
កំហុសហិរញ្ញវត្ថុចំនួន ៣ យ៉ាង អាចដាក់គុកអ្នកក្នុងភាពក្រីក្រអស់មួយជីវិត
មានមនុស្សជាច្រើនដែលពួកគេមិនមែនជាមនុស្សដែលខ្ជិលទេ តែពួកគេនៅតែមិនអាចរើបម្រាស់ពីជីវភាពក្រីក្របាន។ តាមពិតទៅភាពក្រីក្រ មិនមែនដោយសារតែយើងគ្មានជំនាញ ឬ វិជ្ជាជីវៈក្នុងខ្លួននោះទេ តែក៏ព្រោះតែពួកគេបានសាងកំហុសហិរញ្ញវត្ថុចំនួន ៣ យ៉ាងដោយមិនដឹងខ្លួន។ ១.រស់នៅដោយគ្មានផែនការហិរញ្ញវត្ថុរយៈពេលវែង ការធ្វើជាបុគ្គលិកការិយាល័យ ប្រាក់ខែមិនខ្ពស់ពេកទេ ប៉ុន្តែវាគ្រប់គ្រាន់សម្រាប់រស់នៅ។ ជារៀងរាល់ខែនៅពេលដែលទទួលបានប្រាក់ខែ មនុស្សភាគច្រើនបានផ្តល់រង្វាន់ដល់ខ្លួនឯងជាមួយនឹងសម្លៀកបំពាក់ថ្មី អាហារឆ្ងាញ់ៗ និងការធ្វើដំណើរកំសាន្តជាដើម។ ពួកគេភាគច្រើនគិតថា៖ «ទាន់នៅក្មេង ចូររស់នៅឲ្យបានពេញលេញ»។ ការសន្សំ ឬ បង្កើតផែនការហិរញ្ញវត្ថុរយៈពេលវែងហាក់ដូចជាមិនសំខាន់ទេនៅពេលនោះ។ រហូតដល់ថ្ងៃមួយ ដែលពួកគេធ្វើការមិនកើតព្រោះបញ្ហាណាមួយ ទើបពួកគេដឹងខ្លួនថា គ្មានប្រាក់សន្សំច្រើន គ្មានផ្ទះជាកម្មសិទ្ធរបស់ខ្លួន គ្មានការធានារ៉ាប់រង – ជីវិតរបស់ពួកគេមិនបានត្រៀមអ្វីទុកឡើយ…










