បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

Knongsrok Thamnail
ការផ្សាយពាណិជ្ជកម្ម

លោក ភឹង តារា បុរាណវិទូអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវរូបចម្លាក់មួយចំនួនទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ឬល្បុកតោ នៅតាមខឿននៃប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។

តាមអ្នកជំនាញ រូបចម្លាក់ទាំងនោះមាននៅប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត បន្ទាយសំរែ ព្រះខ័ន និងប្រាសាទប្រីជាដើម។ លោក ភឹង តារា ពន្យល់ថា ភាគច្រើនចម្លាក់​គុន ឬក្បាច់វាយគ្នាទាំងនោះ ច្រើនឆ្លាក់ជាចម្លាក់តូចៗ មានឆ្លាក់នៅខឿនខាងផ្នែកខាងក្រោមប្រាសាទ។ តួយ៉ាងនាខឿនខាងត្បូងសាលរបាំ នៃប្រាសាទតាព្រហ្ម ចម្លាក់ប្រមាណ៨រូប បានឆ្លាក់តម្រៀបគ្នាជាជួរ ដោយមានជាក្បាច់ឱបក ឡើងជង្គង់ កម្ដៅសាច់ដុំ ការឱ្យទឹក។ល។ ក្រៅពីនោះ មានឆ្លាក់ដាច់ពីគេនៅផ្នែកខាងត្បូងនៃប្រាសាទនេះផងដែរ។

ការផ្សាយពាណិជ្ជកម្ម

នៅប្រាសាទតាព្រហ្មដដែល ត្រង់ចម្លាក់ដែលមានមនុស្សពីរនាក់ឡើងជង្គង់។ រូបនេះ ត្រូវបានលោក ភឹង តារា យល់ថាជាគុនខ្មែរ ដោយគេឃើញមានមនុស្សពីរនាក់​កំពុងប្រកួតគ្នា។ អ្នកនៅខាងស្តាំចាប់ក្បាលអ្នកនៅខាងឆ្វេងសង្កត់ចុះក្រោម ឯជើងខាងឆ្វេងវិញឡើងជង្គង់ទៅរកគូប្រកួតខ្លួន។ តែអ្នកនៅខាងឆ្វេងវិញ​យកដៃស្តាំរបស់ខ្លួនចាប់ទប់ជង្គង់នោះ កុំឲ្យមកត្រូវមុខបាន។

អ្នកស្រាវជ្រាវ យល់ថា នេះប្រហែលជាការប្រកួតនៅក្នុងការហាត់សមប៉ុណ្ណោះ ដ្បិតអីនៅប៉ែកខាងស្តាំនៃរូប ឃើញមានមនុស្សម្នាក់អង្គុយបញ្ឈរជង្គង់ យកដៃចង្អុលមកអ្នកទាំងពីរ ហាក់ដូចជាបង្គាប់ស្នៀតអ្វីមួយ។

ការផ្សាយពាណិជ្ជកម្ម

ចំណែកចម្លាក់នៅជញ្ជាំងប្រាសាទព្រះខ័នវិញ លោក ភឹង​ តារា ពន្យល់ថា គេឃើញនៅ​លើសសរផ្អោប ឃើញមានមនុស្សពីរនាក់ចាប់ឱបកាច់គ្នា ដោយអ្នកខាងឆ្វេងចាប់កាច់ កគូប្រកួតមកក្រោម តែអ្នកស្តាំនោះវិញក៏ខំឱបចាប់ភ្លៅដៃគូខ្លួនជាប់ ដើម្បីកុំឲ្យកាច់ផ្តួលខ្លួនបាន។ ដោយសារជាចម្លាក់ល្អិត ដូច្នេះចម្លាក់ទាំងនោះ ពុំសូវមានអ្នកស្គាល់ និងចាប់អារម្មណ៍ទេ។ ពួកគេតែងទៅ និងមកហួសជានិច្ច៕

325418785_1290661451877236_6915224563926392845_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
325771588_736182624452711_1594439204319964789_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
325780391_1622374271528789_1874043026449365405_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
326199162_507704884840376_6141203194331969782_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
326876917_5577873719008960_2619435555509760896_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
326976224_744995676778073_2057777765880164682_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
327185711_727459505575544_7058262176830286472_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
327596308_1962679060743996_9213801810805566975_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
327804033_948602632971772_5656985266278236077_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
328099337_895534908251457_6373590639608927624_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
328112616_1586218668473948_6724350751088642866_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
328119116_580058813624710_5877096332734818725_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
328297152_6083447835011342_9146655180947075527_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
328306173_1165345017453456_1422826160215982893_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
328312838_5609083899218250_3629082605808773996_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ៖ នាង សំណាង
រូបភាព៖ ភឹង តារា, ភោគ ជា

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម