ទស្សន៍ទាយ

តាម​ក្បួន៖ បើ​មិន​ដក​របស់ ៤ នេះ​ចេញ​ពី​លើ​តុ ទោះ​ខំ​រក​ ខំ​ធ្វើ​ប៉ុណ្ណា ក៏​អត់​សល់​លុយ​ដែរ
សង្គម

តាម​ក្បួន៖ បើ​មិន​ដក​របស់ ៤ នេះ​ចេញ​ពី​លើ​តុ ទោះ​ខំ​រក​ ខំ​ធ្វើ​ប៉ុណ្ណា ក៏​អត់​សល់​លុយ​ដែរ

សូម​ពិនិត្យ​មើល​នៅ​លើ​តុ​ធ្វើ​ការ​របស់​អ្នក ប្រសិន​ឃើញ​មាន​របស់ ៤ ដូច​ខាង​ក្រោម ត្រូវ​តែ​ប្រញាប់​ដក​វា​ចេញ ព្រោះ​អី​តាម​ក្បួន​ហុងស៊ុយ​របស់​ទាំង​នោះ មិន​បាន​នាំ​ភាព​ចម្រុងចម្រើន តែ​បែរ​ជា​បង្ក​ជា​គ្រោះ​ដល់​អាជីព​ការងារ និង​ប្រាក់​ចំណូល​អ្នក​ទៅ​វិញ៖ ៤) ប្រភេទ​ផ្កា​ជ័រ មនុស្ស​ជា​ច្រើន​ចង់​តុបតែង​លើ​តុ​ការងារ ក៏​ទៅ​ទិញ​ផ្កា​ជ័រ​មក​ដាក់​តាំង ដោយ​មើល​ទៅ​ឃើញ​ស្អាត តែ​តាម​ក្បួន​ហុងស៊ុយ ភាព​មិន​រស់​រវើក​ ជា​ការ​ពិត​នោះ គឺ​ទាក់ទាញ​សំណាង​អាក្រក់ មក​រក​ម្ចាស់​ទៅ​វិញ។ ដូច្នេះ​អ្នក​គួរ​តែ​ជៀសវាង​ការ​ដាក់​របស់​ក្លែងក្លាយ ឬ​របស់​ជ័រ​លើ​តុ បើ​អាច​សូម​ប្រើប្រាស់​ផ្កា​ឬ​រុក្ខជាតិ​ស្រស់ ពិតៗ​ ដើម្បី​ទាញ​យក​ថាមពល​វិជ្ជមាន​មក​ក្នុង​ជីវិត។ ៣) ដើម​ដំបង​យក្ស ដើម​ដំបង​យក្ស បង្ហាញ​ពី​ភាព​មុត ភាព​ស្រួច តាម​ក្បួន​ហុងស៊ុយ គឺ​ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត​ឆាប់​ប៉ះ​ទង្គិច ថាមពល​រាងកាយ​ឆាប់​ចុះ​ទ្រុឌទ្រោម…

តាម​ក្បួន​ត្រូវ​ព្យួរ​រូបគំនូរ ៣ ប្រភេទ​នេះ ព្រោះ​អាច​លើក​យីអ៊ុន ទាញ​សំណាង​ចូល​ដល់​ម្ចាស់​ផ្ទះ
សង្គម

តាម​ក្បួន​ត្រូវ​ព្យួរ​រូបគំនូរ ៣ ប្រភេទ​នេះ ព្រោះ​អាច​លើក​យីអ៊ុន ទាញ​សំណាង​ចូល​ដល់​ម្ចាស់​ផ្ទះ

ការ​តុបតែង​ផ្ទះ មិន​ត្រឹម​តែ​បង្ហាញ​ពី​សោភ័ណភាព​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ពាក់ព័ន្ធ​នឹង​យីអ៊ុន​ម្ចាស់ផ្ទះ​ផង​ដែរ។ ដូច្នេះ​រាល់​ការ​ជ្រើសរើស​យក​ផ្ទាំង​គំនូរ​ហុងស៊ុយ​ណា​មួយ​មក​ប្រើប្រាស់ គួរ​តែ​គិត​ឲ្យ​បាន​ល្អិតល្អន់ ហើយ Knongsrok សូម​ណែនាំ​នូវ​រូបគំនូរ​ហុងស៊ុយ ៣ ប្រភេទ​ខាង​ក្រោម៖ ១) រូប​ផ្កា Peonies រូប​គំនូរ​ផ្កា Peonies មិន​ត្រឹម​តែ​បង្ហាញ​នូវ​ភាព​ស្រស់ស្អាត និង​រំលេច​នៃ​ពណ៌​ ដែល​អាច​លើក​សោភ័ណភាព​ក្នុង​បន្ទប់​ប៉ុណ្ណោះ​ទេ តែ​តាម​ក្បួន​ហុងស៊ុយ​វា​ក៏​ពោរពេញ​ទៅ​ដោយ​ធាតុ​ទាំង ៥។ កន្លែង​ល្អ​បំផុត​គួរ​ព្យួរ​រូប​នេះ នៅ​ខាង​ក្រោយ​សាឡុង​នៃ​បន្ទប់​ទទួល​ភ្ញៀវ ដែល​វា​អាច​ទាញ​លំហូរ​ខ្យល់​វិជ្ជមាន​ចូល​មក​ក្នុង​ផ្ទះ​បាន។ ២) រូប​គំនូរ​ឥន្ទ្រី​បើក​ស្លាប ការ​ជ្រើសរើស​រូប​គំនូរ​ឥន្ទ្រី​បើក​ស្លាប រមែង​បង្ហាញ​ពី​ភាព​រឹងមាំ ហើយ​តាម​ក្បួន​វា​រមែង​ជួយ​ម្ចាស់​ផ្ទះ​ឲ្យ​សម្រេច​បាន​នូវ​ជោគជ័យ ក្នុង​អាជីព​ការងារ និង​អាច​រស់នៅ​ដោយ​ភាព​សុខសាន្ត​ក្នុង​ជីវិត។ ស្លាប​ឥន្ទ្រី​ដែល​បើក​លាត​សន្ធឹង បង្ហាញ​ពី​អំណោយផល​និង​ភាព​រីករាយ…

លក្ខណៈបាតដៃអ្នកមានវាសនាល្អបានកាន់លុយធំ មានទ្រព្យស្តុកស្តម្ភទ្រនំខ្ពស់! សូមលើកដៃរបស់អ្នកមកពិនិត្យមើលមានដូចចំណុចណាខ្លះ?
មិត្តអ្នកអាន

លក្ខណៈបាតដៃអ្នកមានវាសនាល្អបានកាន់លុយធំ មានទ្រព្យស្តុកស្តម្ភទ្រនំខ្ពស់! សូមលើកដៃរបស់អ្នកមកពិនិត្យមើលមានដូចចំណុចណាខ្លះ?

មិត្តអ្នកអានណាខ្លះចង់ក្លាយជាអ្នកមានសូមលើកដៃ! ព្រោះង៉ូវហេងអាចប្រាប់បាន តាមរយៈខ្សែបាតដៃ ឬលក្ខណៈដៃបែបណា នឹងមានឱកាសក្លាយជាអ្នកមាន មានប្រាក់ចំណូលច្រើន មានសល់លុយ សល់កាក់ ។ សូមក្រឡេកមើលលក្ខណៈដៃទាំង ៦ នេះ ថាមិនត្រូវសេដ្ឋីបន្ទាប់អាចជារូបអ្នក ។ 1. អាងទទួលទ្រព្យ សូមសម្គាល់បាតដៃរបស់អ្នក បើកណ្តាលបាតដៃមានកន្លុកដូចអាង ដោយគ្រាន់តែលាដៃធម្មតាមិនព្យាយាមបំប្រួមដៃ អាចចាត់បានថាជាង៉ូវហេងដ៏ល្អ ដែលចាស់ៗហៅសញ្ញានេះថា “អាងទទួលទ្រព្យ” ដែលមានលក្ខណៈវិនិច្ឆ័យថាអ្នកនឹងក្លាយជាអ្នកមានលុយចាយពេញៗដៃ ដោយភ័យខ្លាចដាច់ពោះទេ។ 2. ខ្សែបន្ទាត់នៃទ្រព្យសម្បត្តិ សូមសម្គាល់នៅម្រាមដៃនាងនិងម្រាមកូនដៃ (នារីមើលដៃឆ្វេង បុរសមើលដៃស្តាំ) បើមានបន្ទាត់ត្រង់ចុះក្រោម ជាសញ្ញាបង្ហាញថាម្ចាស់ដៃជាមនុស្សមានទ្រព្យសម្បត្តិ មានលុយចាយមិនខ្វះមុខក្រោយ…

មនុស្សស្រីមានសញ្ញា ៥ នេះលើមុខ រមែងតែចាស់ទៅមានបាន ហើយជួបបុរសល្អក្នុងជីវិត
សង្គម

មនុស្សស្រីមានសញ្ញា ៥ នេះលើមុខ រមែងតែចាស់ទៅមានបាន ហើយជួបបុរសល្អក្នុងជីវិត

ប្រសិនជាអ្នកចង់ដឹងថាជោគវាសនារបស់អ្នកទៅថ្ងៃមុខនឹងទៅជាបែបណា អ្នកអាចទស្សន៍ទាយទុកជាមុនបាន តាមរយៈការមើលទម្រង់នៃផ្នែកមួយចំនួនលើផ្ទៃមុខ៖ (បញ្ជាក់: សម្រាប់តែស្រ្តីប៉ុណ្ណោះ រីឯបុរសក៏អាចស្តាប់បាន ហើយយកទៅផ្ទៀងផ្ទាត់លើទម្រង់មនុស្សស្រ្តីអ្នកធ្លាប់បានស្គាល់ ឬចែករំលែកទៅកាន់នាងបាន) ៥) ខ្ទង់ច្រមុះទាប បានរៀបការជាមួយបុរសអ្នកមាន តាមដំណាលស្រ្តីដែលមានខ្ទង់ច្រមុះទាប មិនមានន័យថា រាសីរបស់ពួកនាងទាបនោះទេ ផ្ទុយទៅវិញគឺជារឿងល្អទៅវិញ ជាពិសេសសម្រាប់ប្រភេទខ្ទង់ច្រមុះទាបហើយមានរាងមូល។ ក្រឡេកមួយភ្លែតអាចថាមិនស្អាត មិនទាក់ទាញ ដូចគេមានទម្រង់ច្រមុះរាងខ្ពស់​ស្រួច តែនិយាយអំពីផ្នែកសំណាង គឺមិនចាញ់គេនោះឡើយ។ ស្រ្តីដែលមានសញ្ញានៃទម្រង់បែបនេះ គឺច្រើនតែខិតខំខ្លាំងណាស់ក្នុងជីវិត ដែលងាយនឹងនាំឲ្យពួកនាងទទួលបានជោគជ័យនៅពេលអនាគត។ តាមដំណាល ច្រើនតែជួបបានស្វាមីដែលជាអ្នកមានទ្រព្យ ហើយវាសនារបស់នាងក៏ជួយលើកប្តីឲ្យកាន់តែខ្ពង់ខ្ពស់ និងកូនដែលកើតចាប់កំណើតមក អាចមានអនាគតល្អ ហើយដើរតាមគន្លងធម៌ឪពុកម្តាយយ៉ាងសមប្រកប។ ៤) ខ្ទង់ច្រមុះខ្ពស់…

លេខទូរសព្ទនាំសំណាងទាំង ៥ ក្នុងឆ្នាំ ២០២៣ ម្ចាស់មានក្ដីសុខ ឈ្នះអស់ទុក្ខទាំងពួង
ប្លែកៗ

លេខទូរសព្ទនាំសំណាងទាំង ៥ ក្នុងឆ្នាំ ២០២៣ ម្ចាស់មានក្ដីសុខ ឈ្នះអស់ទុក្ខទាំងពួង

ក្នុងចំណោមលេខខាងក្រោម ដែលនាំលាភសំណាងដល់ម្ចាស់ អ្នកណាជាម្ចាស់ពិតជាសប្បាយចិត្ត មុខមាត់រូកស្រស់ស្រាយក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ លេខ​ទូរសព្ទ​សំណាង​បំផុត​ទាំង​ ៤ ​ក្នុង​ឆ្នាំ​២០២៣ ដែល​មាន​សុភមង្គល​ពិត​ប្រាកដ ៖ ១. លេខ១ តាមលេខអ្នកដែលមានលេខទូរសព្ទដែលបញ្ចប់ដោយលេខ១ នឹងទទួលបានលាភសំណាង ក្នុងឆ្នាំថ្មីនេះ ការងារកាន់តែរលូន និងមានឱកាសឡើងប្រាក់ខែ ឬតម្លើងឋានៈការងារ។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវកំណត់ចំណាំតូចមួយសម្រាប់បុគ្គលនេះថា ពួកគេត្រូវកែតម្រូវចិត្តសាស្ត្ររបស់ពួកគេឱ្យបានល្អ ចៀសវាងការក្លាយជា “សត្រូវ” របស់មនុស្សគ្រប់គ្នានៅកន្លែងធ្វើការ ដូច្នេះទើបអាចរក្សាសំណាងអ្នកបាន។ ២. លេខ ៣ លេខ ៣ តំណាងឱ្យភាពល្អ…

ចាំទុក! របស់ ៧ យ៉ាង មិនត្រូវឱ្យ កុំឱ្យ បើមិនចង់នាំស៊យដាក់ខ្លួន
ប្លែកៗ

ចាំទុក! របស់ ៧ យ៉ាង មិនត្រូវឱ្យ កុំឱ្យ បើមិនចង់នាំស៊យដាក់ខ្លួន

ការ​ឱ្យ​ទាន​ គឺ​ជា​ការ​គួរ​សម​ពី​អតីតកាល​ ដែល​នៅ​តែ​រក្សា​រហូត​ដល់​បច្ចុប្បន្ន។ ទោះយ៉ាងណាក៏ដោយ មិនមែនអ្វីៗទាំងអស់គួរតែត្រូវបានផ្តល់ឱ្យនោះឡើយ។ មានរបស់ខ្លះ មិនគួរឱ្យ ដាច់ខាតកុំឱ្យ ឱ្យសោះ បើមិនចង់នាំគ្រោះស៊យដាក់ខ្លួន។ មានទម្រង់វប្បធម៌ជាច្រើនដែលមានដើមកំណើតពីសម័យបុរាណ ដែលនៅតែរក្សាបានសូម្បីតែរាប់ពាន់ឆ្នាំក៏ដោយ។ ជា​ឧទាហរណ៍ មនុស្ស​តែង​តែ​ផ្តល់​អំណោយ​ដ៏​មាន​តម្លៃ​ណា​មួយ​ពេល​មាន​ឱកាស​ពិសេស។ ទោះជាយ៉ាងនេះក្តី បុរាណបានបង្រៀនថា មិនត្រូវឱ្យ ឬផ្តល់អ្វីទាំងអស់នោះទេ ក្រែងវាប៉ះពាល់ដល់សុខុមាលភាពខ្លួនឯង ក៏ដូចជាបុគ្គលដែលផ្ដល់ឱ្យផងដែរ។ ១. ផ្លែសារី ចាស់បុរាណ​បាន​បង្រៀន​យើង មិនត្រូវឱ្យ​ផ្លែ​សារី​ដល់​នរណា​ម្នាក់ទេ។ ប្រហែលជានៅក្នុងសម័យទំនើប យើង​គ្រាន់តែ​យល់​ថា ផ្លែ​សារីគ្រាន់តែ​ជា​ផ្លែ​ឈើ ប៉ុន្តែ​បើ​តាម​មនុស្ស​បុរាណ យើង​គួរ​ចៀសវាង​ការឱ្យផ្លែនេះ ព្រោះ​វា​មាន​ន័យ​ស្រដៀង​គ្នា​នឹង​ពាក្យ «​លី​» ដែល​មាន​ន័យ​ថា​បែក​គ្នា…

តាម​ក្បួន​ហុងស៊ុយ៖ អ្នក​ប្រើ​កាបូប​លុយ​ត្រូវ​ជៀស ៥ ចំណុច​នេះ បើមិនចង់ស៊យជួបបញ្ហាលុយកាក់
សង្គម

តាម​ក្បួន​ហុងស៊ុយ៖ អ្នក​ប្រើ​កាបូប​លុយ​ត្រូវ​ជៀស ៥ ចំណុច​នេះ បើមិនចង់ស៊យជួបបញ្ហាលុយកាក់

កាបូប​លុយ ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ដាក់​លុយ​ឬ​ឯកសារ​សំខាន់​ណា​មួយ។ ប៉ុន្តែ​តាម​ក្បួន​ហុងស៊ុយ ប្រសិន​អ្នក​ប្រើប្រាស់​វា​ខុស​របៀប ក៏​វា​ក្លាយ​ទៅ​ជា​កំហុស​នាំ​ឲ្យ​អ្នក​មិន​អាច​មានបាន ហើយ​រមែង​ជួប​បញ្ហា​លុយកាក់​ឥត​ឈប់៖ ៥) ហាម​ប្រើ​កាបូប​លុយ​រហែក​ឬ​ចាស់​ពេក តំណ​ចាស់​ពី​បុរាណ​បាន​ពោល​ថា ប្រសិន​អ្នក​ប្រើប្រាស់​កាបូប​លុយ​រហែក នោះ​លុយ​ដែល​រក​បាន​ទាំង​ប៉ុន្មាន​ក៏​មិន​សល់​នោះ​ដែរ។ ជាង​នេះ​កាបូប​លុយ​ដែល​រហែក​រញ៉ែ​ក៏​ពិបាក​នឹង​អូសទាញ​សំណាង​ចូល​មក​ក្នុង​ជីវិត​ដូច​គ្នា។ បែប​នេះ​កាបូប​នោះ​ចាស់​ហើយ ឬ​រហែក​ហើយ គួរ​ចំណាយ​លុយ​ប្តូរ​យក​កាបូប​ថ្មី​ដែល​សមរម្យ​មួយ ដោយ​មិន​ចាំ​បាច់​តែ​វា​មាន​តម្លៃ​ថ្លៃ​នោះ​ទេ។ ៤) កាបូប​លុយ​ដែល​គ្មាន​របៀបរៀបរយ វា​ប្រៀប​បាន​ដូច​ជា​ផ្ទះ​ដែល​យើង​រស់នៅ ទោះ​កន្លែង​តូច​ចង្អៀត​តែ​ស៊ីសង​លើ​យើង​ចេះ​រៀប​ចំ គឺ​យើង​អាច​រស់នៅ​បាន​ស្រួល។ កាបូប​លុយ​ក៏​ដូច​គ្នា ទោះ​មាន​លុយ​តិច​ច្រើន ចូរ​រៀប​វា​ដាក់​ឲ្យ​មាន​របៀប ដើម្បី​ស្រូប​យក​ថាមពល​ល្អ​ចូល​មក​ក្នុង​ជីវិត។ ៣) ហាម​កាន់​កាបូប​គ្មាន​លុយ ទោះ​មិន​មាន​លុយ​នឹង​ដុំ​ដាក់​ដូច​គ្នា តែ​យ៉ាង​ហោច​ក៏​ត្រូវ​ឲ្យ​មាន​មួយ​សន្លឹក​នៅ​ខាង​ក្នុង​ហ្នឹង​ដែរ។ ការ​ដាក់​លុយ​ឬ​របស់​សំណាង​ក្នុង​កាបូប គឺ​ជា​របស់​ទាញ​លាភ​ឲ្យ​ចូល​ក្នុង​ជីវិត។ ២)…

ហាមផ្តាច់! កុំដាក់គ្រែគេងនៅទីតាំង ៣ នេះ ព្រោះតាមក្បួនអាចនាំឲ្យជួបរឿងមិនល្អដល់ជីវិត
សង្គម

ហាមផ្តាច់! កុំដាក់គ្រែគេងនៅទីតាំង ៣ នេះ ព្រោះតាមក្បួនអាចនាំឲ្យជួបរឿងមិនល្អដល់ជីវិត

តាមក្បួនហុងស៊ុយការជ្រើសរើសទីតាំងគ្រែគេង ក៏ជារឿងសំខាន់ដែលអ្នកមិនគួររំលងនោះដែរ ព្រោះវាអាចជះឥទ្ធិពលដល់ការរស់នៅរបស់អ្នក។ បើអ្នកដាក់ត្រូវទីតាំង នោះក៏នឹងនាំលាភ តែបើដាក់ខុស នោះនឹងរឿងមិនល្អ។ ខាងក្រោមយើងបង្ហាញទីតាំង ៣ ដែលម្ចាស់ផ្ទះទាំងអស់ត្រូវប្រយ័ត្ន ហើយជៀសវាង៖ ៣) ដាក់ក្បាលគ្រែក្រោមបង្អួច គ្រួសារជាច្រើនគិតថាដាក់គ្រែនៅក្រោមបង្អួច អាចឲ្យវាជះខ្យល់អាកាសល្អ និងពន្លឺចេញចូលគ្រប់គ្រាន់ ប៉ុន្តែតាមក្បួនហុងស៊ុយធ្វើបែបហ្នឹងគឺមិនត្រូវនោះទេ។ ផ្ទុយទៅវិញការកំណត់ដាក់ទីតាំងគ្រែនៅក្រោមបង្អួច គឺនាំឲ្យសាយភាយនៅឥទ្ធិពលអាក្រក់ទៅវិញ ហើយមនុស្សដែលគេងនៅទីតាំងនេះ ច្រើនតែទទួលរងអារម្មណ៍សោកសៅ និងមិនសប្បាយរីករាយក្នុងជីវិតឡើយ។ ២) គ្រែនិងមាត់ទ្វារចូល ស្ថិតនៅលើជ្រុងតែមួយ ការដាក់ជើងគ្រែបែរមកមាត់ទ្វារចេញចូលបន្ទប់ ក៏ជារឿងមិនល្អដូចគ្នានៅក្នុងក្បួនហុងស៊ុយ។ គេហៅគ្រែនេះថា “គ្រែមឈូស” ពោលបើទោះបីមានអ្នកមានថាមពលល្អបែបណាក៏ដោយ ក៏ហៀរចេញទៅវិញអស់ដែរ។ ជម្រើសល្អបំផុតបើចង់កែសម្រួលចំណុចនេះ…

មើល​តែ​ទម្រង់​ត្រចៀក ក៏​អាច​ដឹង​ជោគវាសនា​ទៅ​ថ្ងៃ​មុខ? អ្នក​ស្ថិត​នៅ​ចំណុច​ទី ៣ ចាស់​ទៅ​រស់​ស្រួល
សង្គម

មើល​តែ​ទម្រង់​ត្រចៀក ក៏​អាច​ដឹង​ជោគវាសនា​ទៅ​ថ្ងៃ​មុខ? អ្នក​ស្ថិត​នៅ​ចំណុច​ទី ៣ ចាស់​ទៅ​រស់​ស្រួល

ជា​ក្បូន​តាំង​ពី​បុរាណ ដែល​ចាស់ៗ​ត្រឹម​សង្កេត​មើល​ទម្រង់​ត្រចៀក​របស់​អ្នក ក៏​អាច​ទស្សន៍ទាយ​ដឹង​ពី​ជោគវាសនា​របស់​អ្នក​ទៅ​ថ្ងៃ​ខាង​មុខ​បាន​ដែរ។ ចូរ​ផ្ទៀងផ្ទាត់​មើល តើ​អ្នក​ស្ថិត​នៅ​លេខ​ប៉ុន្មាន​ដែរ? ១) អ្នក​មាន​ត្រចៀក​ធំ និង​ខ្សែ​បន្ទាត់​ហូរ​ចុះ​មក​ក្រោម អ្នក​ដែល​មាន​ត្រចៀក​ធំ ច្រើន​តែ​គេ​វាយ​តម្លៃ​ថា​ ជា​មនុស្ស​ឆ្លាត និង​មាន​មុខ​តំណែង​ធំ។ យ៉ាង​ណា​យើង​មើល​ទៅ​ខ្សែ​ចង្អូរ​ដែល​ហូរ​ចុះ​មក​នោះ បើ​វា​ជា​បន្ទាត់​ដែល​ធ្លាក់​មក​តាម​ទម្រង់​មុខ គេ​ហៅ​បន្ទាត់​ជាប់ នោះ​អ្នក​កាន់​តែ​មាន​បាន​ខ្លាំង​ទៅ​ថ្ងៃ​អនាគត។ មនុស្ស​នេះ​រហ័សរហួន ស្វាហាប់ ហើយ​ហ៊ាន​ប្រថុយ ដើម្បី​សម្រេច​គោលដៅ​ជីវិត​របស់​ពួក​គេ។ ដោយសារ​តែ​ឆន្ទៈ និង​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​នេះ​ហើយ ទើប​នាំ​ឲ្យ​មនុស្ស​មាន​ទម្រង់​ត្រចៀក​ចំណុច​ទី ១ រមែង​មាន​ជីវិត​រុងរឿង និង​មាន​ផ្លូវ​លុយ​បើក​ធំ​ទូលាយ ពោល​មិន​សូវ​ជា​ជួប​បញ្ហា​អ្វី​ឡើយ។ ២) អ្នក​មាន​ត្រចៀក​តូច តាម​នរវិទ្យា អ្នក​ដែល​មាន​ត្រចៀក​តូច តែងតែ​មាន​ការ​គិត​ល្អិតល្អន់​ខ្លាំង​ពេក…

រាល់​ព្រឹក​ងើប​មក​ឃើញ​សញ្ញា ៣ លើ​មុខ អ្នក​ប្រៀប​ដូច​មាន​ព្រះ​តាម​ថែ​រក្សា​ជួយ​ឲ្យ​មាន​បាន​ឆាប់ៗ
សង្គម

រាល់​ព្រឹក​ងើប​មក​ឃើញ​សញ្ញា ៣ លើ​មុខ អ្នក​ប្រៀប​ដូច​មាន​ព្រះ​តាម​ថែ​រក្សា​ជួយ​ឲ្យ​មាន​បាន​ឆាប់ៗ

ប្រសិន​សុខៗ​អ្នក​ក្រោក​មក​សង្កេត​ឃើញ​សញ្ញា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៣ នៅ​លើ​មុខ នោះ​ជា​សញ្ញា​ល្អ ដែល​តាម​ក្បួន​គេ​ចារ​មក​ថា អ្នក​ជា​មនុស្ស​កំពុង​មាន​ព្រះ​ មាន​វត្ថុ​សក្ដិសិទ្ធិ​តាម​ជួយ​ថែ​រក្សា ​និង​ជួយ​ឲ្យ​មាន​បាន​ឆាប់ៗ៖ ៣) ថ្ងាស​ភ្លឺ​ចែងចាំង ប្រសិន​សុខៗ​អ្នក​សង្កេត​ឃើញ​ថា​ ផ្ទៃ​ថ្ងាស​របស់​អ្នក​ភ្លឺ​ស្រស់​ស្អាត និង​រាប​ស្មើ នេះ​គឺ​ជា​សញ្ញា​ថា​ពេល​ឆាប់ៗ​នេះ ជីវិត​របស់​អ្នក​នឹង​ស្រណុក​សុខ​ស្រួល មិន​មាន​កង្វល់​អ្វី​នោះ​ទេ។ កំឡុង​ពេល​ខាង​មុខ​ដដែល​នេះ អ្នក​ប្រហែល​ជា​ជួប​មនុស្ស​ដែល​ពាំនាំ​ប្រយោជន៍​មក​ដល់​អ្នក ជា​ទ្រព្យ​ជា​ប្រាក់​ច្រើន​ខុស​ពី​ពេល​មុន។ ផ្ទុយ​ទៅ​វិញ​ បើ​ងើប​មក​ឃើញ​តែ​ថ្ងាស​របស់​ខ្លួន​ឯង​ខ្មៅ​ស្រអាប់ មិន​ភ្លឺ​ចែងចាំង នោះ​ក្រៅ​ពី​ក្បួន​ហុងស៊ុយ​ធ្លាក់​ចុះ​ហើយ ជំងឺ​ក្នុង​រាងកាយ​ក៏​អាច​ជា​នឹង​មាន​ថែម​ទៀត។ ២) ភ្នែក​ភ្លឺ ចាស់​ពី​បុរាណ​តែង​ដំណាល​ថា ភ្នែក​គឺ​ជា​បង្អួច​នៃ​ដួង​ព្រលឹង ហើយ​ភ្នែក​ភ្លឺ​ច្បាស់ ចែងចាំង​មក​ខាង​ក្រៅ វា​គឺ​ជា​មន្តស្នេហ៍​អូស​ទាញ​សំណាង អូស​ទាញ​ទ្រព្យ។…

សារជាពិសេស! ជ្រើសរើសយករូបភាពមួយដើម្បីទស្សន៍ទាយជោគវាសនារបស់អ្នកនៅថ្ងៃអនាគត
Inspiration

សារជាពិសេស! ជ្រើសរើសយករូបភាពមួយដើម្បីទស្សន៍ទាយជោគវាសនារបស់អ្នកនៅថ្ងៃអនាគត

រូបភាពទី១ ថ្មីៗនេះ អ្នកបានសង្កេតទៅលើស្ថានភាពជីវិតរបស់អ្នក ហើយក៏បានកត់សម្គាល់រួចហើយថា អ្នកកំពុងទាក់ទាញមនុស្សនិងឱកាសផ្សេងៗ។ អ្នកនឹងទទួលបានភាពអំណរដែលពោរពេញទៅដោយសេចក្តីស្រលាញ់ ការគាំទ្រនិងលើកទឹកចិត្ត។ បន្ថែមពីនេះទៀត អ្នកនឹងទទួលបានភាពជោគជ័យទៅលើការងារដែលអ្នកខិតខំបំពេញកន្លងមក។ រូបភាពទី២ អ្នកនឹងយល់ឃើញថា ជួនកាលការមិននិយាយស្តីឬការដកខ្លួនចេញពីជម្លោះគឺជារឿងប្រសើរបំផុត។ អ្នកមិនអនុញ្ញាតឱ្យភាពខឹងឆេវឆាវមួយពេលរបស់អ្នកធ្វើឱ្យខាតបង់ប្រយោជន៍ធំនោះទេ ហើយអ្នកនឹងមានភាពអំណត់ជាងមុនថែមទាំងធ្វើអ្វីមួយប្រកបដោយការគិតពិចារណា។ រូបភាពទី៣ ទោះបីជាអ្នកធ្លាប់មានទំនាក់ទំនងស្នេហាដេលរកាំរកូសនិងជូរចត់ក្តី ក៏អ្នកនៅតែមិនឈប់ជឿជាក់លើស្នេហាដែលអ្នកប្រាកដថានឹងជួបនៅថ្ងៃអនាគតដែរ។ អ្នកគួរឈប់ខ្វល់ខ្វាយពីមនុស្សអវិជ្ជមាន ហើយគួរតែយកចិត្តទុកដាក់លើអ្នកដែលផ្តល់ភាពរីករាយ និងយកចិត្តទុកដាក់ទៅលើអ្នក។ មិនយូរមិនឆាប់ អ្នកនឹងជួបមនុស្សល្អម្នាក់ដែលនឹងមើលថែអ្នកមិនឱ្យទាស់ចិត្តសូម្បីបន្តិច៕

សំណាង​ប៉ុន​ភ្នំ! ប្រជ្រុយ​ហៅ​លាភ ៥ កន្លែង បើ​នរណា​មាន ទោះ​អាក្រក់​ប៉ុណ្ណា ក៏​កុំ​កាត់​ចោល
ប្លែកៗ

សំណាង​ប៉ុន​ភ្នំ! ប្រជ្រុយ​ហៅ​លាភ ៥ កន្លែង បើ​នរណា​មាន ទោះ​អាក្រក់​ប៉ុណ្ណា ក៏​កុំ​កាត់​ចោល

តាម​ក្បួន​ហុងស៊ុយ បុគ្គល​ណា​ក៏​ដោយ មិន​ថា​បុរស​ឬ​ស្រ្តី ដែល​មាន​ប្រជ្រុយ​ ៥ ទីតាំង​នេះ គឺ​រមែង​មាន​ទ្រព្យសម្បត្តិ​ច្រើន រាយ​ដូច​ជា​វល្លិ​ ត​កូន​ត​ទៅ​ច្រើន​ជំនាន់។ តាមការណែនាំ ប្រជ្រុយទាំង ៥ ដូចបានរៀបរាប់ ប៉ះកន្លែងខ្លះ សម្រាប់បុគ្គលខ្លះ អាចគិតថាវាមិនស្អាត វាធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពរាងកាយ តែបើផ្សារភ្ជាប់មកក្នុងក្បួនហុងស៊ុយ អ្នកគួរតែរក្សាវា ឥតគួរកាត់ចោល ឬប្រើថ្នាំលុបបំបាត់វាឡើយ ទោះប្រជ្រុយនោះតូច ឬធំក៏ដោយ៖ ៥) ប្រជ្រុយ​នៅ​ប្រហោង​កញ្ចឹង​ក មនុស្ស​ដែល​មាន​ប្រជ្រុយ​នៅ​តំបន់​ប្រហោង​កញ្ចឹង​ក ជា​ប្រជ្រុយ​កប់​លុយ​ទាំង​ដុំ មាន​លាភ​ចូល​ពេញ​មួយ​ជីវិត។ បើ​អ្នក​មាន​ប្រជ្រុយ​ត្រង់​តំបន់​នេះ សុំ​កុំ​លុប​វា​ចោល​ឲ្យ​សោះ ព្រោះ​វា​នឹង​អាច​នាំ​កេរ​ឈ្មោះ លើកសំណាងចូល​ដល់​អាជីព​ការងារ…

ឆ្មាបក់ដៃហៅទ្រព្យ! ជ្រើសរើសយកឆ្មានាំសំណាងមួយដើម្បីដឹងអំពីអត្ថន័យនិងជោគលាភដែលនឹងមករកអ្នកឆាប់ៗនេះ
មិត្តអ្នកអាន

ឆ្មាបក់ដៃហៅទ្រព្យ! ជ្រើសរើសយកឆ្មានាំសំណាងមួយដើម្បីដឹងអំពីអត្ថន័យនិងជោគលាភដែលនឹងមករកអ្នកឆាប់ៗនេះ

ឆ្មានាំសំណាងទី១ ឆ្មានេះនាំមកនូវកំណើនហិរញ្ញវត្ថុនិងដំណឹងល្អ។ សូមចាំថា នៅពេលដែលអ្នកផ្លាស់ប្តូរគំនិតរបស់អ្នកអំពីហិរញ្ញវត្ថុ ហើយទទួលយកគំនិតថាយើងរស់នៅក្នុងពិភពលោកនៃភាពបរិបូរណ៍គ្មានដែនកំណត់ នោះអ្នកបានធ្វើឱ្យភាពរុងរឿងកាន់តែងាយស្រួលក្នុងការបង្ហាញខ្លួននៅក្នុងជីវិតរបស់អ្នក ក្នុងបរិមាណសមស្របតាមតម្រូវការរបស់អ្នក។ ឆ្មានាំសំណាងទី២ ឆ្មានេះផ្តល់នូវការការពារដល់គេហដ្ឋាន និងដល់មនុស្សដែលរស់នៅក្នុងនោះ ព្រមទាំងបង្កើតភាពសុខដុមរមនាឱ្យអ្នកដែលជាផ្នែកសំខាន់មួយនៃជីវិតរបស់អ្នក និងពិភពលោករបស់អ្នក។ ត្រូវ​ចាំ​ថា ទីណា​មាន​សន្តិភាព គឺមាន​សេចក្តី​ស្រឡាញ់ ហើយ​ទីណា​មាន​សេចក្តី​ស្រឡាញ់ នោះ​ពិភពលោកនឹងស្រស់បំព្រង។ ឆ្មានាំសំណាងទី៣ ឆ្មានេះអាចកែប្រែក្លាយសុបិន្តឱ្យក្លាយជាការពិត។ សូមចាំថា សុបិន្តគឺជាចំណុចចាប់ផ្តើមនៃអ្វីៗទាំងអស់ ព្រោះគ្មានអ្វីកើតឡើងដោយមិនមានក្តីស្រមៃឡើយ។ ហើយអ្នកគឺជាអ្នកកំណត់សុបិន្តរបស់អ្នក ដូចនេះ ប្រសិនបើសុបិនរបស់អ្នកធំ សមត្ថភាពរបស់អ្នកក្នុងការបំប្លែងវាឱ្យទៅជាការពិតក៏ត្រូវតែខ្លាំងក្លាដែរ។ ឆ្មានាំសំណាងទី៤ ឆ្មានេះអាចបញ្ចប់កិច្ចការ និងគម្រោងគ្រប់ប្រភេទដែលអ្នកកំពុងធ្វើនៅពេលនេះដោយជោគជ័យ។ សូមចាំថា នៅពេលដែលអ្នកព្យាយាមសម្រេចបាននូវគោលដៅមួយ នោះរាងកាយ…

សញ្ញាមិនប្រក្រតី ១០ យ៉ាង ដែលបង្ហាញថា ផ្ទះរបស់អ្នកមានវិញ្ញាណអាក្រក់ចូលយូរ វាកាន់តែគ្រោះថ្នាក់
ទស្សនៈ

សញ្ញាមិនប្រក្រតី ១០ យ៉ាង ដែលបង្ហាញថា ផ្ទះរបស់អ្នកមានវិញ្ញាណអាក្រក់ចូលយូរ វាកាន់តែគ្រោះថ្នាក់

ប្រសិនបើអ្នកសង្កេតឃើញថា នៅក្នុងផ្ទះរបស់អ្នកមានសញ្ញាមិនប្រក្រតីទាំង១០ខាងក្រោមនេះ សូមប្រយ័ត្ន ព្រោះនេះជាសញ្ញាចង់ប្រាប់អ្នកថា​ នៅក្នុងផ្ទះរបស់អ្នក កំពុងតែមានវិញ្ញាណមិនល្អស្ថិតនៅហើយ ដូច្នេះអ្នកគួរតែរកវិធីដើម្បីបណ្ដេញវិញ្ញាណអាក្រក់ទាំងនោះចេញឱ្យបានកាន់តែឆាប់ កាន់តែល្អ។ ១. សត្វចិញ្ចឹមមានសកម្មភាពចម្លែក សញ្ញាមួយក្នុងចំណោមវិញ្ញាណអាក្រក់នៅក្នុងផ្ទះ គឺសង្កេតមើលសកម្មភាពរបស់សត្វចិញ្ចឹម។ អារម្មណ៍សត្វត្រូវបានគេនិយាយថា មានភាពរសើបជាងយើង ជាពិសេសចំពោះកម្លាំងជំនឿអរូបី ឬបាតុភូតចម្លែកដូចជាវិញ្ញាណអាក្រក់នៅក្នុងផ្ទះរបស់អ្នក។ អ្នកត្រូវតែឧស្សាហ៍យកចិត្តទុកដាក់ ប្រសិនបើឆ្កែស្រាប់តែព្រុសខ្លាំងៗ យំយូរ ឬឆ្មាគ្រាន់តែសម្លឹងមើលទៅក្នុងចន្លោះនោះ។ អាកប្បកិរិយាចម្លែកនេះ មានន័យថា ពួកគេប្រហែលជាបានឃើញអ្វីមួយ ឬនរណាម្នាក់នៅក្នុងផ្ទះរបស់អ្នកដែលអ្នកមិនឃើញ…។ ២. ការផ្លាស់ប្តូរសីតុណ្ហភាពមិនធម្មតា មនុស្សដែលធ្លាប់ឆ្លងកាត់ស្ថានការណ៍ខ្មោច បាននិយាយថា មានបាតុភូតធម្មតានៅពេលមាន “ស្រមោល” ជាក់លាក់មួយដែលសីតុណ្ហភាពក្នុងបន្ទប់នឹងធ្លាក់ចុះយ៉ាងខ្លាំង បណ្តាលឱ្យមានអារម្មណ៍ត្រជាក់…

វិធីដ៏ល្អទាំង ៣ ដើម្បីប្រមូលលាភសំណាង ចូលមកក្នុងជីវិតរបស់អ្នក
ប្លែកៗ

វិធីដ៏ល្អទាំង ៣ ដើម្បីប្រមូលលាភសំណាង ចូលមកក្នុងជីវិតរបស់អ្នក

ប្រសិនបើថ្មីៗនេះអ្នកមានអារម្មណ៍ថាការងារ និងជីវិតរបស់អ្នកមិនមានសំណាង និងរលូនដូចអ្នកចង់បានទេ។ ចូរគិតដោយស្ងប់ចិត្ត ហើយរកមើល ថាតើមូលហេតុមកពីអ្វី? ជំនួសឱ្យការខឹង និងការជម្រុញចិត្ត សូមប្រយ័ត្នមានការគ្រប់គ្រងខ្លួនឯងឱ្យបានច្រើន ហើយចាត់វិធានការខ្លះដើម្បីកែលម្អសំណាង និងប្រមូលយកសំណាងចូលមកក្នុងជីវិតរបស់អ្នកវិញ។ ១. ផ្លាស់ប្ដូរម៉ូដសក់ ម៉ូដសក់ ពិតជាមានឥទ្ធិពលយ៉ាងសំខាន់ទៅលើរូបភាពរបស់មនុស្សម្នាក់ៗ។ ម៉ូដសក់ក៏ជាការបង្ហាញដ៏សំខាន់នៃសំណាង និងហុងស៊ុយរបស់មនុស្សម្នាក់ៗផងដែរ។ មនុស្សដែលគ្មានសំណាង ច្រើនតែមិនខ្វល់ពីម៉ូដសក់របស់ពួកគេឡើយ។ ដោយសារតែម៉ូដសក់មិនស្រស់ស្អាត និងមិនសមរម្យ ពួកគេមើលទៅចាស់ និងមិនសូវទាក់ទាញន៉ឡើយ។ ទោះយ៉ាងណាក៏ដោយ មនុស្សសំណាងតែងតែយកចិត្តទុកដាក់លើរូបភាព និងម៉ូដសក់របស់ពួកគេ។ ដូច្នេះ ប្រសិនបើអ្នកជួបសំណាងអាក្រក់ ហើយចង់ផ្លាស់ប្តូរសំណាងរបស់អ្នក អ្នកគួរតែប្តូរម៉ូដសក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការផ្លាស់ប្តូរម៉ូដសក់ដែលសក្តិសមជាងមុន ការធ្វើឱ្យកាន់តែស្រស់ស្អាត…

ប្រកាស​រក​ម្ចាស់​ប្រជ្រុយ​មាស​ ៥ ទីតាំង​លើ​ប្រអប់​ដៃ ដែល​នឹងមិន​ខ្វះ​លុយ​ចាយ​ក្នុង​ជីវិត
ប្លែកៗ

ប្រកាស​រក​ម្ចាស់​ប្រជ្រុយ​មាស​ ៥ ទីតាំង​លើ​ប្រអប់​ដៃ ដែល​នឹងមិន​ខ្វះ​លុយ​ចាយ​ក្នុង​ជីវិត

ប្រសិន​អ្នក​មាន​ប្រជ្រុយ ១ ក្នុង​ចំណោម ៥ ទីតាំង​ខាង​ក្រោម​នេះ យើង​សូម​ចូលរួម​អបអរ ព្រោះ​អ្នក​នឹង​រមែង​ទទួល​បាន​លាភ​សំណាង​ធំៗ​ជា​ច្រើន​ក្នុង​ជីវិត៖ ប្រជ្រុយ​លើ​បាត​ដៃ តាម​ក្បួន​នរវិទ្យា​ប្រសិន​មនុស្ស​ណា​មាន​ប្រជ្រុយ​លើ​បាត​ដៃ នោះ​គឺ​ដូច​ឆ្លុះ​បញ្ចាំង​ពី​លាភ​សំណាង​របស់​ពួក​គេ ដែល​សល់​ពី​ជាតិ​មុន។ ពួកគេ​ពូកែ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ខ្លាំង​ណាស់ ហើយ​នៅ​កន្លែង​ធ្វើ​ការ រមែង​មាន​ភាព​ឈ្លាសវៃ និង​ចេះ​ក្ដោបក្ដាប់​ឱកាស​បាន​ល្អ។ បើ​បាន​ប្រជ្រុយ​នៅ​ចំ​កណ្តាល​បាតដៃ​ទៀត នោះ​គឺ​កាន់​តែ​ជា​មនុស្ស​មាន​ទេពកោសល្យ​ដ៏​អស្ចារ្យ ហើយ​ក៏​ដឹង​ពី​របៀប​ប្រើ​លុយ​បង្កើត​លុយ ចូល​ជា​បន្តបន្ទាប់​ផង​ដែរ។ ពួក​គេ​ច្រើន​តែ​ជា​មនុស្ស​មាន​អំណាច​នៅ​រាល់​គ្រប់​ទំនាក់ទំនង​ទាំង​អស់​ក្នុង​ជីវិត។ ប្រជ្រុយ​លើ​ខ្នង​ដៃ តាម​ក្បួន អ្នក​ដែល​មាន​ប្រជ្រុយ​លើ​ខ្នង​បាត​ដៃ តែងតែ​ជា​មនុស្ស​មាន​មហិច្ឆតា​ខ្ពស់ ហើយ​ពួក​គេ​មិន​សូវ​ហត់នឿយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ច្រើន​ទេ ព្រោះ​រមែង​អាច​មាន​លាភ​ធ្លាក់​មក​ក្នុង​ជីវិត​ជា​បន្តបន្ទាប់។ មនុស្ស​ដែល​មាន​ប្រជ្រុយ​នៅ​លើ​ខ្នង​បាត​ដៃ ជា​ធម្មតា​មិន​សូវ​មាន​ការ​អត់ធ្មត់ មិន​សូវ​ចេះ​ទប់​កំហឹង ហើយ​ងាយ​បង្ក​ទំនាស់​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ដែល​វា​ជា​បញ្ហា​ខ្វះខាត​បន្តិចបន្តួច​ក្នុង​ជីវិត​របស់​មនុស្ស​ប្រភេទ​ទី ២…

កាក់នាំសំណាងដើមខែកញ្ញា! ជ្រើសរើសយកកាក់មួយដើម្បីដឹងពីជោគរាសីខែថ្មីនេះ
Inspiration

កាក់នាំសំណាងដើមខែកញ្ញា! ជ្រើសរើសយកកាក់មួយដើម្បីដឹងពីជោគរាសីខែថ្មីនេះ

កាក់ទី១ ប្រសិនបើអ្នករើសយកកាក់ទី១ រាសីរបស់អ្នកត្រូវបានគេគន់គូរថាជីវិតរបស់អ្នកនឹងមានការផ្លាស់ប្តូរមួយចំនួននៅពេលឆាប់ៗនេះ។ ភ្លាមៗនោះមានអ្វីមួយដែលអ្នកមិនបានឃើញពីមុនមកហើយវានឹងនាំមកនូវភោគទ្រព្យសំណាងមកដល់អ្នកជានិរន្តន៍។ នេះគឺជាពេលវេលាសាកសមបំផុតក្នុងការសម្រេចចិត្តផ្លាស់ប្តូរការងារឬអាជីវកម្មរបស់អ្នក ផ្លាស់ទៅនៅកន្លែងផ្សេង ផ្លាស់ប្តូរដៃគូ ឬដាក់ចិត្តដើម្បីសម្រេចគោលដៅរបស់អ្នក។ កាក់ទី២ ប្រសិនបើអ្នករើសយកកាក់ទី២ រាសីរបស់អ្នកត្រូវបានគេគន់គូរថានឹងមានឧបសគ្គរារាំងនៅលើផ្លូវខាងមុខរបស់អ្នក ហើយវានឹងមិនងាយស្រួលយកឈ្នះនោះទេ ដូចនេះអ្នកមិនគួរមើលស្រាលវាឡើយ។ អ្នកនឹងត្រូវប្រឈមមុខនឹងការភ័យខ្លាចរបស់អ្នកដើម្បីសម្រេចបាននូវអ្វីដែលអ្នកចង់បានយ៉ាងខ្លាំង។ អ្នកត្រូវមានភាពក្លាហាននិងមានៈក្នុងការកម្ចាត់ឧបសគ្គមួយនោះ ប៉ុន្តែកុំបារម្មណ៍ព្រោះអ្នកប្រាកដជាយកឈ្នះលើវាជាមិនខាន។ កាក់ទី៣ ប្រសិនបើអ្នករើសយកកាក់ទី៣ រាសីរបស់អ្នកត្រូវបានគេគន់គូរថាក្នុងពេលអនាគត អ្នកនឹងជួបអ្វីមួយដែលធ្លាប់តែច្បាស់លាស់សម្រាប់អ្នក តែបែរជាការភ័ន្តច្រឡំទៅវិញ។ វាអាចជាមនុស្ស ឬស្ថានភាពនៅក្នុងជីវិតរបស់អ្នក ឬអាចជាអារម្មណ៍របស់អ្នកដែលមិនចុះសម្រុងគ្នា។ អ្នកនឹងត្រូវទុកអ្វីដែលអ្នកធ្លាប់ដឹងមួយឡែក ព្រមទាំងបាត់បង់ការគ្រប់គ្រងលើវាខ្លះ ហើយចាប់ផ្តើមមើលឡើងវិញបន្តិចម្តងៗ ដើម្បីរកនូវអ្វីដែលអ្នកអាចរៀនពីបញ្ហាទាំងនោះ ដែលអ្នកគិតថាមិនអាចទៅរួច។ កាក់ទី៤ ប្រសិនបើអ្នករើសយកកាក់ទី១ រាសីរបស់អ្នកត្រូវបានគេគន់គូរថាអ្វីៗដែលហាក់មានភាពច្របូកច្របល់ចំពោះអ្នកនឹងចាប់ផ្តើមសម្របខ្លួន…

តំណមចាស់ពីបុរាណ ហាមផ្តាច់កុំកាត់​ក្រចក កាត់​សក់​នៅ​ថ្ងៃ​មិន​ល្អ​ទាំង​នេះ​ឲ្យ​សោះ
ប្លែកៗ

តំណមចាស់ពីបុរាណ ហាមផ្តាច់កុំកាត់​ក្រចក កាត់​សក់​នៅ​ថ្ងៃ​មិន​ល្អ​ទាំង​នេះ​ឲ្យ​សោះ

តាម​ជំនឿ​ការ​ជ្រើសរើស​ថ្ងៃ​កាត់​សក់ និង​កាត់​ក្រចក ក៏​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ដែរ ព្រោះ​បើ​ជ្រើសរើស​ថ្ងៃ​មិន​ល្អ នោះ​អាច​នឹង​ទាញ​ឲ្យ​ជីវិត​អ្នក​ធ្លាក់​ទៅ​ជួប​រឿង រឿង​មិន​ល្អ​ណា​មួយ​ជា​ដើម។ តាម​ក្បួន​មាន​ថ្ងៃ​ល្អ​និង​ថ្ងៃ​អាក្រក់ ដែល​អ្នក​អាច​ជ្រើសរើស ដើម្បី​កាត់​សក់​និង​កាត់​ក្រចក​បាន ហើយ​មិន​គួរ​ប្រមាថ​នោះ​ទេ ដ្បិត​ជា​មិន​សូវ​ជឿ​ក៏​ដោយ៖ ​កាត់​សក់​ថ្ងៃ​អាទិត្យ: នឹង​មាន​អាយុ​វែង គ្មាន​ជំងឺ​មក​បៀតបៀន ​កាត់​សក់​ថ្ងៃ​ចន្ទ: នឹង​មាន​តែ​សំណាង​ល្អ កាត់​សក់​ថ្ងៃ​អង្គារ: នឹង​មាន​អំណាច ធ្វើ​ឲ្យ​គ្រប់​គ្នា​គោរព​ឲ្យ​តម្លៃ ​កាត់​សក់​ថ្ងៃ​ពុធ: នឹង​ជួប​សំណាង​មិន​ល្អ ជួប​ការ​រង​ទុក្ខ​ឈឺ​ចាប់​ក្នុង​ជីវិត ​កាត់​សក់​ថ្ងៃ​ព្រហស្បតិ៍: ​នឹង​មាន​ទេវតា របស់​សក្ដិសិទ្ធិ​តាម​ថែរក្សា ​​កាត់​សក់​ថ្ងៃ​សៅរ៍: ​គិត​អ្វី ចង់​ធ្វើ​អ្វី នឹង​បាន​ដូច​បំណង​ប្រាថ្នា។ ​កាត់​ក្រចក​ថ្ងៃ​អាទិត្យ: នឹង​នាំ​សំណាង​ល្អ ជួប​ទ្រព្យ​ដែល​មិន​បាន​រំពឹង​ដល់…

កុំ​ប្រមាថ! បើ​យល់សប្ដិ​ឃើញ​រឿង ៥ យ៉ាង​នេះ អ្នក​ត្រូវ​ប្រយ័ត្ន ព្រោះ​វាជាប្រផ្នូលអាក្រក់ខ្លាំងណាស់
ប្លែកៗ

កុំ​ប្រមាថ! បើ​យល់សប្ដិ​ឃើញ​រឿង ៥ យ៉ាង​នេះ អ្នក​ត្រូវ​ប្រយ័ត្ន ព្រោះ​វាជាប្រផ្នូលអាក្រក់ខ្លាំងណាស់

បើ​អ្នក​បាន​យល់សប្ដិ​ឃើញ​រឿង​ដូច​បង្ហាញ​នៅ​ខាង​ក្រោម ៥ យ៉ាង​នេះ គឺ​ជា​តម្រុយ​ដែល​បង្ហាញ​ថា​អ្នក​អាច​នឹង​ជួប​រឿង​អាក្រក់ ឬ​អកុសល​ណា​មួយ​នៅ​ពេល​ខាង​មុខ ហើយ​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ខ្លួន​ជា​បន្ទាន់៖ ៥) យល់សប្ដិ​ឃើញ​កាត់​សក់​សត្រូវ ប្រសិន​អ្នក​សុបិន្ត​ឃើញ​ថា អ្នក​កំពុង​កាត់​សក់​មនុស្ស​ណា​ម្នាក់​ដែល​ជា​គូ​ប្រជែង​នឹង​អ្នក ឬ​ជា​មនុស្ស​ដែល​អ្នក​មិន​ចូលចិត្ត នោះ​មាន​ន័យ​ថា មាន​មនុស្ស​កំពុង​ព្យាយាម​រាំងស្ទះ​ដំណើរ​ជីវិត​របស់​អ្នក ឬ​អាច​ជា​រារាំង​ការ​ឡើង​ឋានៈ​នៅ​ការងារ​របស់​អ្នក​ហើយ។ កំឡុង​ពេល​នេះ​អ្នក​ត្រូវ​តែ​ប្រយ័ត្ន​នៅ​រាល់​កិច្ចការងារ​ទាំង​ឡាយ ជៀសវាង​មាន​កំហុស​ឆ្គង​ណា​មួយ ហើយ​កុំ​ចូល​កៀក​និង​ទុក​ចិត្ត​នរណា​ម្នាក់​ខ្លាំង​ពេក ជា​ពិសេស​កុំ​ប្រាប់​ពី​អាថ៌កំបាំង​ឬ​ផែនការណ៍​របស់​អ្នក​ទៅ​កាន់​គេ។ ៤) យល់សប្ដិ​ឃើញ​ខ្ចី​លុយ​គេ ប្រសិន​ជា​ក្នុង​សុបិន្ត ​អ្នក​កំពុង​មាន​ភាព​ខ្វះខាត ហើយ​ទៅ​រត់​រក​ខ្ចី​លុយ​គេ នោះ​គឺ​ពាក់ព័ន្ធ​បញ្ហា​លុយកាក់​ហ្នឹង​ឯង​ក្នុង​ជីវិត​ពិត។ វា​ជា​ប្រផ្នូល​អាក្រក់ ដែល​ព្រមាន​ថា​នឹង​អាច​កើត​មាន​សំណាង​អាក្រក់​មក​ក្នុង​ជីវិត​អ្នក។ អ្នក​អាច​ជួប​ប្រទះ​នឹង​បញ្ហា​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​ខាតបង់​លុយ​កាក់​ផ្សេងៗ ហើយ​ព្យាយាម​ប្រាប់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ថា​ប្រយ័ត្ន​កុំ​បង្ក​កំហុស​មិន​ថា​តែ​ការ​រកស៊ី​ឬ​ការងារ ជៀសវាង​របូត​លាភ​ធំ ឬ​ផល​ចំណេញ​ដែល​ត្រៀម​នឹង​ធ្លាក់​មក​នោះ។…

ចំណង​ស្នេហ៍​ប្ដី​ប្រពន្ធ​នឹង​ដាច់​ដូច​គេ​កាត់ បើ​មិន​ព្រម​ដក​របស់ ៣ នេះ​ចេញ​ពី​បន្ទប់​គេង
ប្លែកៗ

ចំណង​ស្នេហ៍​ប្ដី​ប្រពន្ធ​នឹង​ដាច់​ដូច​គេ​កាត់ បើ​មិន​ព្រម​ដក​របស់ ៣ នេះ​ចេញ​ពី​បន្ទប់​គេង

តាម​ក្បួន​ហុងស៊ុយ​តែងតែ​ដំណាល​តាំង​ពី​ដើម​មក​ថា ក្នុង​បន្ទប់​គេង​របស់​គូ​ស្វាមី​ភរិយា​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៅ​ក្បួន​ខ្នាត​មួយ​ចំនួន ជៀសវាង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ ជួប​រឿង​មិន​ល្អ និង​ងាយ​បែកបាក់​ទៅ​ថ្ងៃ​មុខ។ បើ​ចង់​រឹតបន្តឹង​ចំណង​ស្នេហ៍​គូ​ស្វាមី​ភរិយា​ឲ្យ​ជាប់​បាន​យូរ​អង្វែង អ្នក​ត្រូវ​ចាំ​ថា ហាម​ផ្តាច់​ដាក់​របស់​ ៣ ដូច​បង្ហាញ​ខាង​ក្រោម នៅ​ក្នុង​បន្ទប់​គេង៖ ៣) វត្ថុ​អនុស្សាវរីយ​សល់​ពី​គូ​ស្នេហ៍​ចាស់ មនុស្ស​ជា​ច្រើន​បន្ទាប់​ពី​បែកបាក់​គ្នា​ហើយ ក៏​បាន​រក្សា​និង​ស្ពាយ​នៅ​របស់​ដែល​ធ្លាប់​មាន​ទាក់ទង​នឹង​រឿងរ៉ាវ​អតីត មក​ជាមួយ។ យ៉ាង​ណា​តាម​ក្បួន​ហុងស៊ុយ ការ​រក្សា​ទុក​របស់​ទាំង​អស់​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ។ វា​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ ងាយ​បែកបាក់ មាន​ភាព​មិន​ចុះ​សម្រុង ហើយ​ធ្វើ​ឲ្យ​ប្តី ឬ​ប្រពន្ធ​នៅ​តែ​មាន​អារម្មណ៍​រវើរវាយ​នឹក​ដល់​អ្នក​ចាស់ នាំ​ឲ្យ​រារាំង​សុភមង្គល​ដែល​អាច​កើត​មាន​នៅ​ពេល​បច្ចុប្បន្ន​បាន។ ដូច្នេះ​បើ​អ្នក​ចង់​រក្សា​ទុក គួរ​ទុក​ឲ្យ​ឆ្ងាយ​ពី​បន្ទប់​គេង។ ២)​ រូបថត​អ្នក​ស្លាប់ នៅ​ក្នុង​បន្ទប់​គេង គួរ​តែ​ស្វាន​ដាក់​រូបថត​គូស្នេហ៍ ឬ​រូបភាព​បែប​ធម្មជាតិ​ណា​មួយ​ដែល​ទាក់ទង​នឹង​ស្នេហា។ អ្នក​មិន​គួរ​ដាក់​រូប​ថត​បុគ្គល​ដែល​បាន​ចែកឋាន​ទៅ​ក្នុង​បន្ទប់​គេង​នោះ​ទេ…

តាម​ក្បួន​ហុងស៊ុយ៖ សត្វចង្រៃ ៣ នាំ​ឲ្យ​ស្រុត​លាភ ទៅ​ដល់​ទី​ណា នាំ​ស៊យ​ដល់​ទី​នោះ
ប្លែកៗ

តាម​ក្បួន​ហុងស៊ុយ៖ សត្វចង្រៃ ៣ នាំ​ឲ្យ​ស្រុត​លាភ ទៅ​ដល់​ទី​ណា នាំ​ស៊យ​ដល់​ទី​នោះ

ប្រសិន​អ្នក​ឃើញ​សត្វ​ចំនួន ៣ ដូច​បង្ហាញ​ខាង​ក្រោម មក​ក្បែរ​ផ្ទះ ឬ​ចូល​ក្នុង​ផ្ទះ អ្នក​ត្រូវ​តែ​ដេញ​វា​ចេញ ព្រោះ​តាម​ក្បួន​ហុងស៊ុយ វា​មិន​ល្អ​នោះ​ទេ​សម្រាប់​ជោគជតា​រាសី​អ្នក​និង​ក្រុម​គ្រួសារ៖ ៣) សត្វ​ទីទុយ ពេល​លឺ​សំឡេង​សត្វ​ទីទុយ​យំ មិន​ថា​ពេល​ថ្ងៃ​ឬ​យប់ តាម​ក្បួន​វា​ដូច​ជា​នាំ​នូវ​សេចក្តី​ស្លាប់​មក​ដល់ ដែល​អាច​បណ្តាល​ឲ្យ​អ្នក​នៅ​ក្នុង​ផ្ទះ​មាន​ជំងឺ។ ប្រសិន​នៅ​ពេល​យប់ ហើយ​អ្នក​មាន​កូន​ស្រី ដាច់​ខាត​ត្រូវ​ហាម​កូន​ស្រី​មិន​ឲ្យ​ចេញ​ដើរ ឬ​ធ្វើ​ដំណើរ​ទៅ​ទី​ណា​មួយ។ លើស​ពី​នេះ​បើ​វា​សាង​សំបុក ត្រូវ​ប្រញាប់​រើ​ចេញ ព្រោះ​វា​ជា​ប្រផ្នូល​អាក្រក់ អាច​នាំ​ទុក្ខ​លំបាក​ចូល​ដល់​សមាជិក​គ្រួសារ។ បើ​រៀប​នឹង​វិនិយោគ​លើ​ជំនួញ​ធំ ក៏​ត្រូវ​ដក​ឃ្លា​សិន ព្រោះ​អាច​ចាញ់​បោក ឬ​បាត់បង់​ទ្រព្យ​ធំ។ ២) សត្វ​ក្អែក នៅ​ពេល​លឺ​សត្វ​ក្អែក ឬ​សម្រែក​របស់​សត្វ​ក្អែក វា​គឺ​ជា​សញ្ញា​នៃ​ការ​ប៉ះពាល់​ផ្លូវ​អារម្មណ៍​ក៏​ដូច​ជា​ការ​អាច​បាត់បង់​លុយកាក់​នា​ពេល​ខាង​មុខ។ យោង​តាម​ដំណាល​ពី​ចាស់​បុរាណ…