
តាមក្បួនហុងស៊ុយនិយាយថា មិនថាផ្ទះធំឬតូចទេ មានត្រឹមរបស់ ៤ នេះគ្រប់គ្រាន់នឹងនាំមកនូវពរជ័យដល់គ្រួសារហើយ
ជាធម្មតាផ្ទះដែលអ្នកទាំងអស់គ្នាកំពុងរស់គឺពោរពេញដោយធាតុហុងស៊ុយ នឹងនាំមកនូវពរជ័យជាច្រើនដល់ម្ចាស់ ជាពិសេនាំលាភ សំណាង នឹងពាំនាំនូវទ្រព្យសម្បត្តិហូរហៀរ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ក៏មិនត្រូវភ្លេចរបស់ ៤ នេះក្នុងផ្ទះដែរ។ ផ្ទះត្រូវមានខ្យល់ចេញចូល មានពន្លឺច្រើន៖ ភ្លើងគឺជាធាតុហុងស៊ុយកំពូលដែលម្ចាស់ផ្ទះគួរតែយកចិត្តទុកដាក់ កាលណាផ្ទះមានពន្លឺភ្លឺ បន្ទប់ពោរពេញដោយពន្លឺ នឹងនាំមកនូវអារម្មណ៍រីករាយ មានប្រយោជន៍ដល់សុខភាព។ បន្ថែមពីលើនេះ តាមក្បួណហុងស៊ុយ ផ្ទះមានពន្លឺភ្លឺ នឹងជួយឲ្យមានតុល្យភាពរវាងយិន និងយ៉ាងផងដែរ។ ផ្ទុយទៅវិញ បើផ្ទះងងឹត នឹងនាំឲ្យមានភាពអាប់អួរ ការស្នាក់នៅផ្ទះបែបនេះ ប៉ះពាល់ដល់សុខភាព និងស្មារតីរបស់សមាជិកគ្រួសារ ហើយលាភសំណាងក៏ធ្លាក់ចុះដែរ។ ផ្ទះត្រូវមានដើមឈើច្រើន៖ ដើមឈើរួមចំណែកដល់ភាពរឹងមាំនៃផ្ទះ ផ្ទះមានដើមឈើជាច្រើនដើម ដែលមានអាយុច្រើនឆ្នាំ…




















