ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

3
សេដ្ឋកិច្ច

សាកវិធីងាយៗ ៤ ​យ៉ាង ​ដើម្បី​បំបាត់​ក្លិន​បារី​ចេញពីសម្លៀកបំពាក់ ដោយមិនបាច់ចំណាយលុយ

បារី​មិន​ត្រឹម​តែ​បន្សល់​ទុក​នូវ​ផល​វិបាក​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នាំ​មក​នូវ​ក្លិនមិនល្អជាប់លើសម្លៀកបំពាក់ខ្លាំងដែរ។ ហេតុដូចនេះ ដើម្បីបំបាត់ក្លិនអាក្រក់ទាំងអស់នេះ សូមអនុវត្តវិធីដូចខាងក្រោមនេះ៖ ប្រើម្សៅ talcum ក្លិន​បារី​ច្រើន​តែតោង​ជាប់ជាមួយ​សក់ និង​សម្លៀក​បំពាក់​ផ្សេងៗ ហើយប្រសិនបើសក់របស់អ្នកមានក្លិនផ្សែងបារីជាប់ ប៉ុន្តែមិនទាន់មានពេលក្នុងការលាងសម្អាត សូមប្រើម្សៅកូនក្មេងប្រោះលើសក់របស់អ្នក ព្រោះនេះក៏ជាវិធីដ៏មានប្រសិទ្ធភាពក្នុងការកម្ចាត់ក្លិនបារីនៅលើខ្លួនប្រាណ កម្ចាត់ក្លិនបារីយ៉ាងរហ័សនៅលើរាងកាយដោយមិនចាំបាច់ងូតទឹកភ្លាមៗក៏បាន។ ជាចាំបាច់ណាស់ អ្នកគួរប្រើក្នុងបរិមាណល្មមដើម្បីឱ្យម្សៅអាចចូលទៅក្នុងចុងសក់នីមួយៗបានយ៉ាងងាយស្រួល បន្ទាប់មកសិតសក់របស់អ្នកដើម្បីកម្ចាត់ក្លិនបារីនៅក្នុងសក់ដោយងាយ។ បាញ់ទឹកអប់ ប្រសិនបើសម្គាល់ឃើញថា សម្លៀកបំពាក់របស់អ្នកមានជាប់ក្លិនបារីមិនល្អដោយប្រការណាមួយ សូមសាកល្បងប្រើទឹកអប់ ព្រោះវាមានប្រសិទ្ធភាពខ្ពស់ណាស់ ក្នុងការបិទបាំងក្លិនថ្នាំជក់ ឬប្រើដូចជាស្ព្រាយ​​ក៏​ជា​ជម្រើស​ដ៏​ល្អ​ដែរ។ ប្រើពន្លឺព្រះអាទិត្យ ដើម្បី​កម្ចាត់​ក្លិន​បារី​លើ​សម្លៀក​បំពាក់​របស់​អ្នក សូម​បោកគក់​ ហើយ​ហាល​ថ្ងៃ​ឱ្យ​ស្ងួត ដោយសារកាំរស្មី UV នៅក្នុងព្រះអាទិត្យអាចសម្លាប់បាក់តេរីដែលបណ្តាលឱ្យមានក្លិនពីផ្សែងបារី។ ជាពិសេស…

២
សុខភាព

កុំប្រហែស! ទម្លាប់អាក្រក់ប្រចាំថ្ងៃ ៤ យ៉ាង អាចធ្វើឲ្យរាងកាយចុះខ្សោយ កើតជំងឺប្រចាំកាយយ៉ាងងាយ!!

តើអ្នកដឹងទេ ថា មានកត្តាមិនល្អបែបណាខ្លះ ដែលបណ្ដាលឲ្យរាងកាយចុះខ្សោយ និងតែងប្រឈមជំងឺប្រចាំកាយ? ផឹកស្រាច្រើនជាប្រចាំ យោងតាមអ្នកជំនាញស្រាវជ្រាវ ប្រសិនបើមនុស្សផឹកស្រា ឬភេសជ្ជៈមានជាតិអាល់កុលជាប្រចាំ នឹងធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយយ៉ាងខ្លាំង ហើយភេសជ្ជៈនេះក៏បង្កើនហានិភ័យនៃជំងឺបេះដូង ឆ្លងមេរោគផ្លូវដង្ហើម ព្យាបាលមុខរបួសមិនងាយជាសះស្បើយ រលាកសួត ជាដើម។ ដូច្នេះហើយ ដើម្បីការពារសុខភាព អ្នកគួរតែនៅឲ្យឆ្ងាយពីភេសជ្ជៈទាំងនេះ។ ជារឿយៗគេងមិនលក់  យោងតាមអ្នកជំនាញ ពេលដែលមនុស្សយើងគេងលក់ ប្រព័ន្ធសំខាន់ៗនៃរាងកាយ អាចជួសជុលខ្លួនឯងបាន នោះមានន័យថា ប្រសិនបើអ្នកមិនបានសម្រាកគ្រប់គ្រាន់ទេ បេះដូង ខួរក្បាល និងប្រព័ន្ធការពាររាងកាយមិនត្រូវបានរក្សាពេញលេញទេ។ តាមការសិក្សាជាច្រើនបានបង្ហាញថា ការគេងមិនលក់យូរៗទៅអាចមានបញ្ហាប្រឈមនឹងជំងឺធ្ងន់ធ្ងរមួយចំនួនរួមមានជំងឺមហារីក ជំងឺបេះដូង និងជំងឺវង្វេង។…

២
សុខភាព

សម្គាល់មើល មនុស្សភាគច្រើនដែលមិនប្រឈមនិងជំងឺថ្លើម តែងញាំអាហារ ៣ មុខនេះជាប្រចាំ!!

ដើម្បីថែ​រក្សា​ថ្លើមរបស់អ្នក​ឱ្យ​មាន​សុខភាព​ល្អ និង​ជៀស​ឱ្យ​ឆ្ងាយ​ពី​ជំងឺ​ដ៏​គ្រោះថ្នាក់​ដូច​ជា ក្រិន​ថ្លើម រលាក​ថ្លើម ខ្លាញ់រុំថ្លើម មកឈ្វែងយល់ពី​ប្រភេទអាហារដែលគួរទទួលទាននិងមិនគួរទទួលទានដូចខាងក្រោមនេះ។ អាហារ ៣ ប្រភេទគួរទទួលទាន៖ សណ្តែកខ្មៅ៖ សណ្តែកខ្មៅសម្បូរប្រូតេអ៊ីន មានកាឡូរីទាប ញ៉ាំជាប្រចាំ ពិតជាល្អចំពោះសុខភាពខ្លាំងណាស់។ លើសពីនេះ សមាសភាពនៃប្រេងក្នុងសណ្តែកខ្មៅមានផ្ទុកសារធាតុ Sterols រុក្ខជាតិដែលអាចជួយកាត់បន្ថយកូឡេស្តេរ៉ុលក្នុងឈាម។ ហើយវាមិនត្រឹមតែមានប្រយោជន៍សម្រាប់បេះដូងប៉ុណ្ណោះទេ ថែមទាំងមានប្រយោជន៍ដល់សុខភាពថ្លើម ចិញ្ចឹមថ្លើមបានល្អទៀតផង។ ត្រចៀកកណ្តុរ៖ យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភបង្ហាញថា សមាសភាពនៃត្រចៀកកណ្តុរមានតម្លៃអាហារូបត្ថម្ភខ្ពស់ សម្បូរទៅដោយប្រូតេអ៊ីន ជាតិដែក កាល់ស្យូម ផូស្វ័រ វីតាមីន B1 និងសារធាតុផ្សំជាច្រើនទៀតដែលល្អសម្រាប់សុខភាពមនុស្ស។ លើសពីនេះ…

2
សុខភាព

វិធីសាមញ្ញ ៤ យ៉ាង ជួយកាត់បន្ថយការចាល់អាស៊ីតក្នុងក្រពះ បំបាត់ក្លិនមាត់យ៉ាងងាយ ដោយមិនបាច់ប្រើថ្នាំ!

ការច្រាលក្រពះពោះវៀនជាជម្ងឺដែលមនុស្សជាច្រើនតែងជួបប្រទះសព្វថ្ងៃនេះ ហើយវាមិន​ត្រឹម​តែ​បង្ក​ភាព​មិន​ស្រួល​ក្នុងខ្លួនប៉ុណ្ណោះ​ទេ ថែម​ទាំង​ប៉ះពាល់​ដល់​សុខភាព​ទូទៅទៀត​ផង។ ដើម្បីកាត់បន្ថយការចាល់អាស៊ីតក្នុងក្រពះ និងបំពង់អាហារបានយ៉ាងលឿន សូមអនុវត្តវិធីទាំង ៤ ដូចខាងក្រោម៖ ញ៉ាំចេកទុំ ក្រៅពីអត្ថប្រយោជន៍ដែលធ្វើឱ្យប្រសើរឡើងនូវកម្រិតជាតិស្ករក្នុងឈាម ផ្លែចេក៏មានសមត្ថភាពជួយគ្រប់គ្រងទម្ងន់ និងជួយធ្វើឲ្យធូរស្រាលយ៉ាងងាយនូវបញ្ហាក្រហាយទ្រូងផងដែរ។ បរិមាណប៉ូតាស្យូមដ៏ច្រើននៅក្នុងផ្លែចេកទុំអាចស្រោបស្រទាប់ក្រពះ ជួយសម្រាល និងការពាររោគសញ្ញាមិនល្អនៃការចាល់អាស៊ីត។ ទោះជាយ៉ាងណាក៏ដោយ ចូរប្រយ័ត្នកុំបរិភោគឲ្យសោះ ប្រសិនបើវាមិនទាន់ទុំទេ ព្រោះវាអាចធ្វើអោយច្រាលអាស៊ីតក្រពះរបស់អ្នកកាន់តែធ្ងន់ធ្ងរ។ ស្លៀកសំលៀកបំពាក់រលុង ប្រសិនបើអ្នកឈឺចុងដង្ហើម អ្នកគួរតែជ្រើសរើសសម្លៀកបំពាក់រលុងៗ ដើម្បីធ្វើឲ្យខ្លួនអ្នកស្រួលខ្លួន។ យ៉ាងណាមិញ អ្នកត្រូវដឹងថា សម្លៀកបំពាក់ប្រភេទតឹង ចង្អៀត ឬដាក់សម្ពាធលើពោះរបស់អ្នក ប្រាកដណាស់អាចធ្វើឱ្យរោគសញ្ញានៃការចាល់អាស៊ីតកាន់តែធ្ងន់ធ្ងរឡើង។ ទំពារស្ករកៅស៊ូគ្មានជាតិស្ករ បន្ថែមពីលើការជួយឱ្យខ្យល់ដង្ហើមស្រស់ថ្លា ការទំពារស្ករកៅស៊ូមានផលប៉ះពាល់ដ៏អស្ចារ្យជាច្រើនដូចជា…

៣
ប្លែកៗ

តេស្តអារម្មណ៍! តើឆ្នាំ ២០២២ នេះ នឹងធ្វើឱ្យអ្នកសើច ឬយំ?

សាកល្បងជ្រើសរើសរូបមួយក្នុងចំណោមរូបទាំង៤ រូបដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីលទ្ធផលនៃឆ្នាំ២០២២នេះ តើជីវិតអ្នកនឹងត្រូវសើច ឬយំ? ១. នំពងទាតើយ / មានស្នាមញញឹមដូចខ្យល់និទាឃរដូវ បើអ្នកជ្រើសយករូបនៅអក្សរ​ក នោះមានន័យថានៅឆ្នាំ ២០២១ នេះ អ្នកអាចធ្វើឱ្យមានស្នាមញញឹមភ្លឺស្រស់ថ្លាដូចជាខ្យល់និទាឃរដូវអ៊ីចឹង។ នោះមានន័យថា សំណាងខ្លះនឹងមករកអ្នក ឬយ៉ាងហោចណាស់វានឹងមិនអាក្រក់ដូចឆ្នាំមុននោះទេ។ ទោះបីជាវាមិនមែនជាស្នាមញញឹមដែលពោរពេញដោយភាពកក់ក្ដៅធំធេងក៏ដោយ តែវាក៏ជួយលុបបំបាត់ការថប់បារម្ភសម្រាប់ខ្លួនអ្នកនិងរាលដាលដល់អ្នកដែលនៅជុំវិញអ្នក។ ២. Cup Cake / សើចផង យំផង ត្រូវហើយនោះនឹងក្លាយជាកម្មសិទ្ធរបស់អ្នកពេញមួយឆ្នាំ ២០២១។ នៅពេលអ្នកមានសំណាងល្អ ឬសំណាងក្នុងជីវិតការងារ អ្នកនឹងក្រអឺតក្រទម និងញញឹម រីករាយរហូតដល់ភ្លេចខ្លួន។…

Cfdg
សង្គម

លើកមើលផ្នែកជើងរបស់អ្នក បើចេញសញ្ញា ៤ នេះមក ថ្លើមរបស់អ្នកកំពុងមានបញ្ហាហើយ

តាមរយៈការសង្កេតមើលនៅផ្នែកជើង ប្រសិនលេចចេញសញ្ញា ៤ នេះមក វាបង្ហាញមកច្បាស់ៗណាស់ថា ថ្លើមរបស់អ្នកកំពុងមានបញ្ហា ហើយអាចវិវត្តទៅរកជំងឺមហារីកក៏ថាបាននៅពេលខាងមុខ។ ៤) ក្រចកជើងឡើងពណ៌ត្នោតខ្ចី សម្រាប់មនុស្សដែលមានសុខភាពល្អ ក្រចកជើងនឹងមានពណ៌ផ្កាឈូករលោង ហើយមានសភាពរឹង ខុសពីអ្នកដែលមានជំងឺថ្លើម គឺក្រចកជើងរបស់ពួកគេនឹងឡើងទៅជាពណ៌រាងត្នោតខ្ចី ហើយមិនភ្លឺរលោងនោះទេ ដោយឡែកសភាពក្រចកក៏រាងស្រួយថែមទៀត។ ៣) ជើងឆាប់ស្ពឹក នៅពេលដែលអ្នកកើតជំងឺថ្លើម ឬថ្លើមមានបញ្ហា នោះមុខងារនៃការកម្ចាត់ជាតិពុលក្នុងរាងកាយក៏ចុះអន់ថយដូចគ្នា។ ហេតុនេះហើយវានាំឲ្យចរន្តឈាមរត់មិនសូវស្រួល ដែលបណ្តាលឲ្យជើងយើងឆាប់ឡើងស្ពឹកស្រពន់។ ២) ប្រអប់ជើងឡើងពណ៌លឿង ចំពោះមនុស្សដែលមានសុខភាពល្អធម្មជាតិ ប្រអប់ជើងរបស់ពួកគេពុំមានសភាពស្លេកនោះទេ ពោលគឺពណ៌រលោងឬឡើងពណ៌ផ្កាឈូកធម្មជាតិ។ ខុសពីអ្នកជំងឺថ្លើម ឬមហារីកថ្លើម វានឹងប៉ះពាល់នូវការបញ្ចេញទឹកប្រមាត់ ហេតុនេះនាំឲ្យមុខងារថ្លើមចុះខ្សោយ…

Vc
សង្គម

របស់ ៦ ដែលហាមផ្ដាច់មិនឲ្យដាក់ក្នុងបន្ទប់គេង ព្រោះអាចនាំឲ្យគ្រួសារបែកខ្ញែកគ្នា

តាមក្បួនហុងស៊ុយ បានឲ្យដឹងថា នៅក្នុងបន្ទប់គេងរបស់ក្រុមគ្រួសារនីមួយៗ មិនគួរមានរបស់ទាំង ៦ នេះទេ ព្រោះវាជារបស់នាំស៊យ នាំអបមង្គលឈាមទៅដល់ការបែកបាក់គ្រួសារក៏មាន៖ ៦) ស្បែកជើង ការដែលយកស្បែកជើងពាក់នៅខាងក្រៅហើយមកដាក់ក្នុងបន្ទប់គេង ប្រៀបដូចនឹងនាំយកថាមពលមិនល្អពីខាងក្រៅ ចូលមកក្នុងផ្ទះអ៊ីចឹងដែរ។ ដូច្នេះគួរតែដាក់វានៅខាងក្រៅ ឬមានទីតាំងទុកដាក់ស្បែកជើងដ៏ត្រឹមត្រូវមួយ។ ៥) រូបថតអ្នកស្លាប់ រូបថតអ្នកស្លាប់ឬសមាជិកគ្រួសារសាច់ញាតិ ដែលបានចែកឋានទៅហាមផ្តាច់មិនឲ្យដាក់ក្នុងបន្ទប់គេងនោះទេ។ តាមក្បួន គឺអ្នកកំពុងធ្វើឲ្យអ្នកដែលបានចែកឋានទៅហើយ មានអារម្មណ៍ថារងសម្ពាធ និងត្រូវបន្តមានទំនួលខុសត្រូវមកលើអ្នក ហើយអាចនាំឲ្យអ្នកមានអារម្មណ៍សោកសៅ អាប់អួ និងគេងមិនស្កប់ស្កល់ឡើយ។ ៤) កញ្ចក់ធំ ការដែលដាក់កញ្ចក់ធំនៅមុខគ្រែ ដែលឆ្លុះមកឃើញគ្រែនោះ តាមក្បួនគឺអាចងាយនឹងនាំឲ្យមានអ្នកទីបីចូលមកជ្រៀតជ្រែកជីវិតប្តីប្រពន្ធរបស់អ្នក។ គួរជ្រើសរើសដាក់វានៅកន្លែងដែលសមរម្យមួយ…

Bn
សង្គម

គ្មាន​បុរស​ណា​ល្ងង់​ព្រម​បោះបង់​ប្រពន្ធ​ល្អ​ទៅ​រក​ស្រី​ផ្សេង​ទេ លើកលែង​តែ​អ្នក​ខ្វះខាត ៣ ចំណុច​នេះ

នៅ​ពេល​ដែល​បុរស​ជា​ស្វាមី​ដើរ​ចេញ​ពី​ជីវិត​អ្នក គឺ​មាន​ហេតុផល​ជា​ច្រើន​នៅ​ពី​ក្រោយ ខ្លះ​ដោយសារ​ភាព​មិន​ស្កប់ស្កល់ ខ្លះ​ដោយសារ​ការ​ជួប​បញ្ហា​នានា ដែល​មិន​មែន​សុទ្ធ​តែ​បុរស​ជា​អ្នក​ខុស​ទាំង​ស្រុង​ឡើយ។ ត្រូវ​ចាំ​ថា បើ​បុរស​នោះ​ចេះ​គិត បុរស​នោះ​ល្អ គឺ​ពួក​គេ​មិន​ល្ងីល្ងើ​បោះបង់​ភរិយា​ដ៏​ល្អ​ដូច​គ្រាប់​ពេជ្រ​របស់​គេ​ទេ ផ្ទុយ​ទៅ​វិញ​លើកលែង​តែ​រឿង​ ៣ នេះ​បង្ក​ឡើង​ដោយ​នារី​ដែល​ជា​ប្រពន្ធ ទើប​ឈាន​ដល់​បុរស​មាន​ចិត្ត​ក្បត់​ទៅ​ជាមួយ​ស្រី​ផ្សេង៖ ១) ប្រពន្ធ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ប្តី មនុស្ស​ប្រុស​មិនមែន​សុទ្ធ​តែ​អាក្រក់​នោះ​ទេ ហើយ​ការ​ដែល​មនុស្ស​ដើរ​ចេញ​ពី​ជីវិត​ក៏​មិន​មែន​សុទ្ធ​តែ​ជា​កំហុស​របស់​ពួក​គេ​ទាំង​អស់​នោះ​ដែរ។ មនុស្ស​ប្រុស​ចាស់​ចិត្ត​ចាស់​គំនិត នៅ​ពេល​ដែល​ពួក​គេ​រៀបការ​ហើយ គឺ​ពួក​គេ​មាន​ទំនួលខុសត្រូវ​ខ្ពស់​ណាស់ មិន​មែន​ចេះ​តែ​គិត​ចង់​ដើរ​ចោល​ប្រពន្ធ​កូន​ងាយៗ​ឡើយ។ ផ្ទុយ​ទៅ​វិញ​លើកលែង​តែ​ស្រ្តី​ដែល​ជា​ភរិយា​ពុំ​បាន​ដើរ​តួ​នាទី​ជា​ភរិយា​ដ៏​ល្អ​មួយ ជួន​ខ្លះ​ទៅ​ពេល​ប្តី​នឿយហត់​ខ្លាំង នាម​ជា​ប្រពន្ធ​មិន​ចេះ​ប្រើ​ពាក្យ​លើក​ទឹក​ចិត្ត មិន​សូវ​ខ្វល់ខ្វាយ ហើយ​អ្នក​ខ្លះ​មាន​ទាំង​បន្ថែម​បន្ទុក​រឿង​នេះ​រឿង​នោះ​ដល់​ប្តី​ទៀត ហេតុផល​ហ្នឹង​ហើយ​ទើប​បុរស​ជា​ស្វាមី​គិត​ថា​រស់នៅ​ទាំង​គ្មាន​ក្តី​សុខ។ ២) បំពេញ​រឿង​លើ​គ្រែ​មិន​គ្រប់គ្រាន់ ជា​ធម្មជាតិ​របស់​មនុស្ស​ប្រុស ចំណង់​ផ្លូវ​ភេទ នរណា​ក៏​មាន​ដូច​នរណា​ដែរ។…

T4
សង្គម

កុំខ្មាសអៀននឹងចែករំលែក! នារីៗចង់ឡើងទំហំដើមទ្រូងតាមធម្មជាតិ ត្រូវមានទម្លាប់ទទួលទានអាហារ ៥ ប្រភេទនេះ

ស្រ្តី​ជនជាតិ​ថៃ​ត្រូវ​បាន​គេ​ចាត់​ចំណាត់ថ្នាក់ ក្នុង​ចំណោម​ស្រ្តី​ដែល​មាន​ដើម​ទ្រូង​តូច​ជាង​ក្នុង​ពិភពលោក ហើយ​ជា​ដំណោះស្រាយ​គេហទំព័រ​ជំនាញ​ប្រចាំ​ប្រទេស​ថៃ​មួយ​ក៏​បាន​ចែករំលែក​នៅ​ការ​អនុវត្ត​បែប​ធម្មជាតិ តាម​រយៈ​ការ​ទទួល​ទាន​ដ៏​ត្រឹមត្រូវ ដើម្បី​ជួយ​ដល់​ការ​លូតលាស់​អរម៉ូន​ និង​បង្កើន​ទំហំ​ដើម​ទ្រូង (សុដន់) ឲ្យ​ធំ​ជាង​មុន។ ក្នុង​នោះ​មាន​អាហារ ៥ ប្រភេទ​អាច​ជួយ​អ្នក​បាន ​បន្ថែម​ពី​លើ​ការ​ហាត់ប្រាណ ឬ​សកម្មភាព​ផ្សេងៗ៖ ៥) ទ្រូង​និង​ស្លាប​មាន់ សាច់​មាន​ផ្ទុក​នូវ​កូឡាជេន​ដែល​ជួយ​ឲ្យ​ស្បែក​រឹងមាំ ហើយ​វា​ក៏​មាន​ផ្ទុក​នូវ​អរម៉ូន​លូតលាស់​ដែល​ចូលរួម​ចំណែក​ដល់​ការ​បណ្ដុះ​ជាលិកា​ត្រង់​ផ្នែក​ដើម​ទ្រូង​នោះ​ផង​ដែរ។ ៤) ស៊ុត ស៊ុត​សំបូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ដែល​ជួសជុល​ជាលិកា ដែល​បាន​ខូច​ទ្រង់ទ្រាយ​ទៅ​តាម​អាយុកាល ហើយ​ត្រលប់​មក​ជា​ភាព​រឹងមាំ​និង​តឹងណែន​ល្អ​វិញ។ ៣) ប្រភេទ​គ្រាប់​រុក្ខជាតិ មិន​ថា​តែ​គ្រាប់ Almond គ្រាប់​សណ្តែក ឬ​គ្រាប់​ពោត​សុទ្ធ​តែ​សំបូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ខ្ពស់។ ជាង​នេះ​វីតាមីន E និង B…

Hggh
តេស្តIQ

រាសី​ឡើង​ស្រឺតៗ ២៨-០៦ មិនា ម្ចាស់​ឆ្នាំ​ ៣ ហត់​នឹង​រាប់​លុយ​តាំង​ពី​ព្រលឹម​ទល់​ព្រលប់

នៅសប្តាហ៍ថ្មីនៃខែកុម្ភៈ ឆ្លងចូលខែមិនា ចន្លោះថ្ងៃទី ២៨ ដល់ ០៦ អ្នកដែលកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងមានលាភ មានសំណាងហូរចូលច្រើនជាបន្តបន្ទាប់ ហើយបើនិយាយពីចំណូលគឺច្រើនជាង ៣-៤ ដងធៀបនឹងចំណូលធម្មតាដែលអ្នកធ្លាប់រកបាន។ អ្នកកើតឆ្នាំខាល (ខ្លា) សប្តាហ៍ថ្មី ជោគវាសនាអ្នកនឹងធ្វើឲ្យគ្រប់គ្នាច្រណែនចង់បាន ក៏ព្រោះតែអ្នកអាចជួបសំណាង ហើយលែងខ្វល់ពីបញ្ហាប្រាក់កាក់នានា។ ឱកាសមានបានគឺមានច្រើនជាងអ្នកកើតឆ្នាំផ្សេងៗទាំងអស់។ បើអ្នកជាអ្នកធ្វើជំនួញ អ្នកនឹងទទួលបាភាពរីកចម្រើនខ្ពស់ហួសពីការរំពឹងទុក ហើយជួបបញ្ហាអ្វីក៏រមែងមានគេចាំជួយ ចាំដោះស្រាយឲ្យជានិច្ច។ អ្នកកើតឆ្នាំរោង (នាគ) នាគជាទូទៅ គឺជាសត្វនាំសំណាង ហើយនៅសប្តាហ៍ថ្មីនេះ គឺកាន់តែនាំសំណាងថែមទៀតដល់ម្ចាស់របស់វា។ អ្នកមានឱកាសអាចទាញយកប្រយោជន៍បានច្រើនពីសប្តាហ៍ចន្លោះថ្ងៃទី…

T
សង្គម

ជ្រើសរើសទេសភាពមួយ ដើម្បីទម្លាយនូវអារម្មណ៍ដែលអ្នកកំពុងលាក់ទុកក្នុងចិត្តពេលនេះ

ក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ មានលាក់ទុកនូវរឿងរ៉ាវរាប់មិនអស់ ដែលខ្លះក៏អាចបរិយាយចែករំលែកទៅខាងក្រៅ ហើយខ្លះត្រឹមតែបៀមទុកម្នាក់ឯង សឹងតែរកផ្លូវចេញមិនបាន។ យ៉ាងណាក្នុងអត្ថបទនេះ យើងសូមចូលរួមចំណែកដឹងលឺតាមរយៈការធ្វើតេស្តបែបវិទ្យាសាស្រ្ត ដោយអ្នកគ្រាន់តែជ្រើសរើសនូវរូបភាព ១ ក្នុងចំណោមទេសភាពទាំង ៦ ហើយមកផ្ទៀងផ្ទាត់ការយល់ឃើញរបស់យើងដូចខាងក្រោម៖ រូបភាពទី ១ អ្នកជាមនុស្សម្នាក់ដែលមានចិត្តល្អ មានសប្បុរសធម៌ជាមួយមនុស្សជុំវិញខ្លួន។ អ្នកពេញចិត្តនឹងជួយអ្នកដទៃ បើទោះបីជារឿងនោះមិនចាំបាច់ក៏ដោយ។ ប៉ុន្តែអ្នកខ្លួនឯងជាមនុស្សលាក់អារម្មណ៍ ដែលស្ថិតនៅគ្រប់ស្ថានភាពអ្នកនៅតែញញឹម រក្សាឆន្ទៈបង្ហាញមិនឲ្យគេឃើញថាខ្លួនឯងលំបាក ទាំងដែលការពិតគឺក្នុងចិត្តមានការតប់ប្រមល់ នឿយហត់ខ្លាំងណាស់។ ជឿទៅអ្នកនៅតែខ្លាំង អ្នកនៅតែអាចធ្វើបាន ចូរបន្តភាពរឹងមាំរបស់អ្នកដដែល តែត្រូវចាប់យកឱកាសបង្ហាញពីភាពអស្ចារ្យរបស់អ្នកទៅពិភពខាងក្រៅឲ្យបាន។ រូបភាពទី ២ អ្នកមិនមែនជាមនុស្សយន្តនោះទេ ហើយបើទោះបីជាគ្រឿងម៉ាស៊ីន ក៏វាត្រូវការពេលសម្រាកផងដែរ។…

New Copy
ទស្សនៈ

មានតែការចេះដាក់ខ្លួនទេ ទើបបង្ហាញថាអ្នកមានសមត្ថភាពពិតប្រាកដ

មនុស្សម្នាក់ដែលមានសេចក្តីថ្លៃថ្នូរបំផុត គឺនៅពេលដែលគេទទួលបានភាពជោគជ័យ និងកិត្តិនាមហើយ នៅតែចេះដាក់ខ្លួន។ សាស្ត្រាចារ្យ Du Weiming ដែលសិក្សាប្រវត្តិសាស្ត្រចិននៅសកលវិទ្យាល័យ ហាវើត (Harvard) យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមរតកវប្បធម៌ប្រពៃណី ហើយតែងតែអប់រំសិស្សរបស់គាត់ឱ្យចេះដាក់ខ្លួនឱលំទោន។ ហើយលោកសាស្រ្តចារ្យចូលចិត្តរឿងរ៉ាវរបស់លោកឧត្តមសេនីយ៍ ចត ខាលីត ម៉ាសល (George Catlett Marshall) ជាខ្លាំង។ លោក ម៉ាសាល (Marshall) គឺជាឧត្តមសេនីយដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី ២ គាត់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតរណសិរ្សរួបរួមប្រឆាំងហ្វាស៊ីស (Fascism) អន្តរជាតិក្នុងនាមជាអគ្គសេនាធិការនៃកងទ័ពសហរដ្ឋអាមេរិក។ ដោយមើលឃើញពីសមិទ្ធិផលដ៏ឆ្នើមរបស់គាត់ នៅឆ្នាំ ១៩៤៣…