ខាតបង់ថវិកាជាង ៣០០ពាន់ដុល្លារ! ចំការកៅស៊ូរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប ត្រូវបានភ្លើងឆេះអស់ប្រមាណជា ២០ហិកតា ខូចខាតដំណាំកៅស៊ូចំនួន ១១.២០០ដើម

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ខេត្តកោះកុង៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ដែលត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីក្នុងមុខជំនួញកសិកម្ម ឧស្សាហកម្ម ធំបំផុតក្នុងប្រទេសកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានឱ្យដឹងថា កាលពីម្សិលមិញនេះ មានករណីភ្លើងឆេះចំការកៅស៊ូរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប អស់ប្រមាណជាជាង ២០ហិកតា ខូចខាតដើមកៅស៊ូអស់ចំនួន ១១.២០០ដើម នៅចំណុចព្រំប្រទល់ឃុំកែវផុសស្រុកស្ទឹងហាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។​

Cover Copy
រូបភាពដំណាង

តាមរយៈការបង្ហោះរបស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា៖ « វេលាម៉ោង ១រសៀល នៅថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ មានករណីភ្លើងឆេះចំការកៅស៊ូរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប អស់ប្រមាណជាជាង ២០ហិកតា សរុបដើមកៅស៊ូ ដែលឆេះខូចខាតអស់ចំនួន ១១.២០០ដើម នៅចំណុចព្រំប្រទល់ឃុំកែវផុសស្រុកស្ទឹងហាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បណ្តាលមកពីប្រជាជនកាប់រានព្រៃដុតដោយមិនមានការប្រុងប្រយ័ត្ន បណ្តាលអោយឆាបឆេះរាលដាលមកចំការកៅស៊ូតែម្តង។ »

ការផ្សាយពាណិជ្ជកម្ម

ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានឱ្យដឹងទៀតថា ចំពោះករណីនេះ បណ្ដាលអោយបាត់ការងាររបស់បុគ្គលិក កម្មករ និងទ្រព្យសម្បត្តិបើគិតជាថវិកាអស់ប្រមាណជាជាង បីរយពាន់ដុល្លារសហរដ្ឋអាមេរិក ៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម