សង្កេតមើល បើអ្នកមានប្រជ្រុយ ៥ ទីតាំងលើជើង ជាសញ្ញាបង្ហាញថាអ្នកជាមនុស្សមានលាភសំណាងធំ

សង្កេតមើល បើអ្នកមានប្រជ្រុយ ៥ ទីតាំងលើជើង ជាសញ្ញាបង្ហាញថាអ្នកជាមនុស្សមានលាភសំណាងធំ
ការផ្សាយពាណិជ្ជកម្ម

យោងតាម Anthropology និយាយថា ប្រជ្រុយនៅលើជើងនឹងនាំមកនូវសំណាងអាក្រក់ផ្សេងៗរហូតនឹកស្មានមិនដល់។ ដូច្នេះហើយ តើអ្នកមានប្រជ្រុយនៅលើជើងដែរឬទេ សូមមើលកន្លែងដែលវាស្ថិតនៅដូចខាងក្រោម៖

ប្រជ្រុយនៅគម្លាតរវាងម្រាមជើង៖ ភាគច្រើនមនុស្ស​ដែល​មាន​ប្រជ្រុយ​នៅ​ចន្លោះ​ម្រាម​ជើង​ច្រើន​តែ​មាន​លាភ​សំណាង មាន​លុយ​​និង​មរតកច្រើន។ បើតាម Anthropology និយាយថា ប្រជ្រុយនេះបង្ហាញពីអត្ថិភាពនៃលុយនៅខាងក្នុង កម្របង្ហាញទ្រព្យសម្បត្តិរបស់ពួកគេនៅខាងក្រៅណាស់។

ការផ្សាយពាណិជ្ជកម្ម

ប្រជ្រុយនៅលើកែងជើង៖ តាម​នរវិទ្យា បង្ហាញថា បុគ្គលដែលមាន​ប្រជ្រុយនៅតំបន់នេះ ភាគច្រើនមាន​អំណាច​ហើយ​អាច​បញ្ជា​មនុស្ស​បាន​ច្រើនណាស់។ មនុស្ស​ដែល​មាន​ប្រជ្រុយ​លើកែងជើង ច្រើន​តែ​កាន់​តួនាទី​ជា​អ្នក​គ្រប់​គ្រង​ មាន​វាសនា​ទទួលបានទ្រព្យសម្បត្តិ ជាពិសេសអាចសម្រេចចិត្តលើការងាររបស់មនុស្សជាច្រើនបានទៀតផង។

ការផ្សាយពាណិជ្ជកម្ម

ប្រជ្រុយនៅលើម្រាមមេជើង៖ អ្នកមានប្រជ្រុយម្រាមជើងមេគឺជាសញ្ញានៃ “អ្នកដឹកនាំ” ជាសញ្ញានៃសិទ្ធិអំណាច។ ដូច្នេះ អ្នកដែលមានប្រជ្រុយនៅតំបន់នេះ ច្រើនតែមានគុណសម្បត្តិនៃភាពជាអ្នកដឹកនាំ ដោយស្ម័គ្រចិត្តដឹកនាំអ្វីៗដែលពួកគេធ្វើ ថែមទាំងមានទំនួលខុសត្រូវខ្ពស់ផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ប្រជ្រុយនៅក្រោមបាតជើង៖ ប្រជ្រុយដែលលាក់នៅក្រោមបាតជើងគឺជាសញ្ញាល្អណាស់ ហើយអ្នកដែលមានប្រជ្រុយនេះច្រើនតែមានសំណាងក្នុងជីវិត។ ម្យ៉ាងទៀត ក្រៅ​ពី​ជា​មនុស្ស​សំណាង​ដែលមានសំណាងហើយ ក៏នៅតែមានអ្នកជួយជ្រោមជ្រែងដែរ មិនថាតែកំពុងសិក្សា ឬធ្វើការ តែងតែទទួលបានជំនួយពីអ្នកដទៃ។ លើសពីនេះ អ្នកដែលមានប្រជ្រុយបាតជើងច្រើន​មាន​គុណសម្បត្តិ និង​សំណាង​ល្អ​ នឹង​មិនចាំ​បាច់​ព្រួយ​បារម្ភ​រឿង​លុយ​ទេ ដោយសារកើត​មក​មាន​វាសនា​មាន​ទ្រព្យ​សម្បត្តិ​ច្រើនស្រាប់។

ការផ្សាយពាណិជ្ជកម្ម

ប្រជ្រុយនៅកជើង៖ មនុស្សភាគច្រើនដែលមានប្រជ្រុយនៅកជើង ឬម្ខាងនៃជើង (ឆ្វេង ឬស្តាំ) ត្រូវប្រឹងប្រែងខ្លាំង ព្រោះជីវិត​របស់​ពួក​គេ​តែងមាន​​ឡើង​ចុះ​ជា​ច្រើន ហើយ​មិន​អាច​ដោះស្រាយ​បាន​នៅ​ពេល​ពួក​គេ​នៅ​ក្មេងទេ តែក៏មិនមែនរហូតដល់អាយុកណ្តាលទេដែរ។ អ្នកដែលមានប្រជ្រុយនេះ ត្រូវតែរវល់ធ្វើការឥតឈប់ឈរ ហើយរាល់ពេលដែលឈប់ធ្វើការ ជីវិតកាន់តែក្រ និងលំបាកជាក់ជាមិនខាន។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម