កំហុសហិរញ្ញវត្ថុចំនួន ៣ យ៉ាង អាចដាក់គុកអ្នកក្នុងភាពក្រីក្រអស់មួយជីវិត

AA
ការផ្សាយពាណិជ្ជកម្ម

មានមនុស្សជាច្រើនដែលពួកគេមិនមែនជាមនុស្សដែលខ្ជិលទេ តែពួកគេនៅតែមិនអាចរើបម្រាស់ពីជីវភាពក្រីក្របាន។ តាមពិតទៅភាពក្រីក្រ មិនមែនដោយសារតែយើងគ្មានជំនាញ ឬ វិជ្ជាជីវៈក្នុងខ្លួននោះទេ តែក៏ព្រោះតែពួកគេបានសាងកំហុសហិរញ្ញវត្ថុចំនួន ៣ យ៉ាងដោយមិនដឹងខ្លួន។

 

ការផ្សាយពាណិជ្ជកម្ម
AA
រូបភាពដំណាង

១.រស់នៅដោយគ្មានផែនការហិរញ្ញវត្ថុរយៈពេលវែង

ការធ្វើជាបុគ្គលិកការិយាល័យ ប្រាក់ខែមិនខ្ពស់ពេកទេ ប៉ុន្តែវាគ្រប់គ្រាន់សម្រាប់រស់នៅ។ ជារៀងរាល់ខែនៅពេលដែលទទួលបានប្រាក់ខែ មនុស្សភាគច្រើនបានផ្តល់រង្វាន់ដល់ខ្លួនឯងជាមួយនឹងសម្លៀកបំពាក់ថ្មី អាហារឆ្ងាញ់ៗ និងការធ្វើដំណើរកំសាន្តជាដើម។ ពួកគេភាគច្រើនគិតថា៖ «ទាន់នៅក្មេង ចូររស់នៅឲ្យបានពេញលេញ»។

ការផ្សាយពាណិជ្ជកម្ម

ការសន្សំ ឬ បង្កើតផែនការហិរញ្ញវត្ថុរយៈពេលវែងហាក់ដូចជាមិនសំខាន់ទេនៅពេលនោះ។ រហូតដល់ថ្ងៃមួយ ដែលពួកគេធ្វើការមិនកើតព្រោះបញ្ហាណាមួយ ទើបពួកគេដឹងខ្លួនថា គ្មានប្រាក់សន្សំច្រើន គ្មានផ្ទះជាកម្មសិទ្ធរបស់ខ្លួន គ្មានការធានារ៉ាប់រង – ជីវិតរបស់ពួកគេមិនបានត្រៀមអ្វីទុកឡើយ ពេលនោះហើយទើបចាប់ផ្តើមស្តាយក្រោយដែលមិនបានធ្វើផែនការសន្សំរយៈពេលវែង។

 

ការផ្សាយពាណិជ្ជកម្ម
20 Tuoi Bo Hoc Vi Ham Tien 0737
រូបភាពដំណាង

២.មានតែការសន្សំដោយគ្មានការវិនិយោគ – ឱកាសបានកន្លងផុតទៅ

ការសន្សំតាមធនាគារគឺជាទម្រង់តែមួយគត់ដែលពេញនិយម ហេតុនេះទើបមនុស្សភាគច្រើនមិនដែលរៀនអំពីបណ្តាញវិនិយោគផ្សេងទៀត ដូចជាភាគហ៊ុន ការធានារ៉ាប់រងការវិនិយោគ អចលនទ្រព្យខ្នាតតូច ឬ សូម្បីតែការទិញមាស។ ការសន្សំមិនអាចជួយឱ្យលុយរីកចម្រើនដោយគ្មានយុទ្ធសាស្រ្តវិនិយោគត្រឹមត្រូវ និងការរៀនសូត្របន្តនោះទេ ដូច្នេះបើមិនចង់អោយលុយបាត់បង់តម្លៃ អ្នកគួរតែយកលុយទៅប្រើបង្កើតលុយដោយប្រើជំនាញរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

 

20 Tuoi Bo Hoc Vi Ham Tien 1 0738
រូបភាពដំណាង

៣.ជួយគ្រួសារច្រើនពេកហើយភ្លេចការពារខ្លួនឯង

ការផ្សាយពាណិជ្ជកម្ម

ធម្មតាទេ ក្នុងនាមជាកូន ឬ បងប្អូន យើងតែងតែមានទំនួលខុសត្រូវក្នុងការជួយគ្រួសារនៅពេលដែលយើងមានសមត្ថភាពគ្រប់គ្រាន់ ប៉ុន្តែក្នុងការជួយគឺត្រូវចេះគិត មិនមែនប៉ុន្មានអោយអស់ៗពីខ្លួន នោះគឺជាហានិភ័យហើយ។ ឧទាហរណ៍ដូចជា ប្អូនរបស់អ្នកតែងតែសុំលុយពីអ្នក បើអ្នកអោយវាដោយមិនដឹងហេតុផលច្បាស់ វាអាចក្លាយជាការជួយខុសគោលការណ៍ បានន័យថា ប្អូនអ្នកយកវាទៅស៊ីចាយធ្ចើរឿងដែលគ្មានប្រយោជន៍។ ម្យ៉ាងទៀត បើអ្នកចេះតែជួយគ្រួសាររហូតមិនទុកលុយខ្លះដើម្បីសន្សំ នោះពេលអ្នកជួបហានិភ័យគឺគ្មាននរណាជួយអ្នកបានឡើយ ហេតុនេះត្រូវចេះគិតពីខ្លួនឯងផង៕

ការផ្សាយពាណិជ្ជកម្ម