ទំព័រធំទី ៦ ប្រចាំឆ្នាំ ២០២២ កៀកនឹងបញ្ចប់ហើយ ខណៈទំព័រថ្មីទី ៧ ក៏កំណត់បម្រុងនឹងចូលមកដល់នៅសប្តាហ៍ថ្មីខាងមុខ។ តើអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅ នឹងការជួបរឿងរ៉ាវមួយចំនួនឆាប់ៗនេះ?
ក្នុងអត្ថបទ Knongsrok សូមឲ្យបងប្អូនធ្វើការជ្រើសរើសនៅសន្លឹកបៀរមួយ ក្នុងចំណោមសន្លឹកបៀរទាំង ៤ ខាងក្រោម ដែលយើងអាចទស្សន៍ទាយដឹងពីរឿងដែលអ្នកបម្រុងនឹងជួបនៅសប្តាហ៍ខាងមុខ ចន្លោះថ្ងៃទី ២៧ ដល់ ៣ កក្កដា៖
សន្លឹកបៀរទី ១

សន្លឹកនេះ បង្ហាញថា នៅពេលខាងមុខ អ្នកនឹងជួបតែរឿងល្អ រឿងវិជ្ជមានក្នុងជីវិត មិនមានសញ្ញាធ្លាក់ចុះឡើយ ពេញមួយសប្តាហ៍ខាងមុខ។ ស្នាមញញឹមនឹងរំលេចច្រើន ការសើចក្អាកក្អាយនឹងចូលមកជាហូរហែតាំងពីដើម ដល់ចុងសប្តាហ៍។
សន្លឹកបៀរទី ២

រឿងដែលបានខិតខំប្រឹងប្រែង ដាក់គោលដៅជាយូរមកហើយនោះ ក៏នឹងសម្រេចជាផ្លែផ្កា ជាជោគជ័យនៅសប្តាហ៍ខាងមុខ។ ចូរបន្តបោះជំហានតទៅទៀត កុំឈប់ត្រឹមប៉ុណ្ណេះអី បើជោគជ័យរួចក៏ដោយ ជាមនុស្សត្រូវតែមានការអភិវឌ្ឍ តែបើហត់ ក៏ចូរសម្រាកបន្តិចបានហើយ។
សន្លឹកបៀរទី ៣

ប្រហែលអ្នកកំពុងឯកោ អ្នកហាក់មានអារម្មណ៍ថា នៅខ្លួនមួយមិនសូវជាស្រួលចិត្តប៉ុន្មានទេ ពេលខ្លះក៏រាងអផ្សុកបន្តិចដែរ ទោះបីជាខ្លួនឯងរឹងមាំយូរហើយក៏ពិតមែន។ នៅសប្តាហ៍ខាងមុខ នឹងមានមនុស្សថ្មីចូលមកក្នុងជីវិតអ្នក តែ ៥០/៥០ ដែលគេអាចមកភ្ជាប់និស្ស័យ ព្រោះក៏មានភាគរយ ដែលគេអាចនឹងចាកចេញទៅវិញដែរ។
សន្លឹកបៀរទី ៤

គិតអ្វីក៏ចេញ ដោះស្រាយអ្វីក៏មិនទាល់ដែរ នៅពេលខាងមុខនេះ។ វាហាក់ដូចមានវិញ្ញាណល្អ មកប្រោសជាគំនិត យោបល់ល្អៗ ការគិតល្អៗ ក្នុងខួរក្បាលអ្នក អាចនាំឲ្យអ្នកមើលឃើញផ្លូវបោះជំហានទៅរកវិថីជោគជ័យមួយនៅសប្តាហ៍ខាងមុខនេះ។
រយៈពេល ៧ ថ្ងៃ អ្នកប្រហែលជាមិនមានពេលត្អូញនឹងពាក្យថា ហត់នឿយ នោះទេ ព្រោះអ្នកហាក់ដូចជារីករាយនឹងជីវិតខុសប្លែកពីសព្វមួយដង ក៏ដូចជារីករាយនឹងសកម្មភាព ដែលកើតឡើងនៅសប្តាហ៍ក្រោយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

