ពិធីផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តកណ្តាល

Photo_2024 01 30_16 41 28
ការផ្សាយពាណិជ្ជកម្ម

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តកណ្តាល ដែលពិធីនេះមានការអញ្ជើញចូលរួម លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទាំង៥ និងមន្ត្រីរាជការជាច្រើននាក់។

Photo_2024 01 30_16 41 12
រូបភាពដំណាង

មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកណ្ដាល ដែលបានសហការសាមគ្គីគ្នាបានយ៉ាងល្អ និងយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានជូនទៅដល់សាធារណជនឱ្យទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ។

ការផ្សាយពាណិជ្ជកម្ម
Photo_2024 01 30_16 41 15
រូបភាពដំណាង

លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បានឱ្យដឹងថា៖ ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ មន្ទីរព័ត៌មានបានផលិត ព័ត៌មានសរុបបានចំនួន ៣,៦២២ អត្ថបទនិងរូបភាព ក្នុងនោះសកម្មភាពរដ្ឋបាល ឯកភាពខេត្ត ១,១៤៨ និងធ្វើការផ្សព្វផ្សាយតាមទូរទស្សន៍ជាតិ ឯកជន គេហទំព័រ, ផេកផ្លូវការ,បញ្ជរព័ត៌មាន,បណ្តាញសង្គមនិងអង្គភាពសារព័ត៌មាននានាសរុបបានចំនួន ១៨,៤៥៤ លើក ។

Photo_2024 01 30_16 41 20
រូបភាពដំណាង

បានចេញលិខិតអនុញ្ញាតថ្មី និងបន្តសុពលភាពធ្វើអាជីវកម្ម សេវាកម្ម តាមយន្តការអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត បានសរុបចំនួន ៥៥៩ច្បាប់ ក្នុងនោះមាន  គេហទំព័រ៥៦ច្បាប់, ប៉ាណូ៣២៥ច្បាប់ ,កាសែត ៦ច្បាប់ ,អាហ្វីស ២១២ច្បាប់ និងប្រមូលចំណូលថវិកាគុណប្រយោជន៍ខេត្ត សរុបទឹកប្រាក់បានចំនួន ៤៣៧,១៨០,០០០រៀល ។

ការផ្សាយពាណិជ្ជកម្ម
Photo_2024 01 30_16 41 24
រូបភាពដំណាង

ប្រព័ន្ធផ្សព្វផ្សាយឯកជន មានអង្គភាពសារព័ត៌មានដែលបានធ្វើការចុះបញ្ជី និងមានស្នាក់ការក្នុងខេត្តកណ្តាលចំនួន ១៣៥អង្គភាព ក្នុងនោះ កាសែតចំនួន ៤៣អង្គភាព , គេហទំព័រចំនួន ៩១អង្គភាព , ទស្សនាវដ្តីចំនួន ១    និងមានភ្នាក់ងារយកព័ត៌មានប្រចាំខេត្តរបស់ស្ថានីយ៍ទូរទស្សន៍ឯកជន និងអង្គភាពសារព័ត៌មាននានាចំនួន ១៦ អង្គភាព។   មានស្ថានីយ៍វិទ្យុជាតិ និងឯកជន សរុបចំនួន ២ ព្រមទាំងមានទូរទស្សន៍ខ្សែកាប ចំនួន ១ស្ថានីយ៍ ។

Photo_2024 01 30_16 41 28
រូបភាពដំណាង
Photo_2024 01 30_16 41 32
រូបភាពដំណាង
ការផ្សាយពាណិជ្ជកម្ម