ប្រុងប្រយ័ត្ន! បើនៅរក្សាវត្ថុ ៥ យ៉ាងនេះ ផ្ទះនឹងបាត់បង់ហុងស៊ុយ ទោះខំប្រឹងធ្វើការយ៉ាងណាក៏នៅតែរហាម

5
ការផ្សាយពាណិជ្ជកម្ម

តាមក្បួនហុងស៊ុយនិយាយថា វត្ថុ​ទាំង ៥ យ៉ាងខាងក្រោមនេះ ប្រសិនបើអ្នកទាំងអស់គ្នានៅតែរក្សាទុកក្នុងផ្ទះ មិន​ត្រឹមតែបង្កឲ្យមានផល​ប៉ះពាល់​ដល់​សុខភាព​សមាជិកគ្រួសារប៉ុណ្ណោះ​ទេ ថែមមានឥទ្ធិពលខ្លាំងអាចធ្វើឲ្យខាតបង់​ទ្រព្យសម្បត្តិ​ នឹងបាត់បង់លាភសំណាងរបស់ម្ចាស់ផ្ទះទៀតផង។

ស្បែកជើងចាស់ៗ៖ យោងតាមគំនិតបុរាណ ស្បែកជើងចាស់ៗតំណាងឱ្យភាពក្រីក្រ និងការលំបាក។ ការរក្សាទុកស្បែកជើងដែលចាស់ពេក រហែកអាចងាយធ្វើឲ្យម្ចាស់ផ្ទះខាតលុយ និងបាត់បង់លាភសំណាង។ បើ​និយាយ​ពី​សុខភាព ស្បែកជើង​ចាស់​ជា​កន្លែង​បង្កាត់​ពូជ​បាក់តេរី និង​ផ្សិតកកកុញ ជាហេតុនាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​សមាជិក​គ្រួសារ។ ដូច្នេះ ត្រូវប្រាកដថា សម្អាតស្បែកជើងរបស់អ្នកឱ្យបានទៀងទាត់ ឬនៅពេល​ដែលមាន​ស្បែកជើង​ចាស់​ពេក​រហែក​ គួរ​បោះចោល​ភ្លាម។

ការផ្សាយពាណិជ្ជកម្ម

ដើម Cactus ៖ តាម​ក្បួន​ហុងស៊ុយ ដើម ​Cactus មិន​ល្អ​សម្រាប់​ម្ចាស់ផ្ទះឡើយ។ Cactus មានរូបរាងជាបន្លាមុនស្រួច ដែលជាសញ្ញានៃសំណាងអាក្រក់។ ដូច្នេះ ម្ចាស់ផ្ទះមិនគួរដាក់ដើមរុក្ខជាតិនេះ ក្នុងបន្ទប់គេងទេ  តែបើដាក់នៅតាមយ៉រ ឬតាមសាលធំជាការល្អជាង។

ការផ្សាយពាណិជ្ជកម្ម

គំនូរសត្វព្រៃ អាវុធ៖ តាម​ហុងស៊ុយ ការ​ព្យួរ​រូបភាព​សត្វ​ព្រៃ និង​ដាវ​ ក្នុង​ផ្ទះ​ក៏​ជា​ទ័ព​ដ៏​អស្ចារ្យ​ដែរ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ថ្វីត្បិតតែវត្ថុទាំងនេះដាក់តាំងទៅអាចធ្វើឱ្យកន្លែងរស់នៅមានភាពលេចធ្លោមែន ប៉ុន្តែពួកវាតំណាងឱ្យប្រភពនៃចេតនាសម្លាប់យ៉ាងធ្ងន់ធ្ងរណាស់ ដែលមានឥទ្ធិពល​អាច​ធ្វើ​ឱ្យ​អ្នក​រស់​នៅ​ក្នុង​ផ្ទះ​ឆាប់​ខឹង បង្កជាជម្លោះក្នុងគ្រួសារ។

ការផ្សាយពាណិជ្ជកម្ម

កញ្ចក់នៅមាត់ទ្វារ៖ មនុស្សជាច្រើនចូលចិត្តដាក់កញ្ចក់នៅច្រកចូល និងបន្ទប់ទទួលភ្ញៀវ ដើម្បីតុបតែង ងាយស្រួលក្នុងការស្លៀកពាក់ និងឆ្លុះនូវភាពស្រស់ស្អាតមុនពេលចេញទៅក្រៅ។ ទោះជាយ៉ាងណាក៏ដោយ តំបន់ទ្វារពិតជាកន្លែងសំខាន់ក្នុងការប្រមូលផ្តុំទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះ ដូច្នេះ ប្រសិនបើអ្នកដាក់កញ្ចក់ត្រង់កន្លែងនោះ  ​នឹង​រារាំង​លំហូរ​ខ្យល់​ល្អ​ចេញ​ពី​ខាង​ក្រៅ។

ផ្កាក្រៀមៗ៖ អ្នកខ្លះចូលចិត្តតុបតែងផ្កានៅផ្ទះ ប៉ុន្តែដោយសារការងារមមាញឹក មិនអាចមានពេលមើលថែបានគ្រប់គ្រាន់ រហូតបណ្ដាលឲ្យផ្កាមានសភាពងាប់ក្រៀមស្វិតដោយចៃដន្យ។ គួរបញ្ជាក់ថា ផ្កា​ក្រៀម​មិន​ត្រឹម​តែ​បង្ក​ឱ្យ​មាន​ការ​បំពុល​បរិយាកាស​មិន​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប៉ះពាល់​ដល់​ហុងស៊ុយ​ផ្ទះ​ផង​ដែរ ។

ការផ្សាយពាណិជ្ជកម្ម

តាម​ក្បួន​ហុងស៊ុយ ផ្កា​ក្រៀម​នឹង​នាំ​សំណាង​អាក្រក់​ដល់​គ្រួសារ តំណាងឱ្យថាមពលដែលនៅទ្រឹងដែលមិនល្អសម្រាប់ផ្ទះ។ លើស​ពី​នេះ បច្ចុប្បន្ន​នៅ​លើ​ទីផ្សារ​ក៏​មាន​លក់​ផ្កា​ក្រៀម​មួយ​ចំនួន​សម្រាប់​តុបតែង​លម្អ​ផង​ដែរ ដោយសារផ្កាទាំងនេះមានភាពធន់ខ្ពស់ ពណ៌ស្រស់ស្អាត ប៉ុន្តែយោងទៅតាមការសិក្សា ពួកវាអាចដាក់បញ្ចូលដោយសារធាតុគីមីដើម្បីបង្កើតរសជាតិសិប្បនិម្មិត មានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម