ចន្ទ-ព្រហស្បតិ៍​ ៤ ​ថ្ងៃ​ចុង​ក្រោយ​ខែ​មិថុនា មហា​ឆ្នាំ​ទាំង ៤ ជួប​សំណាង​អាច​ច្បាម​ទ្រព្យ​ធំ​ចូល​ផ្ទះ

ចន្ទ-ព្រហស្បតិ៍​ ៤ ​ថ្ងៃ​ចុង​ក្រោយ​ខែ​មិថុនា មហា​ឆ្នាំ​ទាំង ៤ ជួប​សំណាង​អាច​ច្បាម​ទ្រព្យ​ធំ​ចូល​ផ្ទះ
ការផ្សាយពាណិជ្ជកម្ម

នៅសប្តាហ៍ថ្មី ជាទំព័រ ៤ ថ្ងៃចុងក្រោយនៃខែមិថុនា ចន្លោះថ្ងៃចន្ទ ដល់ព្រហស្បតិ៍ ២៧-៣០ ដំណាច់ខែខាងមុខ អ្នកដែលកើតឆ្នាំទាំង ៤ ដូចបង្ហាញខាងក្រោម នឹងមានលាភ មានសំណាងហូរចូលច្រើនជាបន្តបន្ទាប់ ហើយបើនិយាយពីចំណូលគឺច្រើនជាង ៣-៤ ដងធៀបនឹងចំណូលធម្មតាដែលអ្នកធ្លាប់រកបាន៖

អ្នកកើតឆ្នាំកុរ – ជ្រូក

ការផ្សាយពាណិជ្ជកម្ម
D 1_KRWC
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤ ថ្ងៃនៃដំណាច់ខែខាងមុខ ជោគវាសនាអ្នកនឹងធ្វើឲ្យគ្រប់គ្នាច្រណែនចង់បាន ក៏ព្រោះតែអ្នកអាចជួបសំណាង ហើយលែងខ្វល់ពីបញ្ហាប្រាក់កាក់នានា។ ឱកាសមានបានគឺមានច្រើនជាងអ្នកកើតឆ្នាំផ្សេងៗទាំងអស់។

បើអ្នកជាអ្នកធ្វើជំនួញ អ្នកនឹងទទួលបាភាពរីកចម្រើនខ្ពស់ហួសពីការរំពឹងទុក ហើយជួបបញ្ហាអ្វីក៏រមែងមានគេចាំជួយ ចាំដោះស្រាយឲ្យជានិច្ច។ កំឡុងពេលនេះ អ្នកក៏អាចមានវាសនា ទិញបានរថយន្តថ្មី ឬឡើងផ្ទះថ្មីមួយខ្នងបន្ថែមផងដែរ។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំរោង – នាគ

ปีมะโรง
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នាគជាទូទៅ គឺជាសត្វនាំសំណាង ហើយនៅសប្តាហ៍ថ្មីនេះ ចំ ៤ ថ្ងៃចុងក្រោយនៃខែមិថុនា គឺកាន់តែនាំសំណាងថែមទៀតដល់ម្ចាស់របស់វា។ អ្នកមានឱកាសអាចទាញយកប្រយោជន៍បានច្រើនពីសប្តាហ៍ចន្លោះថ្ងៃទី ២៧ ដល់ ៣០ ពោលអ្នកនឹងមានទ្រព្យហូរចូលមកផ្ទះច្រើន ជាងការហូរចេញទៅវិញ។

ការផ្សាយពាណិជ្ជកម្ម

ជីវិតអ្នកកើតឆ្នាំរោង នឹងមានការផ្លាស់ប្តូរច្រើន ហើយជាពិសេស ២ ថ្ងៃចុងក្រោយនៃចុងខែ ២៩-៣០ អ្នកនឹងទទួលបានលាភធំ។

អ្នកកើតឆ្នាំឆ្លូវ – គោ

ការផ្សាយពាណិជ្ជកម្ម

អ្នកនឹងទទួលបានដំណឹងល្អច្រើននៅសប្តាហ៍ថ្មីនេះ ហើយកេរ្តិ៍ឈ្មោះនិងសមត្ថភាពដ៏លេចធ្លោរបស់អ្នក នឹងត្រូវបានសាយភាយទៅកាន់ពិភពខាងក្រៅច្រើន។

ការខិតខំរបស់អ្នកអស់រយៈពេលជាយូរមកហើយនេះ ដល់ពេលដែលត្រូវទទួលបានរង្វាន់តបស្នងទៅវិញហើយ។ នេះជាមូលហេតុដែលអ្នកមិនត្រូវចុះចាញ់នៅពេលនេះទេ។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំឆ្លូវ ឲ្យតែដឹងពីរបៀបចាប់យកឱកាស ចាប់យកផលចំណេញ នោះអ្នកនឹងមានឱកាសមានបានច្រើន ព្រោះមនុស្សនេះមានលាភច្រើន ជួបបញ្ហាតិច សំខាន់ឲ្យតែខ្លួនឯងចេះរៀបចំជីវិតបានច្បាស់លាស់បន្តិច គឺទៅមុខធូរហើយ។

អ្នកកើតឆ្នាំមមែ – ពពែ

ការផ្សាយពាណិជ្ជកម្ម
Nguoi Tuoi Mui Se Phat Len O Tuoi Nao B48fd7a1e9a040169067409da0ce4c93 1627062215 401 Width683height519
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ម្ចាស់​ឆ្នាំ​មមែ ជា​ឆ្នាំ​ដែល​ងាយ​នឹង​ជួប​សំណាង មិន​ថា​តែ​ក្នុង​អាជីព​ការងារ និង​ការ​វិនិយោគ​ធំ​តូច​ក្តី ជា​រួម​ប្រាក់​ចំណូល ប្រាក់​ចំណេញ គឺ​មាន​ច្រើន។

មនុស្ស​នេះ​ទៀងត្រង់ មិន​ចូលចិត្ត​ពឹង​អ្នក​ដទៃ ពោល​បង្កើត​ជោគវាសនា​ឲ្យ​មាន​បាន​ដោយ​ខ្លួន​ឯង។ ក៏​អរគុណ​នូវ​សមត្ថភាព ទេពកោសល្យ​ដែល​អ្នក​មាន​ស្រាប់ គួបផ្សំ​នឹង​សំណាង​ត្រូវ​ចូល​មក​ដល់​ជា​បណ្តើរៗ​ផង​ ទ្រព្យ​ធំ នឹង​រំលេច​ជា​បន្តបន្ទាប់​ពីដំណាច់ខែនេះតទៅ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម