល្បីម្នាក់ប៉ុណ្ណោះទេ ថែមទាំងជាភរិយា និងម្តាយដ៏ល្អទៀតផង៕

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម