តាមក្បួនហោរាសាស្រ្តនៅរយៈពេល ៩០ ថ្ងៃបន្ទាប់ ពោលចាប់ពីថ្ងៃទី ១ កក្កដាតទៅ ដល់ចុងខែកញ្ញា នោះម្ចាស់ឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងមានជោគជតារាសីរាសីឡើងខ្ពស់ត្រដែត ហែកអស់គ្រោះ អស់បញ្ហា បំពេញមកវិញតែសេចក្ដីប្រាថ្នាដែលរំពឹងទុកកាលពីពេលមុន៖
អ្នកកើតឆ្នាំថោះ – ទន្សាយ

លាយឡំនឹងភាពឈ្លាសវៃ រហ័សរហួនរបស់ពួកគេ នាំឲ្យរយៈពេល ៩០ ថ្ងៃខាងមុខ នោះអ្នកកើតឆ្នាំថោះ នឹងអាចមានខ្សែសំណាង សញ្ញារាសីចក្របាញ់ឡើងទៅលើ ឲ្យជីវិតការងារ ការរកស៊ីក្តី ឃើញតែផលល្អ ផលចំណេញចូលឥតឈប់។
ពួកគេនឹងអាចរកលុយបានច្រើន នៅល្បាក់ចន្លោះ ៣ ខែខាងមុខ ពោលចាយទុនតិច បានផលចំណេញច្រើន។ ទន្ទឹមនេះ ផ្នែកសុខភាពក៏មានភាពស្ថិតស្ថេរ មិនឈឺថ្កាត់អ្វីនោះដែរ រីឯសេចក្តីស្នេហា នឹងជួបតែភាពផ្អែមល្ហែមក្នុងជីវិតគូ។
អ្នកកើតឆ្នាំរោង – នាគ

ជាមនុស្សមានភាពឧស្សាហ៍ព្យាយាម ឆ្ពោះទៅមុខជានិច្ច ហើយរមែងស្វែងរកឱកាសល្អៗ ដើម្បីកសាងជីវិតឲ្យមានភាពរុងរឿង។ មនុស្សនេះ អត់ចេះនៅស្ងៀមទេ ឃើញគេមានបាន មិនមែនថាច្រណែនទេ តែព្យាយាមចង់ដឹង ចង់លឺ ថាគេមានបានតាមផ្លូវណា អាលខ្លួននឹងខិតខំទៅតាមផ្លូវនោះដែរ។
នៅ ៣ ខែបន្ទាប់ ឬ ៩០ ថ្ងៃខាងមុខ បុគ្គលកើតឆ្នាំរោង នឹងអាចបង្កើនចំណូលគុណទ្វេ ហើយជួនមនុស្សនេះ ចេះសន្សំសំចៃខ្ពស់ស្រាប់ផង ដូច្នេះក៏អាចសល់លុយធំ ទិញទ្រព្យធំចូលផ្ទះ អាចជារបស់មានតម្លៃខ្ទង់ពាន់ ឬមុឺនដុល្លារឡើង។ មិនត្រឹមតែយឹតយោងខ្លួនឯងប៉ុណ្ណោះទេ ទៀតសោតក៏នឹងជួយដល់មនុស្សក្បែរខ្លួនរបស់គេថែមទៀតផងដែរ។
អ្នកកើតឆ្នាំមមែ – ពពែ

នឹងទទួលបានភាពពេញលេញ នៅរយៈពេល ៩០ ថ្ងៃទៅមុខ ដោយពួកគេអាចជួបលាភសំណាង ជួបរឿងចម្រុងចម្រើនច្រើនក្នុងជីវិត នៅចន្លោះពេលនេះ។ ទោះជាយ៉ាងណា ត្រូវចាំថា ពរជ័យកាន់តែច្រើន ការច្រណែនពីអ្នកក្បែរខ្លួន ក៏បន្ថែមទៅតាមនោះដែរ ដូច្នេះហើយចូររក្សាភាពអត់ធ្មត់នូវពាក្យសម្តី រក្សាចិត្តឲ្យមានតុល្យភាព ដើម្បីបញ្ចៀសការកើតបញ្ហា ទំនាស់ណាមួយនៅពេលខាងមុខ។
ដូចគ្នានឹងម្ចាស់ឆ្នាំរោង ដោយឆ្នាំមមែ ក៏នឹងទាញឲ្យរាសីអ្នកក្បែរខ្លួន ឡើងឆ្ពោះទៅមុខដូចគ្នា ពោលការជួបជុំ គឺដូចបានសាយភាយទ្រព្យ សាយភាយលាភទៅកាន់ញាតិមិត្តក្បែរខ្លួនរបស់អ្នកកើតឆ្នាំពពែ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

