
កីឡដ្ឋានស្ដាតចាស់គ្រោងបើកដំណើរការប្រកួតឡើងវិញ ខណៈវាជាកីឡដ្ឋានមួយសម្រាប់ធ្វើម្ចាស់ផ្ទះស៊ីហ្គេម២០២៣
តាមរយៈអត្ថបទរបស់ទំព័រហ្វេសបុកគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេមកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ឬស្ដាតចាស់ គ្រោងនឹងបើកដំណើរការប្រកួត ក៏ដូចជាការហ្វឹកហាត់ឡើងវិញ នាខែសីហាខាងមុខ បន្ទាប់ពីកីឡដ្ឋានដ៏ចំណាស់នេះ បានធ្វើការកែប្រែមុខមាត់ថ្មី ដោយការជួសជុលទីលាន ប្រព័ន្ធរំដោះទឹក និងការផ្លាស់ប្ដូរស្មៅស្ដង់ដារជាដើម កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។ លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានប្រាប់ទំព័រហ្វេសបុកខាងលើឲ្យដឹងថា៖ មកទល់ពេលនេះ ដំណើរការជួសជុលកីឡដ្ឋានស្ដាតចាស់ បានវិវត្តន៍យ៉ាងរលូន ក្នុងនោះការផ្លាស់ប្ដូរសិប្បនិម្មិតនៅក្រោយទីលានទាំងសងខាង បានរួចរាល់ ១០០% ហើយ និងបានប្រើប្រាស់រយៈពេល ១ខែមកហើយ នៅឡើយតែស្មៅធម្មជាតិ នៃទីលានប្រកួតប៉ុណ្ណោះ ដែលត្រូវការពេលប្រហែល ១ខែទៀត ទើបអាចប្រើប្រាស់បាន។ លោកបន្ដថា៖…




















