
ស្រីៗណាកើតចំម៉ោងមាស ៣ នេះ ក្រោយអាយុ ៣០ ដូចគេជប់អាចមានបានដោយមិនដឹងខ្លួន
ម៉ោងកំណើត តាមក្បួនហុងស៊ុយក៏អាចទស្សន៍ទាយពីជោគវាសនាមនុស្សបានផងដែរ។ សម្រាប់មនុស្សស្រី ជាពិសេសបើកើតចំម៉ោងមាសទាំង ៣ ខាងក្រោម នោះតាមដំណាល គឺក្រោយអាយុ ៣០ ឆ្នាំ នឹងមានជីវិតពេញលេញ ពេញបរិបូរណ៍អាចមានបានដឹងមិនដឹងខ្លួន៖ ១) មនុស្សស្រីកើតចន្លោះម៉ោង ១១ ព្រឹក ដល់ ១ រសៀល ជាម៉ោងពេញពន្លឺព្រះអាទិត្យ ដែលគេដំណាលថា រមែងជាស្រ្តីដែលមានភាពឈ្លាសវៃ និងពូកែគិតពិចារណា។ នាងមានកម្លាំងចេញពីខាងក្នុង នាងរមែងរឹងមាំ ហើយមិនចុះចាញ់នឹងបរាជ័យឡើយ ពោលបន្តប្រឹងប្រែងដល់បានផ្លែផ្កា។ ទាំងក្នុងអាជីពការងារ និងជីវិតអាពាហ៍ពិពាហ៍សម្រាប់មនុស្សស្រី ដែលកើតចំម៉ោងមាសដូចបង្ហាញនេះ គឺតែងតែមានជីវិតរស់រវើក មិនអន់ជាងបុរសឡើយ…




















