កីទ្បាក្នុងស្រុក

អបអរណាស់! ក្រុម​បាល់បោះ៣ទល់៣កម្ពុជាបាន​មេដាយមាសក្រោយឈ្នះ​ហ្វីលីពីន
កីទ្បា

អបអរណាស់! ក្រុម​បាល់បោះ៣ទល់៣កម្ពុជាបាន​មេដាយមាសក្រោយឈ្នះ​ហ្វីលីពីន

ក្រុម​កីឡាករ​បាល់បោះ៣ទល់៣កម្ពុជា បាន​ក្លាយជាម្ចាស់​មេដាយមាស​ប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី​៣២ ក្រោយយកឈ្នះហ្វីលីពីន ២០-១៥ ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នាពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះជាកំណត់ត្រាលើកដំបូង​បំផុត​ដែល​កម្ពុជាឈ្នះ​មេដាយមាស​លើ​កីឡាបាល់បោះក្នុងព្រឹត្តិការណ៍កីឡាដ៏ធំ​ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកម្ពុជា បានយកឈ្នះក្រុមវៀតណាម ២១-១៩ រីឯហ្វីលីពីន ឈ្នះថៃ ២១-១៩ ដូចគ្នា។ កីឡាករកម្ពុជារួមមាន Dorsey Darrinray, Peterson Brandon Jerome, Pridgett Sayeedalkabir និង Tep Chhorath៕

ឡាវបន្ថែមប្រាក់រង្វាន់​ដល់​អត្តពលិកឈ្នះមេដាយនៅ​ស៊ីហ្គេម​២០២៣​នៅប្រទេសកម្ពុជា
កីទ្បា

ឡាវបន្ថែមប្រាក់រង្វាន់​ដល់​អត្តពលិកឈ្នះមេដាយនៅ​ស៊ីហ្គេម​២០២៣​នៅប្រទេសកម្ពុជា

ដើម្បីលើកទឹកចិត្តដល់ស្មារតីរបស់អត្តពលិកដែលចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ គណៈប្រតិភូកីឡាឡាវបានប្រកាសអំពីកម្រិតរង្វាន់សម្រាប់មេដាយដែលសម្រេច​បាននៅស៊ីហ្គេម។ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ ប្រតិភូកីឡាឡាវបានចូលរួមជាមួយកីឡាករ-កីឡាការិនីចំនួន៥៧៦នាក់ និងចូលរួមប្រកួតក្នុង៣២ប្រភេទកីឡាដូចជា ហែលទឹក អត្តពលកម្ម តេក្វាន់ដូ វាយកូនឃ្លីលើតុ ដើម្បីប្រជែងមេដាយមាសនៅស៊ីហ្គេមលើកទី៣២។ ដើម្បីរៀបចំការប្រកួតនៅកម្ពុជា គណៈកម្មាធិការអូឡាំពិកឡាវបានអញ្ជើញអ្នកជំនាញបរទេស និងគ្រូបង្វឹកមកពីប្រទេសគុយបា កម្ពុជា ថៃ និងកូរ៉េខាងត្បូង ហើយការប្រកួតនេះមានគោលដៅប្រកួតប្រជែងមេដាយដូចជា៖ ប្រដាល់ ល្បុក្កតោ តេក្វាន់ដូ ចំបាប់ softball និងបាល់ទាត់។ ដើម្បីលើកទឹកចិត្ត និងលើកទឹកចិត្តដល់ស្មារតីប្រកួតប្រជែងរបស់កីឡាករ ប្រទេសនេះក៏ផ្តល់ប្រាក់រង្វាន់សមរម្យផងដែរ។ ជាក់ស្តែង ម្ចាស់មេដាយមាស នឹងទទួលបាន ១០លានគីប (៥៥៨ដុល្លារ) ម្ចាស់មេដាយប្រាក់…

កម្ពុជាឈ្នះមេដាយមាស​លើវិញ្ញសា ជាគូបុរស ជឺជីតស៊ូ Mens’ Duo
កីទ្បា

កម្ពុជាឈ្នះមេដាយមាស​លើវិញ្ញសា ជាគូបុរស ជឺជីតស៊ូ Mens’ Duo

កម្ពុជាឈ្នះមេដាយមាសលើវិញ្ញាសាជាគូបុរស ជឺជីតស៊ូ ប្រភេទទម្ងន់ (52kg) ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ក្រោយ​យក​ឈ្នះថៃ ក្នុង​លទ្ធផលពិន្ទុ ៧.៥​ ទល់៧។ ក្រុម​កីឡាករជឺជិតស៊ូ​កម្ពុជា ដែលមាន​កីឡាករ គង់ ម៉ូណាមីថុរ៉ា និង ទូច ពីរកក្កដា ក្លាយជាម្ចាស់មេដាយមាសដំបូងបំផុត​ប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ក្រោយឈ្នះក្រុមកីឡាករថៃ​លើ​ការ​សម្តែងជាគូ Mens’ Duo ក្នុងការប្រកួតដណ្តើមមេដាយមាស នៅមជ្ឈមណ្ឌល OCIC។ វេលាម៉ោង ៤​ល្ងាច កីឡាការិនី ខាន់ ចេសា​នឹងប្រកួតដណ្ដើម​មេដាយមាស​វិញម្ដង​ជាមួយកីឡាការិនី ហ្វីលីពីន។

កីឡាការិនីជឺជិតស៊ូកម្ពុជា ខាន់ ចេសា យកឈ្នះកីឡាការិនីសិង្ហបុរី May Yong Teh
កីទ្បា

កីឡាការិនីជឺជិតស៊ូកម្ពុជា ខាន់ ចេសា យកឈ្នះកីឡាការិនីសិង្ហបុរី May Yong Teh

កីឡាការិនីជឺជិតស៊ូកម្ពុជា ខាន់ ចេសា បានយកឈ្នះកីឡាការិនីសិង្ហបុរី May Yong Teh នាការប្រកួតជម្រុះវិលជុំ លើវិញ្ញាសា Ne-Waza ទម្ងន់៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វា នាថ្ងៃទី៤ ខែឧសភា នេះ។ May Yong Teh បាន​សុំចុះចាញ់កីឡាការិនីកម្ពុជា ខាន់ ចេសា។ ក្រោយជ័យជម្នះ ចេសា បន្តប្រកួតជម្រុះជាបន្តបន្ទាប់ ជាមួយកីឡាការិនីវៀតណាម Thi Huyen Dang ,កីឡាការិនីថៃ…

វិញ្ញាសាកីឡាបាល់ទះបុរសក្នុងសាល ពូល B៖​ថៃយក​ឈ្នះម៉ាឡេស៊ី ៣សិតទល់០
កីទ្បា

វិញ្ញាសាកីឡាបាល់ទះបុរសក្នុងសាល ពូល B៖​ថៃយក​ឈ្នះម៉ាឡេស៊ី ៣សិតទល់០

ប្រកួតដំបូង នៃប្រភេទកីឡាបាល់ទះ វិញ្ញាសាបុរសក្នុងសាល ពូល B ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានចាប់ផ្ដើមនៅទីលានសាលពហុកីឡដ្ឋានជាតិ។ ជាលទ្ធផលការប្រកួតដំបូង ថៃ បានយកឈ្នះ ម៉ាឡេស៊ី ៣សិតទល់០ ។ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា​ក៏​ប្រកួតនៅ​ថ្ងៃ​នេះ ខណៈចាប់​ផ្ដើម​លេង​នៅម៉ោង ៨​និង​០០នាទីយប់នៅទីលានសាលពហុកីឡដ្ឋានជាតិដូច​គ្នា។ សូមរង់ចាំព័ត៏មានបន្ថែមពី​ការ​ប្រកួតស៊ីហ្គេម​តាម​រយៈ Knongsrok Sport បន្ត​ទៀត។ រ រូបភាព៖ ក្រសួងព័ត៏មាន

ក្រោយឡាំប៉ាលើរឿងទីលានកាលពីប៉ុន្មាន​ថ្ងៃមុន ពេល​ U22 ថៃ​ទទួល​បាន​ទីលាន​ថ្មីសម្រាប់​ហ្វឹកហាត់​ហើយ
កីទ្បា

ក្រោយឡាំប៉ាលើរឿងទីលានកាលពីប៉ុន្មាន​ថ្ងៃមុន ពេល​ U22 ថៃ​ទទួល​បាន​ទីលាន​ថ្មីសម្រាប់​ហ្វឹកហាត់​ហើយ

ក្រុមជម្រើសជាតិ​ U22 ថៃ​បាន​ត្រឡប់​ទៅ​ទីលាន​ហ្វឹកហាត់​វិញ​នៅ​ពេល​ព្រឹកមិញនេះ ខណៈដែលការហ្វឹកហាត់ធ្វើនៅកីឡដ្ឋាន AIA KMH Park ដែលជាផ្ទះរបស់ក្លឹប អាយ អេស​ អាយ ខណ្ឌដង្កោសែនជ័យ ដែលជាក្រុមថ្មីក្នុងលីគកំពូលកម្ពុជា។ ក្នុង​ការ​ហ្វឹកហាត់​នេះលោក Issara Sritaro ផ្តោតលើការកែកំហុសដែល​កើត​ឡើង កាលប្រកួតដំបូង និងបង្វឹកដែលពឹងផ្អែកខ្លាំងលើទម្រង់លេង មុនពេល​ជួប​ជាមួយ ក្រុមជម្រើសជាតិម៉ាឡេស៊ី នៅក្នុងការប្រកួតទី២។ កាលពី​មក​ដល់​ប្រទេសកម្ពុជាដំបូងៗ គ្រូបង្វឹក​រូប​នេះបាន​បង្ហាញការ​មិនពេញ​ចិត្ត​លើ​ទីលាន​របស់ ក្រុមអគ្គិសនីកម្ពុជា ខណៈដែល​គាត់​បាន​និយាយថា​ទីលាន​នេះ​មាន​ស្មៅស្លឹកធំ សណ្ឋានដីរឹង​ធ្វើឱ្យពិបាក​ហ្វឹកហាត់​ ហើយកីឡាកររបស់​លោក​អាច​ជួបហានីភ័យរបួសពេល​ហ្វឹកហាត់៕

ខាន់ ចេសាដាក់គោលដៅ​យក​មេដាយមាស២គ្រឿងម្នាក់ឯងក្នុង SEA Games 2023
កីទ្បា

ខាន់ ចេសាដាក់គោលដៅ​យក​មេដាយមាស២គ្រឿងម្នាក់ឯងក្នុង SEA Games 2023

កីឡាការិនីជឺជីស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានបង្ហាញពីការ ប្តេជ្ញាចិត្តខ្ព​ស់ថា​ នឹង​ប្រែងប្រែងដណ្តើមមេដាយមាសឱ្យបានពីរគ្រឿង ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី​៣២ ឆ្នាំ២០២៣ ក្នុង​ប្រទេសកម្ពុជា។ «នាងខ្ញុំពិតជាមានមោទនភាពខ្លាំង​ណាស់ ដោយសារ ស៊ីហ្គេម លើកនេះខុសពីស៊ីហ្គេម មុនៗ ដោយកម្ពុជាយើងជាអ្នករៀបចំធ្វើ​ម្ចាស់ផ្ទះ។ ខ្ញុំ និងគ្រួសារនាងខ្ញុំ បានមក​ដល់កម្ពុជាទាំងអស់ ហើយនាងខ្ញុំពិតជាសប្បាយ​រីក​រាយខ្លាំងណាស់ ដែលប្រជាជនកម្ពុជា បានផ្តល់ការគាំទ្រទាំងអស់គ្នា។ គោលដៅរបស់នាងខ្ញុំ គឺនៅតែដដែលទេ ដូចដែលខ្ញុំបានកំណត់ គឺដណ្តើមមេដាយមាសជូនជាតិកម្ពុជា ដូចព្រឹត្តិ​ការណ៍ស៊ីហ្គេមមុនៗ និងការប្រកួតកីឡាអន្តរជាតិនានាកន្លងមក»។ កីឡាការិនីកូនកាត់​ ខ្មែរ-អាមេរិក មិកស៊ិកបាន​បន្តថា៖ «ជាទូទៅ!…

ចងក្រងលទ្ធផលបាល់ទាត់ស៊ីហ្គេមឆ្នាំ២០២៣៖ កម្ពុជា និង U-22 ឥណ្ឌូណេស៊ីឈ្នះដោយគម្លាតគ្រាប់បាល់ធំ វៀតណាមស៊ុតបញ្ចូលទីបានលឿន
កីទ្បា

ចងក្រងលទ្ធផលបាល់ទាត់ស៊ីហ្គេមឆ្នាំ២០២៣៖ កម្ពុជា និង U-22 ឥណ្ឌូណេស៊ីឈ្នះដោយគម្លាតគ្រាប់បាល់ធំ វៀតណាមស៊ុតបញ្ចូលទីបានលឿន

ការ​ប្រកួត​បាល់ទាត់​ស៊ីហ្គេម​ឆ្នាំ​២០២៣​លើក​ដំបូង​ត្រូវ​បាន​ធ្វើ​ឡើងរួច​ហើយដោយ ក្រុម U-22 ឥណ្ឌូណេស៊ី ម្ចាស់ផ្ទះកម្ពុជា ថៃ និងវៀតណាម បានចាប់ផ្តើមដំណើររបស់ពួកគេជាមួយនឹងជ័យជម្នះដ៏គួរឱ្យជឿជាក់។ ការប្រកួតបាល់ទាត់ស៊ីហ្គេមឆ្នាំ២០២៣ ចាប់ផ្តើមដោយការប្រកួតរវាងក្រុម U-22 ឥណ្ឌូនេស៊ី និងហ្វីលីពីន។ ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​រាជធានី​ភ្នំពេញ​បាន​បញ្ចប់​ដោយក្រុម Garuda Muda យក​ឈ្នះ​ហ្វីលីពីន ៣-០។ ក្រុម​ជម្រើសជាតិ U-22 ឥណ្ឌូណេស៊ី មាន​ការ​លំបាក​ក្នុង​ការ​បំបែក​ភាព​ជាប់គាំង។ ជាសំណាងល្អ ការបញ្ជូនបាល់របស់ Rio Fahmi នៅនាទីទី 45 ត្រូវបានស៊ុតបញ្ចូលទីយ៉ាងល្អដោយ Marselino Ferdinan សម្រាប់គ្រាប់បាល់បើកឆាក។…

ប្រិយមិត្តអាច​ទៅទទួលសំបុត្រការ​ប្រកួតរវាងកម្ពុជានិង​ហ្វីលីពីន​នៅ​កន្លែងទាំង៥​នេះ
កីទ្បា

ប្រិយមិត្តអាច​ទៅទទួលសំបុត្រការ​ប្រកួតរវាងកម្ពុជានិង​ហ្វីលីពីន​នៅ​កន្លែងទាំង៥​នេះ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ប្រកាស​​ពី​​ការ​ចែក​សំបុត្រ​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​គាំទ្រ​គឺ​ចាប់​ពី​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២៣ នៅទី​តាំង​៥​កន្លែង​ផ្សេង​គ្នា​សម្រាប់​ការ​ទស្សនា​ការ​ប្រកួត​២​គូ។ ការ​ប្រកួត​ក្រុម U22 មីយ៉ាន់ម៉ា ទល់ នឹង​ទីម័រ​ខាង​កើត វេលា​ម៉ោង​៤​រសៀល និង​ការ​ប្រកួត​របស់​ម្ចាស់​ផ្ទះ​កម្ពុជា ជា​មួយ ហ្វីលីពីន វេលា​ម៉ោង​៧ យប់ ថ្ងៃ​ទី​​២ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក សម្រាប់​ការ​ប្រកួត​ពូល A ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម។ សំបុត្រ​​សរុប​មាន​​ចំនួន​៣​ម៉ឺន​សន្លឹក ក្នុង​នោះ​នៅ​តំបន់ A មាន​២៥០០​សន្លឹក​សម្រាប់​ចែក​ជូន​​ដល់​អ្នក​គាំទ្រ​ទូទៅ​ និង​២៥០០​សន្លឹក​ទៀត​សម្រាប់គណៈកម្មការ​រៀបចំ​ការ​ប្រកួត។ សំបុត្រ​តំបន់ B មាន​ចំនួន ២០០០០​ សន្លឹក​ចែក​ជូន​ដល់​អ្នក​គាំទ្រ​ទូទៅ…

សារព័ត៏មានវៀតណាមចាប់​អារម្មណ៍ស្ដាយ៍លោក Honda ក្នុងការ​ប្រកួតយប់​មិញ
កីទ្បា

សារព័ត៏មានវៀតណាមចាប់​អារម្មណ៍ស្ដាយ៍លោក Honda ក្នុងការ​ប្រកួតយប់​មិញ

នៅល្ងាចថ្ងៃទី ២៩ ខែមេសា ក្រុម U22 របស់កម្ពុជា បានបើកឆាកដោយជោគជ័យក្នុងការប្រកួតដំបូងក្នុងវគ្គចែកពូលនៃការប្រកួតបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ ក្នុង​ការ​ប្រកួត​នេះ ទ័ព​របស់​គ្រូ​បង្វឹក Keisuke Honda បាន​យក​ឈ្នះ​គូប្រកួត U22 ទីម័រ​ខាង​កើត​យ៉ាង​ល្អ​ក្នុង​លទ្ធផល ៤-០។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដោយ៖ ជូ ស៊ិនទី, ស រតនា និង លឹម ពិសុទ្ធ។ សារព័ត៏មានវៀតណាម The Thao បាន​សរសេរ​បែប​នេះថា៖ « ជាការកត់សម្គាល់ គ្រូបង្វឹក Honda មិនបានចូលរួមសន្និសីទសារព័ត៌មានក្រោយការប្រកួតនោះទេ។…

គ្រូបង្វឹក U22 ថៃ ចង់​ផ្លាស់​ប្តូរ​ទីលាន​ហ្វឹកហាត់​ឲ្យ​ជម្រើស​ជាតិ​​ដោយសារ​ហេតុផល​នេះ
កីទ្បា

គ្រូបង្វឹក U22 ថៃ ចង់​ផ្លាស់​ប្តូរ​ទីលាន​ហ្វឹកហាត់​ឲ្យ​ជម្រើស​ជាតិ​​ដោយសារ​ហេតុផល​នេះ

គ្រូបង្វឹកក្រុមជម្រើសជាតិ U22 ថៃ លោក Issara Sritaro ទាមទារ​ចង់​ប្ដូរ​ទីលាន​ហ្វឹកហាត់​ ពីព្រោះតែ​លោក​និង​កូន​ក្រុមមិនពេញ​ចិត្ត​ទីលាន​ដែល​អ្នក​រៀបចំ​ផ្ដល់ឱ្យ។ កាសែត MMS Sport របស់ថៃបានសរសេរថា ៖«វាបញ្ហាដែលមិនអាចមើលរំលង! ក្រោយ​ហ្វឹកហាត់​បាន​មួយ​ថ្ងៃ “Issara Sritaro” គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ថៃ​ឈុត​ស៊ីហ្គេម ចង់​ប្ដូរ​កន្លែង​ហ្វឹកហាត់ ដោយ​សារ​តែ​ម្ចាស់​ផ្ទះ​រៀប​ចំ​ទី​លាន​ដែល​ជា​ស្មៅ​ស្លឹកធំ​មិន​ដូច​ទីលានប្រកួតទេ បូក​រួម​ទាំង​សណ្ឋានដី​រឹង​រហូត​ដល់​កីឡាករ​ត្អូញត្អែរ ដែលអាចបណ្តាលឱ្យមានរបួស។ ចាប់តាំងពីថ្ងៃទី 27 ខែមេសា Issara Sri Taro គ្រូបង្វឹកក្រុមជម្រើសជាតិថៃភ្លាមៗបាននាំកីឡាករទៅហ្វឹកហាត់នៅទីលាន EDC ដែលជាកន្លែងហ្វឹកហាត់ដែលរៀបចំដោយផ្តល់សម្រាប់ក្រុមជម្រើសជាតិថៃ បើទោះបីជាដោះស្រាយពេលមកដល់ដោយគ្មាន បញ្ហាទាំងការធ្វើដំណើរ…

គ្រូ​បង្វឹកបាល់ទាត់​វៀតណាម​ដាក់គោលដៅតម្រង់យក​មេដាយ​មាស​ក្នុង​កីឡា​ស៊ីហ្គេមនៅកម្ពុជា
កីទ្បា

គ្រូ​បង្វឹកបាល់ទាត់​វៀតណាម​ដាក់គោលដៅតម្រង់យក​មេដាយ​មាស​ក្នុង​កីឡា​ស៊ីហ្គេមនៅកម្ពុជា

គ្រូ​បង្វឹក Philippe Troussier មាន​ទំនុក​ចិត្ត​លើ​ការ​ត្រៀម​ខ្លួន​របស់​វៀតណាម ​ក្នុង​ការ​ដណ្តើម​បាន​មេដាយ​មាស​កីឡា​បាល់​ទាត់​បុរស​នៅ​ស៊ីហ្គេម ៣២ នៅ​កម្ពុជា​ខែ​ក្រោយ។ Troussier និង​ក្រុម​កំពុង​ហ្វឹកហាត់​នៅ​ឆ្នេរ​សមុទ្រ Ba Ria ភាគ​ខាង​ត្បូង​ខេត្ត Vung Tau ព្រោះ​វា​មាន​អាកាសធាតុ​ស្រដៀង​នឹង​ប្រទេស​កម្ពុជា។ គ្រូបង្វឹកជនជាតិបារាំងបានសម្តែងការពេញចិត្តដែលកីឡាករ U22 វៀតណាមជាង 80% ទទួលបានម៉ោងប្រកួតក្នុងក្របខ័ណ្ឌ V. League ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី៣២ វៀតណាម​ស្ថិត​ក្នុង​ពូល B ហើយ​ត្រូវ​ជួប​ឡាវ​ថ្ងៃ​ទី​៣០ ខែ​មេសា សិង្ហបុរី​ថ្ងៃ​ទី​៣ ឧសភា ម៉ាឡេស៊ី​ថ្ងៃ​ទី​៨ ឧសភា…

សំបុត្រទស្សនាស៊ីហ្គេម២០២៣ អាច​យក​បានតាម​រយៈ២ជម្រើសនេះ​ចាប់​ពីថ្ងៃទី២១មេសាតទៅ
កីទ្បា

សំបុត្រទស្សនាស៊ីហ្គេម២០២៣ អាច​យក​បានតាម​រយៈ២ជម្រើសនេះ​ចាប់​ពីថ្ងៃទី២១មេសាតទៅ

សំបុត្រទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ អាចយកបានតាមរយៈអេបអនឡាញ (SEAGames 2023) និងតាមកន្លែងប្រកួតផ្ទាល់តែម្តង។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះ នៅថ្ងៃទី១៨ ខែមេសា ក្រោយមានការងឿងឆ្ងល់ពីមហាជនជុំវិញការយកសំបុត្រឥតគិតថ្លៃ (Free) ដើម្បីបានចូលទស្សនាការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកដំបូងនៅកម្ពុជានេះ។ ជុំវិញការទទួលសំបុត្រឥតគិតថ្លៃដើម្បីបានចូលរួមទស្សនាផ្ទាល់កីឡាអាស៊ីអាគ្នេយ៍នេះ លោក វ៉ាត់ ចំរើន បញ្ជាក់ថា៖«ថ្ងៃទី២០-២១ ខែមេសា នេះ គេនឹងចេញផ្សាយអំពីការយកសំបុត្រពីអនឡាញ(Online App)»។ ចំពោះការយកសំបុត្រតាមអនឡាញ (App) គឺមហាជនអាចមានពីរជម្រើសតាមរយៈតាមស្មាតហ្វូនទាំង iOS និងAndroid។ នៅពេលទាញយករួចហើយ…

Erik ten Hag នឹងមិនមែនជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយលើអនាគតរបស់ Mason Greenwood នោះទេ
កីទ្បា

Erik ten Hag នឹងមិនមែនជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយលើអនាគតរបស់ Mason Greenwood នោះទេ

Mason Greenwood ទទួលបានសេរីភាពហើយ បន្ទាប់ពីតុលាការ Manchester បានទម្លាក់ការចោទប្រកាន់ទាំងអស់ពីបទរំលោភ និងវាយដំលើគូស្នេហ៍កាលពីឆ្នាំមុន។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារកីឡាករវ័យ 21 ឆ្នាំមិនទាន់ត្រូវបានប្រកាសថាគ្មានកំហុស ក្លឹប Manchester United កំពុងឆ្លៀតពេលនាំយកគាត់មកក្រុមវិញ។បិសាចក្រហមបច្ចុប្បន្នកំពុងវាយតម្លៃជម្រើសរបស់ពួកគេ ខណៈដែលការស៊ើបអង្កេតផ្ទៃក្នុងកំពុងបន្ត។ ទោះយ៉ាងណាក៏ដោយ គ្មាននរណានៅ Carrington អាចកោះហៅកីឡាកររូប​នេះមកក្រុមវិញស្រួលៗនោះទេ។យោងតាម The Athletic ទោះបីជា Erik ten Hag បាននិយាយជាមួយ Greenwood ក៏ដោយ អ្នកចាត់ការ​រូប​នេះនឹងមិនសម្រេចចិត្តអនាគតរបស់កីឡាករអង់គ្លេសរូបនេះឡើយ។ ការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងដោយ លោក…

អ្នកប្រដាល់ជើងចាស់កម្ពុជា សែន រ៉ាដេតថា ឆាទ្រីនិយាយមានចេតនាឱ្យខ្មែរយើងច្រឡោតទេ
កីទ្បា

អ្នកប្រដាល់ជើងចាស់កម្ពុជា សែន រ៉ាដេតថា ឆាទ្រីនិយាយមានចេតនាឱ្យខ្មែរយើងច្រឡោតទេ

អ្នកប្រដាល់ជើងចាស់កម្ពុជា សែន រ៉ាដេតបាន​និយាយថា សម្ដីរបស់​ ឆាទ្រីធ្វើឱ្យខ្មែរច្រឡោតទាំងទទឹងទិសទេ ។ អតីត​ម្ចាស់​មេដាយមាស​ស៊ីហ្គេម​រូប​នេះបាន​និយាយ បន្ទាប់​ពី​ប្រជាជនកម្ពុជា ដ៏ដូចជាអ្នក​គាំទ្រគុនខ្មែរ​មាន​ការ​ប្រតិកម្មទៅលើ​សម្ដីរបស់​ មេធំ One Championship លោក Chatri Sityodtong និយាយ​ថា កីឡាករគុនខ្មែរលេខ១ មិនអាច​យក​ឈ្នះកីឡាករមួយថៃលេខមួយ​នោះទេ។ រ៉ាដេតបាន​សរសេរក្នុងហ្វេសបុករបស់ខ្លួនថា៖ « ឆាទ្រីនិយាយថា​ បេីឱ្យកីឡាករថៃលំដាប់លេខ១ប្រគួតនិងកីឡាករគុនខ្មែរលំដាប់លេខ១នៅពេលនេះនិងចាញ់កីឡាករថៃ១០០%។ គេនិយាយមកបែបនេះគឺមានចេតនាឱ្យយេីងខឹង និងមានប្រត្តិកម្មតបពីព្រោះគេដឹងថាខ្មែរយេីងមានចិត្តតស៊ូនិងក្លាហាន​​ តែបេីយេីងចេញទៅពេលនេះគឺប្រាកដជាទៅមិនទាន់រួចជាមួយនិងលំដាប់លេខ១របស់គេពិតមែន​។  ខ្ញុំនិយាយនេះគឺមិនមែនលំអៀងទៅខាងណាមួយនោះទេគឺជាការយល់ឃេីញផ្ទាល់ខ្លួនប៉ុណ្ណោះដូច្នេះយេីងត្រូវទទួលយកពាក្យប្រមាថនេះមកធ្វេីជាកម្លាំងចិត្តដេីម្បីខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព​អោយខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ​ រងចាំរយះពេល៤ទៅ៥ឆ្នាំក្រោយគេនិងឈរបេីកភ្នែកធំៗមេីលគុនខ្មែរប្រគួតហេីយ។ ខ្ញុំបាទសុំអភ័យទោសទុកជាមុនផងបេីសិនជាមានពាក្យពេចន៍ខុសឆ្គងត្រង់កន្លែងណាមួយ»។ ឆាទ្រីបាន​និយាយក្នុងវីដេអូមួយថា៖ “Muay Thai គឺជាសិល្បៈប្រយុទ្ធលេខ១ក្នុងលោក…

Man United ឈាន​ដល់​កិច្ច​សន្យា​ថ្មី​សម្រាប់ Alejandro Garnacho
កីទ្បា

Man United ឈាន​ដល់​កិច្ច​សន្យា​ថ្មី​សម្រាប់ Alejandro Garnacho

យោងតាមលោក Fabrizio Romano ក្លឹប Manchester United បានរៀបចំ និងបញ្ជូនកិច្ចសន្យារយៈពេលវែងថ្មីសម្រាប់កីឡាករ Alejandro Garnacho ទៅកាន់កីឡាករ និងអ្នកតំណាងរបស់គាត់រួច​ហើយ។ ការពិភាក្សារវាងភាគីទាំងពីរស្ថិតក្នុង ‘ដំណាក់កាលជឿនលឿន’ ដោយបិសាចក្រហមមានទំនុកចិត្តដូចដែលធ្លាប់យល់ព្រមលើកិច្ចព្រមព្រៀងថ្មី។ កិច្ចព្រមព្រៀង​ថ្មីនេះ មានការពិភាក្សាលើសិទ្ធិរូបភាពរបស់គាត់ និងរយៈពេលទាំងមូលនៃកិច្ចសន្យា ប៉ុន្តែទាំងនេះគឺជារឿងតូចតាចដែលភាគីទាំងពីរ​មិន​សូវខ្វល់ប៉ុន្មាននោះទេ។ Garnacho បានអភិវឌ្ឃខ្លួនចូលទៅក្នុងក្រុមឈុតធំក្រោមការដឹកនាំរបស់ Erik ten Hag ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និង Assist បួនដងនៅទូទាំងការប្រកួតទាំងអស់នៅរដូវកាលនេះ។ ប្រភព៖ Fabrizio…

បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ
កីទ្បា

បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

លោក ភឹង តារា បុរាណវិទូអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវរូបចម្លាក់មួយចំនួនទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ឬល្បុកតោ នៅតាមខឿននៃប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមអ្នកជំនាញ រូបចម្លាក់ទាំងនោះមាននៅប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត បន្ទាយសំរែ ព្រះខ័ន និងប្រាសាទប្រីជាដើម។ លោក ភឹង តារា ពន្យល់ថា ភាគច្រើនចម្លាក់​គុន ឬក្បាច់វាយគ្នាទាំងនោះ ច្រើនឆ្លាក់ជាចម្លាក់តូចៗ មានឆ្លាក់នៅខឿនខាងផ្នែកខាងក្រោមប្រាសាទ។ តួយ៉ាងនាខឿនខាងត្បូងសាលរបាំ នៃប្រាសាទតាព្រហ្ម ចម្លាក់ប្រមាណ៨រូប បានឆ្លាក់តម្រៀបគ្នាជាជួរ ដោយមានជាក្បាច់ឱបក ឡើងជង្គង់ កម្ដៅសាច់ដុំ ការឱ្យទឹក។ល។…

លោក វ៉ាត់ ចំរើន « យើងអត់ខ្វល់ ទោះថៃមិនចូលរួមប្រកួត គុណខ្មែរ ក៏មាន ៦ ប្រទេសគាំទ្រដែរ »
កីទ្បា

លោក វ៉ាត់ ចំរើន « យើងអត់ខ្វល់ ទោះថៃមិនចូលរួមប្រកួត គុណខ្មែរ ក៏មាន ៦ ប្រទេសគាំទ្រដែរ »

បន្ទាប់ពី ខាងភាគីថៃ បានប្រកាសថា នឹងមិនចូលរួមការប្រកួត គុណខ្មែរ ( KUN KHMER ) ពេលនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (Camsoc) ក៏បានធ្វើការឆ្លើយតប និងបញ្ជាក់ច្បាស់ៗថា ៖ “យោងទៅតាមច្បាប់របស់កីឡា ប្រសិនបើមាន ៤ ប្រទេសឡើងទៅ យើងអាចប្រកួតបានហើយ។ យើងមាន ៦ ប្រទេសគាំទ្រប្រកួតនេះ ដូច្នេះយើងអត់ខ្វល់ទេថា អ្នកណាមិនចូលរួមប្រកួតនោះឡើយ”។ លោកក៏បានបន្ថែមទៀតថា “បើគេប្រកួតស៊ីហ្គេម លើកក្រោយ…

Dani Alves ត្រូវបានចាប់ខ្លួននៅទីក្រុង Barcelona ជុំវិញការចោទប្រកាន់ពីបទរំលោភផ្លូវភេទ
កីទ្បា

Dani Alves ត្រូវបានចាប់ខ្លួននៅទីក្រុង Barcelona ជុំវិញការចោទប្រកាន់ពីបទរំលោភផ្លូវភេទ

ប្រភពជាច្រើនកំពុងរាយការណ៍ថា Dani Alves ត្រូវបានចាប់ខ្លួនដោយ Mossos d’Esquadra (ប៉ូលីសអេស្ប៉ាញ)ប្រចាំតំបន់កាតាឡានកាលពីថ្ងៃទី 20 ខែមករានៅទីក្រុង Barcelona ជុំវិញការចោទប្រកាន់ពីបទរំលោភផ្លូវភេទ។ យោងតាមសារព័ត៌មាន Mundo Deportivo កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលីសក្នុងតំបន់ ដើម្បីផ្តល់សក្ខីកម្មក្នុងសំណុំរឿងនេះ។ បន្ទាប់មក​គាត់​ត្រូវបាន​ចាប់ខ្លួន ហើយ​ចេញពី​ស្ថានីយ៍​ដោយ​រថយន្ត​ប៉ូលីស​។ ចៅក្រមនឹងសម្រេចថាតើ Dani នឹងបន្តឃុំខ្លួនដែរឬទេ ខណៈពេលដែលសំណុំរឿងកំពុងត្រូវបានស៊ើបអង្កេត។ ជា​ការ​រំលឹក Alves ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ស្ទាបអង្អែល​សម្លៀក​បំពាក់​របស់​នារី ហើយ​ប៉ះ​នាង​ដោយ​មិន​សមរម្យ​នៅ​ក្លឹប​រាត្រី Sutton ក្នុង​ទីក្រុង Barcelona កាល​ពី​យប់​ថ្ងៃ​ទី ៣០…

មានតែពាក្យថាស្តាយ ក្លឹបបាល់ទាត់ខេត្តបន្ទាយមានជ័យ – BMC FC សម្រេច​ដកខ្លួនចេញពី Cambodian League 2
កីទ្បា

មានតែពាក្យថាស្តាយ ក្លឹបបាល់ទាត់ខេត្តបន្ទាយមានជ័យ – BMC FC សម្រេច​ដកខ្លួនចេញពី Cambodian League 2

ក្លឹបបាល់ទាត់ខេត្តបន្ទាយមានជ័យ – BMC FC​ដែល​ប្រកួតប្រជែង​ក្នុង​លីគ២កម្ពុជា Cambodian League 2 បាន​ប្រកាស​ដកខ្លួន​ចេញពីការ​ប្រកួតប្រជែង​សម្រាប់​រដូវ​កាល​ថ្មី​ហើយ​។ ក្លិប​បាន​ផុស​ក្នុងទំព័រ​ហ្វេសបុកផ្លូវ​ការ​របស់​ខ្លួន​ថា៖« មានតែពាក្យថាស្តាយ និងមិនអាចបន្តទៅមុខបានទៀតទេ ពួកយើងសម្រេចបញ្ចប់ត្រឹមនេះហើយ លាសិនហើយ​លីគ ២កម្ពុជា Cambodian League 2 សង្ឃឹមប្អូនៗជំនាន់ក្រោយនឹងមានឱកាសចូលរួមបង្ហាញសមត្ថភាពនៅលីកកម្ពុជា ។ សូមអគុណដល់ស្មារតីកីឡាករទាំងអស់ដែលខំរួមគ្នារហូតដល់ចប់ចុង ចប់ដើម ក៏ដើម្បីតែពាក្យថា ឈ្មោះខេត្ត ព្រមទាំងក្រុមការងារទាំងអស់ ជាពិសេសគ្រូបង្វឹកលោក ឈឹម យៀក ចំណាយទាំងពេលវេលា កម្លាំង និងថវិកាផ្ទាល់ខ្លួនផងដែរ ។ សូមអគុណលោកប្រធានមន្ទីរអប់រំ…

មុខមាត់កម្ពុជា! ល្បុក្កតោក្បាច់គុនខ្មែរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
កីទ្បា

មុខមាត់កម្ពុជា! ល្បុក្កតោក្បាច់គុនខ្មែរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

នៅទីបំផុត គុនល្បុក្កតោ (ក្បាច់គុនខ្មែរ) ត្រូវបានអង្គការយូណេស្កូ ប្រកាសដាក់បញ្ចូលទៅក្នុងបញ្ជីតំណាងសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ហើយ កាលពីវេលាម៉ោង ៩ : ០០ នាទីយប់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះនៅទីក្រុង Rabat ព្រះរាជាណាចក្រម៉ារ៉ុក ក្បាច់គុនខ្មែរមាននាទីយ៉ាងសំខាន់ក្នុងការពារនិងពង្រីកដែនដីនៃចក្រភពខ្មែរ តាំងពីសម័យបុរាណរៀងមក មុនពេលដែល សព្វាវុធទំនើបត្រូវបានបង្កើត។ ថ្វីត្បិតតែពុំមានតឹកតាង បញ្ជាក់ថា ក្បាច់គុនខ្មែរមានកំណើតតាំងពីពេលណាមក ប៉ុន្តែតាមរយៈចម្លាក់ឯប្រាង្គប្រាសាទបុរាណនានា ទូទាំងព្រះរាជាណាចក្របានបង្ហាញអោយយើងដឹងថា ក្បាច់គុនខ្មែរនេះមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ នៅសម័យបុរាណ រាប់តាំងពី ព្រះមហាក្សត្រ កងទ័ពរហូតដល់រាស្ត្រសាមញ្ញ តែងតែសង្វាតយកចិត្តទុកដាក់…