
លទ្ធផលចាប់ឆ្នោតឡើងវិញ៖ U23 ហុងកុងចូលមកក្នុងពូល K ជាមួយ U23ជប៉ុន និងកម្ពុជា
ក្រុមជម្រើសជាតិវ័យក្រោម២៣ឆ្នាំហុងកុងនឹងចូលទៅក្នុងពូល K នៃការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 បន្ទាប់ពីការចាប់ឆ្នោតឡើងវិញនៅទីស្នាក់ការ AFC ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនៅថ្ងៃពុធនេះ។ ហុងកុង – ដំបូងត្រូវស្ថិតនៅក្នុងពូល I កំឡុងពេលចាប់ឆ្នោតនៅថ្ងៃទី ៩ ខែកក្កដា ប៉ុន្តែពេលនេះបានចូលរួមជាមួយU23ជប៉ុន និងU23កម្ពុជាក្នុងពូល K។ បច្ចុប្បន្នក្រុម I រួមមានវៀតណាម មីយ៉ាន់ម៉ា និងចិនតៃប៉ិ។ ការរៀបចំឡើងវិញត្រូវបានធ្វើឡើងដើម្បីរក្សាតុល្យភាពនៃចំនួនក្រុមនៅទូទាំងពូលទាំងអស់នៅតំបន់ខាងកើត (EAST ZONE)បន្ទាប់ពីកូរ៉េខាងជើងដកខ្លួនចេញពីការប្រកួតជម្រុះនេះ។ការចាប់ឆ្នោតឡើងវិញរួមមាន យកក្រុមមួយក្នុងពូលទាំងអស់…




















