ថ្ងៃនេះគេហទំព័រ “ក្នុងស្រុក” នឹងបង្ហាញពីមនុស្សដែលមានប្រជ្រុយ ៣ ប្រភេទ នៅថ្ងៃអានាគត់ មានតែភាពចម្រុងចម្រើន សម្បូរសប្បាយ ជីវភាពធូរធារ ថែមទាំងមានតែអ្នកគាំទ្រស្រឡាញ់រាប់អាន។ តោះមើលទាំងអស់គ្នា តើអ្នកមានដែរទេ?
ប្រជ្រុយនៅលើត្រចៀក៖ យោងតាមនរវិទ្យាបង្ហាញថា មនុស្សដែលមានត្រចៀកធំច្រើនតែត្រូវបានគេចាត់ទុកថា មានប្រាជ្ញា និងសំណាងល្អ ទទួលបានការគោរពពីមនុស្សជាច្រើន តែងតែទទួលបានជោគជ័យក្នុងអាជីព។ មនុស្សដែលមានត្រចៀកធំ និងក្រាស់ ច្រើនតែមានសំណាងក្នុងជីវិត ទោះជាទៅទីណាក៏ដោយ ទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅជានិច្ច។
ជាពិសេស ប្រសិនបើត្រចៀកខាងឆ្វេងមានប្រជ្រុយទៀត ពិតជាប្រផ្នូលល្អណាស់ ហើយម្ចាស់ប្រជ្រុយនេះត្រូវបានគេចាត់ទុកថា មានចរិតស្លូតបូត និងមានចិត្តសប្បុរស។ ធ្វើអ្វីក៏ដោយ គឺមានសំណាង អាជីពការងារមានការរីកចម្រើនយ៉ាងរលូន។ ម្យ៉ាងទៀត បុគ្គលប្រភេទនេះ នៅថ្ងៃអនាគត់នឹងមានជីវិតសម្បូរសប្បាយ ទោះជាបរាជ័យក៏អាចក្រោកឡើងជំនះបានយ៉ាងឆាប់រហ័ស។
ប្រជ្រុយនៅលើកែងដៃ៖ ជាទូទៅ មនុស្សដែលមានប្រជ្រុយនៅកែងដៃ តែងតែមានបំណងប្រាថ្នាចង់បានអំណាច និងលុយកាក់ខ្លាំង។ បុគ្គលនេះមានសមត្ថភាព មានគំនិតច្នៃប្រឌិត មានគំនិតក្លាហាន។ ជាពិសេស សមត្ថភាពរកលុយរបស់មនុស្សប្រភេទនេះ គឺស្ថិតក្នុងទម្រង់កំពូល។ លើសពីនេះ នៅក្នុងដំណាក់កាលជាក់លាក់មួយ បុគ្គលនេះនឹងទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ មិនត្រឹមតែរកប្រាក់ហូបបានគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងមានទ្រព្យសម្បត្តិធំដុំ ហិរញ្ញវត្ថុស្ថិរភាព កាន់អំណាចក្នុងដៃ។
ប្រជ្រុយនៅលើបាតជើង៖ អ្នកដែលមានប្រជ្រុយនៅបាតជើងមានមិនច្រើនទេ ប៉ុន្តែអ្នកដែលមានប្រជ្រុយនេះពិតជាមានសំណាងណាស់។ តាមនរវិទ្យា ចង្អុលបង្ហាញថា មនុស្សដែលមានប្រជ្រុយនៅបាតជើងតែងតែនាំមកនូវទ្រព្យសម្បត្តិ និងសំណាង ហើយមិនដែលខ្វល់ខ្វាយពីភាពខ្វះខាតអាហារ និងសម្លៀកបំពាក់ក្នុងជីវិតឡើយ។
ប្រភព៖ បរទេស

