មិន​ថា​ប្រុស​ឬ​ស្រី​ បើទីតាំង ​៤​ មានសក់​ដុះ​ច្រើនហាមកាត់ចេញដាច់ខាត ព្រោះជានិត្តរូបនៃទ្រព្យសម្បត្តិ នាំតែលាភជ័យចូលក្នុងជិវិត

3
ការផ្សាយពាណិជ្ជកម្ម

យោងតាម​នរវិទ្យា បង្ហាញថា កន្លែង​សំខាន់ ៤ ប្រសិនបើមាន​សក់​ដុះ​ពីលើច្រើនកុំប៉ះពាល់វាឲ្យសោះ ព្រោះវាជានិមិត្តរូប​នៃ​ពរជ័យ​ដ៏​បរិបូរណ៍ នាំលាភ​សំណាង ពោរពេញដោយទ្រព្យសម្បត្តិហូរហៀរ ការងារទទួលបានជោគជ័យគ្រប់ភារកិច្ច​។

សក់ដុះលើប្រជ្រុយ៖ ការ​មាន​សក់​ដុះ​លើ​ប្រជ្រុយ​ពិតជា​ប្រផ្នូល​ល្អណាស់ ដូចពាក្យ​ចាស់​ពោល​ថា “រោម​មួយ​ឯកា រោម​បី​រុងរឿង”។ ដូច្នេះ​បើ​សម្គាល់ឃើញថា សក់​មួយ​ដុះ​លើ​ប្រជ្រុយ ​មិនបាន​នាំ​សំណាង​ច្រើន​ដល់​ម្ចាស់​ឡើយ។ ផ្ទុយ​ទៅ​វិញ បើ​សក់​ច្រើន​ដុះ​លើ​ប្រជ្រុយ ​ជា​សញ្ញា​នៃ​ទ្រព្យសម្បត្តិ។ ហេតុនេះ មនុស្សដែលមានសក់លើសពី ៣ នៅលើប្រជ្រុយ ត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមានទ្រព្យសម្បត្តិដ៏អស្ចារ្យដោយមិនបារម្ភពីការខ្វះលុយឡើយ។

ការផ្សាយពាណិជ្ជកម្ម

សក់ដុះលើម្រាមជើង៖ យោងទៅតាមនរវិទ្យា ម្រាមជើងមានរោម គឺជាមនុស្សដែលមានថាមពលច្រើន មានសុខភាពល្អពេញលេញ។ បុគ្គលនេះត្រូវបានគេព្យាករណ៍ថា នឹងមានឆន្ទៈ មហិច្ឆតា និងគោលដៅច្បាស់លាស់ក្នុងជីវិត ហើយអ្វី​ដែល​គេ​ចង់​បាន នឹង​ទទួល​បានជាក់ជាមិនខាន។ ម្យ៉ាងទៀត មនុស្សដែលមានសក់ដុះលើម្រាមជើង ជា​ប្រភេទ​មនុស្ស​ដែលមាន​រាសី​ល្អ ពូកែ​រក​លុយ ជា​មនុស្ស​ថ្លៃថ្នូរ​ជួយ​ជ្រោមជ្រែង មាន​វិថី​ការងារ​ជោគជ័យ​រីកចម្រើន​ទៅមុខ​ឥតឈប់ឈរ ហើយ​លុយកាក់​ក៏​កើនឡើង​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​ផងដែរ។

ការផ្សាយពាណិជ្ជកម្ម

សក់ដុះលើក្បាលពោះ៖ យោងទៅតាមនរវិទ្យា ពោះគឺជាប្រភពដើមនៃវិញ្ញាណបរិសុទ្ធ បើ​មាន​សក់ដុះនៅទីនោះ​ មាន​ន័យ​ថា​ អ្នកជាមនុស្សមានសំណាងល្អ​ខ្លាំង​ណាស់ ជាពិសេសនៅតំបន់ផ្ចិត ច្រើនតែមានឋានន្តរស័ក្តិស័ក្តិសិទ្ធិ មានទ្រព្យសម្បត្តិច្រើន មាន​ជីវភាព​ធូរធារ។ ម្យ៉ាងទៀត អ្នកមានសក់ដុះតំបន់ពោះ ​តំណាង​ឲ្យ​ទ្រព្យ​សម្បត្តិ​ នាំសំណាង​មិន​ឈប់​ឈរ ការងារទទួលបាន​ជោគជ័យគ្រប់ជំហ៊ាន។

ការផ្សាយពាណិជ្ជកម្ម

សក់ដុះនៅក្នុងត្រចៀក៖ មនុស្សដែលមានសក់ដុះនៅតំបន់ត្រចៀក ពិតជាសំណាង ​មាន​លាភ​នាំ​ទ្រព្យ​សម្បត្តិ។ បុគ្គល​ដែលមានលក្ខណៈបែបនេះជា​មនុស្ស​ឆ្លាត រហ័ស និង​ប៉ិនប្រសប់ខ្លាំងណាស់។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម