ពិភពលោក

Cover Somloy
ប្រវត្តិសាស្រ្ត

សិល្បៈវប្បធម៌ខ្មែរអស្ចារ្យណាស់! នេះជាសម្លុយខ្មែរពិតៗ ដែលមិនមែនចម្លងពីប្រទេសជិតខាងដូចគ្រប់គ្នាចោទប្រកាន់ឡើយ

យោងតាមវចនានុក្រមខ្មែរ សម្លុយគឺជា ស្លៀក​សំពត់​ឱ្យ​ស្លុយ គឺ​ស្លៀក​សំពត់​ទម្លាក់​ជាយ​ម្ខាង​ចុះ​ក្រោម​ទាំងអស់ (បែប​យ៉ាង ស្លៀក​ស្បង់, ស្លៀក​សារុង) : សម្លុយ​សំពត់; ស្លៀក​សម្លុយ ។ គុ. ដែល​ស្លុយ​ចុះ, ដែល​ផ្ទុយ​ពី​ចង​ក្បិន : សំពត់​សម្លុយ ។ ចំណែកពាក្យស្លុយ គឺត្រូវបានបកស្រាយក្នុងវចនានុក្រមថា យារ​ដោយ​សម្រុង : សំពត់​ស្លុយ, ស្លៀក​សម្លុយ​ស្លុយ​ហៀរ​កែង ។ ទោះជាយ៉ាងណា នារីខ្មែរតាមចម្លាក់ និងគំនូរ និយមបង្ហាញកំភួនជើង ដូច្នោះសម្លុយខ្មែរគឺត្រឹមហ្នឹង ។ ដោយជនជាតិខ្មែរចេះស្លៀកសម្លុយ តាំងពីសម័យនគរភ្នំ…

Cover Adolf 1
ប្រវត្តិសាស្រ្ត

មិននឹកស្មានសោះថា ដោយសារតែបានផលិតសម្លៀកបំពាក់ឱ្យ Adolf Hitler ធ្វើឱ្យម៉ាកនេះល្បីខ្លាំង រហូតអាចប្រជែងម៉ាកល្បីអាមេរិចបាន

ជាទូទៅ សម្លៀកបំពាក់ទាំងអស់ ត្រូវបានផលិតសម្រិតសម្រាំងណាស់ សម្រាប់មេដឹកនាំនីមួយៗជាពិសេស គឺ មេដឹកនាំបក្ស ណាសុី អាល្លឺម៉ង់ ដែលជាមេដឹកនាំផ្តាច់ការសម្រាប់ជាតិសាសន៍ដទៃ តែទន់ភ្លន់សម្រាប់ជាតិ សាសន៍ឯង Adolf Hitler ។ ថ្ងៃនេះខ្ញុំសុំណែនាំពីក្រុមហ៊ុនដែលមានម៉ាកល្បីតាំងពីសម័យសង្គ្រាមលោកលើកទី១ គឺ Hugo Boss ជាម៉ាកដ៏ល្បីល្បាញដែលមានអាយុកាល ៩០ឆ្នាំ គិតចាប់ពីថ្ងៃបង្កើតក្រុមហ៊ុនថ្មី ហើយក្រុមហ៊ុននេះជាក្រុមហ៊ុនតែមួយគត់ ដែលរ៉ាប់រង ឈុតសម្លៀកបំពាក់តាំងពីថ្នាក់ទាប រហូតដល់ថ្នាក់ខ្ពស់នៃគណបក្ស ណាសុី អាល្លឺម៉ង់ ។ ជាមួយនឹងការច្នៃម៉ូតដ៏ប៉ិនប្រសព្វ និងការដេរដ៏ប្រណីត ដែលធ្វេីឱ្យ Adolf…

Cover WWII
ប្រវត្តិសាស្រ្ត

ជំហានទីមួយ នៃការដួលរលំបក្សសម្ព័ន្ធត្រីភាគី ក្នុងសង្គ្រាមលោកលើកទី ២

Bulge ជាសមរភូមិចុងក្រោយដែល អាល្លឺម៉ង់ ធ្វើការវាយលុកទៅលើទ័ពសម្ព័ន្ធមិត្ត ក្នុងកំឡុងសង្គ្រាមលោកលើកទី២ ដែលគិតចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៤៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៤៥ មុននឹងចាញ់ជាបន្តបន្ទាប់ ។ ការវាយលុកនេះ ក្នុងគោលដៅកាច់ផ្តាច់ផ្លូវរបស់កងទ័ពសម្ព័ន្ធមិត្ត និងបន្តដំណើរឆ្ពោះទៅ អឺរ៉ុបខាងកើត ដើម្បីកាន់កាប់អឺរ៉ុបទាំងមូល ព្រមទាំងជាផ្លូវដើម្បីអោយ អាល្លឺម៉ង់ អាចឡោមព័ទ្ធកងទ័ពសម្ព័ន្ធមិត្ត មុននឹងអាមេរិកមកដល់ ម្យ៉ាង ជាការបិទផ្លូវការចូលមកដល់នៃកងទ័ពអាមេរិក នៅកំពុងផែ Antwerp ប្រទេស បែលហ្សុិក ។ ទោះ អាល្លឺម៉ង់ ខ្លាំងយ៉ាងណាក៏ពិបាកវាយទប់ជាមួយនឹងទ័ពសម្ព័ន្ធមិត្ត…

Cover 11
ប្រវត្តិសាស្រ្ត

នេះជាស្ត្រីដែលមានអំណាច និងកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងប្រវត្តិសាស្រ្តសម័យបុរាណ

កាលពីមុនរហូតដល់សព្វថ្ងៃ ស្ត្រីមិនត្រូវគេឱ្យតម្លៃ និងត្រូវបានគេជិះជាន់រហូត តែការពិតទៅក៏មានស្ត្រីពូកែៗជាច្រើនរូបដែរ ដែលបានជាប់ឈ្មោះនៅក្នុងទំព័រប្រវត្តិសាស្រ្តថា ជាអ្នកដឹកនាំដ៏អង់អាច។ ដោយមនុស្សស្រីទាំងនោះសុទ្ធតែមានចំណេះដឹង ភាពឆ្លាតវៃ រឹងមាំ និងជាអ្នកដឹកនាំដ៏អស្ចារ្យ ។ តោះមកស្គាល់ពីប្រវត្តិស្ត្រីដ៏អស្ចារ្យ រួមទាំងការតស៊ូ និងការលះបង់របស់ស្ត្រីទាំងនេះទាំងអស់គ្នា៖ # ក្សត្រី Zenobia (ឆ្នាំ ២៤០-២៧៥) ជាម្ចាស់ក្សត្រីក្នុងចក្រភព Palmyrene ប្រទេសស៊ីរី ដែលបានធ្វើការក្រោកឈរប្រឆាំងនឹងចក្រភពរ៉ូម៉ាំងក្នុងសត្សវត្សរ៍ទី៣។ ម្ចាស់ក្សត្រីក៏បានច្បាំងយកប្រទេសអេហ្ស៊ីប អាណាតូលី លីបង់ និងរ៉ូម៉ាំងយូដាបានសម្រេចផងដែរ។ # ព្រះចៅផារ៉ាអុង Cleopatra ( ឆ្នាំ…

Cover Giant
ប្រវត្តិសាស្រ្ត

មកស្វែងយល់ពីពាក្យ « ជប៉ុនបានដាស់យក្សឱ្យភ្ញាក់ពីដំណេក » ថាមានន័យយ៉ាងណា ក្នុងសង្គ្រាមលោកលើកទី២

អ្នកដែលចូលចិត្តមើលរឿងប្រវត្តិសាស្ត្រ ឬមើលភាពយន្តដែលនិយាយពីប្រវត្តិសាស្ត្រសង្គ្រាមលោក លើកទី២ ប្រាកដជាធ្លាប់លឺពាក្យមួយម៉ាត់ ជាពិសេសនៅក្នុងខ្សែភាពយន្តរឿង ” Mid Way “  ដែលជា វណ្ណកម្មរបស់ Liongate ដែលចាក់បញ្ចាំងនៅចុងឆ្នាំ ២០១៩ ដែលជាសង្គ្រាមផ្លូវទឹករវាងមហាអំណាចសហរដ្ឋអាមេរិក និងចក្រភពជប៉ុន ។ ” យក្ស “ សម្តៅទៅលើមហាអំណាច ដែលមានរឹទ្ធានុភាព តែមិនសូវបញ្ចេញថ្វីដៃនៅលើសមរភូមិណាមួយឡើយ ។ សហរដ្ឋអាមេរិក ជាដែនទ្វីបដែលនៅឆ្ងាយ មានសមុទ្រពីរព័ទ្ធជុំវិញ គឺមហាសមុទ្រអាត្លង់ទិច និងមហាសមុទ្រប៉ាសុីហ្វិច ដោយសារតែមូលហេតុនេះហើយ ទើបបណ្តាប្រទេសមហាអំណាច ក៏ដូចជា…

New Project 1
ប្រវត្តិសាស្រ្ត

តើអ្នកដឹងទេ ថ្ងៃទី​៦ មិថុនា ១៩៤៤ គឺជាថ្ងៃ​ដ៏​វែង​បំផុត​នៃ​ប្រតិបត្តិការ​រំដោះប្រទេស​បារាំង ​ពីការឈ្លានពាន

៦ មិថុនា ១៩៤៤ ​ជា​ថ្ងៃគម្រប់ខួប  ដែល​កង​ទ័ព​សម្ព័ន្ធ​មិត្តបាន​បើក​ប្រតិបត្តិការ​យោធា​ដ៏​ធំ​បំផុត​នៃ​ប្រវត្តិ​សង្គ្រាមលោក​លើក​ទីពីរ។ ​ប្រមុខ​រដ្ឋ រដ្ឋាភិបាល ឥស្សរជន​នយោបាយ​កំពូលៗ​លើ​​ពិភពលោក មិន​តិច​ជាង​១៩​រូប បាន​មក​ចូល​រួម មាន​ជា​អាទិ៍​ លោក​ប្រធានាធិបតី​បារាំង​ជា​ម្ចាស់​ផ្ទះ ប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា ព្រះ​មហាក្សត្រីយ៍​ អេលីហ្សាប៉ែត​​ទី​ពីរ របស់​អង់គ្លេស និង​នាយក​រដ្ឋមន្ត្រី លោក​ប្រធានាធិបតីរុស្ស៊ី ពូទីន លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ មែរកិល។ ក៏​ប៉ុន្តែ​ពិធី​រំលឹក​ខួប ដ៏​អឹកអធឹកនេះ ត្រូវ​បាន​អាប់​អួរ​រស្មី​បន្តិច ដោយ​ហេតុ​តែ វិបត្តិ​អ៊ុយក្រែន​​ ដែល​បាន​រុញ​ច្រាន​បស្ចឹម​លោក​និង​រុស្ស៊ី​មិត្ត​រួម​អាវុធ​ក្នុង​សម័យសង្គ្រាម​លោក​លើក​ទីពីរ កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ដូច​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់។ ប្រតិបត្តិការ​យោធា​ថ្ងៃ​ទី ៦ មិថុនា…

Cover WW2
ប្រវត្តិសាស្រ្ត

ដឹងទេ ​ទាំងនេះជាប្ញសគល់ នៃការច្រណែនគ្នារបស់មហាអំណាចអឺរ៉ុប រហូតបង្កជាសង្គ្រាមលោកជាបន្តបន្ទាប់

ក្នុងកំឡុងពេលពិភពកម្ពុជាកំពុងតែស្ថិតសភាពលំបាកក្រោមអាណាណិគមបារាំង ពិភពលោកទាំងមូលបាននឹងកំពុងធ្លាក់នៅក្នុងជ្រោះសង្គ្រាមយ៉ាងជ្រៅដែលកើតឡើងពីការដណ្តើម ដែនដីអាណានិគម ពីសំណាក់មហាអំណាចដែលមានស្រាប់ នឹងមហាអំណាចដែលទើបនឹងលិចឡើងថ្មីនាចុងសតវត្សទី ២០ ។ ពិតណាស់ អ្នកទាំងអស់គ្នាប្រាកដជាជ្រាបច្បាស់ពីមហា អំណាចក្នុងសង្គ្រាមលោកលើកទី ២ គឺមាន បារាំង អង់គ្លេស រុស្សុី ហើយមហាអំណាចដែលលេចមុខថ្មី ហើយមកដណ្តើមដែនដីអាណានិគមពីមហាអំណាចដែលមានស្រាប់នោះគឺ អាល្លឺមង់ ។ នៅ​អឺរ៉ុប គេឃើញ​មាន​មហាអំណាច​ធំៗ​ចំនួន ៥ ដែល​​ប្រកួតប្រជែងគ្នា​ រហូត​ដល់​ឈាន​ទៅ​ផ្ទុះ​ជា​សង្រ្គាម​លោក​លើកទី១ គឺ​រួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​អូទ្រីសហុងគ្រី។ នៅ​ក្នុង​ចំណោម​ប្រទេស​ទាំងនេះ ​មហាអំណាច​ធំជាងគេ​បំផុត…

Cover Sing
ប្រវត្តិសាស្រ្ត

បរាជ័យយ៉ាងអាម៉ាស់របស់ អាហ្វដល ហុីត្លែ នៅ Starlinggrad

ច្បាស់ណាស់មានមនុស្សជាច្រើន ប្រាកដជាមិនស្គាល់តំបន់មួយនេះទេ តែបើលឺឈ្មោះអាចស្រមៃដល់មេដឹកនាំ ណាម្នាក់ ។ មែនហើយ Starlinggrad គឺសម្តៅលើមេដឹកនាំផ្តាច់ការ Starling ដែលជាមេដឹកនាំបក្សគុម្មនីសយ៍ រុស្សុី ហើយ Starlinggrad ជាឈ្មោះទីក្រុងសម្រាប់រំលឹកដល់ មេដឹកនាំរបស់ រុស្សុី Starling ។ ថ្ងៃនេះខ្ញុំសូមរំលឹកពីសង្គ្រាមដ៏ធំបំផុតនៃ សង្គ្រាមលោកលើកទី២ ជាសង្គ្រាមដែល ហុីត្លែ បញ្ជូនទាហានឈ្លាន ពានច្រើនបំផុតប្រចាំប្រវត្តិសាស្ត្រ ។ ហុីត្លែ ក្រោយពីធ្វើការចរចារចងសម្ព័ន្ធត្រីភាគីជាមួយ រុស្សុី មិនបានសម្រេច ក៏បញ្ជូនទ័ពឈ្លានទានប្រទេស រុស្សុី នាថ្ងៃទី…

New Project 1 3
ប្រវត្តិសាស្រ្ត

ដឹងអត់ ថាហេតុអ្វីបានជា អាមេរិកផលិតគ្រាប់បែកនុយក្លេអ៊ែរ ?

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ១៩៤៥ គ្រាប់ នុយក្លេអែរ មួយគ្រាប់មានឈ្មោះថា Little Boy បានទម្លាក់ពីលើយន្តហោះនៅទីក្រុង Hirosima ហើយបាន សម្លា ប់មនុស្ស ១២៩០០ នាក់ និងគ្រាប់បែកទីពីរឈ្មោះថា Fat man នាវេលា ម៉ោង ៩:១៥ នាទី ព្រឹក បានទម្លាក់ពីលើយន្តហោះទៅលើទីក្រុង Nagasaki ដោយបាន ស ម្លា ប់ ជីវិតមនុស្សជាង ២២៦០០០នាក់ …

New Project 2 3
ប្រវត្តិសាស្រ្ត

ហេតុអ្វី អេស្បាញ មិនចេញមុខធ្វើសង្គ្រាមលោកលើកទី២

ជាទូទៅមនុស្សទាំងឡាយតែងលឺឈ្មោះប្រទេសដែលស្ថិតនៅប្លុកមហាអំណាចពិភពលោកនៃសង្គ្រាមលោកលើកទី២ ដែលមាន អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្សុី និងសហរដ្ឋអាមេរិច តែច្បាស់ជាមិនលឺពី អេស្បាញ ទេ ។ អេស្បាញ ជាប្រទេសមួយដែលមនុស្សទូទៅស្គាល់ និងចំណាំ តាមរយះទេសភាពដ៏ស្អាត និងសម្បូរទៅពិភពបាល់ទាត់ តែបែរជាអវត្តុមានក្នុងសង្គ្រាមលោកលើកទី ២ ។ Francisco Franco ជាប្រមុខដឹកនាំនៃប្រទេស អេស្បាញ តាមពិតទៅ អេស្បាញ ជាប្រទេសដែលស្ថិតនៅក្រោមការត្រួតត្រារបស់ បារាំង ក្រោយពេលដែលបាន បារាំង ដួលរលំ អេស្បាញ បានធ្វើការចរចារជាសម្ងាត់…

1
ប្រវត្តិសាស្រ្ត

បរាជ័យរបស់ ណាប៉ូឡេអុង នៅ រុស្សុី និងប្រវត្តិសាស្ត្រច្រំដែរ របស់ ហុីត្លែ នៅ រុស្សុី

នៅលើពិភពលោកនេះ ប្រទេសដែលមានអាកាសត្រជាក់មានច្រើនណាស់ គ្រាន់តែប្រទេសខ្លះត្រជាក់តិច ត្រជាក់ច្រើន វាអាស្រ័យទៅតាមលក្ខណះភូមិសាស្ត្រ ក៏ដូចជាទ្វីបអង់តាតិច ដែលជាតំបន់ត្រជាក់បំផុតនៅ លើពិភពលោកនេះ ។ ប្រទេស រុស្សុី ជាប្រទេសដែលមានអាកាសធាតុ ដែលមានលេខរៀងទី៣ បន្ទាប់ពី អង់តាតិច និង ការហ្សាក់ស្ថាន ហេតុផលនេះហើយទើបមិនងាយមានប្រទេសណាអាចឈ្លានពាន រុស្សុី បានឡើយ ។ យើងអាចដឹងពី ឧទាហរណ៍ស្រាប់នៃ ណាប៉ូឡេអុង បូណាផាត ដែលបរាជ័យយ៉ាងអាម៉ាស់ និងត្រូវគេនិរទេសខ្លួន លើសពីនេះទៅទៀត ប្រទេសដែលស្ថិតនៅក្រោមការត្រួតត្រារបស់ ណាប៉ូឡេអុង ក៏ចាប់ផ្តើមរើបំរាស់ ក្រោយពីកងទ័ព…

Cover Alex
ប្រវត្តិសាស្រ្ត

មកស្គាល់ពី Alexander The Great អធិរាជដ៏អស្ចារ្យ នៃអាណាចក្រក្រិច

ម៉ាសេដន (Macedonian) គឺជាប្រទេសមួយដែលកកើតឡើងក្រោយសម័យកាល ក្រិច គឺនៅឆ្នាំ ៨០០ មុនគ្រឹសករាជ ហើយសព្វថ្ងៃតំបន់នេះគឺជាតំបន់ស្វយ័តរបស់ ក្រិច ។ Alexander កាលពីសម័យកាលបុរាណ គឺជាកូនសិស្សរបស់ អារីស្តូត ដែលជាទស្សនវិទូរបស់ ក្រិច ។ Alexander ដែលមានវ័យត្រឹម ២០ឆ្នាំ បានឡើងគ្រងរាជ ក្រោយពីបិតាត្រូវគេលបធ្វើឃាត នៅឆ្នាំ ៣៣៦មុន គ្រឹសករាជ។ Alexander គឺជាបញ្ញវន្តមួយរូប ដែលមានជំនាញខាងកំណាព្យ និងទស្សនវិជ្ជា ហើយក៏ជាមនុស្សពូកែខាងសិកសង្គ្រាមផងដែរ គឺជំនាញខាងទ័ពសេះ ។…

New Project 2 4
ប្រវត្តិសាស្រ្ត

សង្គ្រាម30ឆ្នាំ ជាសង្គ្រាមនៃសាសនា នៅអឺរ៉ុបកណ្តាល 1618-1648

សាសនា ជាអបិយជំនឿរបស់មនុស្សទូទៅនៅទូទាំងពិភពលោក សាសនា ជាមាត្រាដែលបង្រៀន និងតម្រង់មនុស្សអោយយល់ដឹងពី បុណ្យបាប និងបង្រៀនមនុស្សអោយចេះធ្វើអំពើល្អទៅតាមទ្រឹស្តីផ្សេងៗដែលបានចែងក្នុងគម្ពីទៅតាមជំនឿនីមួយៗ ។ មិនខុសទេ ទោះបីជាអឺរ៉ុប ជាទ្វីបដែលមានភាពជឿនលឿនជាងគេបង្អស់ និងមានវប្បធម៌ពោរពេញដោយភាពរុងរឿងក៏ដោយ តែក៏មានប្រវត្តិធ្លាប់ប្រកាប់ប្រចាក់ដែលពាក់ព័ន្ធនឹងសាសនា និងពោរពេញដោយ ភាពសាហាវយង់ឃ្នង់លើសពីអ្វីដែលហៅថា “មាត្រានៃសាសនា” ។ បើនិយាយពីសង្គ្រាម គឺតែងតែមានពាក្យ “លោហិត” និង “អាវុធ” ចុះបើ “លោហិត” និង “អាវុធ” ស្ថិតនៅក្រោមគម្ពីរនៃសាសនា តើវានឹងទៅជា យ៉ាងណា ។ បើគិតជាសរុបនៅក្នុងពេលបច្ចុប្បន្នេះ គ្រឹសសាសនាជាសាសនាដែលមានអ្នកគោរពច្រើនជាងគេបង្អង់នៅលើពិភពលោក…

New Project 1
ប្រវត្តិសាស្រ្ត

Lenin ជាប្រមុខរដ្ឋនៃគណបក្ស កុម្មុនីសយ៍ រុស្សុី ឬ Bolsheviks! ចុះ Bolsheviks មានដើមកំណើតយ៉ាងណា ?

ក្នុងប្រវត្តិសាស្ត្រពិភពលោកសព្វថ្ងៃ មានមនោគមវិជ្ជាពីរប្រភេទដែលមាននយោបានខុសគ្នាស្រឡះ ដែលម្ខាងប្រកាន់របបមូលធននិយម ម្ខាងប្រកាន់របបកសិករ ដែលកសិករជាអ្នកកាន់អំណាច ដែលរបបទាំងពីរជារបបផ្ទុយគ្នាស្រឡះ និងបង្កអោយមាការមើលមុខគ្នាមិនចំ ដូចយើងដឹងស្រាប់ដែលបច្ចុប្បន្នមាន ប្រទេស រុស្សុី ដែលប្រកាន់របបកុម្មុនីស និង សហរដ្ឋអាមេរិច ប្រកាន់យករបបសេរី ហើយប្រទេសទាំងពីរ តែងមានជម្លោះគ្នាដែលបង្កអោយមានសង្គ្រាមត្រជាក់ ដែលជះឥទ្ធិពលដល់ប្រទេសផ្សេងៗនៅលើពិភពលោកនេះ ។ ស្តែងពី របបកុម្មុនីស ដែលមានប្រវត្តិចេញពី ទស្សនះវិទូ កាលមាក្ស៍ ដែលមានសញ្ជាតិដើមជាជនជាតិ អាល្លឺម៉ង់ បានផ្លាស់ទីទៅនៅប្រទេសបារាំង ក្នុងកំឡុងឆ្នាំ ១៨៤៥ ដែលសម័យកាលនោះ ប្រទេសបារាំងជាប្រទេសដែលសម្បូរទៅដោយ ទស្សនះវិទូ រួមទាំងអ្នកសង្គមនិយមជ្រុលមួយក្រុម…

New Project 2
ប្រវត្តិសាស្រ្ត

ទស្សនៈដ៏សំខាន់ និងភាពវៀងវៃនៃជនជាតិ ជ្វីប ជនជាតិដែលរសាត់អណ្តែតអស់រយៈពេលជិត ២ពាន់ឆ្នាំ

ជ្វីប (Jew) ជាជនជាតិដែលមានភាពវៃឆ្លាតជាងគេបំផុតនៅលើពិភពលោក យើងដឹងស្រាប់ហើយដូចជាប្រទេស អុីស្រាអែល ដែលជាប្រទេសដែលបានទទួលឯករាជដោយអង្គការសហប្រជាជាតិ និងធ្វើសង្គ្រាមឈ្នះ អស់សត្រូវដែលតាមព្យាបាទប្រទេសនេះ ។ យើងអាចសង្កេតមើលទៅជ្រុងម្ខាងទៀតដូចជា Mark Zuckerberg, Steve Job, Billgate, Albert Einstein ជាដើម ដែលអ្នកទាំងនេះសុទ្ធតែជាជនជាតិជ្វីប និងជាតួអង្គយ៉ាងសំខាន់នាសម័យកាល iphone 11X pro ។ ជនជាតិ ជ្វីប មិនមែនត្រឹមជាជនជាតិដែលឆ្លាតជាងគេនោះទេ ថែមទាំងជាជនជាតិដែលសម្បូរទៅដោយទស្សនវិជ្ជាដែលអាចអោយ អឺរ៉ុប រើបំរាស់ពីវណ្ណះសក្តិភូមិ ក៏ដូចជាផ្លាស់ប្តូរគំនិត ឬគេហៅបានម្យ៉ាង…

Knongsrok Thamnail
ប្រវត្តិសាស្រ្ត

ប្រវត្តិសាស្រ្តប្លែកៗ៖ ក្មេងកើតមកក្បាលពីរ​នៅឥណ្ឌាកាលពី២៤៣ឆ្នាំមុន ស្លាប់ទៅត្រូវគេលួចគាស់ចេញពីផ្នូរ

នៅឆ្នាំ 1783 កុមារម្នាក់បានកើតនៅ Mundal Guat រដ្ឋ Bengal ប្រទេសឥណ្ឌាដោយមានក្បាលពីរដែលមានមុខងារពេញលេញ។ ឆ្មប​ដែល​មក​សម្រាល​បានបង្ហាញភាព​ភ័យ​រន្ធត់​ជា​ខ្លាំង​ពេល​ឃើញរឿងដ៏​ចម្លែក​នេះ​ ហើយ​បាន​គប់​ទារកនេះទៅ​ក្នុង​ភ្លើង​ក្បែរ​នោះ។ ជាសំណាងល្អ ទារកបានរួចជីវិតពីឧបទ្ទវហេតុនេះដោយគ្រាន់តែរលាកតិចតួចប៉ុណ្ណោះ។ ដោយដឹងពីសក្ដានុពលក្នុងការរកប្រាក់ ឪពុកម្តាយរបស់ក្មេងបានសម្រេចចិត្តនាំគាត់ទៅ Kolkata ។នៅទីនោះ​មាន​មនុស្សជាច្រើន​ចង់​ឃើញទារកក្បាលពីរ​នេះ ហើយ​ត្រូវ​បង់​លុយដើម្បីអាច​មើល​បាន។  ក្បាលទាំងពីររបស់កុមារបានបង្ហាញសកម្មភាព និងប្រតិកម្មឯករាជ្យ។ ខណៈពេលដែលក្បាលមួយគេង មួយទៀតអាចភ្ញាក់។ ដូច​គ្នា​ដែរ ក្បាល​មួយ​អាច​យំ ខណៈ​ក្បាល​ម្ខាង​ទៀត​បង្ហាញ​សើច។ ទោះយ៉ាងណាក៏ដោយ ក្បាលទាំងពីរបានឆ្លើយតបខុសគ្នាទៅនឹងការរំញោចជាក់លាក់។ ជាឧទាហរណ៍ ក្បាលមួយមានភាពរសើបខ្លាំងចំពោះពន្លឺ និងឆ្លើយតបជាមួយពន្លឺមិនបានល្អទេ យ៉ាង​ណា​ក៏​ដោយ ពួក​គេ​ទាំង​ពីរ​បាន​ជួប​ការ​ឈឺ​ចាប់​ដូច​គ្នា។ គួរឲ្យសោកស្ដាយ…

Knongsrok 1
គ្រួសារ

​ព្រះបាទ​សូរ្យវរ្ម័នទី២ ជាក្សត្រខ្មែរ​ដែលបានកសាងអង្គរឡើងមុនគេបង្អស់ និងបង្រួបបង្រួមជាតិខ្មែរឱ្យរួមតែមួយ

នៅក្នុងអតីតកាល ប្រវត្តិសាស្ត្រ​ខ្មែរគឺជាមហាណាចក្រដ៏ធំធេង និងជាអាណាព្យាបាលរបស់ប្រទេសជាច្រើនផង។ នៅក្នុងនោះរួមមាន ដូចជា ប្រទេសចំប៉ា សៀម ភូមា ។ល។ រហូតមកដល់សព្វកាលបច្ចុប្បន្នេះ កិត្តិនាមរបស់ព្រះមហាក្សត្រខ្មែរនីមួយនៅតែល្បីល្បាញជាប់តរហូតមក។ ខាងក្រោមនេះ គឺជាជីវប្រវត្តិព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែខាងសឹកសង្គ្រាម និងជាក្សត្រ​ដែលកសាងសមទ្ធិផលយ៉ាងច្រើនដល់កម្ពុជាយើង រួមមាន ប្រាសាទព្រះវិហារ អង្គរវត្ត ។ល។ ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ និង​ជា​និមិត្ត​រូប​នៃ​ប្រទេស​កម្ពុជា គឺ ​ព្រះបាទ​សូរ្យវរ្ម័នទី២។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​នៅ​ដើម​សតវត្ស​ទី​១២ បន្ទាប់​ពី​បាន​ធ្វើ​គត់​ព្រះរាជា​ពីរ​អង្គ ដែល​សោយរាជ្យ​មុន​ព្រះអង្គឡើងគ្រងរាជ្យ។ ព្រះបាទ​សូរ្យវរ្ម័នទី២ (ឆ្នាំ​១១១៣-ឆ្នាំ​១១៥០) ព្រះបាទ​សូរ្យវរ្ម័នទី២​ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ។ ស្នា​ព្រះហស្ដ​ដ៏​សំខាន់​ជាង​គេ​ក្នុង​រាជ្យ​របស់​ព្រះអង្គ គឺ​ការ​ដឹក​នាំ​ស្ថាបនា​ប្រាសាទ​អង្គរវត្ត​ដ៏​ល្អ​គ្មាន​ពីរ​នៅ​លើ​ពិភពលោក​យើង​នេះ។…

Knongsrok Thamnail
បច្ចេកវិទ្យា

ឥណ្ឌាអនុម័តលើការទិញយានប្រយុទ្ធថ្មើរជើងជំនាន់ថ្មី (FICV) សម្រាប់កងទ័ពរបស់ខ្លួន

ក្រុមប្រឹក្សាទទួលបន្ទុកផ្នែកការពារជាតិរបស់ឥណ្ឌា (DAC) ដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ Rajnath Singh បានអនុម័តលើការទិញ យានប្រយុទ្ធថ្មើរជើងជំនាន់ថ្មី (FICV) សម្រាប់កងទ័ពឥណ្ឌា។ ក្រសួងការពារជាតិឥណ្ឌា (MoD) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ លទ្ធកម្មដែលបានអនុម័តតាមរយៈការផ្តល់ឋានៈ ‘ការទទួលយកភាពចាំបាច់’ (AoN) ក្រោមប្រភេទ ‘ទិញ (ឥណ្ឌា)’ រួមមានកំណែដែលបានតាមដាន យានប្រយុទ្ធថ្មើរជើងជំនាន់ថ្មី (FICV) សម្រាប់យន្តការកងវរសេនាធំថ្មើរជើងនៃកងទ័ពឥណ្ឌា។ MoD បន្ថែមថា យានប្រយុទ្ធថ្មើរជើងជំនាន់ថ្មី (FICV) គួរតែមានលក្ខណៈជា amphibious ដែល​អាច​បើក​លើ​ដីផង បើក​ក្នុងទឹក​ផង​និង​ដឹកសម្ភារៈបានផង ព្រមទាំងបំពាក់កាំភ្លើងយន្តធុនធ្ងន់ មួយដែលមានមនុស្សជាមួយនឹងប្រព័ន្ធប្រយុទ្ធនាពេលអនាគត…

Knongsrok Thamnail
កីទ្បា

បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

លោក ភឹង តារា បុរាណវិទូអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវរូបចម្លាក់មួយចំនួនទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ឬល្បុកតោ នៅតាមខឿននៃប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមអ្នកជំនាញ រូបចម្លាក់ទាំងនោះមាននៅប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត បន្ទាយសំរែ ព្រះខ័ន និងប្រាសាទប្រីជាដើម។ លោក ភឹង តារា ពន្យល់ថា ភាគច្រើនចម្លាក់​គុន ឬក្បាច់វាយគ្នាទាំងនោះ ច្រើនឆ្លាក់ជាចម្លាក់តូចៗ មានឆ្លាក់នៅខឿនខាងផ្នែកខាងក្រោមប្រាសាទ។ តួយ៉ាងនាខឿនខាងត្បូងសាលរបាំ នៃប្រាសាទតាព្រហ្ម ចម្លាក់ប្រមាណ៨រូប បានឆ្លាក់តម្រៀបគ្នាជាជួរ ដោយមានជាក្បាច់ឱបក ឡើងជង្គង់ កម្ដៅសាច់ដុំ ការឱ្យទឹក។ល។…

Photo_2023 01 28_12 19 01
ប្រវត្តិសាស្រ្ត

លទ្ធផលនៃការតភ្ជាប់បង្ហាញច្បាស់ថាព្រះហស្តទាំងពីរនេះជារបស់ព្រះបាទជ័យវម៌្មទី៧

បំណែករូបព្រះបាទជ័យវម៌្មទី៧ រកឃើញដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១។ ក្រោយមកលោក Georges Groslier បានដឹកយកមករក្សាទុកនៅសារមន្ទីរជាតិ និងផ្គុំឡើងវិញនៅចុងឆ្នាំ១៩៣៤។ លុះដល់ឆ្នាំ១៩៩៨ ក្រុមការងារអភិរក្ស និងជួសជុលនៃសារមន្ទីរជាតិសង្កេតឃើញថា ការផ្គុំភ្ជាប់ឡើងវិញនោះមិនត្រឹមត្រូវទេ ទើបសម្រេចរុះរើ និងអភិរក្សជួសជុលឡើងវិញតាមបទដ្ឋានបច្ចេកទេស រហូតបញ្ចប់ក្នុងឆ្នាំ១៩៩៩។ កំណត់សម្គាល់៖ បំណែកព្រះហស្តស្ថាំនៃរូបព្រះបាទជ័យវម៌្មទី៧រកឃើញនៅក្នុងឆ្នាំ១៩៩០ ដោយឡែកបំណែកកំណាត់ដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ប៉ុន្តែបំណែកទាំងពីរនេះ អ្នកស្រាវជ្រាវខ្មែរលោកបណ្ឌិតមីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថាបំណែកទាំងពីរនេះជាបំណែកព្រះហស្ដរបស់ ព្រះបាទជ័យវម៌្មទី៧ ប៉ុន្តែលោកគ្មានឱកាសក្នុងការយកមកសាកល្បងតភ្ជាប់ជាមួយរូបព្រះអង្គនៅសារមន្ទីរជាតិឡើយ។ សម្មតិកម្មនេះ បានបញ្ជាក់ច្បាស់នាឆ្នាំ២០១៩ ពីក្រុមស្រាវជ្រាវបារាំងបានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់។…

Untitled 1
បច្ចេកវិទ្យា

យន្តហោះពិសេសបំផុតតែមួយគត់របស់ពិភពលោកធំជាង Boeing 747 ត្រូវបានគេបោះបង់ចោលនៅលើឆ្នេរសមុទ្រ

យន្តហោះចម្លែកបំផុតមួយក្នុងពិភពលោក ដែលមានរហស្សនាមថា “សត្វចម្លែកសមុទ្រកាសព្យែន” ត្រូវបានគេបោះបង់ចោលនៅលើឆ្នេរមួយ ចំពេលមានគម្រោងធ្វើឱ្យវាក្លាយជាកន្លែងទេសចរណ៍។ វាមានឈ្មោះថា Star Wars-esque Russian MD-160 ត្រូវបានរចនាឡើងក្នុងឆ្នាំ 1975 និងត្រូវបានប្រើប្រាស់ដោយកងទ័ពជើងទឹកសូវៀត និងរុស្ស៊ីចាប់ពីឆ្នាំ 1987 ក្នុងអំឡុងដំណាក់កាលចុងក្រោយនៃសង្រ្គាមត្រជាក់ ដែលជាផ្នែកមួយនៃកម្មវិធី WIG (wing-in-ground-effect) ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការដាក់ឱ្យចូលនិវត្តន៍របស់ខ្លួននៅចុងទសវត្សរ៍ទី 90 យន្តហោះដែលបំពាក់ប្រព័ន្ធអាវុធធន់ធ្ងន់ ដែលមានទំហំធំជាងយន្តហោះ jumbo ត្រូវបានទុកចោលនៅឯមូលដ្ឋានទ័ពជើងទឹក Kaspiysk ដែលគេទុកចោលមិន​ដែល​ប្រើ​ប្រាស់​តទៅទៀត។ រហូតដល់ឆ្នាំ 2020 វាត្រូវបានសណ្តោងឆ្លងកាត់សមុទ្រ…