
ឆុត១០០% រូបភាពដែលអ្នកឃើញដំបូងបង្អស់នឹងបង្ហាញអំពីស្ថានភាពរបស់អ្នកនៅពេលនេះ
១. មនុស្សប្រុស បើអ្នកឃើញមុខមនុស្សប្រុសមុនគឺ វាបង្ហាញថាអ្នកចង់បានដៃគូររ៉ូមែនទិចម្នាក់ តែបើអ្នកមានដៃគូររួចហើយនោះ វាបង្ហាញថាអ្នកមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគាត់។ អ្នកជាមនុស្សដែលចូលចិត្តមានភាពស្និទ្ធស្នាល និងភាពនឹងនរ។ បើអ្នកឃើញដងខ្លួនរបស់មនុស្សប្រុសមុន វាបង្ហាញថាអ្នកចង់បានទំនាក់ទំនងមួយដែលផ្តល់តុល្យភាពដល់ជីវិតរបស់អ្នកបាន។ អ្នកត្រូវចងចាំថា តុល្យភាពគឺកើតចេញពីខ្លួនឯង និងបេះដូងខ្លួនមុន ដោយការបង្កើតទំនាក់ទំនងជាមួយខ្លួន និងការស្រឡាញ់ខ្លួនឯង។ ការផ្លាស់ប្តូរដ៏ល្អនឹងមករកអ្នកក្នុងពេលឆាប់ៗនេះ។ ២. មនុស្សស្រី បើអ្នកប្រទះឃើញរូបមនុស្សស្រីមុន នោះគឺជាសញ្ញាដែលប្រាប់ថានឹងមានឱកាស និងរឿងល្អៗកើតឡើងចំពោះអ្នកក្នុងពេលឆាប់ៗនេះ។ មនុស្សស្រីនេះងើយទៅលើ អាចប្រៀបដូចអ្នកនៅក្នុងពេលនេះ ដែលមានអត្តចរិតបែបសុទិដ្ឋិនិយមចំពោះជីវិត។ អ្នកមានក្តីសង្ឃឹមនៅក្នុងជីវិតជាច្រើន។ សមត្ថភាពដែលអាចទាក់ទងជាមួយផ្នែកខាងក្នុងរបស់ខ្លួន ស្របពេលដែលកំពុងតែរស់នៅប្រចាំថ្ងៃ គឺជាការរួមបញ្ចូលគ្នានៃ ពន្លឺ ក្តីស្រឡាញ់ និងបច្ចុប្បន្នកាលដែលស្របទៅតាមការចង់បានសរបស់អ្នក។ ភាពជឿជាក់…




















