ព័ត៌មានជាតិ

Untitled 1
ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានបញ្ចាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់មានភាព ល្អប្រសើរ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងអំឡុងពេលដំណើរការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដោយទទួលបានលទ្ធផលជោគជ័យ ល្អប្រសើរ។…

Cover Copy
ព័ត៌មានជាតិ

ក្ដៅៗ! ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាសនៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ

ក្រសួងការពារជាតិ សូមប្រកាសជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន។ ឧបទ្ទវហេតុនេះបានកើតឡើងដោយសារអាកាសធាតុមិនអំណោយផល ហើយបណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់។ តាមព័ត៌មានទទួលបាន គេអាចសន្និដ្ឋានថា ធ្លាក់នៅជើងភ្នំខ្មោច នៅក្នុងឧទ្ធម្ភាគចក្រមានមនុស្ស២នាក់ មួយឈ្មោះ ស៊ុន ថ្លា ប្រធានក្រុម មួយទៀតឈ្មោះ ខេង ឆៃយុទ្ធ ពិលុត ។ កម្លាំងទាហាន…

Cover Copy
ព័ត៌មានជាតិ

ជនល្មើស ស្រី ស៊ីណា ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ក្នុងសំណុំរឿង​ ៣ ករណី

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ជនល្មើស ស្រី ស៊ីណា ១បទល្មើសបន្ថែមទៀត គឺបទរំលោភលើលំនៅឋាន។ គួរបញ្ជាក់ថា ជនល្មើស ស្រី ស៊ីណា ត្រូវបានចោទប្រកាន់ នៅក្នុងសំណុំរឿងដាច់ដោយឡែកពីគ្នា ចំនួន ២រួចមកហើយ គឺ សំណុំរឿងទី១ ចោទប្រកាន់ពីបទឃាតកម្ម និងបទប្រើប្រាស់អាវុធដោយខុសច្បាប់ ដែលអាចជាប់ទោសដាក់ពន្ធនាគារ រហូតដល់ ១៥ ឆ្នាំ និង សំណុំរឿងទី២ ចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយខុសច្បាប់ ដែលអាចជាប់ទោសដាក់ពន្ធនាគារ រហូតដល់ ១៥ ឆ្នាំ។ នៅក្នុងសំណុំរឿងទី៣ យោងតាមមាត្រា ២៩៩…

Cover Copy
ព័ត៌មានជាតិ

ប្រពៃនៃពីបុរាណ! ពិធីសុំទឹកភ្លៀងរបស់អ្នកស្រុកអង្គរធំនៅប្រាសាទនាគព័ន្ធ ខេត្តសៀមរាប

នកឃុំលាងដៃ ស្រុកអង្គរធំ បានប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ ក្នុងបំណងបន់ឱ្យមានភ្លៀងធ្លាក់ឆាប់ៗ ស្របពេលរដូវកាលធ្វើស្រែចម្ការចូលដល់ តែនៅពុំទាន់មានភ្លៀងនៅឡើយ។ កិច្ចពិធីនេះធ្វើរយៈពេលមួយយប់ពីរថ្ងៃ ដោយរសៀលថ្ងៃទី១ មានពិធីប្រុងពាលី ពិធីបួងសួង ពិធីបញ្ជាន់រូប និងពិធីសូត្រមន្ត។ លុះដល់ព្រឹកស្អែក មានពិធីប្រគេនចង្ហាន់ព្រះសង្ឃ ពិធីរាប់បាត្រ និងពិធីប្រទក្សិណ៣ជុំដើម្បីចាក់ទឹកចូលក្នុងទ ដើម្បីបង្ហូរចេញពីអាងធំចូលទៅអាងតូចតាមទិសទាំង៤។ កំឡុងពេលដើរប្រទក្សិណ​នោះក៏មានការចាក់ និងជះទឹកដាក់គ្នាយ៉ាងអធិកអធម ដែលជាការនិមិត្តថាមានភ្លៀងធ្លាក់មកមែន។ ចំពោះគ្រឿងរណ្ដាប់នៅក្នុងពិធីនេះរួមមាន បាយសី ស្លាធម៌ ក្បាលជ្រូក ទៀន ធូប បាយ សម្ល បង្អែម ផ្លែឈើ និងភេសជ្ជៈ។ អ្នកភូមិខ្លះ…

Cover Copy
ព័ត៌មានជាតិ

ខាតបង់ថវិកាជាង ៣០០ពាន់ដុល្លារ! ចំការកៅស៊ូរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប ត្រូវបានភ្លើងឆេះអស់ប្រមាណជា ២០ហិកតា ខូចខាតដំណាំកៅស៊ូចំនួន ១១.២០០ដើម

ខេត្តកោះកុង៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ដែលត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីក្នុងមុខជំនួញកសិកម្ម ឧស្សាហកម្ម ធំបំផុតក្នុងប្រទេសកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានឱ្យដឹងថា កាលពីម្សិលមិញនេះ មានករណីភ្លើងឆេះចំការកៅស៊ូរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប អស់ប្រមាណជាជាង ២០ហិកតា ខូចខាតដើមកៅស៊ូអស់ចំនួន ១១.២០០ដើម នៅចំណុចព្រំប្រទល់ឃុំកែវផុសស្រុកស្ទឹងហាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។​ តាមរយៈការបង្ហោះរបស់ ឯកឧត្ដមបណ្ឌិត ម៉ុង…

Cover Copy
ព័ត៌មានជាតិ

រន្ធត់ណាស់! ផ្ទុះឃ្លាំងអាវុធផ្ទុះឃ្លាំងអាវុធនៅភូមិភាគទីបី ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្លាប់ និងរបួសធ្ងន់ស្រាលជាច្រើននាក់

នៅរសៀលថ្ងៃទី ២៧ មេសា ២០២៤ ប្រភពប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា មានករណីផ្ទុះគ្រាប់នៅទីតាំងឃ្លាំងស្តុកគ្រាប់នៅបន្ទាយបញ្ជាការដ្ឋានភូមិភាគ៣ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ប្រភពបានឲ្សដឹងបន្ថែមថាសមកិច្ចបានជម្លៀសប្រជាពលរដ្ឋចេញឆ្ងាយ ពីកន្លែងកើតហេតុ ដើម្បីបង្កាគ្រោះថ្នាក់ដល់ជីវិត ។ ក្នុងករណីនេះក៏មាន មនុស្សរងរបួសមួយចំនួន និងប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋ និងរោងចក្រមួយចំនួននៅក្បែរៗនោះផងដែរ។ សូមចូលរួមរំលែកទុក្ខ ដល់បងប្អូនដែលបានបាត់បង់សមាជិកគ្រួសារនៅក្នុង សោកនាដកម្មផ្ទុះគ្រាប់នៅ ភូមិភាគ៣ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ៕

Cover Copy
ព័ត៌មានជាតិ

លម្អិតនៃដំណើរការសាងសង់ និងអត្ថប្រយោជន៍ធំៗជាច្រើននៃគម្រោងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូនណនតេជោ ដែលនឹងគ្រោងបើកការដ្ឋាននៅអំឡុងខែមិថុនា ឬខែកក្កដា ខាងមុខនេះ

យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ គម្រោងនេះត្រូវសាងសង់សន្ទះប្រឡាយនាវាចរណ៍ចំនួន ៣ ដែលស្ថិតនៅលើព្រែកតាកែវ នៃស្រុកកៀនស្វាយ ខេត្ដកណ្ដាល, ក្រុងស្វាយដូនកែវ ខេត្ដតាកែវ និងស្រុកដំណាក់ចង្អើរ ខេត្ដកែប។ គម្រោងនេះក៏មានគម្រោងសាងសង់កំពង់ផែយុទ្ធសាស្ដ្រចំនួន ២​ រួមមាន៖ នៅទីរួមខេត្ដតាកែវ និងស្រុកដំណាក់ចង្អើរ ខេត្ដកែប ដែលជាតំបន់មជ្ឈមណ្ឌលភស្ដុភារកម្ម និងតំបន់ផ្លាស់ប្ដូរពហុមធ្យោបាយដឹកជញ្ជូន និងកំពង់ផែរណបចំនួន ៤ គឺៈ កំពង់ត្រាច, អង្គរជ័យ, អង្គរបូរី, និងស្រុកស្អាង ដែលមានតួនាទីជាផែជំនួយ និងជាឃ្លាំងផ្ទុកនិងចែកចាយទំនិញ សម្រាប់តំបន់ដែលនៅជុំវិញកំពង់ផែនេះ។ គូសបញ្ជាក់ផងដែរថា គម្រោងផ្លូវនាវាចរណ៍…

Cover Copy
ព័ត៌មានជាតិ

ឃើញហើយត្រជាក់ភ្នែក! ក្បាច់គុនល្បុក្កតោខ្មែរ ប៉ះជាមួយ ក្បាច់គុនសាវលីញ បញ្ចេញសម្រស់លើទឹកដីកម្ពុជា ជាមួយផ្ទាំងប្រាសាទពីក្រោយ ប្រៀបដូចគំនូរ

រូបភាពដ៏អស្ចារ្យ និងកម្របានឃើញ ក្នុងព្រឹត្តិការណ៍ពិរព័ណ៍វប្បធម៍ទេសចរណ៍ កម្ពុជា-ចិន ខាងជើងប្រាសាទបាយ័នខេត្តសៀមរាប ឃើញហើយត្រជាក់ភ្នែក ក្បាច់គុនល្បុក្កតោខ្មែរ ប៉ះជាមួយ ក្បាច់គុនសាវលីញចិន បញ្ចេញសម្រស់លើទឹកដីកម្ពុជា ជាមួយផ្ទាំងប្រាសាទពីក្រោយ ប្រៀបដូចគំនូរ ធ្វើឱ្យព្រឺព្រួច។ បន្ទាប់ពីបាកមើលការសម្ដែងក្បាច់គុនល្បុក្កតោរបស់កម្ពុជា និងក្បាច់គុនសាវលីងរបស់ចិន នៅបរិវេណប្រាសាទបាយ័ន នាព្រឹកមិញនេះរួចហើយ ពិតជាសែនពេញចិត្តនឹងមិនជិនណាយសោះឡើយ។ ជាមួយនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ កំពុងតែធ្វើឱ្យកម្ពុជាកាន់តែបោះជំហានទៅមុខ ដើម្បីផ្សព្វផ្សាយនូវតំបន់ទេសចរណ៍ ក៏ដូចជាបង្ហាញឱ្យឃើញថា អង្គរវត្តស្ថិតក្នុងទឹកដីសៀមរាប ជារបស់កម្ពុជាពិតៗ។ យើងត្រូវគិតថា ៖ យេីងមានក្បាច់គុនយេីង​ គេមានក្បាច់គុនគេ​ គោលដៅមួយដែលល្អ​ គឺបានមកសម្តែងនៅមុខប្រាសាទយេីង​ ផ្សាយពីយេីង ដូច្នេះហើយចូលរួមលើកតម្កើង…

Cover Copy
ព័ត៌មានជាតិ

ច្បាស់ការណ៍អំពីការរៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» នៅក្នុងឆ្នាំនេះ

សូមគោរពជម្រាបសួរលោកយាយ លោកតា អ៊ំ ពូមីងបងប្អូន ជនរួមជាតិខ្មែរ ទាំងក្នុង និងក្រៅប្រទេសដែលស្រលាញ់ និងគាំទ្រព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត»! ក្រុមការងាររៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» មានមោទនភាពដែលបាននាំយកសម្បត្តិវប្បធម៌ដ៏សំបូរបែបរបស់ដូនតាខ្មែរមកដាក់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ នៅលើទឹកដីអង្គរចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២៣។ រយៈពេល១០ឆ្នាំមកនេះ «អង្គរសង្រ្កាន្ត» បានក្លាយជាស្មារតីនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ សូមបញ្ជាក់ជូនថា គោលបំណងធំមួយរបស់ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» គឺការជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រឹត្តិការណ៍សង្រ្កាន្តនានា ត្រូវបានរៀបចំឡើងយ៉ាងផុលផុសនៅតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ រហូតដល់សង្រ្កាន្តតាមវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាជាដើម។ បើទោះបីជា «អង្គរសង្រ្កាន្ត»…

Knongsrok_cover (1200 X 630 Px)
Photo_2024 01 30_16 41 28
ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តកណ្តាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តកណ្តាល ដែលពិធីនេះមានការអញ្ជើញចូលរួម លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទាំង៥ និងមន្ត្រីរាជការជាច្រើននាក់។ មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ…

៣
ព័ត៌មានជាតិ

បទវិចារណកថា៖ ហេតុផលបី នឹងញាំងឱ្យព្រះរាជពិធីអុំទូកនៅចុងសប្តាហ៍នេះអធិកអធម

AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣–នៅចុងសប្តាហ៍នេះ និងដើមសប្តាហ៍ក្រោយ គឺជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំធំចុងក្រោយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈត្រូវសម្រាកបីថ្ងៃដើម្បីចូលរួមអបអរ និងកម្សាន្តសប្បាយនឹង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។​ តាមការគ្រោងទុក ព្រះរាជពិធីតាមបែបប្រពៃណីនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៤ ដល់១៥ កើត និងថ្ងៃ ១រោច ខែកក្តិក ត្រូវនឹងថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដូច្នេះសូមប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមកចូលរួមឱ្យបានច្រើនកុះករ ខណៈដែលព្រះរាជពិធី នេះនឹងរៀបចំនៅកន្លែងដដែល ដូចដែលបានរៀបចំពីមុន គឺនៅតាមដងទន្លេសាបរហូតដល់ទន្លេចតុមុខ មុខព្រះបរមរាជវាំង…

Photo_2023 11 11_15 09 54
ព័ត៌មានជាតិ

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធចំនួន២ភូមិ ក្នុងស្រុកអង្គស្នួល

ខេត្តកណ្តាល៖ មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិពាម ភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល និងប្រជាពលរដ្ឋទាំងអស់ ដែលមានដីនៅក្នុងភូមិខាងលើ សូមអញ្ជើញមកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួន  ដែលដាក់បិទផ្សាយជូនជាសាធារណៈ ដោយគណៈកម្មការរដ្ឋបាល គិតចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះគឺជាការអំពាវនាវរបស់លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដែលបានធ្វើការអំពាវនាវនៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួន១,១០០ ក្បាលដីក្នុងភូមិពាម ភូមិព្រៃពួច…

២
ប្រវត្តិសាស្រ្ត

ព្រះករុណា ព្រះមហាក្សត្រ៖ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត» បង្ហាញពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទំនាក់ទំនងការទូតក្នុងរយៈពេល ៧០ឆ្នាំ រវាងកម្ពុជា និងជប៉ុន

AKP សៀមរាប ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ – ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជឱង្ការថា ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត» នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រ សម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹតិ្ដការណ៍ប្រវត្តិសាស្ត្រ មានតម្លៃជាសាកលពិតប្រាកដ។ ទាំងនេះ ពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣។ ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត នៅខាងមុខបរិវេណប្រាសាទអង្គរ ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤…

អ្វីដែលអ្នកឃើញមុនគេ
ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្ដាល៖ សមិទ្ធផលការងារជាច្រើន រួមជាមួយសំណើរ សំណូមពរ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្ត ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រជុំសាលាខេត្តកណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថា៖ ក្នុងការអនុវត្តការងារក្នុងខែសីហាកន្លងទៅនេះ រដ្ឋបាលខេត្តកណ្ដាល បានសម្រេចនូវសមិទ្ធផលនានាជាច្រើន ពិសេសពាក់ព័ន្ធនឹងការរក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ជូនថ្នាក់ដឹកនាំ…

Cover Copy
ប្លែកៗ

ជនមិនស្គាល់មុខ ៥ នាក់ ចូលប្លន់អ្នកទោសគ្រឿងញៀនជនជាតិចិន នៅខេត្តសៀមរាប

សេចក្ដីរាយការណ៍ជំហានដំបូង បានឲ្យដឹងថា នៅព្រឹកមិញនេះ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។ ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ កំពុងរួមដៃគ្នាដើម្បីស្រាវជ្រាវស្វែងរកក្រុមឧក្រិដ្ឋជន។…

346047514_3522862868035577_1873434584906873237_n
ប្លែកៗ

អុញធ្វើចឹងបានទៀត! បើក​មូលដ្ឋានកង​រាជ​អាវុធ​ហត្ថ​​ក្លែង​ក្លាយ ​​ដើម្បី​កាក់​ឆែកពលរដ្ឋ​តាមផ្លូវពេល​យប់​​ (មានវីដេអូ)

កាលពីវេលាម៉ោងជិត១២យប់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ មានករណីជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន នៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឲ្យ មានការរិះគន់ពីមហាជន ពេញបណ្តាញសង្គមហ្វេសប៊ុក និងស្វែងរកការបញ្ជាក់ពីសមាសភាពជនទាំង០២នាក់នេះផងដែរ ថាតើជាសមត្ថកិច្ចខាងណា? បន្ទាប់ពីបានឃើញព័ត៌មាននេះភ្លាម កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣ ត្រង់ចំណុច ផ្ទះលេខ១៦៥…

New Copy
ព័ត៌មានជាតិ

រំភើបជំនួស! សម្ដេចពុកប្រកាសជួយជាថវិការដល់កូនលោក បញ្ញា សិទ្ធ ចំនួន ៣ ម៉ឺនដុល្លារ ដើម្បីមើលជំងឺម្ដាយ

មុនេះបន្តិច សម្ដេចតេជោ ហ៊ុន សែន បានប្រកាសនៅលើគេហទំព័រផ្លូវការអំពីការបាត់មុខតារាសម្ដែងស្រស់សង្ហា លោក បញ្ញា សិទ្ធ ពីសង្គមសិល្បៈមួយរយៈនេះ ដោយសារតែខំប្រឹងរកលុយដើម្បីព្យាបាលជំងឺម្ដាយ។ ដោយសេចក្ដីអាណិតមេត្តា ចំពោះភាពកត្តញ្ញូរបស់លោក បញ្ញា សិទ្ធ សម្ដេចពុកបានជួយជាថវិការចំនួន ៣ ម៉ឺនដុល្លារ ដើម្បីឱ្យរូបលោកយកទៅចាត់ចែងក្នុងការព្យាបាលជំងឺម្ដាយ។ បន្ថែមពីនេះ សម្ដេចក៏បានបញ្ជាក់ផងដែរថា ប្រសិនបើមានការខ្វះខាតអ្វីទៀតនោះ សម្ដេចនឹងត្រួតពិនិត្យតាមក្រោយទៀត។ នេះពិតជាដំណឹងដ៏ល្អបំផុតសម្រាប់លោក បញ្ញា សិទ្ធ នៅក្នុងស្ថានភាពបែបនេះ ដែលមានវត្តមានសម្ដេចពុកជួយទំនុកបម្រុង នេះក៏ជាភាពកក់ក្ដៅមួយផងដែរ ដែលសរបញ្ជាក់ឱ្យដឹងថា ទីណាមានទុក្ខលំបាក ទីនោះមានសម្ដេចពុក និងលោកជំទាវជានិច្ច។…

Knongsrok Thumbnail
ព័ត៌មានជាតិ

កាលពីព្រឹកថ្ងៃ១៤ ខែមីនា ឆ្នាំ២០២៣៖ កិច្ចប្រជុំណែនាំស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១

ខេត្តកណ្តាល៖ ថ្លែងក្នុងកិច្ចប្រជុំណែនាំស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១ កាលពីព្រឹកថ្ងៃ១៤ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា បើយោងទៅតាមច្បាប់ស្តីពី “សភាពាណិជ្ជកម្ម” ខេត្តកណ្តាល ជាខេត្តមួយដែលត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់បង្កើតឱ្យមានសភាពាណិជ្ជកម្មដើម្បីជួយលើកស្ទួយសេដកិច្ចខេត្តឱ្យកាន់តែមានភាពររីកចំរើន ជួយស្រូបយកវិស័យឯកជន ទាំងក្នុង និងក្រៅស្រុក ក្នុងការពង្រីងវិស័យពាណិជ្ជកម្ម ក៏ដូចជាផ្តល់ឱកាសការងារ ឱ្យយុវជនមានការងារធ្វើផងដែរ ។ ឯកឧត្តមបានឱ្យដឹងថា ខេត្តកណ្ដាល បានដំណើរការបោះឆ្នោតសភាពាណិជ្ជកម្ម ចំនួន ០៣លើក រួចមកហើយ…

Photo_2023 01 28_12 19 01
ប្រវត្តិសាស្រ្ត

លទ្ធផលនៃការតភ្ជាប់បង្ហាញច្បាស់ថាព្រះហស្តទាំងពីរនេះជារបស់ព្រះបាទជ័យវម៌្មទី៧

បំណែករូបព្រះបាទជ័យវម៌្មទី៧ រកឃើញដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១។ ក្រោយមកលោក Georges Groslier បានដឹកយកមករក្សាទុកនៅសារមន្ទីរជាតិ និងផ្គុំឡើងវិញនៅចុងឆ្នាំ១៩៣៤។ លុះដល់ឆ្នាំ១៩៩៨ ក្រុមការងារអភិរក្ស និងជួសជុលនៃសារមន្ទីរជាតិសង្កេតឃើញថា ការផ្គុំភ្ជាប់ឡើងវិញនោះមិនត្រឹមត្រូវទេ ទើបសម្រេចរុះរើ និងអភិរក្សជួសជុលឡើងវិញតាមបទដ្ឋានបច្ចេកទេស រហូតបញ្ចប់ក្នុងឆ្នាំ១៩៩៩។ កំណត់សម្គាល់៖ បំណែកព្រះហស្តស្ថាំនៃរូបព្រះបាទជ័យវម៌្មទី៧រកឃើញនៅក្នុងឆ្នាំ១៩៩០ ដោយឡែកបំណែកកំណាត់ដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ប៉ុន្តែបំណែកទាំងពីរនេះ អ្នកស្រាវជ្រាវខ្មែរលោកបណ្ឌិតមីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថាបំណែកទាំងពីរនេះជាបំណែកព្រះហស្ដរបស់ ព្រះបាទជ័យវម៌្មទី៧ ប៉ុន្តែលោកគ្មានឱកាសក្នុងការយកមកសាកល្បងតភ្ជាប់ជាមួយរូបព្រះអង្គនៅសារមន្ទីរជាតិឡើយ។ សម្មតិកម្មនេះ បានបញ្ជាក់ច្បាស់នាឆ្នាំ២០១៩ ពីក្រុមស្រាវជ្រាវបារាំងបានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់។…

Thumbnail
ព័ត៌មានជាតិ

ខ្សែវីឌីអូជ្រើសរើសតួអង្គទេពធីតាឆ្នាំនេះពិតជាស្រស់ស្អាតប្លែកភ្នែកខ្លាំងមែនទែន(មានវីឌីអូ)

រយៈពេលមួយឆ្នាំទៅមួយឆ្នាំពិតជាលឿនមែនទែន ទើបចូលឆ្លងឆ្នាំថ្ងៃមុនសោះ ភ្លេចៗភ្នែកជិតដល់ថ្ងៃចូលឆ្នាំខ្មែរទៀតហើយ។ ជាទូទៅរៀងរាល់ឆ្នាំពេលប្រារព្ធពិធីផ្ទេរដំណែងទេពធីតាឆ្នាំថ្មីគឺតែងតែមានតួអង្គដើម្បីមកជំនួសជារៀងរាល់ឆ្នាំមិនដែលខានឡើយ។ ហើយមុនពេលដែលឈានដល់ការថតខ្សែវីឌីអូផ្ទេរដំណែងទេពធីតាឆ្នាំថ្មី ទូរទស្សន៍ជាតិកម្ពុជាក៏បានសហការជាមួយក្រុមហ៊ុន FUN ENTERTAINMENT ដើម្បីផលិតកម្មវិធី ដើម្បីជ្រើសរើសតួអង្គទេពធីតាឆ្នាំថ្មីដែលមានឈ្មោះថា ធីតាឯកសង្ក្រាន្ត ។ ជាមួយគ្នានេះដែរយើងក៏សង្កេតឃើញខ្សែវីឌីអូប្រូម៉ូតជ្រើសរើសតួអង្គទេពធីតាឆ្នាំថ្មី សម្រាប់ឆ្នាំនេះគឺពិតជាមានភាពប្លែកនិងស្រស់ស្អាតខ្លាំងមែនទែន ដោយក្រុមអ្នកផលិតបានបង្កើតគំនិតថ្មីប្រើជាប្រភេទវីឌីអូបែប VFX ស្ទើរតែទាំងស្រុង។ ហើយខាងក្រោមនេះជាក្រុមការងារដែលបានផលិតខ្សែវីឌីអូមួយនេះឡើងមក៖ ១/ កញ្ញា តាំង ផេចង៉ – TANG Phechngor (Producer) ២/ លោក ខេន ភារម្យ – KHEN Phearum…