ជនល្មើស ស្រី ស៊ីណា ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ក្នុងសំណុំរឿង​ ៣ ករណី

Cover Copy
ការផ្សាយពាណិជ្ជកម្ម

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ជនល្មើស ស្រី ស៊ីណា ១បទល្មើសបន្ថែមទៀត គឺបទរំលោភលើលំនៅឋាន។

Cover Copy
រូបភាពដំណាង

គួរបញ្ជាក់ថា ជនល្មើស ស្រី ស៊ីណា ត្រូវបានចោទប្រកាន់ នៅក្នុងសំណុំរឿងដាច់ដោយឡែកពីគ្នា ចំនួន ២រួចមកហើយ គឺ សំណុំរឿងទី១ ចោទប្រកាន់ពីបទឃាតកម្ម និងបទប្រើប្រាស់អាវុធដោយខុសច្បាប់ ដែលអាចជាប់ទោសដាក់ពន្ធនាគារ រហូតដល់ ១៥ ឆ្នាំ និង សំណុំរឿងទី២ ចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយខុសច្បាប់ ដែលអាចជាប់ទោសដាក់ពន្ធនាគារ រហូតដល់ ១៥ ឆ្នាំ។ នៅក្នុងសំណុំរឿងទី៣ យោងតាមមាត្រា ២៩៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បទរំលោភលើលំនៅឋានអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ រហូតដល់ទៅ ១ឆ្នាំ។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះ ការចោទប្រកាន់ក្នុងសំណុំរឿងទាំង ៣ នេះ ដោយមិនមានការស្រូបទោស នឹងធ្វើឲ្យជនល្មើស ស្រី ស៊ីណា ត្រូវប្រឈមនឹងទោសជាប់ពន្ធនាគារ រហូតដល់ ៣១ឆ្នាំ។

448741783_10161350202899477_3578079133458818489_n (1)
រូបភាពដំណាង

ប្រភព ៖ Dyna Seng

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម