ឆ្លងកាត់រយៈពេលជាច្រើនខែមកនេះ អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម ហាក់មិនសូវទទួលបានលាភសំណាងខ្ពស់ទេ ពោលបើទោះបីខិតខំខ្លាំង ស្រក់ញើសច្រើនប៉ុណ្ណា ក៏ទេវតាដូចមិនទាន់ដល់ពេលជួយ។ រហូតដល់ចុងឆ្នាំ ២០២២ អាចថាល្បាក់ ៣ ខែចុងក្រោយ អ្នកចាំតែមើលចុះ ម្ចាស់ឆ្នាំទាំង ៣ មិនថាជាបុរស ឬស្រ្តី នឹងជោគជ័យដូចគេជប់ ឲ្យក្លាយជាអ្នកមានបាន៖
អ្នកកើតឆ្នាំខាល – ខ្លា

នៅចុងឆ្នាំនេះ លុយនឹងហូរចូលហោប៉ៅអ្នកកើតឆ្នាំឆ្លូវច្រើនដូចទឹកបាក់ទំនប់ ហើយជោគវាសនារបស់ពួកគេ ក៏នឹងទទួលបានដំណឹងល្អច្រើន នាំឲ្យរំលេចតែស្នាមញញឹម ជាងការទម្លាក់ទឹកមុខ។
នៅក្នុងកិច្ចការងារ ការរកស៊ី មិនមានអ្វីដែលត្រូវព្រួយបារម្ភច្រើនឡើយ ព្រោះអ្នកនឹងទទួលបានប្រាក់ចំណេញ ហើយទំនុកចិត្តពីអតិថិជនបន្ថែមទៀត ហើយរាល់បញ្ហាដែលជួបប្រទះ ក៏នឹងអាចដោះស្រាយបានយ៉ាងឆាប់រហ័ស។
ចំពោះរឿងរ៉ាវស្នេហា អ្នកគួរតែបន្តសកម្មភាពដូចពេលនេះ ប្រសិនអ្នកនៅលាវ ចូរបន្តស្រលាញ់ខ្លួនឯងឲ្យបានច្រើនសិន ព្រោះគូរបស់អ្នកត្រូវមកដល់នៅឆ្នាំក្រោយ ២០២៣ ចូរកុំបង្ខំនៅចុងឆ្នាំនេះអី។
អ្នកកើតឆ្នាំមមែ – ពពែ

សម្រាប់អ្នកកើតឆ្នាំមមែ នៅចុងឆ្នាំ ២០២២ អ្នកនឹងមានមនុស្សមកផ្តល់ប្រយោជន៍ធំឲ្យ ហើយគេដូចជាកម្លាំងចិត្ត និងកម្លាំងស្មារតីជំរុញឲ្យអ្នកសម្រេចការងារជោគជ័យដ៏គួរឲ្យកត់សម្គាល់មួយ។ គេអាចជាមេជាកើយ ឬជាមនុស្សដែលធ្លាប់ស្គាល់ពីមុន តែមានឋានៈខ្ពស់ជាងអ្នកនៅពេលបច្ចុប្បន្ន តែគេមានទឹកចិត្តល្អ និងចង់ជួយអ្នកយ៉ាងពិតប្រាកដ។
បញ្ហាទាក់ទងនឹងលុយកាក់ឈប់បារម្ភទៅ អ្នកអាចនឹងដោះស្រាយបាននៅល្បាក់ពេលនោះ តែត្រូវប្រយ័ត្នរឿងមួយ គឺការសម្រេចចិត្តផ្សេងៗជាមួយហ្វូងមនុស្សច្រើន ព្រោះអាចជានាំផលអវិជ្ជមានមកដល់ជីវិតអ្នក បើសម្រេចចិត្តខុសក្នុងពេលនេះ។
អ្នកកើតឆ្នាំច – ឆ្កែ

ចុងឆ្នាំនេះ ពោរពេញដោយសំណាងរាយពេញផ្លូវ សម្រាប់អ្នកកើតឆ្នាំច ដោយមានមនុស្សតាមមកជួយថែរក្សា តាមមកជួយពេលនេះជួបបញ្ហា មិនឲ្យអ្នកលំបាកតែឯងនោះទេ។ នៅកន្លែងធ្វើការ មានឱកាសច្រើនក្នុងការឡើងមុខតំណែងតួនាទី ព្រោះមានថ្នាក់លើជឿជាក់និងមើលឃើញពីសមត្ថភាពពិតរបស់អ្នក។
លាភសំណាងដូចត្រូវបានគេតំរៀបជាជួរ ងាកទៅទិសណាក៏មិនខ្វះ សំខាន់ឲ្យតែអ្នកចេះចាប់យកឱកាសនេះឲ្យបានល្អ នោះលុយនឹងហូរចូលច្រើន។ ចំពោះទំនាក់ទំនងស្នេហា គឺមានភាពផ្អែមល្ហែមបន្តឲ្យគ្រប់គ្នាច្រណែននឹងអ្នក ហើយបើអ្នកអត់គូត្រៀមខ្លួនទៅ អាចនឹងជួបគូពិតក្នុងជីវិតឆាប់ៗខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

