សម្គាល់មើល មនុស្សភាគច្រើនដែលមិនប្រឈមនិងជំងឺថ្លើម តែងញាំអាហារ ៣ មុខនេះជាប្រចាំ!!

សម្គាល់មើល មនុស្សភាគច្រើនដែលមិនប្រឈមនិងជំងឺថ្លើម តែងញាំអាហារ ៣ មុខនេះជាប្រចាំ!!
ការផ្សាយពាណិជ្ជកម្ម

ដើម្បីថែ​រក្សា​ថ្លើមរបស់អ្នក​ឱ្យ​មាន​សុខភាព​ល្អ និង​ជៀស​ឱ្យ​ឆ្ងាយ​ពី​ជំងឺ​ដ៏​គ្រោះថ្នាក់​ដូច​ជា ក្រិន​ថ្លើម រលាក​ថ្លើម ខ្លាញ់រុំថ្លើម មកឈ្វែងយល់ពី​ប្រភេទអាហារដែលគួរទទួលទាននិងមិនគួរទទួលទានដូចខាងក្រោមនេះ។

អាហារ ៣ ប្រភេទគួរទទួលទាន៖
សណ្តែកខ្មៅ៖ សណ្តែកខ្មៅសម្បូរប្រូតេអ៊ីន មានកាឡូរីទាប ញ៉ាំជាប្រចាំ ពិតជាល្អចំពោះសុខភាពខ្លាំងណាស់។ លើសពីនេះ សមាសភាពនៃប្រេងក្នុងសណ្តែកខ្មៅមានផ្ទុកសារធាតុ Sterols រុក្ខជាតិដែលអាចជួយកាត់បន្ថយកូឡេស្តេរ៉ុលក្នុងឈាម។ ហើយវាមិនត្រឹមតែមានប្រយោជន៍សម្រាប់បេះដូងប៉ុណ្ណោះទេ ថែមទាំងមានប្រយោជន៍ដល់សុខភាពថ្លើម ចិញ្ចឹមថ្លើមបានល្អទៀតផង។

ការផ្សាយពាណិជ្ជកម្ម

ត្រចៀកកណ្តុរ៖ យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភបង្ហាញថា សមាសភាពនៃត្រចៀកកណ្តុរមានតម្លៃអាហារូបត្ថម្ភខ្ពស់ សម្បូរទៅដោយប្រូតេអ៊ីន ជាតិដែក កាល់ស្យូម ផូស្វ័រ វីតាមីន B1 និងសារធាតុផ្សំជាច្រើនទៀតដែលល្អសម្រាប់សុខភាពមនុស្ស។

លើសពីនេះ ត្រចៀកកណ្តុរ ក៏មានផ្ទុកនូវសារធាតុ Colloidal ដែលមានសមត្ថភាព adsorption ខ្លាំងគួរសម អាចជួយស្រូបយកកាកសំណល់ក្នុងពោះវៀន ដើរតួនាទីយ៉ាងជាក់លាក់ចំពោះសុខភាព និងអនាម័យពោះវៀន ហើយថែមទាំងជួយជំរុញការបន្សាបជាតិពុលក្នុងពោះវៀនទៀតផង។

ការផ្សាយពាណិជ្ជកម្ម

ផ្លែ Black goji berry៖ នៅក្នុងឱសថបុរាណ ផ្លែ goji berry សម្បូរទៅដោយសារធាតុចិញ្ចឹម ប្រូតេអ៊ីន ប៉ូលីសាខ័រ អាស៊ីតអាមីណូ វីតាមីន សារធាតុរ៉ែ ធាតុដាន និងសារធាតុចិញ្ចឹមផ្សេងៗទៀត ដែលមានប្រសិទ្ធិភាពធ្វើអោយប្រសើរឡើងនូវភ្នែក ប៉ូវកំលាំង ថ្លើម ប៉ូវកំលាំង តម្រងនោម។

យោងតាមអ្នកជំនាញបញ្ជាក់ច្បាស់ៗថា ផ្លែ goji berry ក៏មានប្រសិទ្ធភាពក្នុងការបន្សាបជាតិពុលក្នុងតម្រងនោម បំប៉នថ្លើម និងធ្វើឱ្យភ្នែកប្រសើរឡើង ជំរុញការបញ្ចេញជាតិទឹកក្នុងខ្លួន និងបំបាត់ការស្រេកទឹក។

ការផ្សាយពាណិជ្ជកម្ម

អាហារ ២ ប្រភេទ ​ដែលអ្នក​គួរ​ចៀសវាង៖
គ្រឿងស្រវឹង៖ ការផឹកស្រាមានផលអាក្រក់ខ្លាំងណាស់ចំពោះថ្លើម ព្រោះជាធម្មតាស្រាត្រូវបានរំលាយដោយថ្លើមជាចម្បង។ ហេតុនេះ ការផឹកស្រាច្រើនពេកប្រាកដជាបង្កើនបន្ទុកដល់ថ្លើម ហើយប្រសិនបើទទួលទានក្នុងរយៈពេលយូរ អាចបង្កជាជំងឺថ្លើមយ៉ាងងាយ ដូចជាជម្ងឺក្រិនថ្លើម។

ប្រេង និងខ្លាញ់៖ ប្រសិនបើអ្នកបរិភោគអាហារមានជាតិខ្លាញ់ច្រើន អាចនាំឱ្យធាត់លើសទម្ងន់ជាក់ជាមិនខាន។ ធ្ងន់ធ្ងរជាងនេះទៅទៀត នៅពេលដែលរាងកាយឡើងទម្ងន់បន្ទាប់ពីទទួលទានខ្លាញ់ច្រើនពេក ក៏អាចវិវត្តទៅជាខ្លាញ់រុំថ្លើម កាត់បន្ថយមុខងារថ្លើម ក្រោយមកប៉ះពាល់ដល់ថ្លើម សូម្បីតែជំងឺក្រិនថ្លើម។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម