ទស្សន៍ទាយ

សាកល្បង​តាម​ក្បួន​ហុងស៊ុយ ៣ វិធី​នេះ ដើម្បី​នាំ​លាភ​នាំ​សំណាង​ចូល​ដល់​ក្រុម​គ្រួសារ
ប្លែកៗ

សាកល្បង​តាម​ក្បួន​ហុងស៊ុយ ៣ វិធី​នេះ ដើម្បី​នាំ​លាភ​នាំ​សំណាង​ចូល​ដល់​ក្រុម​គ្រួសារ

តាម​ក្បួន​ហុងស៊ុយ​និង​ចាស់ៗ​ពី​បុរាណ​ក្នុង​ប្រទេស​ចិន​ដំណាល​ត​គ្នា បាន​ឲ្យ​ដឹង​ថា ការ​អនុវត្ត​នូវ​សកម្មភាព ៣ យ៉ាង​សាមញ្ញ​នេះ អាច​នាំ​លាភ​នាំ​សំណាង​ចូល​ដល់​ក្រុម​គ្រួសារ នាំ​ហេង​ចូល​ផ្ទះ និង​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ៖ ៣) ពាក់​នាឡិកា​ក្បាល​រាង​ការេ តាម​ក្បួន​ហុងស៊ុយ​ការ​ពាក់​នាឡិកា​គឺ​អាច​ជួយ​លើក​កម្ពស់​ឲ្យ​ការងារ​ដំណើរការ​ទៅ​រលូន ​នោះ​ក៏​ដោយសារ​តែ​នាឡិកា​តំណាង​ឲ្យ​ ការ​ឲ្យ​តម្លៃ​នៅ​ពេលវេលា បន្ថែម​ពី​នេះ​វា​ក៏​ជួយ​ឲ្យ​យើង​អាច​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទាន់​ពេល​និង​ឆាប់​រហ័ស​ផង​ដែរ។ ប៉ុន្តែ​ការ​ជ្រើសរើស​ប្រភេទ​នាឡិកា​គឺ​ជា​រឿង​ដ៏​ចាំ​បាច់ ពោល​គឺ​ត្រូវ​ជ្រើសរើស​ប្រភេទ​ក្បាល​រាង​ជ្រុង​ល្អ​ជាង​រាង​មូល ព្រោះ​ក្នុង​ក្បួន​ហុងស៊ុយ ​រាង​ជ្រុង​តំណាង​ឲ្យ​ធាតុ​ដែល​គាំទ្រ​ផ្តល់​សំណាង​ឲ្យ​អ្នក​ជា​ច្រើន។ ២) មាន​ដើម​ឈើ​ក្នុង​ឬ​ខាង​មុខ​ផ្ទះ អ្នក​អាច​យក​ថូ​ផ្កា​ដាំ​កូន​ឈើ​តូចៗ​ពណ៌​បៃតង ដែល​វា​តំណាង​ឲ្យ​ការ​នាំ​សំណាង​ចូល​ដល់​ក្រុម​គ្រួសារ។ អ្នក​អាច​ដាក់​វា​នៅ​មាត់​ទ្វារ​ខាង​មុខ​ផ្ទះ ឬ​ផ្លូវ​ក្បែរ​ទ្វារ​ខាង​ក្នុង​ផ្ទះ ដើម្បី​ទាក់ទាញ​ទ្រព្យ​សម្បត្តិ​និង​ភាព​រុងរឿង។ ជាង​នេះ​អ្នក​ត្រូវ​ជ្រើសរើស​ទិស​ថែម​ទៀត ដោយ​ត្រូវ​ដាក់​វា​នៅ​ទិស​បូព៌ា ឬ​អាគ្នេយ៍ ដែល​អាច​ជួយ​បង្កើន​អាយុ​យឺនយូរ​ដល់​សមាជិក​គ្រួសារ និង​ភាព​រុងរឿង​ក្នុង​អាជីវកម្ម។ ១) ដាក់​អាំងប៉ាវ​ក្រហម​ក្នុង​ធុង​អង្ករ…

ទិញ​ដី​ទិញ​ផ្ទះ​មើល​ផង ប្រយ័ត្ន​ខុស​ក្បួន​ហុងស៊ុយ ៤ នេះ ទោះ​ខំ​រក​ប៉ុណ្ណា​ក៏​មិន​សល់!
សង្គម

ទិញ​ដី​ទិញ​ផ្ទះ​មើល​ផង ប្រយ័ត្ន​ខុស​ក្បួន​ហុងស៊ុយ ៤ នេះ ទោះ​ខំ​រក​ប៉ុណ្ណា​ក៏​មិន​សល់!

ការ​ជ្រើសរើស​ទីតាំង​ដី ឬ​ទីតាំង​ផ្ទះ អ្នក​ត្រូវ​តែ​គិត​ដល់​ក្បួន​ហុងស៊ុយ ដោយ​មិន​អាច​ប្រមាថ​បាន​នោះ​ទេ។ ខាង​ក្រោម​ជា​ក្បួន​ហុងស៊ុយ​ ៤ ដែល​អ្នក​គួរ​តែ​ដឹង មុន​ជ្រើសរើស​ទីតាំង​ផ្ទះ​ណា​មួយ៖ ៤) ផ្ទះ​ខ្វះ​ពន្លឺ ត្រូវ​រក​ផ្ទះ​ណា​ដែល​មាន​បង្អួច ឬ​គ្មាន​អគារ​បាំង ហើយ​មាន​ពន្លឺ​ព្រះ​អាទិត្យ​ជះ​មក​ចូល​ល្អ។ ប្រសិន​ទទួល​បាន​ពន្លឺ​តិច​ពេក ឬ​គ្មាន​ពន្លឺ​ចូល​សោះ តាម​ក្បួន​គឺ​ធ្វើ​ឲ្យ​មាន​ថាមពល​ខ្សោយ​ហូរ​ចូល​ផ្ទះ ហើយ​តែងតែ​មាន​អារម្មណ៍​ត្រជាក់ ស្ងប់​ខ្យល់ ដែល​វា​មិន​ល្អ​នោះ​ទេ។ ជា​ពិសេស​ថ្ងៃ​ពេញបូណ៌មី ​គេ​ត្រូវ​មាន​ផ្ទះ​ដែល​ទទួល​បាន​ពន្លឺ​គ្រប់គ្រាន់ ហើយ​តាម​ជំនឿ​ពី​បុរាណ​បើ​នៅ​ថ្ងៃ​នោះ ផ្ទះ​ងងឹត​ឈឹង នោះ​សមាជិក​ក្នុង​ផ្ទះ​អាច​មាន​នរណា​ម្នាក់​ឈឺ។ ៣) ផ្ទះ​បែរ​មុខ ចំ​ផ្លូវ​ចាក់​មក​ត្រង់ ផ្ទះ​ដែល​បែរ​មុខ ចំ​ផ្លូវ​ធំ​ត្រង់ វា​មិន​ត្រឹម​តែ​ប្រឈម​គ្រោះថ្នាក់​ប៉ុណ្ណោះ​ទេ តែ​តាម​ក្បួន​គេ​ជឿ​ថា​នឹង​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​របូត​ទ្រព្យ​ច្រើន​ទៀត​ផង។ បើ​ជ្រុល​ជា​ទិញ​ហើយ…

លើ​ខ្លួន​អ្នក​មាន ១ ក្នុង​ចំណោម ៥ នេះ​ទេ? ជា​ប្រជ្រុយ​នាំ​ទ្រព្យ នាំ​សំណាង​មាន​គេ​តាម​ថែ​រក្សា
ប្លែកៗ

លើ​ខ្លួន​អ្នក​មាន ១ ក្នុង​ចំណោម ៥ នេះ​ទេ? ជា​ប្រជ្រុយ​នាំ​ទ្រព្យ នាំ​សំណាង​មាន​គេ​តាម​ថែ​រក្សា

សម្រាប់​បុគ្គល​ដែល​មាន​ប្រជ្រុយ​ ១ ក្នុង​ចំណោម​ប្រជ្រុយ​ទាំង ៥ ដូច​បង្ហាញ​ខាង​ក្រោម លើ​រាងកាយ​របស់​ពួក​គេ នោះ​គឺ​ជា​ប្រជ្រុយ​ល្អ ដែល​អាច​នាំ​លាភ​សំណាង​ដល់​ពួក​គេ ហើយ​អាច​ជួយ​ឲ្យ​ជីវិត​ល្អ​ប្រសើរ​នៅ​ពេល​ខាង​មុខ និង​មាន​គេ​តាម​ជ្រោមជ្រែង​ច្រើន៖ ១) ប្រជ្រុយ​នៅ​លើ​ច្រមុះ បើ​បាន​ច្រមុះ​ធំ ខ្ទង់​ខ្ពស់ ហើយ​មាន​ប្រជ្រុយ​ទៀត​នោះ តាម​នរវិទ្យា​គឺ​ពេញ​ទំហឹង​ហើយ​នៃ​លាភ​សំណាង ពោល​កម្រ​នឹង​មាន​មនុស្ស​បែប​នេះ​ខ្លាំង​ណាស់។ ប្រភព​នៃ​ប្រាក់​ចំណូល​របស់​ពួក​គេ ក៏​មាន​ច្រើន ហើយ​រមែង​ធ្វើ​ឲ្យ​អ្នក​ជុំវិញ​ច្រណែន​ចង់​បាន​ជីវិត​ដូច​ពួក​គេ​ជា​រឿយៗ។ ចូល​ដល់​វ័យ​កណ្ដាល ៣៥-៤០ ឆ្នាំ​ជាង អ្នក​មាន​ប្រជ្រុយ​លើ​ច្រមុះ នឹង​កាន់​តែ​សាយ​ទ្រព្យ​ច្រើន។ ២) ប្រជ្រុយ​នៅ​សៀត​ផ្កា ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ភាព​ជា​អ្នក​ដឹកនាំ​ពិត និង​អាច​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​ទទួល​បាន​ភាព រីក​ចម្រើន។ ពួក​គេ​រមែង​ជោគជ័យ​តាំង​ពី​នៅ​វ័យ​ក្មេង ហើយ​មាន​ឆន្ទៈ​ចង់​ក្លាយ​ជា​អ្នក​មាន…

អ្នក​រាប់​ជា​បុរស​សំណាង​ធំហើយ បើ​រក​បាន​ភរិយា មាន ១ ក្នុង​ចំណោម ៥ ចំណុច​នេះ
ប្លែកៗ

អ្នក​រាប់​ជា​បុរស​សំណាង​ធំហើយ បើ​រក​បាន​ភរិយា មាន ១ ក្នុង​ចំណោម ៥ ចំណុច​នេះ

បុរស​ដែល​មាន​ភរិយា មាន ១ ក្នុង​ចំណោម ៥ ចំណុច​ខាង​ក្រោម គឺ​រាប់​បាន​ថា​អ្នក​ជា​បុរស​សំណាង​ហើយ ព្រោះ​តាម​ក្បួន​នរវិទ្យា នារី​នោះ​គឺ​ជា​នារី​នាំ​លាភ លើក​យីអ៊ុន​ឲ្យ​គ្រួសារ​ជួប​តែ​ភាព​រុងរឿង​ពេញ​មួយ​ជីវិត៖ ៥) ត្រគាក​ធំ ស្រ្តី​ដែល​មាន​ត្រគាក​ធំ គឺ​ជា​នារី​ដែល​រមែង​មាន​សណ្តាន​ចិត្ត​ល្អ​និង​ជា​អ្នក​មាន ហើយ​ដំណើរ​ជីវិត​របស់​នាង តែងតែ​រលូន​ទៅ​មុខ​ជានិច្ច។ លើស​ពី​នេះ​នាង​មាន​សមត្ថភាព​អាច​បង្កើត​លុយ​ជា​ច្រើន ហើយ​ក៏​យល់​ពី​វិធី​ផ្គាប់​ចិត្ត​ស្វាមី រួច​ក៏​រមែង​បង្កើត​បាន​នូវ​កូន​ដ៏​ស្រស់​ស្អាត និង​ឈ្លាសវៃ​ផង​ដែរ។ ដោយឡែកក៏ជួយ​ដល់​សុខភាព​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាលា​វេជ្ជសាស្ត្រ Harvard បាន​ឲ្យ​ដឹង​ថា​ជាតិ​ខ្លាញ់ នៅ​ក្រោម​ស្បែក​ត្រគាក​និង​ភ្លៅ​​របស់​ស្ត្រី​ អាច​ការពារ​ពួកគេ​ប្រឆាំង​នឹង​បញ្ហា​សុខភាព​ដូចជា​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម។ ហើយបើនិយាយអំពីការស្លៀកពាក់វិញ មិន​ថា​សំលៀកបំពាក់​បែប​ណា​ឡើយ ក៏​គ្មាន​ពាក្យ​ថា​មិន​សម សម្រាប់​អ្នក​មាន​ត្រគាក​ធំ​នេះ…

មិន​ចង់​អាប់​លាភ ហាម​ផ្តាច់​កុំ​យក​ផ្លែ​ឈើ​ទាំង ៥ ប្រភេទ​នេះ ​មក​ធ្វើ​ជា​ដង្វាយ​នៅ​ឆ្នាំ ២០២២​
ប្លែកៗ

មិន​ចង់​អាប់​លាភ ហាម​ផ្តាច់​កុំ​យក​ផ្លែ​ឈើ​ទាំង ៥ ប្រភេទ​នេះ ​មក​ធ្វើ​ជា​ដង្វាយ​នៅ​ឆ្នាំ ២០២២​

ឆ្នាំ​ថ្មី ឆ្នាំ​ខ្លា ២០២២ ​កំពុង​ពាំនាំ​នូវ​ភាព​ពេញលេញ សុភមង្គល​ដល់​បងប្អូន​ទាំង​ឡាយ តែ​យ៉ាង​ណា​ចំពោះ​ការ​គោរព​នូវ​ការ​រៀបចំ​សំណែន​ បន់ស្រន់​ផ្សេងៗ អ្នក​ក៏​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ដូច​គ្នា ព្រោះ​វា​អាច​នាំ​ឲ្យ​អាប់​លាភ ប្រសិន​អនុវត្ត​ខុស។ ខាង​ក្រោម Knongsrok ណែនាំ​ឲ្យ​គ្នា​យើង​បាន​ដឹង នូវ​ផ្លែ​ឈើ ​៥ ប្រភេទ ដែល​ហាម​ដាច់​ខាត​យក​មក​សែន​លើ​អាសនៈ ឬ​ធ្វើ​ជា​ដង្វាយ សម្រាប់​ឆ្នាំ ២០២២ នេះ៖ ៥) ផ្លែ​ឈើ​មាន​រសជាតិ​ហឹរ ជូរចត់ ផ្លែ​ឈើ​សម្រាប់​ថ្វាយ​ដល់​ព្រះ ហាម​ដាក់​របស់​ដែល​មាន​ជាតិ​ជូរចត់ របស់​ដែល​មាន​ជាតិ​ហឹរ តាម​ក្បួន​វា​តំណាង​ឲ្យ​ សំណាង​អាក្រក់។ ជា​រួម​មិន​ត្រូវ​ដាក់​លើ​អាសនៈ​ដូនតា ឬ​លើ​ថាស​សម្រាយ​ដង្វាយ​នោះ​ទេ។ ៤)…

យីអ៊ុនម្ចាស់ផ្ទះអាចស្រុតចុះ បើនៅតែធ្វើរឿង ៤ នេះ សម្រាប់អ្នកមានទូទឹកកក
ប្លែកៗ

យីអ៊ុនម្ចាស់ផ្ទះអាចស្រុតចុះ បើនៅតែធ្វើរឿង ៤ នេះ សម្រាប់អ្នកមានទូទឹកកក

តាម​ក្បួន​ហុងស៊ុយ ក៏​មាន​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ទូ​ទឹកកក​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ ហើយ​បើ​អ្នក​អនុវត្ត​ខុស ឬ​មាន​ការ​ខុស​ឆ្គង​ត្រង់​ចំណុច​ណា​មួយ នោះ​វា​នឹង​ទាញ​ជោគជតារាសី​របស់​អ្នក​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​ទៅ​តាម​នោះ​ដូច​គ្នា។ ខាង​ក្រោម​យើង​បង្ហាញ​រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ​ទាំង ៤ យ៉ាង សម្រាប់​ម្ចាស់ផ្ទះ​ទាំង​ឡាយ​ដែល​មាន​ប្រើប្រាស់​ទូ​ទឹកកក៖ ៤) កុំ​ទុក​ឲ្យ​ទូ​ទឹកកក​នៅ​ទំនេរ ជា​កន្លែង​ដែល​ស្តុក​អាហារ​សម្រាប់​គ្រួសារ​នីមួយៗ ដូច្នេះ​មិន​គួរ​ទុក​វា​ឲ្យ​ទំនេរ​ដោយ​គ្មាន​អ្វី​ទាំង​អស់​នៅ​ក្នុង​នោះ​ទេ។ បើ​អ្នក​លាង​សម្អាត​ហើយ ក៏​គួរ​តែ​យក​អ្វី​មក​ដាក់​នៅ​ក្នុង​នោះ​ខ្លះ​ដែរ ព្រោះ​វា​ជា​សញ្ញា​បង្ហាញ​នូវ​ភាព​រីករាយ​នៃ​ជីវិត​គ្រួសារ។ ផ្ទុយ​ទៅ​វិញ​បើ​ទុក​ឲ្យ​ទទេ​ស្អាត គឺ​អាច​នឹង​ធ្វើ​ឲ្យ​គ្រួសារ​មាន​ការ​ខ្វះខាត។ ៣) កុំ​ដាក់​ទូ​ទឹកកក​នៅ​មាត់​ទ្វារ នៅ​ក្នុង​ក្បួន​ហុងស៊ុយ គេ​មិន​ឲ្យ​ដាក់​ទូ​ទឹកកក​នៅ​ទីតាំង​ក្បែរ​មាត់​ទ្វារ ឬ​ពី​មុខ​មាត់​ទ្វារ​បើក​ចូល​ផ្ទះ​បាយ​នោះ​ទេ។ តាម​ក្បួន​គឺ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​ទ្រព្យ​ម្ចាស់ផ្ទះ​ហូរ​ចេញ​ទៅ​ក្រៅ ហើយ​មិន​ស្ថិតស្ថេរ​អាច​ប្រឈម​ហានិភ័យ​ក្នុង​ជីវិត​ច្រើន។ ២) កុំ​ដាក់​ឧបករណ៍​អេឡិចត្រូនិក ឬ​វត្ថុ​ណា​មួយ​នៅ​លើ​ទូ​ទឹកកក ដោយ​ចង់​ចំណេញ​កន្លែង មនុស្ស​ជា​ច្រើន​រមែង​ប្រើប្រាស់​ក្បាល​ទូ​ទឹកកក​នៅ​ផ្នែក​ខាង​លើ ជា​របស់​ទុក​តម្កល់​វត្ថុ​មួយ​ចំនួន។ យ៉ាង​ណា​តាម​ក្បួន​វិទ្យាសាស្ត្រ…

ចាយ​តិច ​អត់​ពិបាក​រក​ទេ! របស់ ៤ គួរ​មាន​នៅ​ក្បែរ​អាសនៈ បើ​ចង់​លើក​យីអ៊ុន​ម្ចាស់ផ្ទះ
ប្លែកៗ

ចាយ​តិច ​អត់​ពិបាក​រក​ទេ! របស់ ៤ គួរ​មាន​នៅ​ក្បែរ​អាសនៈ បើ​ចង់​លើក​យីអ៊ុន​ម្ចាស់ផ្ទះ

ប្រសិន​អ្នក​ចង់​ទទួល​បាន​លាភ​សំណាង យីអ៊ុន​កាន់​តែ​ឡើង​ខ្ពស់ ជោគជ័យ​ទាំង​ការងារ ការ​រកស៊ី​ទាំង​ឡាយ អ្នក​គួរ​តែ​ចាប់​អារម្មណ៍​លើ​ការ​ដាក់​របស់ ៤ នៅ​ក្បែរ​ទីតាំង​អាសនៈ ដូច​បង្ហាញ​ខាង​ក្រោម៖ (បញ្ជាក់៖ អាច​ជ្រើសរើស ១ ក្នុង​ចំណោម​ទាំង ៤ ទៅ​អនុវត្ត) ៤) តា​កំប៉ោង ខ្មែរ​យើង​គេ​និយម​ហៅ​តាកំប៉ោង ឬ​គេ​ស្គាល់​ថា​ ទេវតា​ប៊ូដាយ ដោយ​ពេល​ដាក់​នៅ​ក្បែរ​អាសនៈ នោះ​ក៏​កាន់​តែ​នាំ​លាភ នាំ​លាភ​ចូល​ដល់​ក្រុម​គ្រួសារ។ អ្នក​អាច​ជ្រើសរើស​ប្រភេទ​តាកំប៉ោង​ធ្វើ​ពី​ឈើ​ក៏​បាន ឬ​ប្រភេទ​ប៉សឺឡែន ទៅ​តាម​ចំណូល​ចិត្ត។ ៣) កង្កែប​ពាំ​កាក់ អ្នក​អាច​ជ្រើសរើស​ប្រភេទ​កង្កែប​ពាំ​កាក់ ឬ​ត្រី​ពាំ​កាក់ ដែល​គេ​ជឿ​ថា វា​ជា​របស់​នាំ​ឲ្យ​ជីវិត​សម្បូរសប្បាយ ពេញលេញ​បរិបូរណ៍។…

កុំ​ដាំ​ចង្កឹះ​ចូល​ចាន​បាយ កុំ​ថត​រូប​ពេល​យប់ តំណម ៥ ពី​ចាស់​បុរាណ​មិន​ត្រូវ​ប្រមាថ​ដាច់​ខាត
សង្គម

កុំ​ដាំ​ចង្កឹះ​ចូល​ចាន​បាយ កុំ​ថត​រូប​ពេល​យប់ តំណម ៥ ពី​ចាស់​បុរាណ​មិន​ត្រូវ​ប្រមាថ​ដាច់​ខាត

តាម​ដំណាល​ពី​ចាស់​បុរាណ​តែងតែ​ប្រាប់​ជា​រឿយៗ នៅ​រឿងរ៉ាវ​ដែល​គួរ​ធ្វើ​ដើម្បី​ទទួល​បាន​ជោគជតា​ល្អ​ក្នុង​ជីវិត និង​រឿង​ដែល​មិន​គួរ​ធ្វើ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​វិញ្ញាណ​អាក្រក់​មក​តាម​លង​បន្លាច ក៏​ដូច​ជា​នាំ​ភាព​ភិតភ័យ​មក​កាន់​អ្នក។ ខាង​ក្រោម​យើង​បង្ហាញ​ពី​តំណម​ទាំង ៥ ដែល​អ្នក​ត្រូវ​តែ​គោរព​អនុវត្ត​តាម មិន​អាច​ប្រមាថ​បាន​ឡើយ៖ ១) ពេល​ទទួល​ទាន​បាយ កុំ​ដាំ​បញ្ឈរ​ចង្កឹះ​ចូល​ចាន​បាយ ហាម​ផ្តាច់​កុំ​ដោត​ចង្កឹះ​ឲ្យ​បញ្ឈរ​ចូល​ចាន​បាយ ព្រោះ​នេះ​ជា​ពិធី​សាសនា​ដែល​គេ​ធ្វើ​ដើម្បី​បូជា​និង​ថ្វាយ​បង្គំ​ដល់​មនុស្ស​ស្លាប់ បែប​នេះ​អ្នក​ត្រូវ​តែ​ជៀស ដើម្បី​ឲ្យ​កុំ​អារក្ស​អ្នកតា​មាន​ការ​យល់​ភ័ន្តច្រឡំ។ ២) ពេល​ទៅ​សួរសុខទុក្ខ​អ្នក​មាន​ជំងឺ ​កុំ​យក​ផ្លែ​ព័រ​ទៅ​សួរសុខទុក្ខ​អ្នក​ជំងឺ​ឲ្យ​សោះ ព្រោះ​វា​និមិត្តសញ្ញា​នៃ​ការ​ស្លាប់​និង​បែកបាក់ ហើយ​កុំ​យក​ផ្កា​ក្រហម​ទៅ​ឲ្យ​ពួក​គេ​ឲ្យ​សោះ ព្រោះ​តំណាង​ឲ្យ​ឈាម។ ពណ៌​ល្អ​បំផុត​សម្រាប់​យក​ទៅ​មន្ទីរ​ពេទ្យ​មាន​តែ​ពណ៌​ស​និង​លឿង ហើយ​ឲ្យ​អ្វី​ក៏​កុំ​ឲ្យ​នៅ​បរិមាណ​ចំនួន ៤ ព្រោះ​លេខ ៤ ជា​លេខ “ស្លាប់”។ ៣) កុំ​ព្យួរ​ឧបករណ៍​បន្ទរ​ខ្យល់ កុំ​ដាក់​ឧបករណ៍​បន្ទរ​ខ្យល់​ក្នុង​បន្ទប់​គេង…

គម្រិះ​អ្វី​បាន តែ​ជាមួយ​របស់​នាំ​លាភ ៤ នេះ មិន​ត្រូវ​សន្សំសំចៃ​ដាច់​ខាត
សង្គម

គម្រិះ​អ្វី​បាន តែ​ជាមួយ​របស់​នាំ​លាភ ៤ នេះ មិន​ត្រូវ​សន្សំសំចៃ​ដាច់​ខាត

តាម​ក្បួន​ហុងស៊ុយ មិន​ថា​អ្នក​ខ្វះខាត ឬ​មិន​សូវ​មាន​ទ្រព្យ​កម្រិត​ណា ក៏​មិន​ត្រូវ​សន្សំសំចៃ ឬ​មាន​ការ​ត្បិតត្បៀត​ទៅ​លើ​ខ្ទង់​ចំណាយ​ជាមួយ​របស់របរ​ខាង​ក្រោម ៤ នេះ​ដែរ ព្រោះ​វា​ជា​របស់​ដែល​ជះ​ឥទ្ធិពល​ដល់​យីអ៊ុន​របស់​អ្នក៖ ៤) អាសនៈ​និង​កំប៉ុងជើង​ធូប ក្នុង​ក្បួន​ហុងស៊ុយ សម្រាប់​ប្រភេទ​អាសនៈ និង​ចាន​ដោត​ធូប ហាម​ផ្តាច់​មិន​ឲ្យ​ទិញ​របស់​មួយ​តឹក​ត​ពី គេ ឬ​យក​ពី​គេ​មក​ប្រើប្រាស់​បន្ត​នោះ​ទេ។​ មូលហេតុ​គឺ​ដោយសារ​របស់​ទាំង​នោះ ជា​ទូទៅ​គេ​អញ្ជើញ​មក​ប្រទាន​ពរជ័យ​ដល់​ម្ចាស់ផ្ទះ​នីមួយៗ​ជាក់លាក់។ ៣) ​កញ្ចក់​ចាស់​ឬ​បែក យោង​ទៅ​តាម​ក្បួន​ហុងស៊ុយ ​កញ្ចក់​ប្រៀប​ដូច​ជា​ស្ពាន​តភ្ជាប់​រវាង​ភាព​វិជ្ជមាន និង​អវិជ្ជមាន។ ដូច្នេះ​បើ​កញ្ចក់​ចាស់ ឬ​ប្រេះស្រាំ វា​នឹង​នាំ​ឲ្យ​ម្ចាស់ផ្ទះ​បាត់​លាភ មាន​ខ្យល់​មិន​ល្អ​ហោះ​ចូល​ផ្ទះ។ អ៊ីចឹង​ហើយ​បាន​គេ​ឲ្យ​ប្រយ័ត្ន​មែនទែន រឿង​កញ្ចក់​ប្រើប្រាស់​ហ្នឹង បើ​វា​បែកបាក់​ហើយ ​ត្រូវ​តែ​ផ្លាស់ប្តូរ​ថ្មី ឬ​ស៊ូ​បោះ​ចោល​មិន​ប្រើប្រាស់​តែ​ម្តង។…

រុក្ខជាតិ​ទាំង ៥ ងាយ​ដាំ ងាយ​លូតលាស់ ក្នុង​និយមន័យ​ក្បួន​ហុងស៊ុយ​ក៏​ល្អ​ថែម​ទៀត
ប្លែកៗ

រុក្ខជាតិ​ទាំង ៥ ងាយ​ដាំ ងាយ​លូតលាស់ ក្នុង​និយមន័យ​ក្បួន​ហុងស៊ុយ​ក៏​ល្អ​ថែម​ទៀត

នៅ​តាម​គេហដ្ឋាន បើ​យក​ល្អ​គួរ​តែ​មាន​ដាំ​នូវ​រុក្ខជាតិ​ទាំង ១ ដូច​បង្ហាញ​ខាង​ក្រោម ព្រោះ​វា​ងាយ​ដាំ ហើយ​ក៏​ងាយ​លូតលាស់​ធំ រួច​បើ​ក្នុង​និយមន័យ​ក្បួន​ហុងស៊ុយ ជា​សញ្ញា​ល្អ ដែល​ម្ចាស់ផ្ទះ​ទាំង​ឡាយ​គួរ​តែ​មាន៖ រុក្ខជាតិ​ទី ១​ ដើម​ទី ១ នេះ វា​មាន​ភាព​រឹងមាំ​ល្អ ហើយ​អាច​លូត​កម្ពស់​ដល់​ទៅ ៦ ម៉ែត្រ ដោយ​ស្លឹក​របស់​វា​ធំ​ប៉ុន​ដៃ និង​មាន​សភាព​ពណ៌​បៃតង​ពេញ​មួយ​ឆ្នាំ។ ក្នុង​ក្បួន​ហុងស៊ុយ វា​ជា​និមិត្តសញ្ញា​តំណាង​ឲ្យ​កាក់​មាស ទ្រព្យ​សម្បត្តិ ភាព​រុងរឿង ដោយ​វា​ក៏​អាច​សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​គ្រប់​បែប​សណ្ឋាន រួម​ទាំង​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ផង​ដែរ។ បើ​ប្រសិន​ជា​ប្រភេទ​ដើម​តូច គេ​និយម​ដាក់​លើ​តុ បើ​ដើម​ធំ គេ​ដាក់​នៅ​ខាង​ក្រោម ហើយ​សំខាន់​អាច​មាន​ប្រសិទ្ធភាព​បណ្តេញ​មូស​ថែម​ទៀត។ រុក្ខជាតិ​ទី…

ខែ​សែនក្បាលទឹក គេហៅ​ថា​ខែ​ខ្មោច នេះបង្ហាញ​ក្បួន​ហុងស៊ុយ ៥ ជួយ​កម្ចាត់​អស់​អបទ្រព្យ​ចង្រៃ​ចេញ​ពី​ផ្ទះ
សេដ្ឋកិច្ច

ខែ​សែនក្បាលទឹក គេហៅ​ថា​ខែ​ខ្មោច នេះបង្ហាញ​ក្បួន​ហុងស៊ុយ ៥ ជួយ​កម្ចាត់​អស់​អបទ្រព្យ​ចង្រៃ​ចេញ​ពី​ផ្ទះ

នៅ​ខែ​សែន​ក្បាល​ទឹក តាម​ក្បួន​ហុងស៊ុយ គេ​ហៅ​ថា​ជា​ខែ​ខ្មោច ហើយ​តាម​តំណម​គេ​ឲ្យ​តម​នូវ​រឿង​និង​ទម្លាប់​មិន​ល្អ​ជា​ច្រើន ដើម្បី​បញ្ចៀស​ការ​មាន​នៅ​សំណាង​មិន​ល្អ​ចូល​មក​ក្នុង​ផ្ទះ។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok សូម​ចែករំលែក​នៅ​ក្បួន​កម្ចាត់​អបទ្រព្យ​ចង្រៃ​ទាំង ៥ ដែល​អ្នក​គួរ​តែ​អនុវត្ត​នៅ​ក្នុង​ខែ​សីហា៖ ៥) ប្រោះ​អំបិល នេះ​ជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​ជា​ច្រើន​ដើម្បី​បន្សាប​សំណាង​អាក្រក់ ដែល​ជីដូនជីតា​តាំង​ពី​បុរាណ​និយម​ធ្លាប់​ប្រើប្រាស់។ យក​អំបិល​មួយ​ក្តាប់​តូច ហើយ​បោះ​វា​រំលង​ស្មា ពី​ផ្នែក​ខាង​មុខ​ទៅ​ក្រោយ។ សម្រាប់​ស្រ្តី ត្រូវ​ក្តាប់​អំបិល​នៅ​ដៃ​ខាង​ឆ្វេង ហើយ​បុរស​ត្រូវ​ក្តាប់​អំបិល​នៅ​ផ្នែក​ខាង​ស្តាំ ហើយ​ខ្វែង​ដៃ​មក​បោះ​រំលង​ស្មា​ម្ខាង​ទៀត​ទៅ​ខាង​ក្រោយ នេះ​គេ​ជឿ​ថា​នឹង​នាំ​សំណាង​ល្អ​ផ្ទុយ​មក​វិញ។ ៤) ប្រើ​កញ្ចក់​ច្នៃ​ធ្វើ​ពី​ឈើ គេ​បារម្ភ​ខ្លាំង​បំផុត គឺ​អាច​ធ្វើ​ឲ្យ​ប្តីប្រពន្ធ​ទាស់​ពាក្យ​ទាស់​សម្តី​គ្នា​នៅ​ខែ​នេះ ហើយ​បើ​ចង់​រក្សា​សុភមង្គល​គ្រួសារ​ឲ្យ​គង់វង្ស អ្នក​អាច​អនុវត្ត​តាម​ក្បួន ច្នៃ​ឈើ​ពក​មក​រៀបចំ​ជុំវិញ​កញ្ចក់ ដោយ​គេ​ជឿ​ថា វា​ជា​របស់​បណ្តេញ​ខ្មោច​បិសាច នាំ​ឲ្យ​អ្នក​មាន​សំណាង​ល្អ​ឡើង​វិញ។…

សត្វ ៦ប្រភេទ ជាសត្វតំណាងឱ្យលាភសំណាង បើឃើញចូលក្នុងផ្ទះ មានន័យថា ក្នុងផ្ទះនឹងមានទ្រព្យ សំណាងចូលមកដូចគ្នា
ប្លែកៗ

សត្វ ៦ប្រភេទ ជាសត្វតំណាងឱ្យលាភសំណាង បើឃើញចូលក្នុងផ្ទះ មានន័យថា ក្នុងផ្ទះនឹងមានទ្រព្យ សំណាងចូលមកដូចគ្នា

តាំងពីបុរាណកាលមក ចាស់ៗពីដើមមានជំនឿថា សត្វទាំងនេះជានិមិត្តសញ្ញានៃសំណាងល្អ។ ដូច្នេះហើយ ប្រសិនបើអ្នកប្រទះឃើញថា មានសត្វណាមួយ ក្នុងចំណោមសត្វទាំង៦ប្រភេទនេះចូលក្នុងផ្ទះ វាក៏មានន័យថា ម្ចាស់ផ្ទះ​ហៀបនឹង​ទទួលបាន​លាភ​សំណាង​ លុយធំក្នុងពេលឆាប់ៗខាងមុខនេះ។ ១. សត្វឃ្មុំ តាម​ជំនឿ​ចាស់ៗពីដើមបានឱ្យដឹងថា សត្វ​ឃ្មុំ​ចូល​ផ្ទះ​ជា​សញ្ញា​នៃ​សំណាង​ល្អ ។ សំណាងនឹងកើនឡើង ប្រសិនបើឃ្មុំជ្រើសរើសកន្លែងធ្វើសម្បុកនៅក្នុងផ្ទះ។ លើសពីនេះ ឃ្មុំ​ហើរ​ចូល​ផ្ទះ​ជា​ប្រផ្នូល​ល្អ ទស្សន៍ទាយ​អនាគត​បើក​ចំហ ជំនួញ​រីក​ចម្រើន មាន​លុយកាក់​ហូរហៀរ​។ នៅពេលដែលឃ្មុំធ្វើសម្បុកនៅក្នុងផ្ទះ វាបង្ហាញថា បរិយាកាសរស់នៅមានភាពប្រសើរឡើង ដោយសារសត្វនេះផ្ទុកសារធាតុយ៉ាងច្រើន។ ម្យ៉ាងទៀត គេ​ក៏​និយាយ​ដែរ​ថា បើ​ឃ្មុំ​ធ្វើ​សម្បុក​ក្នុង​ផ្ទះ នោះ​គ្រួសារ​បាន​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​វា​។ ឃ្មុំ​មក​តបស្នង​ការ​អនុគ្រោះ ជា​និមិត្តរូប​នៃ​សុភមង្គល​ដ៏​ឥតខ្ចោះ…

​ហាម​ប្រមាថ​ដាច់​ខាត! នេះជំនឿ​ចាស់ៗ​ពី​បុរាណ​ទាំង ៩ គ្រាន់តែអានក៏ព្រឺក្បាលដែរ
សង្គម

​ហាម​ប្រមាថ​ដាច់​ខាត! នេះជំនឿ​ចាស់ៗ​ពី​បុរាណ​ទាំង ៩ គ្រាន់តែអានក៏ព្រឺក្បាលដែរ

និយាយ​ពី​ជំនឿ​របស់​ចាស់ៗ​ពី​បុរាណ គឺ​មាន​រឿងរ៉ាវ​ច្រើន​ណាស់ ដែល​វា​ពិត​ជា​អាថ៌កំបាំង​ហើយ​គ្មាន​នរណា​អាច​បកស្រាយ​បាន​ឡើយ។ តែ​យ៉ាង​ណា​យើង​ក៏​មិន​អាច​ប្រមាថ​បាន​នោះ​ដែរ ហើយ​ត្រូវ​តែ​អនុវត្ត​តាម​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ជៀសវាង​ការ​ជួប​នូវ​រឿង​មិន​ល្អ​ណា​មួយ​ក្នុង​ជីវិត។ ខាង​ក្រោម​យើង​បង្ហាញ​ប្រផ្នូល​និង​ជំនឿ​ទាំង ៩ ដែល​មនុស្ស​ភាគ​ច្រើន​ជឿ​ខ្លាំង​បំផុត ហើយ​អ្នក​ក៏​មិន​គួរ​ប្រមាថ​ដែរ៖ ៩) សុខៗ​មាន​សត្វ​ទីទុយ​មក​ទំ​លើ​ដំបូល​ផ្ទះ វា​គឺ​ប្រផ្នូល​មិន​ល្អ ​ដែល​អាច​បង្ក​ការ​លំបាក​ណា​មួយ​ដល់​ម្ចាស់​ផ្ទះ ហើយ​ជា​ទូទៅ​សត្វ​ទីទុយ​កម្រ​នឹង​ហោះ​មក​កន្លែង​មាន​មនុស្ស​ច្រើន​អ៊ីចឹង​ណាស់ ៨) ពេល​យប់​ស្ងាត់ បើ​លឺ​សំឡេង​មនុស្ស​ហៅ កុំ​ឆ្លើយតប​ទៅ​វិញ​ឲ្យ​សោះ ព្រោះ​វា​ជា​សំឡេង​អាក្រក់ វិញ្ញាណ​អាក្រក់ ដែល​ស្មើ​នឹង​យើង​អញ្ជើញ​វិញ្ញាណ​នោះ​ចូល​មក​ក្នុង​ផ្ទះ ៧) នៅ​ពេល​យប់ បើ​សុខៗ​អ្នក​ធំ​ក្លិន​ផ្សែង​ធូប​អណ្តែត​មក មាន​ន័យ​ថា​ជា​ព្រលឹង​បិសាច​ស្ថិត​នៅ​ខាង​ក្នុង​ផ្ទះ​យើង ៦) កុំ​គោះ​ចាន​បាយ​នៅ​ពេល​យប់ ព្រោះ​វា​ជា​ការ​ហៅ​វិញ្ញាណ​ខ្មោច​ដែល​កំពុង​រក​ចំណី​អាហារ ៥) ស្រ្តី​ដែល​ពពោះ គេ​ហាម​មិន​ឲ្យ​ទៅ​ចូលរួម​បុណ្យ​សព​ទេ…

កុំ​គិត​ថា​សំណាង របស់ ៣ នេះ​បើ​ដាក់​តាម​កាបូប​លុយ គឺ​នាំ​ឲ្យ​យីអ៊ុន​ស្រុត​ទៅ​វិញ​ទេ
សេដ្ឋកិច្ច

កុំ​គិត​ថា​សំណាង របស់ ៣ នេះ​បើ​ដាក់​តាម​កាបូប​លុយ គឺ​នាំ​ឲ្យ​យីអ៊ុន​ស្រុត​ទៅ​វិញ​ទេ

តាម​ក្បួន​ហុងស៊ុយ របស់​ទាំង ៣ ខាង​ក្រោម​នេះ មិន​គួរ​ដាក់​តាម​កាបូប​លុយ​នោះ​ទេ ព្រោះ​វា​ពុំ​បាន​នាំ​សំណាង​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​នាំ​ឲ្យ​អាប់​លាភ ស្រុត​យីអ៊ុន​របស់​អ្នក​ទៅ​វិញ៖ ៣) វិក្កយបត្រ កុំ​ទម្លាប់​រក្សា​ទុក​វិក្កយបត្រ​ផ្សេងៗ​នៅ​ក្នុង​កាបូប​លុយ ព្រោះ​វា​បង្ហាញ​ពី​ការ​បាត់បង់​ប្រាក់ ពី​ការ​ហូរ​ចេញ​នៃ​ទ្រព្យសម្បត្តិ។​ តាម​ក្បួន​វា​នឹង​បង្កើន​បំណុល​ បង្កើន​ការ​ចំណាយ​កាន់​តែ​ច្រើន យក​ល្អ​គួរ​រក្សា​ទុក​ក្នុង​សៀវភៅ​ដាច់​ដោយ​ឡែក​ណា​មួយ ពោល​គឺ​កាបូប​លុយ សម្រាប់​តែ​ដាក់​លុយ​ប៉ុណ្ណោះ មិន​ដាក់​បំណុល​ឡើយ។ ២) កាក់​បុរាណ មនុស្ស​មួយ​ចំនួន​មាន​ទម្លាប់​ជឿ​ថា ការ​ដែល​ដាក់​កាក់​បុរាណ ដែល​មាន​ចង​ខ្សែ​ច្រើន​កាក់​នៅ​ក្នុង​កាបូប​លុយ គឺ​អាច​នាំ​សំណាង ទាក់ទាញ​លុយ​ឲ្យ​ហូរ​ចូល​បន្ថែម។ តែ​យ៉ាង​ណា​តាម​ក្បួន គឺ​កាក់​ច្រើន​ពេក វា​ធ្វើ​ឲ្យ​ប្រមូល​ផ្តុំ​ទៅ​ជា​ថាមពល​អាក្រក់​ទៅ​វិញ ហើយ​នាំ​ឲ្យ​ម្ចាស់​កាបូប​មិន​ងាយ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម ឬ​អាជីព​ការងារ​ឡើយ។ ១)…

ចែក​គ្នា​បាន​ដឹង! ខែ​សែន​ក្បាល​ទឹក ​តាម​ក្បួន​បុរាណ ​ហាម​មិន​ឲ្យ​ទិញ​របស់ ៥ នេះ​ចូល​ផ្ទះ​ទេ
សេដ្ឋកិច្ច

ចែក​គ្នា​បាន​ដឹង! ខែ​សែន​ក្បាល​ទឹក ​តាម​ក្បួន​បុរាណ ​ហាម​មិន​ឲ្យ​ទិញ​របស់ ៥ នេះ​ចូល​ផ្ទះ​ទេ

នេះ​ជា​ខែ​ខ្មោច ឬ​គេ​ហៅ​ថា​ខែ​សែន​ក្បាល​ទឹក ហើយ​តាម​ទំនៀមទម្លាប់​ចាស់​ពី​បុរាណ​គេ​មាន​តំណម និង​ការ​អនុវត្ត​ច្រើន​ចំណុច​ណាស់​ដែល​អ្នក​ត្រូវ​ដឹង។ ក្នុង​អត្ថបទ​នេះ Knongsrok ណែនាំ​ឲ្យ​អ្នក​ដឹង​ពី​របស់​ ៥ ដែល​មិន​គួរ​ទិញ​ចូល​ផ្ទះ​នៅ​កំឡុង​ខែ​សែន​ក្បាល​ទឹក៖ ៥) កុំ​ទិញ​មាស មាន​ពាក្យ​ចាស់​បុរាណ​មួយ​ពោល​ថា៖ “បើ​អ្នក​ចាប់​ប្រាក់ នោះ​អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន តែ​បើ​អ្នក​ចាប់​មាស នោះ​អ្នក​នឹង​គ្មាន​សំណាង”។ នៅ​ខែ​នេះ​ហើយ​ដែល​តំណាល​នេះ ត្រូវ​បាន​គេ​ជឿ​បំផុត ហើយ​គេ​ហាម​មិន​ឲ្យ​ទិញ​មាស​ចូល​ផ្ទះ​ឡើយ។ មាស​ប្រៀប​ដូច​ជា​វិញ្ញាណ​អាក្រក់​នៅ​ខែ​នេះ ដែល​នាំ​ឲ្យ​ម្ចាស់​ខាត​ប្រយោជន៍ ហើយ​ធ្វើ​ឲ្យ​ការ​បម្រើ​ការងារ​ផ្សេងៗ​មាន​ការ​លំបាក និង​មាន​បញ្ហា​រាំងស្ទះ។ ៤) កុំ​ទិញ​រថយន្ត អ្នក​ដែល​ទិញ​រថយន្ត​នៅ​ខែ​នេះ តាម​ក្បួន​គឺ​អាច​ប្រឈម​នឹង​ការ​ប៉ះពាល់​ដល់​បញ្ហា​សុខភាព និង​អាយុ​ជីវិត​របស់​អ្នក​បាន។ ៣) កុំ​ទិញ​កញ្ចក់ ឬ​កែវ តាម​ក្បួន​ហុងស៊ុយ…

បុរស​ដែល​មាន​ផ្នែក​ទាំង ៤ នេះ​ធំ ស្រីៗ​យក​ទៅ​មិន​ខុស​ទេ ពូកែ​ស៊ូ ពូកែ​បង្កើត​លុយ​ណាស់
សង្គម

បុរស​ដែល​មាន​ផ្នែក​ទាំង ៤ នេះ​ធំ ស្រីៗ​យក​ទៅ​មិន​ខុស​ទេ ពូកែ​ស៊ូ ពូកែ​បង្កើត​លុយ​ណាស់

តាម​ក្បួន​ចាស់ៗ​ពី​បុរាណ​ដំណាល​មក​ថា បុរស​ដែល​មាន​ផ្នែក​ទាំង ៤ ខាង​ក្រោម​នេះ នៅ​ទំហំ​ធំ ជា​ទូទៅ​ពួក​គេ​រមែង​មាន​ដំណើរ​ជីវិត​ល្អ ហើយ​បើ​និយាយ​ពី​អត្តចរិត​ក៏​ល្អ​ពី​ធម្មជាតិ​ថែម​ទៀត៖ ៤) ជើង​ធំ បុរស​ដែល​មាន​ជើង​ធំ ច្រើន​តែ​ជា​បុរស​ដែល​មាន​ភាព​រឹងមាំ ចរិត​លក្ខណៈ​របស់​ពួក​គេ​បើ​តាំង​ចិត្ត​ធ្វើ​អ្វី​មួយ​ហើយ គឺ​ច្បាស់លាស់​នឹង​ធ្វើ​វា​ឲ្យ​បាន ​ដើម្បី​សម្រេច​ក្តី​សុបិន។ ដោយសារ​តែ​ភាព​ស្មោះត្រង់ ឧស្សាហ៍​ព្យាយាម​របស់​ពួកគេ​នេះ​ហើយ ក៏​រមែង​នាំ​ឲ្យ​ភាព​ជោគជ័យ​ងាយ​កើត​ឡើង​សម្រាប់​ជីវិត​របស់​ពួកគេ។ និយាយ​ទៅ​មនុស្ស​ប្រភេទ​នេះ ដរាប​ណា​ដង្ហើម​នៅ​មាន គឺ​មាន​ផ្លូវ​ដើរ​សម្រាប់​ខ្លួន​ឯង​រហូត ហើយ​បើ​និយាយ​ពី​ការ​រក​លុយ​គឺ​រមែង​មាន​ប្រៀប​ជាង​មនុស្ស​ប្រុស​ទូទៅ។ ៣) ច្រមុះ​ធំ អ្នក​ដែល​មាន​ខ្ទង់​ច្រមុះ​ទាំង​សង​ខាង​បើក​ចំហ​ធំ ហើយ​រន្ធ​ច្រមុះ​រាង​តូច នោះ​ជា​មនុស្ស​ឯករាជ្យ និង​ចេះ​គ្រប់គ្រង​ខ្លួន​ឯង​បាន​ល្អ។ ការ​បង្កើត​អាជីព ចាប់ផ្តើម​ជំនួញ​អ្វី​ពួក​គេ​គិត​បាន​ល្អិតល្អន់​ណាស់ ហើយ​រមែង​ធ្វើ​វា​អស់​ពី​សមត្ថភាព​មិន​ខ្ជិល​ច្រអូស​ឡើយ។ ជាមួយ​ភាព​អត់ធ្មត់​ពី​កំណើត លាយឡំ​នឹង​សមត្ថភាព​នៃ​ការ​គ្រប់គ្រង…

ប្រជ្រុយទាំង ៥ ទីតាំង នាំសំណាងដល់ម្ចាស់ ជាពិសេសអាយុចាប់ពី ៣០ ឆ្នាំឡើងទៅ
ប្លែកៗ

ប្រជ្រុយទាំង ៥ ទីតាំង នាំសំណាងដល់ម្ចាស់ ជាពិសេសអាយុចាប់ពី ៣០ ឆ្នាំឡើងទៅ

តាម​នរវិទ្យា ទីតាំង​ប្រជ្រុយទាំង ៥ ​ខាងក្រោម​តំណាង​ឱ្យ​លាភ​សំណាង និង​អ្នកមានស្ដុកស្ដម្ភ ។ អ្នក​ដែល​មានប្រជ្រុយទាំងនេះ ជីវិតនឹងរឹតល្អប្រសើរឡើងកាន់តែខ្លាំងនៅបេលអាយុចាប់ពី ៣០ឆ្នាំឡើងទៅ។ ១. ប្រជ្រុយនៅលើចង្កា នៅក្នុងបញ្ជីនៃទីតាំងប្រជ្រុយ អ្នកមាន ដែលមានប្រជ្រុយនៅលើចង្កា គឺជាទីតាំងដែលបានលើកឡើងដំបូង។ សម្រាប់ស្ត្រីដែលមានប្រជ្រុយនៅលើចង្កា ពួកគេជាធម្មតាជាប្រភេទមនុស្សដែលចូលចិត្ត microflora ទ្រព្យសម្បត្តិ។ ពិសេស​គឺ​មាន​ដី ផ្ទះ ឬ​អចលន​ទ្រព្យ មិន​ថា​អ្នក​វិនិយោគ​នៅ​ទីណា​ទេ អ្នក​នឹង​ទៅ​ដល់​ទី​នោះ។ ម្យ៉ាងទៀត ស្ត្រីដែលមានប្រជ្រុយនៅត្រង់ចង្កា ច្រើនតែជានារីដែលមានជីវភាពធូរធារ មានសុភមង្គល និងមិនខ្វល់ពីបញ្ហាលុយកាក់។ ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់ប្រជ្រុយទាំងអស់ដែលស្ថិតនៅទីតាំងចង្កា សុទ្ធតែជាទ្រព្យសម្បត្តិនោះទេ…

ប្រវត្តិ និងជំនឿទាក់ទងនឹងខែ៧ ដែលជាខែខ្មោច និងជាថ្ងៃបុណ្យសែនក្បាលទឹក ឬថ្ងៃភ្ជុំ របស់ជនជាតិចិន
ប្លែកៗ

ប្រវត្តិ និងជំនឿទាក់ទងនឹងខែ៧ ដែលជាខែខ្មោច និងជាថ្ងៃបុណ្យសែនក្បាលទឹក ឬថ្ងៃភ្ជុំ របស់ជនជាតិចិន

#  ពិធីបុណ្យសែនក្បាលទឹកជាអ្វី? នៅក្នុងជំនឿរបស់ជនជាតិចិន ពិធីបុណ្យ សែន​ក្បាលទឹក ឬ​ភាសា​ចិន​ហៅ​ថា 中元节 (Zhong Yuan Jie) សម្រាប់សាសនាតៅ ឯសាសនាព្រះពុទ្ធនិការមហាយានមានឈ្មោះថា 盂蘭節 ( Yu Lan Jie ) មានអត្ថន័យស្រដៀងនឹងពិធី​បុណ្យ​ភ្ជុំខ្មែរយើងដែរ​ និង​មានឈ្មោះ​មួយទៀត​ថា 鬼节 (gui jie) មាន​សេចក្តី​ថា ​បុណ្យ​ខ្មោច ត្រូវ​បាន​ប្រជាជន​ចិន និង​ខ្មែរ​កាត់​ចិន ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​រំលង​នោះ​ទេ វា​ជា​ពិធីបុណ្យ​ធំ​មួយ​ផង​ដែរ ​បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ចិន ឬ​បុណ្យ​និទាឃ​រដូវ។ បុណ្យ​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ក្នុង​ខែ​៧…

អាងចិញ្ចឹមត្រីត្រូវដាក់ទីតាំង ៦ នេះ បើដាក់ខុស ប្រយ័ត្ននាំសំណាងមិនល្អចូលផ្ទះ
សង្គម

អាងចិញ្ចឹមត្រីត្រូវដាក់ទីតាំង ៦ នេះ បើដាក់ខុស ប្រយ័ត្ននាំសំណាងមិនល្អចូលផ្ទះ

នៅពេលដែលជ្រើសរើសទីតាំងដាក់អាងចិញ្ចឹមត្រី អ្នកក៏ត្រូវច្បាស់លាស់ដែរថា នឹងដាក់នៅទីតាំងដែលល្អផ្អែកតាមក្បួនហុងស៊ុយ មិនមែនចេះតែដាក់នោះទេ ព្រោះអាចនាំសំណាងមិនល្អដល់ម្ចាស់ផ្ទះឬម្ចាស់ស្ថាប័ននោះ។ ៦) កុំដាក់អាងចិញ្ចឹមត្រីដោយក្រោយសាឡុង តាមក្បួនហុងស៊ុយដោយសារតែអាងចិញ្ចឹមត្រី វាមានភាពរឹងមាំ អ៊ីចឹងបើដាក់នៅខាងក្រោយសាឡុងនៃបន្ទប់ទទួលភ្ញៀវ ដែលជាកន្លែងត្រូវការស្ថិរភាព នោះនឹងនាំឲ្យគ្រួសារកើតមានជម្លោះជារឿយៗ។ ៥) កុំដាក់អាងចិញ្ចឹមត្រីនៅផ្លូវចូលឬក្បែរបង្គន់ វាជារបស់ហុងស៊ុយ អ៊ីចឹងបើដាក់ក្បែរបង្គន់ ជាកន្លែងដែលផ្ទុកខ្យល់មិនល្អ មានថាមពលអវិជ្ជមាន នោះវាមិនសមស្របគ្នាទេ ពោលនឹងជះឥទ្ធិពលដល់សំណាង និងវិបុលភាពនៃក្រុមគ្រួសារដូចគ្នា។ ៤) កុំដាក់អាងចិញ្ចឹមត្រីទល់មុខចង្រ្កាន ផ្ទះបាយជាកន្លែងដែលគេហៅថា ធាតុភ្លើង បែបនេះទឹកនិងភ្លើងមិនគួរនៅក្បែរគ្នាទេ។ វានឹងបង្កើតថាមពលផ្ទុយគ្នា នាំឲ្យសមាជិកក្នុងផ្ទះអាចជួបបញ្ហាសុខភាព ឬកើតជំងឺឈឺថ្កាត់នានា។ ៣) កុំដាក់អាងចិញ្ចឹមត្រីនៅមុខឬក្រោមអាសនៈ កុំដាក់នៅខាងក្រោមឬមុខអាសនៈ…

កុំ​ឆ្ងល់​ថា​ម៉េច​បាន​ចេះ​តែ​ស៊យ ជួប​រឿង​អាក្រក់ នោះ​មក​ពី​អ្នក​រំលង​ចំណុច​ទាំង ៨ នេះ
ប្លែកៗ

កុំ​ឆ្ងល់​ថា​ម៉េច​បាន​ចេះ​តែ​ស៊យ ជួប​រឿង​អាក្រក់ នោះ​មក​ពី​អ្នក​រំលង​ចំណុច​ទាំង ៨ នេះ

តាម​រយៈ​ការ​ផ្លាស់ប្តូរ​ទម្លាប់​មិន​ល្អ​ទាំង ៨ ចំណុច​នេះ ត្រូវ​បាន​ចាស់ៗ​ពី​បុរាណ​ដំណាល​ត​គ្នា​ថា នឹង​ជួយ​ឲ្យ​មនុស្ស​ដែល​ជួប​តែ​រឿង​មិន​ល្អ អាច​ផ្លាស់​មក​ជួប​សំណាង​ល្អ​វិញ ហើយ​សកម្មភាព​ខ្លះ​វា​ជា​រឿង​សាមញ្ញ ដែល​មនុស្ស​ជា​ច្រើន​រំលង។ ៨) គ្រែ ហាម​ដាច់​ខាត​ដំឡើង​គ្រែ ដែល​មាន​ក្បាល​គ្រែ​ទល់​នឹង​ជញ្ជាំង​បន្ទប់​ទឹក ព្រោះ​តាម​ក្បួន​គឺ​វា​នាំ​ឲ្យ​អ្នក​ជួប​សំណាង​មិន​ល្អ។ មួយ​ផ្សេង​ទៀត​កុំ​ដាក់​ក្បាល​គ្រែ​ទល់​ទៅ​នឹង​ទ្វារ​ចេញ ព្រោះ​វា​នាំ​ឲ្យ​របូត​ទ្រព្យ។ ៧) កាបូប​លុយ រៀងរាល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី អ្នក​គួរ​តែ​ប្តូរ​កាបូប​លុយ​ថ្មី​ម្តង​បើ​អាច ហើយ​ដាក់​លុយ​ ៩០០ ឬ ៩ ០០០ ដែល​ជា​លេខ​សំណាង​នៅ​ក្នុង​កាបូប។ ជាង​នេះ​សូម​កុំ​ប្រើប្រាស់​កាបូប​រហែក ឬ​ដាច់​រយីករយាក​ឲ្យ​សោះ ទោះ​មាន​លុយ​ក្នុង​កាបូប​ច្រើន​ប៉ុណ្ណា​ក៏​មិន​សល់​ដែរ។ ៦) ឆ្កែ​ឆ្មា​អនាថា ឃើញ​សត្វ​ឆ្កែឆ្មា​អនាថា កុំ​ភ្លេច​ជួយ​ដាក់​ទឹក…

ថ្ងាស ៤ ប្រភេទ បង្ហាញថា ខ្សែជីវិតអ្នកមិនល្អទេ ក្រក្រីមួយជីវិត តែបើមាន២ប្រភេទនេះ ល្អខ្លាំង
ប្លែកៗ

ថ្ងាស ៤ ប្រភេទ បង្ហាញថា ខ្សែជីវិតអ្នកមិនល្អទេ ក្រក្រីមួយជីវិត តែបើមាន២ប្រភេទនេះ ល្អខ្លាំង

សាកក្រឡេកមើលទៅកាន់ថ្ងាសរបស់អ្នក ប្រសិនបើមិនមានដូចក្នុងរូបទាំង៤ខាងក្រោមនេះអ្នក សូមអបអរសាទរ តែបើសិនជាមានមួយ ក្នុងចំណោម៤ខាងក្រោម អ្នកគួរតែមានវិធីសាស្ត្រកែប្រែ ដើម្បីឱ្យជីវិតអ្នកប្រែមកជាល្អឡើងវិញ។ ១. ថ្ងាសទាំង៤ បង្ហាញថា អ្នកជាមនុស្សប្រុសក្រីក្រពេញមួយជីវិត – ថ្ងាសទាប ក្នុងហោរាសាស្ត្រ បើបុរសមានថ្ងាសទាប ហៅម្យ៉ាងទៀតថា ថ្ងាសខ្លី មានន័យថា ទទឹងថ្ងាសខ្លី ចង្អៀត ហើយមានអារម្មណ៍ថា ប្រលាក់ នោះជីវិតទូទៅ គ្រួសារគាត់ក្រក្រីណាស់។ អនាគត​ជីវិត​របស់​អ្នកក៏​មិន​ល្អ​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ទី​បញ្ចប់​ជីវិត​នៅ​តែ​វេទនា និង​ឯកា មិន​ដែល​មានភាពសុខស្រួល​ខ្លួន​ឡើយ។ ប្រសិនបើថ្ងាសទាប និងធំទូលាយ ផ្លូវទៅរកស្នេហា…