ជើងមានសញ្ញា ៦ យ៉ាងបង្ហាញថា អ្នកនឹងមានជីវិតរុងរឿង បើមានត្រឹម ១ នឹងមានទ្រព្យគ្រប់គ្រាន់ តែបើមាន ៣ ជិវិតកាន់តែប្រណិត

4
ការផ្សាយពាណិជ្ជកម្ម

យោងតាម​នរវិទ្យា និយាយថា មនុស្សដែលមាន​សញ្ញា​ជើងទាំង ៦ ​នេះ ភាគច្រើន​តែងតែ​មាន​ជីវិត​ពោរពេញ​ដោយ​ភាព​ចម្រុងចម្រើន សម្បូរសម្បាយ ការងារកាន់តែមានភាពរីកចម្រើន ដោយ​មិន​ចាំបាច់​ខ្វល់ខ្វាយ​រឿង​លុយកាក់​ នឹងភាពក្រីក្រឡើយ។ តោះមើលទាំងអស់គ្នា៖

បាតជើងកោងជ្រៅ៖ តាមធម្មតា​មនុស្ស​ដែល​មាន​បាតជើង​ជ្រៅ​ដូច​ទូក​​តែងតែ​មាន​ទ្រព្យសម្បត្តិ  និង​ពោរពេញដោយលាភ​សំណាង​។ មនុស្សប្រភេទនេះនឹងនាំផ្លូវ​ទៅកាន់​កិត្តិនាម និង​អាជីពការងារ​រីកចម្រើន​ទៅមុខ​យ៉ាង​រលូន ហើយ​សំណាង​ក៏​សម្បូរ​ហូរហៀរ​ ម្យ៉ាងទៀត បុគ្គល​នេះ​ក៏​ចេះ​គ្រប់គ្រង​លុយកាក់ ថែរក្សា​ជីវភាព​គ្រួសារបានយ៉ាងល្អផងដែរ។

ការផ្សាយពាណិជ្ជកម្ម

បាតជើងទន់៖ យោងតាម​នរវិទ្យា មនុស្ស​ដែលមាន​បាតជើង​ទន់ៗ ​មាន​សណ្ឋាន​ច្រើន ច្រើនតែ​មាន​បុគ្គលិកលក្ខណៈ​រឹងមាំ និង​ឧស្សាហ៍​ព្យាយាម​ មានការតស៊ូ​ខ្លាំង​ចំពោះ​គោលដៅ​ដែល​ខ្លួន​បាន​កំណត់ រហូតមានឱកាសទទួលបានជោគជ័យក្នុងការងារ។ លើសពីនេះទៀត អ្នកដែលមានលក្ខណៈបែបនេះមិនងាយប្រឈមមុខនឹងការលំបាកច្រើនក្នុងជីវិតទេ ដោយសារពួកគេត្រូវបានគាំទ្រដោយពួកអភិជននានា។

ការផ្សាយពាណិជ្ជកម្ម

បាតជើងមានប្រជ្រុយ៖ មិន​ថា​ប្រុស ឬ​ស្រី បើមាន​ប្រជ្រុយ​បាត​ជើង (ឆ្វេង ឬ​ស្ដាំ) ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​មនុស្ស​មាន​ទ្រព្យសម្បត្តិហូរហៀរ ហើយបុគ្គល​ប្រភេទនេះ​ប្រហែល​មិន​កើត​ក្នុង​គ្រួសារ​អ្នក​មាន​ទេ ប៉ុន្តែ​ពួក​គេ​ក៏​មាន​ជីវភាព​សុខ​ស្រួល​ដែរ ដោយ​មិន​បាច់​ព្រួយ​បារម្ភ​ពី​ភាព​ក្រីក្រឡើយ។ មិនតែប៉ុណ្ណោះ បុគ្គលនេះមានចិត្តស្មោះត្រង់ ស្រលាញ់គ្រួសារ មានសន្តានចិត្តល្អជួយអ្នកដទៃ ជាពិសេសតែងតែត្រូវបានការពារដោយមនុស្សថ្លៃថ្នូរ កាលណាមានអាយុកាន់​តែ​មាន​អាយុ​ច្រើន នឹង​មាន​សំណាង​កាន់​តែ​ច្រើន ទទួល​បាន​ជោគជ័យ និង​មាន​ជីវិត​សប្បាយរីករាយ។

ការផ្សាយពាណិជ្ជកម្ម

កែងជើងក្រាស់៖ កែងជើងតំណាងឱ្យរចនាប័ទ្ម និងមូលដ្ឋានគ្រឹះរបស់មនុស្សទូទៅ ហើយមនុស្សដែលមានកែងជើងក្រាស់ច្រើនតែកើតក្នុងគ្រួសារដែលមានលក្ខខណ្ឌល្អ និងទទួលបានពរជ័យច្រើនក្រៃលែង។ តាំង​ពី​ក្មេង​មក មនុស្ស​ដែលមានកែងជើងបែបនេះ ត្រូវបានគ្រួសារ​ទាំងមូលស្រឡាញ់ និង​គាំទ្រខ្លាំង។ ជាពិសេស រាល់​អាជីពការងារតែង​ត្រូវបានមនុស្ស​ថ្លៃថ្នូរជាច្រើន​ជួយ​ជ្រោមជ្រែង​ជានិច្ច រហូតអាច​ជម្នះ​ភាព​លំបាក​បាន​យ៉ាង​ងាយ ហើយ​ធ្វើ​អ្វី​ៗ​ដោយ​រលូន។

ការផ្សាយពាណិជ្ជកម្ម

ម្រាមជើងទាំង៥តម្រង់ជួរត្រង់៖ ប្រសិនបើម្រាមជើងទាំង ៥ ត្រូវបានរៀបចំជាបន្ទាត់អង្កត់ទ្រូង នោះត្រូវបានគេហៅថា ប្រអប់ជើងអេហ្ស៊ីប។ មនុស្សដែលមានសញ្ញាជើងនេះច្រើនតែមានជីវិតសុខសាន្ត សុភមង្គល និងវិបុលភាព អាជីព​ការងារកាន់តែមាន​ការ​រីកចម្រើន​ឥត​ឈប់ឈរ​នៅ​ពេល​គាត់​ឈាន​ដល់​អាយុ ៣៥ ឆ្នាំ។ ជាងនេះទៀត បុគ្គល​ដែលមានជើងប្រភេទនេះ តែងមាន​ចរិត​ស្លូតបូត មានចិត្ត​ស្មោះស្ម័គ្រ ចេះ​ដោះស្រាយ​ជាមួយ​មនុស្ស ​មាន​ភាព​សប្បាយ​រីករាយ​ដោយ​មិន​ខ្វល់ខ្វាយ​ច្រើន​។

ការផ្សាយពាណិជ្ជកម្ម

ម្រាមជើងទាំង៥វែងស្ដើងៗ៖ មនុស្ស​ដែល​មាន​ម្រាម​ជើង​​ទាំង ៥ តូច​និង​វែងស្រឡូន តែង​ទទួល​បាន​ពរជ័យ​ជា​ច្រើន​ពី​ស្ថានសួគ៌។ ពួកគេមានសមត្ថភាពខ្លាំង មានមហិច្ឆតាខ្ពស់ ទោះបីជាពួកគេមកពីគ្រួសារក្រីក្រក៏ដោយ ក៏ពួកគេនៅតែអាចកសាងអាជីពដ៏រុងរឿងមួយដោយដៃរបស់ពួកគេផ្ទាល់។ បុគ្គល​នេះ​រស់នៅ​ដោយ​ឯករាជ្យ ចង់​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​បាន​ដោយ​មិន​ពឹងពាក់អ្នកដទៃ ហើយនៅអាយុកណ្តាលមនុស្សនេះអាចរីករាយនឹងជីវិតដែលមានស្ថេរភាពនិងសប្បាយរីករាយយ៉ាងខ្លាំង។

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម