ព័ត៌មាន

យើងត្រូវបើកចិត្ត​ បើកគំនិតគិតដល់ចំណុចវិជ្ជមានឱ្យបានច្រើន ព្យាយាមប្រាប់ខ្លួនឯងនូវចំណុចខាងក្រោមនេះ តើអ្នកអាចធ្វើបានទេ?
សម្រង់

យើងត្រូវបើកចិត្ត​ បើកគំនិតគិតដល់ចំណុចវិជ្ជមានឱ្យបានច្រើន ព្យាយាមប្រាប់ខ្លួនឯងនូវចំណុចខាងក្រោមនេះ តើអ្នកអាចធ្វើបានទេ?

៩ របៀបធ្វើចិត្ត ពេលជីវិតមានទុក្ខ ១. មានជីវិត តែងមានទុក្ខ។ ជួបបញ្ហាបែបនេះជារឿងធម្មតា។ មិនមែនតែយើងទេ គេគ្រប់គ្នាក៏ដូច្នេះដែរ។ ២. ពេលមានទុក្ខ មានបញ្ហា សូមដោះស្រាយទៅ។ កុំនៅតែគិតរហូត រហូតគំនិតស្ទះ ធ្វើអ្វីមិនចេញ។ បើបញ្ហាច្របូកច្របល់ពេក ក៏ដាក់ចុះមួយភ្លែត ឬដើររំលងទៅសិន។ មានរឿងខ្លះ ពេលវេលាជាអ្នកដោះស្រាយ។ ៣. បើអត់សប្បាយចិត្ត សូមទៅដើរលេង រំសាយអារម្មណ៍ លំហែខួរក្បាល។ កុំឱ្យចិត្តងងឹតព្រោះបញ្ហាច្រើនពេក។ ខំធ្វើការ ប៉ុន្តែក៏ត្រូវចេះឱ្យខ្លួនឯងមានពេលសម្រាក។ ៤. បើឃ្លានអ្វី ចង់ញ៉ាំអ្វី…

គាំងបាត់! វិទ្យាល័យមួយនៅខេត្តព្រៃវែង បានយកសម្បកគ្រាប់បែកយ៉ាងធំ ទៅធ្វើជាជួងដើម្បីវាយបន្លឺសំឡេង
សម្រង់

គាំងបាត់! វិទ្យាល័យមួយនៅខេត្តព្រៃវែង បានយកសម្បកគ្រាប់បែកយ៉ាងធំ ទៅធ្វើជាជួងដើម្បីវាយបន្លឺសំឡេង

កាលពីថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០២០នេះ​ ដោយយោងតាមម្ចាស់​គណនីហ្វេសប៊ុគឈ្មោះ​ ​ Angkor Thom បានផ្តល់ពត៌មានជូនទៅដល់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ដោយបានជម្រាបជូនឯក ឧត្តមថា នៅវិទ្យាល័យមួយនៅខេត្តព្រៃវែង បានយកគ្រាប់បែកយ៉ាងធំ ទៅធ្វើជាជួងដើម្បីវាយបន្លឺសំឡេង។ ភ្លាមៗនោះដែរ ឯក ឧត្តមក៏បានរៀបចំឱ្យមន្ត្រីស៊ីម៉ាក់ប្រចាំខេត្តព្រៃវែង ចាត់ចែងចុះទៅសម្របសម្រួល និងដកហូតយកមករក្សាទុក។ បន្ថែមពីនេះ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់​ បានឱ្យដឹងថា​ក្រោយ​ពីទទួលបាន​ព័ត៌មាន​នេះ​ ក្រុម​មន្ត្រី​ជំនាញ​របស់​ស៊ីម៉ាក់​បាន​ចុះទៅដោះជួង​គ្រាប់​បែក​នោះចេញដោយសុវត្ថិភាព​ ។ គួរបញ្ជាក់ផងដែរថា ជួង​គ្រាប់​បែក​នេះ​ត្រូវ​បាន​បំពាក់​នៅ​វិទ្យាល័យ​ ជា​ ស៊ីម​…

រកឃេីញវិជ្ជមាន​០១ករណីទៀតហេីយ​ ក្នុងចំណោមអ្នកដំណេីរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី
សម្រង់

រកឃេីញវិជ្ជមាន​០១ករណីទៀតហេីយ​ ក្នុងចំណោមអ្នកដំណេីរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ សម្រាប់ថ្ងៃទី ១៥ កក្កដា ២០២០ គឺរកឃើញវិជ្ជមាន១ករណីថ្មីបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា អ្នកជំងឺ Covid-១៩ ១ករណីថ្មីនេះ ជាបុរសជនជាតិខ្មែរ អាយុ២៥ឆ្នាំ អាសយដ្ឋានសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ជាអ្នកដំណើរក្នុងចំណោមអ្នកដំណេីរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កាលពីថ្ងៃទី១០ កក្កដា ២០២០។ សរុបអ្នកជំងឺ Covid-១៩ទាំងអស់ ដែលបានរកឃើញនៅកម្ពុជាគឺមានចំនួន ១៦៦នាក់ ស្រី ៤០នាក់ និងបុរស ១២៦នាក់។ ចំណែកអ្នកព្យាបាលជាសះស្បើយមានចំនួន ១៣៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៣៣នាក់៕

សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃស្អែកនេះ ដល់ថ្ងៃទី២១ កក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់
សម្រង់

សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃស្អែកនេះ ដល់ថ្ងៃទី២១ កក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់

នារសៀលថ្ងៃនេះដែរ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសជូនដំណឹង អំពីអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ដោយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២០ នឹងមានភ្លៀងបន្តធ្លាក់នៅតាមតំបន់មួយចំនួន។ ដោយមានសេចក្ដីបញ្ជាក់អំពីអាកាសធាតុដូចខាងក្រោម ៖ ១. បណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧°C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ២. បណ្តាខេត្ត នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី…

គួរឱ្យអាណិតណាស់! កូនអ្នកលក់បន្លែផ្លែឈើនៅផ្សារនាគមាស ធ្លាក់ចូលលូ ម្ដាយភ័យស្ទើរស្លាប់
សម្រង់

គួរឱ្យអាណិតណាស់! កូនអ្នកលក់បន្លែផ្លែឈើនៅផ្សារនាគមាស ធ្លាក់ចូលលូ ម្ដាយភ័យស្ទើរស្លាប់

កាលពីវេលាម៉ោង៦ និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ មានករណីក្មេងប្រុសម្នាក់ជាកូនអ្នកលក់បន្លែផ្លែឈើនៅផ្សារនាគមាស បានរអិលជើងធ្លាក់ចូលក្នុងលូ ដែលនៅជាប់ការ៉ាសឡាន១៦៨ នៅផ្លូវលេខ២៣០ កែងផ្លូវ២៣៩ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។ ហេតុការណ៍នេះដែរ បានធ្វើឱ្យផ្អើលឆោឡោទាំងព្រឹកព្រហាម ហើយក្មេងរងគ្រោះត្រូវបានក្រុមពលរដ្ឋអូសរទេះដែលនៅម្ដុំនោះ បានជួយកាយប្រហោងលូ ទាញចេញមកវិញ តែសភាពកូនប្រុសហាក់គួរឱ្យព្រួយបារម្ភជាខ្លាំង។ ភ្លាមៗនោះដែរ ដោយហេតុឃើញក្មេងតូចមានសភាពទឹកចូលពោះច្រើនពេក អាណាព្យាបាល ក៏ដូចជាពលរដ្ឋដែលនៅម្ដុំនោះបានធ្វើសង្គ្រោះបឋមភ្លាមៗ ដោយខំរលាក់ដើម្បីឱ្យទឹកចេញ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យបានយ៉ាងឆាប់រហ័ស។ យ៉ាងណាមកទល់ពេលនេះ យើងពុំទាន់បានដឹងនៅឡើយទេថា ក្មេងតូចនោះ មានសភាពយ៉ាងណាហើយ៕ ប្រភព ៖​ Oun…

រកឃើញករណីវិជ្ជមានចំនួន ៩នាក់ថ្មីបន្ថែមទៀត ក្នុងចំណោមអ្នកដំណើរមកពីអារ៉ាប់ថ្ងៃមុន
សម្រង់

រកឃើញករណីវិជ្ជមានចំនួន ៩នាក់ថ្មីបន្ថែមទៀត ក្នុងចំណោមអ្នកដំណើរមកពីអារ៉ាប់ថ្ងៃមុន

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសលទ្ធផលធ្វើតេស្តរកវិជ្ជមាន លទ្ធផលសម្រាប់ថ្ងៃទី ១៣ កក្កដា ២០២០នេះ គឺរកឃើញអ្នកឆ្លងCovid-១៩ ចំនួន៩ករណីបន្ថែមទៀត ក្នុងចំណោមអ្នកធ្វេីដំណេីរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី​ មកដល់កម្ពុជាកាលពីថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២០ ដែលជាលទ្ធផលតេស្តវត្ថុសំណាកពួកគាត់លេីកទីពីរទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ គួរបញ្ជាក់ផងដែរថា អ្នកទាំង៩នាក់នេះ គឺសុទ្ធតែប្រុសទាំងអស់ ជាជនជាតិខ្មែរ។ បច្ចុប្បន្ន អ្នកជំងឺទាំង៩នាក់នោះ បានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។ សរុបអ្នកជំងឺ Covid-១៩ទាំងអស់នៅកម្ពុជាដែលបានរកឃើញមានចំនួន ១៦៥នាក់ ស្រី ៤០នាក់ និងប្រុស១២៥នាក់។ អ្នកព្យាបាលជាសះស្បើយ មានចំនួន ១៣៣នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន ៣២នាក់។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​…

Google គ្រោងនឹងធ្វើវិនិយោគនូវទឹកប្រាក់ចំនួន 10ពាន់លានដុល្លានៅប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ
សម្រង់

Google គ្រោងនឹងធ្វើវិនិយោគនូវទឹកប្រាក់ចំនួន 10ពាន់លានដុល្លានៅប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ

ទីក្រុងឡុងដ៍ ៖ យោងតាមការចុះផ្សាយរបស់ CNN បានឱ្យដឹងថា ក្រុមហ៊ុន Google គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា ដែលជាផ្នែកមួយនៃផែនការដើម្បីធ្វើឱ្យអ៊ិនធឺរណែត “ មានតម្លៃសមរម្យ និងមានប្រយោជន៍” សម្រាប់ប្រជាជនមួយកោដិនាក់។ នាយកប្រតិបត្តិលោក Sundar Pichai បានប្រកាសការវិនិយោគតាមរយៈការផ្សាយផ្ទាល់កាលពីថ្ងៃច័ន្ទនៅឯព្រឹត្តិការណ៍ ហ្គូហ្គល (GOOGL) ប្រចាំឆ្នាំសម្រាប់ព្រឹត្តិការណ៍ឥណ្ឌា។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជាការឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងចំពោះអនាគតនៃប្រទេសឥណ្ឌា និងសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន” ។ ដំណើរឌីជីថលផ្ទាល់ខ្លួនរបស់ឥណ្ឌា គឺមិនទាន់ចប់សព្វគ្រប់ទេ នៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើដើម្បីធ្វើឱ្យអ៊ិនធឺរណែតមានតម្លៃសមរម្យ និងមានប្រយោជន៍សម្រាប់ប្រជាជនឥណ្ឌារាប់ពាន់លាននាក់ ……

ក្ដៅៗ! រកឃើញអ្នកផ្ទុកវិជ្ជមាន Covid-១៩ នៅថ្ងៃនេះចំនួន ១៥ករណីថ្មីទៀត
សម្រង់

ក្ដៅៗ! រកឃើញអ្នកផ្ទុកវិជ្ជមាន Covid-១៩ នៅថ្ងៃនេះចំនួន ១៥ករណីថ្មីទៀត

ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តិរកអ្នកផ្ទុកវិជ្ជមានជំងឺ Covid-១៩ លទ្ធផលសម្រាប់ថ្ងៃទី ១១ កក្កដា ២០២០ ជាលទ្ធផលគឺ រកឃើញចំនួនអ្នកផ្ទុកវិជ្ជមាន ១៥ករណីថ្មីបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា អ្នកដែលរកវិជ្ជមានទាំងអស់នោះគឺសុទ្ធតែជាបុរសជនជាតិខ្មែរ ជាអ្នកដំណើរ ធ្វើដំណើរមកពីប្រទេស អារ៉ាប់បីសាអីឌី បន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ីមកដល់កម្ពុជានាថ្ងៃទី ១០ កក្កដា ២០២០ វេលាម៉ោង ១៧ និង២៥នាទីល្ងាច។ បច្ចុប្បន្នអ្នកជំងឺទាំង១៥នាក់នោះ ត្រូវបានបញ្ជូនទៅសម្រាកនៅមណ្ឌលសុខភាព ចាក់អង្រែក្រោមហើយ។ រីឯអ្នកដំណើរ ៧៩ នាក់ផ្សេងទៀត លទ្ធផលអវិជ្ជមាន ប៉ុន្តែត្រូវដាក់ឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃសិន។ សរុបអ្នកផ្ទុកជំងឺ Covid-១៩នៅកម្ពុជាទាំងអស់មានចំនួន…

តួនាទី Sniper ក្នុង​ជួរ​កងទ័ពពិសេស​អង់គ្លេស​មាន​អ្វីខ្លះ?
បច្ចេកវិទ្យា

តួនាទី Sniper ក្នុង​ជួរ​កងទ័ពពិសេស​អង់គ្លេស​មាន​អ្វីខ្លះ?

នៅសមរភូមិ តួនាទីចម្បងរបស់អ្នកបាញ់ស៊ីប (Sniper) គឺទៅដល់សមរភូមិ ឬ កន្លែង​ប្រតិបត្តិការណ៍មុន​កងកម្លាំងប្រយុទ្ធ និងអនុវត្តការឃ្លាំមើលស្ថានការណ៍ និងការស៊ើបការណ៍សម្ងាត់ដោយ​មិន​ឲ្យ​សត្រូវ​ដឹង​ខ្លួន ។ ពួកគេក៏អាចប្រើជំនាញបាញ់​ត្រង់ចំគោលដៅរយៈចម្ងាយឆ្ងាយរបស់​ខ្លួន ប្រមាញ់គោលដៅចម្បងណាម្នាក់ដែល​ពួក​គេ​អាច​ជា ទាហានលបបាញ់ដូចគ្នា មេបញ្ជាការ អ្នកឃ្លាំមើល ​ឬ​អ្នក​ផ្ដល់សញ្ញា ឬ​ក៏ប្រតិបត្តិករប្រព័ន្ធអាវុធ។ អ្នកបាញ់​ស៊ីបអាចគាំទ្រដល់កង​ទាហានរបស់ពួកគេផងដែរ ក្នុង​ពេល​ប្រតិបត្តិការដោយផ្តល់ជួយបើក​ផ្លូវ បាញ់​គោលដៅ​ណាមួយ​ដែល​ទាហានប្រយុទ្ធ​មើល​មិន​ឃើញ ជួយគាំទ្រ​ពេល​ប្រយុទ្ធ ហើយ​ពេល​ខ្លះ​ពួក​គេ​ឃ្លាំមើលពី​ការ​វាយ​ឆ្មក់​របស់​សត្រូវ​គ្រប់​ពេល​វេលា​ទៀត​ផង។ អ្វីដែល​ពួក​គេ​ប្រឈម​ខ្លាំង​ជាង​គេក្នុងនាម​ជា​អ្នក​បាញ់​ស៊ីប ​គឺ​ប៉ះ​គ្នា​ជាមួយអ្នក​បាញ់ស៊ីបដូចគ្នា​មក​ពី​កងទ័ពសត្រូវ។ពួក​គេ​ត្រូវតែ​ធ្វើ​យ៉ាង​ណាបាញ់​ឲ្យ​បានមុន​​ ឬ​បាញ់​ឲ្យ​ចំ​គោលដៅ​តែ​មួយ​គ្រាប់សម្រាប់ផ្ដួល​គោលដៅមួយ​។ ទាហានបាញ់​ស៊ី​ខ្លះកំពុង​តែ​តែ​ហ្វឹកហាត់​ផង​ និង​ចូល​រួម​ក្នុង​ការ​ប្រើ​ប្រាស់​កាំភ្លើងធំ​ និង​កាំភ្លើង​ត្បាល់​តែ​អាវុធទាំង​សុទ្ធតែ​ចាំ​បាច់​ដឹង​ជាក់លាក់​ ពី​គោលដៅ​ដែល​ត្រូវ​បាញ់។ វាជាការងារដែល​ត្រូវ​តែ​មាន​ជំនាញខ្ពស់ ទាមទារឱ្យមានការបណ្តុះបណ្តាលខ្លាំង ស៊ូ អំណត់ជាមួយអាកាសធាតុ…

បើបែបហ្នឹង មិនឱ្យជឿលើនិស្ស័យយ៉ាងម៉េច ចោរប្រុសទើបលួចឡានគេបាន បើកទៅបុកឡានចោរស្រីដែលទើបលួចគេដែរ ត្រូវប៉ូលិសខ្វៃបានទាំងពីរ
សម្រង់

បើបែបហ្នឹង មិនឱ្យជឿលើនិស្ស័យយ៉ាងម៉េច ចោរប្រុសទើបលួចឡានគេបាន បើកទៅបុកឡានចោរស្រីដែលទើបលួចគេដែរ ត្រូវប៉ូលិសខ្វៃបានទាំងពីរ

ញ៉ូវយ៉ក ៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅ Oregon ដែលបង្កឡើងដោយឡាន និងឡានបានបុកគ្នា។ គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់នេះកើតឡើងដោយនឹកស្មានមិនដល់ព្រោះតែ បុរសដែលបើកបរយន្ត ទៅបុកគ្នាជាមួយរថយន្តស្ត្រីម្នាក់ទៀតនោះ ក៏ព្រោះតែបើកគេចពីប៉ូលិស។ ប៉ូលីសទីក្រុង Newberg-Dundee បានដេញចាប់បុរសម្នាក់ឈ្មោះ Randy Lee Cooper អាយុ ២៧ ឆ្នាំនៅក្នុងរថយន្ត Land Cruiser ដែលបានគេលួចមុនពេលគាត់ចូលទៅក្នុង Buick Regal ខណៈពេលដែលគាត់កំពុងតែព្យាយាមបើករត់គេចពីមន្ត្រីប៉ូលិស។ ចំណែករថយន្តម្ខាងទៀតត្រូវបានគេឱ្យដឹងដែរថា បើកបរដោយស្ត្រីម្នាក់ឈ្មោះ Kristin Nicole Begue…

ឈាមស្រែកស្បែកហៅ! ប៉ូលិសពាក់សក្ត៣នៅខេត្តត្បូងឃ្មុំ បាញ់សម្លាប់នារីម្នាក់ រួចបើករថយន្តរត់គេច ជ្រុលទៅបុករថយន្តមួយគ្រឿងរងរបួសធ្ងន់
សម្រង់

ឈាមស្រែកស្បែកហៅ! ប៉ូលិសពាក់សក្ត៣នៅខេត្តត្បូងឃ្មុំ បាញ់សម្លាប់នារីម្នាក់ រួចបើករថយន្តរត់គេច ជ្រុលទៅបុករថយន្តមួយគ្រឿងរងរបួសធ្ងន់

នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២០ និង០៦នាទីយប់ នៅចំណុចមុខ KTV ហ្គោលក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានករណីឃាតកម្មបាញ់សម្លាប់នារីឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ បណ្ដាលឱ្យបាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដែលបង្កឡើងដោយមន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ ពាក់ស័ក្ត៣ ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ។ ករណីនេះកើតឡើងដោយដោយបុរសជាមន្រ្តីនគរបាល ដកកាំភ្លើងបាញ់ចេញពីរថយន្ត ក្រោយបាញ់ភ្លាមជនល្មើសបានបើករថយន្តរត់គេចទៅដល់ចំណុចមុខវិទ្យាល័យហ៊ុនសែនពញាក្រែក ក៏ជ្រុល ទៅបុករថយន្ត១គ្រឿងទៀតពីក្រោយមួយទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក…

សម្ដេចតេជោ ហ៊ុនសែន ៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់សងថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំ តាមការសន្យាឆាប់ៗនេះ
សម្រង់

សម្ដេចតេជោ ហ៊ុនសែន ៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់សងថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំ តាមការសន្យាឆាប់ៗនេះ

សម្តេចតេជោ ហ៊ុន សែន បានជម្រុញឱ្យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត័្ន ដឹកនាំការប្រជុំគណៈកម្មការប្រយុទ្ធ និងជំងឺកូវីដ-១៩ ឱ្យបានឆាប់ ដើម្បីដោះស្រាយលើបញ្ហាការសងថ្ងៃឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំតាមការសន្យាដែលយើងបានពន្យារ ។ សម្តេចតេជោ បានបញ្ជាក់ថា នៅខាងប្រទេសថៃគេបានសងហើយ ចំណែកកម្ពុជាយើងក័គួរតែកំណត់ថ្ងៃសងថ្ងៃឈប់សម្រាកវិញដែរ ប៉ុន្តែធ្វើយ៉ាងណាកុំឱ្យជាន់គ្នានឹងប្រទេសថៃ យើងត្រូវសងតាមការសន្យា ពីព្រោះ ជម្ងឺកូវីដ-១៩ កម្ពុជា យើងនៅអាចគ្រប់គ្រងស្ថានការណ៍បានហើយ។ ចំណុចនេះខាងក្រសួងអប់រំយុវជន និងកីឡា សម្តេចក៏បានអនុញ្ញាតឱ្យមានការប្រឡងបានដូចជា ខាងឯកជន និងប្រឡងគ្រូ និងប្រឡងផ្នែកផ្សេងៗមួយចំនួនទៀត ។ ដូច្នេះតាមការសន្យា ការសងថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំ ជូនដល់ប្រជាពលរដ្ឋ…

កូរ៉េខាងត្បូង! បង្ហោះដ្រូនជាង៣០០គ្រឿង បង្ហាញរូបភាពដ៏អស្ចារ្យ ជាមួយនឹងខ្លឹមសារដាស់តឿនប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ក្នុងការការពារពីជំងឺ Covid-១៩ (មានវីដេអូ)
សម្រង់

កូរ៉េខាងត្បូង! បង្ហោះដ្រូនជាង៣០០គ្រឿង បង្ហាញរូបភាពដ៏អស្ចារ្យ ជាមួយនឹងខ្លឹមសារដាស់តឿនប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ក្នុងការការពារពីជំងឺ Covid-១៩ (មានវីដេអូ)

កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងទីក្រុងសេអ៊ូល បានដាក់បង្ហាញដ្រូនជាង៣០០គ្រឿងចូលរួមក្នុងកម្មវិធី ១០ នាទី នៅពីលើទន្លេហាន។ នេះគឺជាការបង្ហាញដ៏អស្ចារ្យបំផុត ព្រោះជាការដាក់បង្ហាញនូវរូបភាពពន្លឺភ្លើងដែលលេចចេញជារូបរាងជាច្រើន ពាក់ព័ន្ធនឹងខ្លឹមសារ ដាស់តឿនក្រើនរំឭកដល់ប្រជាជននៅក្នុងប្រទេស ឱ្យមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នអំពីបញ្ហាជំងឺ Covid-១៩ កុំឱ្យភ្លេចខ្លួនឱ្យសោះ។ រូបភាពគួរឱ្យភ្ញាក់ផ្អើលបង្ហាញពីដ្រូនទាំងនោះរួមមានដូចជា ការបង្ហាញពីរបៀបអនាម័យទូូទៅ រូបភាពពាក់ម៉ាស់ដើម្បីការពារខ្លួន រូបភាពការលាងសម្អាតដៃ រូបភាពវីរុសភាគល្អិតៗនៃវីរុសកូរ៉ូណា ជាដើម ។ យ៉ាងណាមិញ ក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានរៀបចំការដាក់តាំងបង្ហាញនេះ និងបានថ្លែងថាអរគុណដែលបង្ហាញថាមានគោលបំណងសម្រាប់បុគ្គលិកសុខាភិបាលជួរមុខផងដែរ៕ ប្រភព ៖ Daily Mail

សូមបង្កើនការប្រុងប្រយ័ត្ន! កម្ពុជានឹងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចកើតឡើងជាយថាហេតុ ចាប់ពីថ្ងៃទី ០៨ ដល់ ១៥ កក្កដា
សម្រង់

សូមបង្កើនការប្រុងប្រយ័ត្ន! កម្ពុជានឹងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចកើតឡើងជាយថាហេតុ ចាប់ពីថ្ងៃទី ០៨ ដល់ ១៥ កក្កដា

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា​ ចាប់ពីថ្ងៃទី០៨ ខែកក្កដា ដល់ថ្ងៃទី១៤ ខែកក្កដាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ។ ស្ថិតក្នុងការប្រែប្រួលជាបន្ដបន្ទាប់​ នៃស្ថានភាពអាកាសធាតុនេះ ខាងឧតុនិយមសង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម ជាមួយនឹងជ្រលងសម្ពាធទាបអូសបន្លាយលើប្រទេសកម្ពុជា។ ស្ថានភាពអាកាសធាតុ មានដូចតទៅ ៖ ១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល – សីតុណ្ហភាពអប្បបរមាមានពី២៦-២៧°C – សីតុណ្ហភាពអតិបរមាមានពី ៣២-៣៥°C ។ នៅថ្ងៃទី០៨-១០ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិត ពីខ្សោយទៅមធ្យម និងបន្ទាប់ពីនោះ ភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ។ ២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក…

សារក្រើនរំឭកជាពិសេសដល់នារីៗដែលជិះ PassApp តែម្នាក់ឯង ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះអ្នករត់ PassAppមួយចំនួន ខិលខូចណាស់ តែងតែឆ្លៀតឱកាស ប្រព្រឹត្តចោរកម្ម ឬបទល្មើសផ្សេងៗ
សម្រង់

សារក្រើនរំឭកជាពិសេសដល់នារីៗដែលជិះ PassApp តែម្នាក់ឯង ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះអ្នករត់ PassAppមួយចំនួន ខិលខូចណាស់ តែងតែឆ្លៀតឱកាស ប្រព្រឹត្តចោរកម្ម ឬបទល្មើសផ្សេងៗ

ដោយយោងតាមគណនីហ្វេសប៊ុគឈ្មោះ សឹម សក្តិដា បានសរសេររៀបរាប់ ក៏ដូចជាផ្ញើសារសម្រាប់ដាស់តឿនជូនបងប្អូនទាំងឡាយ ជាពិសេសគឺ មិត្តៗនារីៗដែលធ្វើដំណើរដោយ Pass App តែម្នាក់ឯង សូមមានការប្រុងប្រយ័ត្ន ព្រោះអ្នករត់ Pass App មួយចំនួន គឺខិលខូច តែងតែឆ្លៀតឱកាស ប្រព្រឹត្តចោរកម្ម ឬបទល្មើសផ្សេងៗ។ យ៉ាងណាមិញ ខាងក្រោមនេះ ជាអត្ថន័យសារផ្ញើជូនមិត្តៗទាំងអស់បានដឹង និងទុកជាបទពិសោធន៍ កុំឱ្យមានករណីបែបនេះកើតឡើងទៀត ៖ អ្នកធ្វើដំណើរតាម Pass App ជាពិសេសនារីៗ សូមប្រយត្ន័ ប្រយែង ព្រោះអ្នករត់…

ទាហានអាមេរិក​គ្រោង​ឈប់​ប្រើ M4A1 និង M16​ ហើយយក​កាំភ្លើងម៉ាកថ្មីមួយ​នេះ​មក​ប្រើវិញ​នៅ​ឆ្នាំ​២០២៣
បច្ចេកវិទ្យា

ទាហានអាមេរិក​គ្រោង​ឈប់​ប្រើ M4A1 និង M16​ ហើយយក​កាំភ្លើងម៉ាកថ្មីមួយ​នេះ​មក​ប្រើវិញ​នៅ​ឆ្នាំ​២០២៣

កងវរសេនាធំលេខ ៧៥​របស់​សហរដ្ឋអាមេរិក កង​ពិសេស Green Berets និងកងកម្លាំងប្រតិបត្តិការថ្មើជើងពិសេសរបស់សហរដ្ឋអាមេរិកដទៃ​ទៀតនឹងត្រូវបំពាក់ដោយអាវុធប្រភេទ​ថ្មី ដោយ​យក​មក​ជំនួស​កាំភ្លើង M4A1 និង​ M16 ដែល​កំពុង​ប្រើ​ជា​ទូទៅ​នា​ពេល​បច្ចុប្បន្ន​នេះ។ លោកវរសេនីយ៍ឯក Joel Babbitt នាយទាហានផ្នែកកងកំលាំងនៃកងប្រតិបត្តិការពិសេសបានថ្លែងប្រាប់ គេហទំព័រ Military.com ថា៖ “ យើងគឺជាអ្នកគាំទ្រដ៏ក្លៀវក្លាចំពោះអាវុធជំនាន់ក្រោយទំហំ ៦.៨មីលីម៉ែត្រនៃកងទ័ពរបស់យើង។ យើងរំពឹងថាអាវុធជំនាន់ក្រោយនឹង​ផ្លាស់ប្ដូរទ្រង់ទ្រាយធំ​ហើយបំពេញបន្ថែមនូច​ចំណុច​ខ្វះ​ខាតនា​ពេល​បច្ចុប្បន្ន​នេះ”។ កងទ័ពអាមេរិកកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការវាយតម្លៃគំរូកាំភ្លើងម៉ាក NGSW ពីក្រុមហ៊ុន General Dynamics Ordnance & Tactical Systems…

ដឹងច្បាប់ល្មើសច្បាប់! ពេលនេះស្នងការខេត្តបាត់ដំបង ចាត់វិធានការចំពោះមន្រ្តីនគរ​បាលដែលជិះម៉ូតូមិនពាក់មួកសុវត្ថិភាព
សម្រង់

ដឹងច្បាប់ល្មើសច្បាប់! ពេលនេះស្នងការខេត្តបាត់ដំបង ចាត់វិធានការចំពោះមន្រ្តីនគរ​បាលដែលជិះម៉ូតូមិនពាក់មួកសុវត្ថិភាព

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណៈជន ពិសេសបងប្អូនដែលនិយម​ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅព្រឹកថ្ងៃទី៤ ខែ កក្កដា ឆ្នាំ ២០២០នេះ រូបភាពរបស់​មន្រ្តីនគរបាលមួយរូបដែលត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមចំពោះការស្លៀកពាក់ឯកស​ណ្ឋាននគរបាលជាតិជិះម៉ូតូពាក់ស្លាកលេខ​នគរ​បាលតែ (មិនបានពាក់មួកសុវត្ថិភាព) នោះត្រូវបាន​ស្រាវជ្រាវរកឃើញហើយនោះគឺជាមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលមួយរូបដែលបានជិះម៉ូតូក្រោយពេលត្រឡប់ពីទទួលប័ណ្ណសរសើរ លិ ខិតសរសើរក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍​ស្តីពីការអនុវត្តគោលនយោបាយភូមិឃុំមានសុវ​ត្ថិភាពនៅរដ្ឋបាល ខេត្តបាត់ដំបងនាថ្ងៃទី ០១ ខែ កក្ក​ដា ឆ្នាំ ២០២០ កន្លងទៅ ។ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមស្នងការ មន្រ្តីនគរបាលរូបនេះ ការិយាល័យបុគ្គលិកនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងធ្វើការ​សាកសួរអំពីករណីល្មើសច្បាប់របស់ខ្លួនដូចរូប​ភាពដែលបានផ្សព្វផ្សាយ ។ ក្នុងពេល សាកសួរមន្រ្តីនគរបាលរូបនេះលោកបានឆ្លើយទទួល​ស្គាល់កំហុសឆ្គងរបស់ខ្លួនក្នុងករណីបើកបរមិនពាក់មួកសុវត្ថិភាព ដែលសកម្មភាពនេះគឺជាអំពើ​ល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពូជា ។ ឯឧត្តមស្នងការនឹងចាត់វិធានការចំពោះមន្រ្តីនគរ​បាលរូបនេះស្របទៅតាមវិន័យលេខ០០៦ របស់កងកម្លាំងនគរបាលជាតិ ជាមួយនេះឯកឧត្តមសូមរំលឹកដាស់តឿនដល់មន្រ្តីនគរបាលទាំងអស់…

បិទដំណើរការកន្លែងកម្សាន្តស្ទើរគ្រប់កន្លែង! ​ទីបំផុត ​កាស៊ីណូ ត្រូវបានប្រកាសបើកដំណើរការឡើងវិញមុនគេ តែត្រូវភ្ជាប់លក្ខខណ្ឌ
សម្រង់

បិទដំណើរការកន្លែងកម្សាន្តស្ទើរគ្រប់កន្លែង! ​ទីបំផុត ​កាស៊ីណូ ត្រូវបានប្រកាសបើកដំណើរការឡើងវិញមុនគេ តែត្រូវភ្ជាប់លក្ខខណ្ឌ

កាលពី​អំឡុង​ខែ​មិនា​កន្លងមក រដ្ឋាភិបាលកម្ពុជា បានប្រកាស​បិទ​ដំណើការ​កាស៊ីណូជា​បណ្ដោះអាសន្ន ដើម្បីទប់ស្កាត់និងបង្ការ​ការឆ្លងរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ក្រៅពី​បិទ​កាស៊ីណូ​នេះ  ​ក៏បាន​​បិទ​សាលារៀននៅទូទាំង និង​កន្លែង​កម្សាន្ត​នានា ដូចជា ​ក្លិបកំសាន្ត ខារ៉ាអូខេ បៀហ្គាឌិន និង​ហាម​មិនឲ្យមានការ​ជួបជុំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាដើម​។​ តែបន្ទាប់ពីអាចគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរីករាលដាលនៃ ​Covid-19 បាននោះ មួយរយៈពេលចុងក្រោយនេះ រដ្ឋាភិបាល បានចាប់ផ្តើមបន្ធូបន្ថយការរឹតបន្តឹងនានា ក្នុងនោះ ក៏មានការអនុញ្ញាតិឲ្យមានការបើកឡើងវិញនូវការចូលទស្សនាសារមន្ទីរ និងការប្រមូលផ្តុំសកម្មភាពកីឡាមួយចំនួនទៀត ហើយពេលនេះក៏បានប្រកាសឱ្យបើកដំណើរការកាស៊ីណូផងដែរ  តែតម្រូវលក្ខណ្ឌមួយចំនួន។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ ​ឯកឧត្តម ​ផៃ ស៊ី​ផា​ន បានឱ្យដឹងថា៖ «  គោរពជម្រាបជូនប្រិយមិត្ត និងបណ្ដាញសារព័ត៌មាន FBFs…

រូងភ្នំ ថាមលួង ដែលឃុំខ្លួនក្មេងៗ ១៣នាក់ កាលពី ២ឆ្នាំមុន ពេលនេះថៃបានសម្រេចដាក់ចូលជាបេតិកភណ្ឌអាស៊ានជាផ្លូវការហើយ
សម្រង់

រូងភ្នំ ថាមលួង ដែលឃុំខ្លួនក្មេងៗ ១៣នាក់ កាលពី ២ឆ្នាំមុន ពេលនេះថៃបានសម្រេចដាក់ចូលជាបេតិកភណ្ឌអាស៊ានជាផ្លូវការហើយ

គណៈរដ្ឋមន្ត្រីថៃបានំឱ្យដឹងកាលពីថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០ថា ឧទ្យានព្រៃថាមលួង និងជាតិខៅសុខ ត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌអាស៊ានជាផ្លូវការហើយ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Rachada Dhanadirek បាននិយាយកាលពីថ្ងៃអង្គារថា គណៈរដ្ឋមន្រ្តីបានសម្រេចជម្រុញសំណើរដោយក្រសួងធនធាន និងបរិស្ថាន ដើម្បីបង្កើនឋានៈឧទ្យាន ក៏ដូចជាឧទ្យានអេកូឡូស៊ីដែលត្រូវបានថែរក្សាយ៉ាងល្អ។ គួររំឭកផងដែរថា កាលពី២ឆ្នាំមុន ល្អាងភ្នំ ថាមលួង គឺគ្រាន់តែជារូងភ្នំធម្មតាតែប៉ុណ្ណោះ ប៉ូន្តែក៏ព្រោះតែមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែរូងភ្នំនេះត្រូវបានយុវជនមួយក្រុមជាប់ឃុំខ្លួននៅទីនោះ រហូតដល់ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ពិភពលោក និងមានអ្នកជួយសង្គ្រោះមកពីប្រទេសផ្សេងៗមកជួយថែមទៀតផង។ ដូច្នេះហើយ នេះជាឱកាសមួយដែលប្រទេសថៃទទួលបានប្រជាប្រិយភាព និងល្បីល្បាញអំពីរូងភ្នំនេះយ៉ាងខ្លាំង។ ចំណែកឯការដាក់បញ្ជូល ល្អាងភ្នំ ថាមលួង ជាសម្បត្តិបីតិកភណ្ឌអាស៊ាន ក៏ជាការពង្រឹង និងកាន់តែមានឈ្មោះល្បីល្បាញផ្នែកតំបន់ទេសចរណ៍ថែមទៀត។…

ZH-05 កាំភ្លើងវែង​ប្រភេទ​ថ្មី​ អត្តសញ្ញាណរបស់​កងទ័ពចិន គុណភាពមិន​ចាញ់ M4A1 របស់​អាមេរិក
បច្ចេកវិទ្យា

ZH-05 កាំភ្លើងវែង​ប្រភេទ​ថ្មី​ អត្តសញ្ញាណរបស់​កងទ័ពចិន គុណភាពមិន​ចាញ់ M4A1 របស់​អាមេរិក

ZH-05 គឺ​ជា​កាំភ្លើងបាញ់​ប្រហា(assault rifle)ប្រភេត​ថ្មី​របស់​ចិនដែល​ឌីសាញឡើង​សម្រាប់​កងកំលាំងពិសេសនៃកងទ័ពរំដោះប្រជាជនចិន(People’s Liberation Army Special Operations Forces)​ហើយ​វា​អាច​កម្ទេច​យន្តហោះគ្មាន​មនុស្សបើក ឬ​ដ្រូនស៊ើបការសម្ងាត់ដោយ​បំពាក់បន្ថែម​ជាមួយ​កាណុងបាញ់​គ្រាប់​បែក។ និយាយឱ្យចំទៅ ZH-05 ត្រូវបានរចនាឡើងសម្រាប់កងម៉ារីនរបស់ចិនក្នុងអំឡុងពេលបេសកកម្មប្រឆាំងនៅឯនាយឆ្នេរសមុទ្រសូម៉ាលី។ក្រោយមកវាត្រូវបានណែនាំដល់អង្គភាពពិសេស និងកងកម្លាំងពិសេសមួយចំនួនរបស់ PLA ។ គោលដៅរបស់ចិនគឺផ្តល់ឱ្យកងទ័ពថ្មើរជើង មាន​ភាព​ជឿជាក់​ជាង​មុន។ វាជាកាំភ្លើងវៃឆ្លាត​ហើយ ZH-05 មានប្រជាប្រិយភាពក្នុងចំណោមទាហាន និងកងម៉ារីនចិនពីព្រោះវាភ្ជាប់មកជាមួយនូវឧបករណ៍បាញ់គ្រាប់បែកទំហំ ២០ មីល្លីម៉ែត្រដែលអាចដំណើរការបានយ៉ាង​ស្រួល។ តាមរយៈប្រព័ន្ធកំណត់គោលដៅតាមប្រព័ន្ធកុំព្យូទ័រអនុញ្ញាតឱ្យកាំភ្លើង ZH-05 មានសមត្ថភាពដូចគ្នានឹងកាំភ្លើងអាមេរិច XM-29 ដែល​ប្រកាស​ឈប់​ផលិត និង S&T Daewoo K11…

ព្រោះតែវិបត្តិ Covid-១៩ ត្រឹមរយៈពេល៦ខែប៉ុណ្ណោះ ភោជនីយដ្ឋាន Pizza Hut ១២០០កន្លែង និងហាងលក់ស្លាកយីហោឱ្យ Wendy ៤០០កន្លែង ត្រូវបានក្ស័យធន ជាមួយនឹងបំណុលជាង ១ពាន់លានដុល្លារ
សម្រង់

ព្រោះតែវិបត្តិ Covid-១៩ ត្រឹមរយៈពេល៦ខែប៉ុណ្ណោះ ភោជនីយដ្ឋាន Pizza Hut ១២០០កន្លែង និងហាងលក់ស្លាកយីហោឱ្យ Wendy ៤០០កន្លែង ត្រូវបានក្ស័យធន ជាមួយនឹងបំណុលជាង ១ពាន់លានដុល្លារ

កាលពីថ្ងៃពុធ ក្រុមហ៊ុន NPC International ដែលជាក្រុមហ៊ុនអាជីវកម្មដ៏ធំរបស់ភោជនីយដ្ឋាន Pizza Hut មានចំនួន ១២០០កន្លែង និងភោជនីយដ្ឋាន Wendy មានចំនួន ៤០០កន្លែង ដែលមានមូលដ្ឋានធំនៅរដ្ឋ Kansas បានដាក់ពាក្យទៅជំពូកទី ១១ ដើម្បីប្រកាសពីភាពក្ស័យធន ជាមួយនឹងបំណុលដល់ទៅ ១ពាន់លានដុល្លា។ គួរបញ្ជាក់ផងដែរថា យីហោសិទ្ធិអាជីវកម្មនេះផ្តល់ការងារដល់កម្មករចំនួន ៣៦.០០០ នាក់នៅទូទាំងរដ្ឋចំនួន ៣០ ប៉ុន្តែ NPC International និយាយថា ខ្លួនរំពឹងថានឹងរក្សាគ្រប់ទីតាំងទាំងអស់ខណៈពេលដែលក្រុមហ៊ុននេះធ្វើការកាត់បន្ថយបំណុល និងចរចាជាមួយម្ចាស់ដៃគូរបស់ខ្លួន។ បច្ចុប្បន្ន NPC International…