កីទ្បាក្នុងស្រុក

គ្រូបង្វឹកម៉ាឡេស៊ីថា​ប៉ះ​កម្ពុជាប្រកួតបើកឆាក Suzuki Cup មិនឱ្យ​កូនក្រុមមាន​ទំនុក​ចិត្ត និង​មើល​ស្រាលកម្ពុជាខ្លាំងពេក
កីទ្បា

គ្រូបង្វឹកម៉ាឡេស៊ីថា​ប៉ះ​កម្ពុជាប្រកួតបើកឆាក Suzuki Cup មិនឱ្យ​កូនក្រុមមាន​ទំនុក​ចិត្ត និង​មើល​ស្រាលកម្ពុជាខ្លាំងពេក

គ្រូបង្វឹកម៉ាឡេស៊ីលោក Tan Cheng-Hoe បាន​និយាយ​ថា​លោក​និង​កូន​ក្រុមបានប្រយ័ត្នប្រយែងបំផុតមុនការប្រកួតបើកឆាក AFF Cup 2021 ទល់នឹងកម្ពុជា។ ក្នុងបទសម្ភាសន៍ជាមួយកាសែត New Straits Times គ្រូបង្វឹក Tan Cheng Hoe បានផ្តល់ការវិភាគអំពីគូប្រកួតដំបូងរបស់ពួកគេក្នុងវគ្គចែកពូលនៃពានរង្វាន់ AFF Cup 2021៖ “ខ្ញុំ​មិន​ចង់​ឲ្យ​កីឡាករ​របស់​យើង​មាន​ទំនុក​ចិត្ត​ខ្លាំង​ពេក​ក្នុង​ការ​ប្រកួត​បើក​ឆាក AFF Cup។ “ពួកគេត្រូវផ្តោតលើការលេងតាមការណែនាំ។ ពួក​គេ​មាន​កីឡាករ​កំពូល​ៗ​ជា​ច្រើន​នាក់​ដែលលេង​នៅ​ក្រៅ​ប្រទេស​។​ ចាន់ វឌ្ឍនាកា ដែល​ធ្លាប់​លេង​នៅ​លីគ​ M-League នៅ​តែ​លេង​ដដែល ហើយ​គាត់​ល្អ​។ លោក…

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជាម្ចាស់​ផ្ទះការ​ប្រកួតពាន​រង្វាន់ AFF U-23 Championship នៅ​ឆ្នាំ២០២២ខាងមុខ
កីទ្បា

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជាម្ចាស់​ផ្ទះការ​ប្រកួតពាន​រង្វាន់ AFF U-23 Championship នៅ​ឆ្នាំ២០២២ខាងមុខ

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) នៅថ្ងៃនេះបានប្រកាសថាបន្តភាពជាដៃគូរយៈពេលវែងជាមួយក្រុមហ៊ុន SPORTFIVE ជាអ្នកតំណាងពាណិជ្ជកម្មផ្តាច់មុខរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍ AFF U23 Championship 2022 ដែលកម្ពុជានឹង​ធ្វើ​ជាម្ចាស់ផ្ទះនៅក្នុងខែកុម្ភៈ ឆ្នាំ 2022 នៅកម្ពុជា។ AFF U23 Championship គឺជាការប្រកួតបាល់ទាត់អន្តរជាតិដែលរៀបចំដោយ AFF សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម 23 ឆ្នាំនៃប្រទេសជាសមាជិកអាស៊ាន។ លោកឧត្តមសេនីយ៍ទោ ខៀវ សាម៉េត ប្រធាន AFF បានមានប្រសាសន៍ថា៖ “SPORTIVE គឺជាដៃគូដ៏ល្អរបស់យើងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយបានបង្ហាញពីជំនាញ និងសមត្ថភាពរបស់ពួកគេក្នុងការអភិវឌ្ឍន៍ភាពជាដៃគូដែលនាំមកនូវតម្លៃយូរអង្វែងសម្រាប់ AFF…

គ្មាន VAR នឹង​ដាក់ឱ្យ​ប្រើប្រាស់​ក្នុងព្រឹត្តិការណ៍​ AFF Suzuki Cup 2020 នេះ​ទេ
កីទ្បា

គ្មាន VAR នឹង​ដាក់ឱ្យ​ប្រើប្រាស់​ក្នុងព្រឹត្តិការណ៍​ AFF Suzuki Cup 2020 នេះ​ទេ

ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្ដាល Video Assistant Referee (VAR) នឹង​មិន​ត្រូវ​ដាក់ឱ្យ​ប្រើ​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup ទេ នេះ​បើតាម​ការ​បញ្ជាក់សមាគម​បាល់ទាត់​ថៃ​បាន​បញ្ជាក់​​ថ្ងៃ​អង្គារ។ ការ​ប្រកួត​ជើង​ឯក​អាស៊ាន​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី​ពី​ថ្ងៃ​ទី ៥ ខែ​ធ្នូ ដល់​ថ្ងៃ​ទី ១ ខែ​មករា។ លោក Patit Supaphong អគ្គលេខាធិកា FAT បាននិយាយថា បច្ចេកវិទ្យានេះនឹងមិនត្រូវបានប្រើនៅក្នុងព្រឹត្តិការណ៍បាល់​ទាតពីរឆ្នាំម្តងទេកម្រិតអាស៊ាននោះទេ ដោយសារបញ្ហាមួយចំនួន។ Patit បាននិយាយថា ៖“VAR មិនមែនគ្រាន់តែជាការដំឡើងឧបករណ៍នោះទេ។ អ្នកត្រូវការអាជ្ញាបណ្ណ និងអាជ្ញាកណ្តាល ទាំងនៅលើទីលាន…

U23 កម្ពុជា​ឈ្នះU23 ហុងកុង​៤​ទល់​២​ក្នុងពានរង្វាន់ AFC Asian Cup 2023
កីទ្បា

U23 កម្ពុជា​ឈ្នះU23 ហុងកុង​៤​ទល់​២​ក្នុងពានរង្វាន់ AFC Asian Cup 2023

ក្រុមជម្រើសជាតិកម្ពុជាយើងដែលបានយកឈ្នះលើក្រុមជម្រើសជាតិហុងកុងដោយលទ្ធផល 4-2 ក្នុងការប្រកួត AFC U23 Asian Cup Qualifiers នៅប្រទេស​ជប៉ុន​​។ ៤គ្រាប់របស់កម្ពុជារក​បានដោយកីឡាករ សៀង ចន្ធា២គ្រាប់នាទី៤៣ និង នាទី៥៣(Assist លឹម ពិសុទ្ធ និងញាណ សូស៊ីដាន់) ស៊ិន កក្កដា នៅនាទី៥៧(Assist សៀង ចន្ធា) និង​គ្រាប់ទី៤រកបាននៅនាទី៦១ ដោយ​កីឡាករមិន រតនៈ ក្រោយ​ទទួលបាន​ពី ញាណ សូស៊ីដាន់។ កីឡាករលេខ១០ ហុងកុង វាយបកបាន២គ្រាប់វិញ…

ផ្លូវការ៖ ជម្រើស​ជាតិកម្ពុជាឡើង​ចំណាត់​ថ្នាក់ FIFA Ranking ដល់​១៧០ក្នុងខែ​នេះ
កីទ្បា

ផ្លូវការ៖ ជម្រើស​ជាតិកម្ពុជាឡើង​ចំណាត់​ថ្នាក់ FIFA Ranking ដល់​១៧០ក្នុងខែ​នេះ

ជម្រើស​ជាតិកម្ពុជានឹង​នឹង​កាត់បន្ថយចំណាត់​ថ្នាក់ក្នុងតារាង​ FIFA Ranking ក្នុង​ខែ​នេះ​ពោល​គឺ​កាល​ពី​ខែ​មុន​ឈរ​លេខ១៧៨ពិភពលោក ប៉ុន្តែ​បបន្ទាប់​ពី​យក​ឈ្នះ​កោះហ្គាម​២ប្រកួត កម្ពុជា​ថយ​មក​លេខ១៧០​ពិភពលោក។ និយាយអំពី​ពិន្ទុ! កាល​ពី​ខែមុន ៩៧០.៤២ ប៉ុន្តែ​ខែនេះ​កម្ពុជាប្រមូលពិន្ទុថែម​បាន២០.១៦ពិន្ទុ)ទៀត។ចំណាត់​ថ្នាក់ FIFA Ranking ត្រឹម​១៧០នេះ​មានន័យថា​កម្ពុជា​នៅ​លើ​ក្រុមជម្រើស​ជាតិឡាវ(១៨៥) ជម្រើស​ជាតិប្រុយណេ(១៨៩)​និងក្រុមជម្រើស​ជាតិទីម័រខាងកើត (១៩៤)។ ហើយ​ក្រុមជម្រើស​ជាតិ​នៅ​អាស៊ាន​ដែល​នៅ​លើ​កម្ពុជា​គឺ វៀតណាម ៩៨, ថៃ ១១៧ ហ្វីលីពីន ១២៧ មីយ៉ាន់ម៉ា​១៤៥ ម៉ាឡេស៊ី១៤៥ សិង្ហបុរី​១៦០​និង​ក្រុមជម្រើស​ជាតិ​ឥណ្ឌូនេស៊ី​ចំណាត់​ថ្នាក់១៦៥។ ចំណែក​ចំណាត់​ថ្នាក់កំពូលតារាង​១០​ក្នុងពិភពលោក បែលហ្សិកបន្ត​ឈរ​កំពូល​ដដែល​តាម​ពី​ក្រោយដោយ​ប្រេស៊ីល ប្រេស៊ីល បារាំង អ៊ីតាលី…។

ព្រះអង្គម្ចាស់ រ៉ាវីចក្រ គ្រោងដកសំណើដេញថ្លៃទិញយកក្លិប Saint-ientienne របស់​បារាំង
កីទ្បា

ព្រះអង្គម្ចាស់ រ៉ាវីចក្រ គ្រោងដកសំណើដេញថ្លៃទិញយកក្លិប Saint-ientienne របស់​បារាំង

L’Équipe រាយការណ៍ថាសម្តេចព្រះនរោត្តម រ៉ាវីចក្រ ព្រះអង្គម្ចាស់ខ្មែរដែលបានដាក់សំណើដេញថ្លៃយកកម្មសិទ្ធិរបស់ Saint-Eientienne គ្រោងនឹងប្រកាសពីការដកខ្លួននៅប៉ុន្មានថ្ងៃខាងមុខនេះ។ ព្រះអង្គម្ចាស់ Ravichak ត្រូវបានគេនិយាយថាកំពុងបង្កើនការប្រយ័ត្នប្រយែងចំពោះគម្រោងនេះដោយសារការចាប់ផ្តើមរដូវកាលរបស់ Les Verts មិនល្អដោយឈរនៅលេខរៀងទី ២០ និងការកើនឡើងនៃអំពើហឹង្សា(ការតវ៉ា)របស់អ្នកគាំទ្រនៅរដូវកាលនេះ។ អ្នកវិនិយោគក៏នឹងស្ទាក់ស្ទើរផងដែរ បន្ទាប់​ពី​គាត់​ខ្វះខាតឯកសារសំខាន់​មួយចំនួន។ KPMG ដែលជាក្រុមហ៊ុនសវនកម្មទទួលបន្ទុកស្វែងរកបេក្ខជនចូលកាន់តំណែងម្ចាស់​ក្លិប បានផ្តល់ឱ្យគាត់នូវផ្នែកខ្លះនៃការចូលទៅកាន់បន្ទប់ទិន្នន័យរបស់ក្លឹបដែលជាមូលដ្ឋានទិន្នន័យនិម្មិតដែលរៀបរាប់លម្អិតអំពីសុខភាពហិរញ្ញវត្ថុរបស់ក្លឹបនា​ពេលបច្ចុប្បន្ន។ ដោយ​ឡែកមួយ​ទៀត ក្រុមហ៊ុន The Anglo-Dutch បានលាក់បាំងការសង្ស័យទាក់ទងនឹងប្រភពពិតនៃមូលនិធិដែលរ៉ាវីចក្របានបង្ហាញ។ សហប្រធានក្លិប ASSE លោក Bernard Caïazzoបានធ្វើដំណើរទៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ដើម្បីនិយាយជាមួយវិនិយោគិនសក្តានុពល។ បច្ចុប្បន្ននេះការដេញថ្លៃដែលមានកម្រិតខ្ពស់បំផុតគឺជពាណិជ្ជករ Olivier…

អគ្គលេខាធិការ CAMSOC៖ ប្រទេសអាស៊ីអាគ្នេយ៍ស្នើសុំកម្ពុជាជួយ​និពន្ធបទភ្លេងគោរព​ទង់ស៊ីហ្គេម
កីទ្បា

អគ្គលេខាធិការ CAMSOC៖ ប្រទេសអាស៊ីអាគ្នេយ៍ស្នើសុំកម្ពុជាជួយ​និពន្ធបទភ្លេងគោរព​ទង់ស៊ីហ្គេម

បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានស្នើសុំឱ្យកម្ពុជាជួយនិពន្ធបទភ្លេង សម្រាប់ការគោរពទង់ ស៊ីហ្គេម សម្រាប់ការប្រើប្រាស់ក្នុងពេលស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាបន្តយកទៅប្រើប្រាស់​សម្រាប់ស៊ីហ្គេម ជាបន្តបន្ទាប់នាពេលខាងមុខ។ នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី​៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាងអនុប្រធានអចិន្ត្រៃយ៍ CAMSOC។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា «អ្វីដែលចាប់អារម្មណ៍ខ្លាំងបំផុត គឺយើង​កំពុង​ធ្វើកម្មវិធីបើកស៊ីហ្គេម ឆ្នាំ២០២៣…

Keisuke Hondaប្រតិកម្មលើ​ជ័យជម្នះរបស់​កម្ពុជាលើ​ហ្គាំ: យើងអាចអបអរជ័យជម្នះ តែកុំមានអារម្មណ៍ថាគ្រប់គ្រាន់
កីទ្បា

Keisuke Hondaប្រតិកម្មលើ​ជ័យជម្នះរបស់​កម្ពុជាលើ​ហ្គាំ: យើងអាចអបអរជ័យជម្នះ តែកុំមានអារម្មណ៍ថាគ្រប់គ្រាន់

ក្រុមជម្រើស​ជាតិ​កម្ពុជា​បាន​កក់កៅអី​ឡើង​ទៅ​វគ្គ​ជម្រុះបាន​រង្វាន់ AFC Asian Cup ជុំទី​៣​ហើយ​បន្ទាប់​ពី​យក​ឈ្នះក្រុមហ្គាំក្នុង​លទ្ធផល​ទាំងពីរ​ជើង​៣​ទល់​១ក្នុង​វគ្គ​ជម្រុះ Play-off ដែល​ធ្វើ​ឡើង​ក្នុង​ទឹក​ដី​កណ្ដាល​នៃ​ប្រទេស​បារ៉ែន។ លទ្ធផលនេះអ្នក​គាំទ្រកម្ពុជាមាន​ការ​ត្រេកអរយ៉ាងខ្លាំង ហើយ​វា​ក៏​ជាការ​ស្ដារមុខមាត់​ឱ្យ​ជម្រើស​ជាតិ​ដែលទទួលបរាជ័យយ៉ាងអាម៉ាស់ក្នុងការ​ប្រកួត​ជម្រុះ World Cup តែ​យ៉ាងណា! អ្នក​ចាត់​ការ​ទូទៅ​ក្រុមជម្រើសជាតិ​កម្ពុជាលោក Keisuke Honda មិនពេញ​ចិត្តលទ្ធផល​នេះ​ទេ ពី​ព្រោះកម្ពុជាឈ្នះក្រុមខ្សោយ។ សម្ដី​របស់​ត្រូវបាន​ទំព័រហ្វេសបុករបស់​សហព័ន្ធកីឡាកម្ពុជាដកស្រង់ដែលមានអត្ថន័យទាំងស្រុងថា៖ «ថ្ងៃនេះយើងឈ្នះ​យើង​អាច​អបអរជ័យជម្នះនេះ ប៉ុន្តែ​សូមកុំមានអារម្មណ៍ថាយើង​គ្រប់​គ្រាន់ ឬ​ពេញ​ចិត្តជាមួយលទ្ធផលឈ្នះហ្គាំនេះ ព្រោះយើងមិនទាន់​ឈ្នះប្រទេស​ខ្លាំង​ៗក្នុងតំបន់នៅឡើយទេ»។ «យើងទាំងអស់​គ្នា​គួរមានអារម្មណ៍ថា​មិនគ្រប់​គ្រាន់ ត្រូវប្រឹង​ប្រែងបន្ថែម​ទៀត ដើម្បី​អភិវឌ្ឍន៍ខ្លយនឱ្យប្រសើរ​ឡើងជាងនេះ ទើប​យើង​អាច​ប្រកួតប្រជែងជាមួយប្រទេសផ្សេងៗបាន។ យើងត្រូវចេះគ្រប់​គ្រងខ្លួនឯង អ្នក​ទាំងអស់គ្នាអាចអបអរថ្ងៃនេះ ហើយថ្ងៃស្អែកយើងត្រូវគិត និង​រៀបចំខ្លួនបន្ទាប់ទៀត»។ «ខ្ញុំក៏​សូមកោតសរសើរដល់​ការ​ខិតខំប្រឹង​ប្រែងរបស់​កីឡាករយើង ដែលបានប្រឹង​ប្រែង​អស់​ពីលទ្ធភាពសម្រាប់​ការ​ប្រកួត​នេះ​ទោះ​បី​ជាយើង​មានបញ្ហាប្រឈមជាច្រើន…

សារព្រមាន៖ Ronaldo មានឥទ្ធិពលខ្លាំងពេកក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់អាច​បំផ្លាញ Man Utd
កីទ្បា

សារព្រមាន៖ Ronaldo មានឥទ្ធិពលខ្លាំងពេកក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់អាច​បំផ្លាញ Man Utd

ថ្លែងទៅកាន់សារព័ត៌មាន The Athletic ខ្សែការពារកណ្តាលរបស់ក្លឹបសេះបង្កង់ Juventus កីឡាករ Leonardo Bonucci បាននិយាយថា៖“ វត្តមានរបស់ Ronaldo មានឥទ្ធិពលយ៉ាងធំធេងមកលើពួកយើងដោយមិនដឹងខ្លួន។ កីឡាករទាំងអស់ចាប់ផ្តើមគិតថាវត្តមានរបស់គាត់តែម្នាក់ឯង គឺគ្រប់គ្រាន់ដើម្បីឈ្នះការប្រកួត ហើយនេះគឺជាគំនិតដែលសូម្បីតែកីឡាករម្នាក់ល្អបំផុតនៅលើពិភពលោកអាចធានាជ័យជម្នះរបស់ Juventus “។ “ប៉ុន្តែបែបនេះ យើងចាប់ផ្តើមខ្វះខាតបន្តិចក្នុងការងារប្រចាំថ្ងៃរបស់យើង ការ​ប្រឹង​ប្រែង ការ​លះបង់សម្រាប់មិត្តរួមក្រុមរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំគិតថា មាន​បញ្ហាហើយព្រោះ​កីឡាករទាំងអស់​តែងតែងគិតថាឱ្យ​តែមាន Ronaldo គឺ​ការ​ប្រកួត​ធានាជ័យជម្នះ”។ “ រដូវកាលមុនយើងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ហើយបានឈ្នះពានរង្វាន់ Coppa Italia ព្រោះយើងបានលេង​បែប​ជាក្រុមម្តងទៀត។ ប៉ុន្តែ…

កោះហ្គាមដាក់គោលដៅវាយបកនៅ​ជើង​ទី​២ ស្រប​ពេលគ្រូបង្វឹក​ថាអាច​ឈ្នះកម្ពុជាត្រង់​ចំណុចទាំងនេះ
កីទ្បា

កោះហ្គាមដាក់គោលដៅវាយបកនៅ​ជើង​ទី​២ ស្រប​ពេលគ្រូបង្វឹក​ថាអាច​ឈ្នះកម្ពុជាត្រង់​ចំណុចទាំងនេះ

ក្រុមជម្រើសជាតិកោះហ្គាមនឹងត្រៀមខ្លួនសម្រាប់ការប្រកួតចុងក្រោយ ដើម្បីឈានទៅវគ្គជម្រុះពានរង្វាន់ AFC Asian Cup China ២០២៣ វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីកម្ពុជាបានយកឈ្នះដោយលទ្ធផល ១-០ កាលពីយប់ថ្ងៃសៅរ៍នៅបារ៉ែន។ លោកសាង ហួនគីម( Sang Hoon Kim) គ្រូបង្វឹកក្រុមជម្រើសជាតិហ្គាំបាននិយាយថា៖“ វាជាលទ្ធផលខកចិត្ត ប៉ុន្តែយើងមានប៉ុន្មានថ្ងៃទៀត ដើម្បីវាយតម្លៃពីលទ្ធផល​របស់យើងពីការប្រកួតលើកទី ១ និងរៀបចំឱ្យមានលទ្ធផលល្អប្រសើរនៅការប្រកួតបន្ទាប់” ។ “យើងមានកីឡាករពីរបីនាក់បានបង្ហាញខ្លួនលើកដំបូងរបស់ពួកគេសម្រាប់កោះហ្គាំនៅក្នុងការប្រកួតថ្ងៃសៅរ៍ ហើយពួកគេបានជះឥទ្ធិពលភ្លាមៗនៅលើទីលាន”។ “ ជារួម! ខ្ញុំសប្បាយចិត្តជាមួយនឹងរបៀបដែលក្រុមកំពុងរីកចម្រើន។ ឥឡូវនេះវាជាបញ្ហានៃការប្រើបច្ចេកទេសពេញលេញលើឱកាសបញ្ចប់ទីដែលយើងបានបង្កើតខណៈពេលដែលយើងរក្សាកម្រិតនៃដំណើរការខ្ពស់ក្នុងរយៈពេល ៩០ នាទីពេញ”។ “ដូចដែលអាចមើលឃើញពីទិន្នន័យវិភាគការប្រកួត…

គ្រូបង្វឹក​កោះហ្គាម​និយាយអ្វីខ្លះ​ពី​ការ​រៀបចំក្រុមរបស់​ខ្លួនមុនជួប​ជម្រើស​ជាតិ​កម្ពុជាយប់នេះ?
កីទ្បា

គ្រូបង្វឹក​កោះហ្គាម​និយាយអ្វីខ្លះ​ពី​ការ​រៀបចំក្រុមរបស់​ខ្លួនមុនជួប​ជម្រើស​ជាតិ​កម្ពុជាយប់នេះ?

ជាមួយនឹងចំនួនអត្តពលិកបាល់ទាត់ដែលកំពុងតែខ្វះខាត ការ​ប្រកួត​ជាមួយ​កម្ពុជា​គឺជាជម្រើសដ៏លំបាកមួយក្នុងការឈានទៅប្រកួតវគ្គ ២២ ក្រុមចុងក្រោយសម្រាប់ការប្រកួតជម្រុះ AFC Asian Cup China 2023 ™វគ្គជម្រុះដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៩ ខែតុលាយប់នេះនៅប្រទេសបារ៉ែនទល់នឹងជម្រើសជាតិកម្ពុជា។ លោក Sang Hoon Kim គ្រូបង្វឹកក្រុមជម្រើសជាតិហ្គាមបាននិយាយថា កីឡាករប្រហែល ៣០ នាក់ និងកីឡាករលេង​នៅបរទេសមួយចំនួនទៀតកំពុងពិចារណាបញ្ជីឈ្មោះចុងក្រោយ។ លោកបានបន្តថាក្រុមទាំងអស់សុទ្ធតែបានធ្វើការហ្វឹកហាត់យ៉ាងស្វិតស្វាញ និងសាកសមបំផុតសម្រាប់លីគរៀងៗខ្លួន ប៉ុន្តែបញ្ជីឈ្មោះចុងក្រោយសម្រាប់ការប្រកួតនៅកម្ពុជាត្រូវបានកំណត់។ លោកបានមានប្រសាសន៍ថា៖“ បញ្ជីឈ្មោះចុងក្រោយមានកីឡាករដែលមានបទពិសោធន៍ច្រើនជាងគេនៅហ្គាមក្នុងកម្រិតអន្តរជាតិ ព្រមទាំងកីឡាករថ្មីមួយចំនួនតូចដែលត្រូវបានកោះហៅជាលើកដំបូងពីក្រុម U20 “។ “ វាមានសារៈសំខាន់ណាស់ ក្នុងការនាំយកកីឡាករវ័យក្មេងដែលមានភាពលេចធ្លោពេល​ហ្វឹកហាត់…

ប្រធានក្រុមជម្រើស​ជាតិ​កោះហ្គាំនិយាយថា កម្ពុជាមានប្រៀបជាងដោយសារមានលីគអាជីព និង​កីឡាករលេងក្នុងលីគរាល់ឆ្នាំ
កីទ្បា

ប្រធានក្រុមជម្រើស​ជាតិ​កោះហ្គាំនិយាយថា កម្ពុជាមានប្រៀបជាងដោយសារមានលីគអាជីព និង​កីឡាករលេងក្នុងលីគរាល់ឆ្នាំ

ប្រធាន​ក្រុមជម្រើស​ជាតិកោះហ្គាម កីឡាករ​ Jason Cunliffe បាន​និយាយ​ថា ក្រុមជម្រើស​ជាតិកម្ពុជាមានលីគបាល់​ទាត់​អាជីព ហើយ​កីឡកររបស់​ពួក​គេ​ក៏​មាន​សមត្ថភាពប្រសើរជាងមុនផង​ដែរ។ លោក​និយាយ​បែបនេះ​ក្នុង​សារព័ត៌មាន postguam មុន​ពេល​ជួបគ្នាក្នុងការប្រកួតវគ្គ​ជម្រុះ Play-off ពាន​រង្វាន់ AFC Asian Cup 2023 នៅ​យប់​នេះ។ ប្រធានក្រុម Jason Cunliffe បាននិយាយថាលោករំពឹងថាក្រុមជម្រើសជាតិកម្ពុជាដែលមានភាពប្រសើរឡើងអាចយកឈ្នះលើក្រុម Guam នៅជុំនេះ។ “ខ្ញុំរំពឹងថានឹងល្អជាងនេះ (កម្ពុជា) នៅពេលដែលពួកគេមានលីគក្នុងស្រុកអាជីពរបស់ពួកគេ ដែលកីឡាកររបស់ពួកគេភាគច្រើនលេង​ក្នុងលីគនេះ” ។ គាត់បាននិយាយថាជាមួយនឹងលីគដែលកំពុងដំណើរការ គាត់រំពឹងថាកីឡាករកម្បុជានឹងត្រៀមខ្លួនសម្រាប់ការប្រកួត។ “ ពួកគេក៏មានភាពរឹងមាំ…

កាសែត​វៀតណាមចាប់​អារម្មណ៍វត្តមានរបស់ ចាន់ វឌ្ឍនាកាមាន​ឈ្មោះ​ក្នុងជម្រើស​ជាតិកម្ពុជាវិញ
កីទ្បា

កាសែត​វៀតណាមចាប់​អារម្មណ៍វត្តមានរបស់ ចាន់ វឌ្ឍនាកាមាន​ឈ្មោះ​ក្នុងជម្រើស​ជាតិកម្ពុជាវិញ

សារព័ត៌មាន​កីឡារបស់វៀតណាម congluan បាន​ចុះផ្សាយ​និង​បងហាញពី​ភាពភ្ញាក់ផ្អើលកីឡាករដែលចាន់ វឌ្ឍាកាភ្លាមៗត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីជម្រើស​ជាតិសម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup ឆ្នាំ ២០២៣ របស់ក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីអវត្តមានជិត ៣ ឆ្នាំ។ វេបសាយខាងលើ​សរសេរថា៖” កាលពីពេលថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះកីឡាករទាំង ៣៦ នាក់ដើម្បីត្រៀមប្រកួតវគ្គជម្រុះទល់នឹងក្រុមកោះហ្គាំក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2023 នៅខែតុលាខាងមុខនេះ”។ “ក្នុង​បញ្ជី​ឈ្មោះ​នេះបានបន្ថែមលើកីឡាករ U23 ស្នូលចំនួន ២២ រូបរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលបានចូលរួមការប្រកួតស៊ីហ្គេមលើកទី ៣១ ដែលបានរៀបចំឡើងនៅប្រទេសវៀតណាម និងការប្រកួតជម្រុះអាស៊ី U23…

ភ្ញាក់ផ្អើល! វិសាខាប្រកាស​ចែកផ្លូវគ្នា​ជាមួយគ្រូបង្គោល Colum Curtis ខណៈលីគកំពូលកម្ពុជារដូវកាល​២០២១មិនទាន់​ចប់
កីទ្បា

ភ្ញាក់ផ្អើល! វិសាខាប្រកាស​ចែកផ្លូវគ្នា​ជាមួយគ្រូបង្គោល Colum Curtis ខណៈលីគកំពូលកម្ពុជារដូវកាល​២០២១មិនទាន់​ចប់

ក្ដៅ! ក្លិប​ Visakha FC – Pride of Cambodia ប្រកាសចែកផ្លូវគ្នា​ជាមួយ​គ្រូបង្វឹក​លោក Colum Curtis ទាំង​ដែល​ការ​ប្រកួតប្រជែង​ក្នុងពានស​រង្វាន់ Metfone Cambodian League រដូវ​កាល​២០២១​ មិន​ទាន់​បញ្ចប់​ផង​នោះ។ សេចក្ដី​ថ្លែងការណ៍​របស់ក្លិប​សរសេរថា៖ ” ពួកយើងទាំងអស់គ្នា សូមអរគុណលោកគ្រូ Curtis Colum Gerard សម្រាប់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​ក្លិប​របស់​យើង​កន្លង​មក ។ តាង​នាម​គ្រួ​សារ​បាល់​ទាត់ វិសាខា សូម​ជូន​ពរ​លោក​គ្រូ Colum ជួប​តែ​សំ​ណាង​ល្អ និង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​អា​ជីព​នា​ថ្ងៃ​អនាគត”។…

ចាប់ឆ្នោតជ្រើសរើសពូល AFF Suzuki Cup 2020: កម្ពុជាស្ថិត​ក្នុងពូល B ជាមួយម្ចាស់​ជើងឯកឆ្នាំ២០១៨
កីទ្បា

ចាប់ឆ្នោតជ្រើសរើសពូល AFF Suzuki Cup 2020: កម្ពុជាស្ថិត​ក្នុងពូល B ជាមួយម្ចាស់​ជើងឯកឆ្នាំ២០១៨

តាម​រយៈមការ​ចាប់​ឆ្នោតជ្រើសរើសពូលការ​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup 2020 ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃនេះ ក្រុមជម្រើស​ជាតិកម្ពុជា​ស្ថិត​ក្នុង​ពូល​ B ជាមួយ​ជម្រើស​ជាតិការពារ​តំណែង​ជើងឯកវៀតណាម ក្រុមជម្រើស​ជាតិម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ឡាវ។ ចំណែក​ក្នុង​ពូល​ A មាន​ក្រុម ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និង​ក្រុម​ឈ្នះ​មក​ពី​វគ្គ​ជម្រុះ​រវាងក្រុម ព្រុយណេ និង​ក្រុម​ជម្រើស​ជាតិ​ទីម័រខាងកើត។

សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជាប្រកាសលុប​ពានរង្វាន់បាល់​ទាត់ចំនួន​បី
កីទ្បា

សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជាប្រកាសលុប​ពានរង្វាន់បាល់​ទាត់ចំនួន​បី

សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជាបាន​ផុស​ក្នុង​បណ្ដាញ​សង្គមរបស់​ខ្លួន​ថានឹង​ធ្វើការ​លុប​ចោល​ការ​ប្រកួត​ជ្រើសរើស​ជើងឯក បាល់ទាត់នារី និងជម្រើសជើងឯកយុវជនអាយុក្រោម១៥ និង១៨ឆ្នាំ។ “យោងតាមស្មារតីអង្គប្រជុំ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចលប់ចោលការប្រកួតជម្រើសជើងឯកបាល់ទាត់នារី និងជម្រើសជើងឯកយុវជនអាយុក្រោម១៥ និង១៨ឆ្នាំ “។ ក្រោយពិចារណាយ៉ាងម៉ត់ចត់លើសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសារព្រឹត្តិការណ៍ជំងឺ​កូវីដ​-១៩​សហគមន៍ ២០កុម្ភៈ មិនទាន់មានការថមថយ ដែលធ្វើអោយប៉ះពាល់ដល់សកម្មភាពប្រមូលផ្ដុំ និងហ្វឹកហាត់របស់ក្រុមយុវជនតាមបណ្ដារាជធានី-ខេត្ត មិនអាចបន្តការប្រកួតតាមកាលវិភាគបាន ក្រោយការពន្យាពេល និងអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ននេះ”។ “ក្រោយការសម្រេចលុបចោលការប្រកួតខាងលើនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បាននឹងកំពុងរៀបចំការប្រកួតសម្រាប់រដូវកាលថ្មីនាពេលខាងមុខនេះផងដែរ។ ចំពោះការប្រកួតពានរង្វាន់បាល់ទាត់នារី សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចឲ្យក្រុមទាំងពីរដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតជម្រើសជើងឯកបាល់ទាត់នារី និងទទួលបានជ័យលាភីលេខ១ស្ទួន”។ បញ្ជាក់ឡើង​វិញ​ផង​ដែរថា! ការ​ប្រកួតជម្រើសជើង​ឯកពានរង្វាន់បាល់ទាត់នារីរក​ឃើញ​ក្រោម​ដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រហើយ​ប៉ុន្តែ​ដោយ​សារកូវីដ១៩​ញ៉ាំញី​ពេក មិន​អាច​ធ្វើ​ឱការ​ប្រកួត​ដំណើរ​ការ​ទៅ​បាននោះ​ទេ។ ក្រុម​ដែល​ឡើងវគ្គផ្ដាច់​ព្រ័ត្នេះ​គឺ ក្រុមកំពង់ស្ពឺ-ណាហ្គាវើលដ៏ និងក្រុមព្រះខ័នរាជស្វាយរៀង…

CNCC កំណត់យកក្រុមតំណាងជាតិមានសិទ្ធិ ទៅចូលរួមប្រកួតពានរង្វាន់AFC CUP 2022
កីទ្បា

CNCC កំណត់យកក្រុមតំណាងជាតិមានសិទ្ធិ ទៅចូលរួមប្រកួតពានរង្វាន់AFC CUP 2022

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅ​កាត់​ថា CNCC បានប្រកាសនីតិវិធីក្នុងការកំណត់យកក្រុមតំណាងជាតិមានសិទ្ធិ ទៅចូលរួមប្រកួតពាន AFC CUP 2022 ក្នុងករណីបើការប្រកួតពានរង្វាន់ Metfone Cambodian League 2021 & Hun Sen Cup 2021 មិនអាចបញ្ចប់ទៅដោយរលូនតាមកម្មវិធីបាន។ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា កំណត់យកក្រុមតំណាងជាតិ ទៅ​លេង​នៅ AFC CUP 2022 នឹងកំណត់ដូចខាងក្រោម៖ ប្រសិនបើការដំណើរការប្រកួតពានរង្វាន់Metfone Cambodian League 2021 & Hun…

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបាន ១០០ភាគរយហើយ ដែលគ្រោងនឹងធ្វើពិធី​ប្រគល់-ទទួលនាខែតុលាឆ្នាំ២០២១នេះ
កីទ្បា

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបាន ១០០ភាគរយហើយ ដែលគ្រោងនឹងធ្វើពិធី​ប្រគល់-ទទួលនាខែតុលាឆ្នាំ២០២១នេះ

កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិ​​បាល​ចិនបានសាងសង់រួចរាល់ ១០០ភាគរយហើយ ស្របពេលដែលគម្រោងពិធីប្រគល់ និងទទួលសមិទ្ធផល​សំណង់កីឡាជាប្រវត្តិសាស្ត្រនេះគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២១។ នេះជាការបញ្ជាក់ជូនពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថា ក្រោយពីទទួលបានការអនុញ្ញាតពីឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដើម្បីចុះពិនិត្យស្ថាន​ភាពមួយ​ចំនួន នៃការត្រៀមរៀបចំការបោះជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិទ្រង់ទ្រាយធំ នៅពហុកីឡដ្ឋានជាតិមរតក​តេជោ ពិសេសពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធលម្អិត ទាំងក្នុង និងក្រៅជុំវិញពហុកីឡដ្ឋានដ៏ធំស្កឹមស្កៃ។​ឯកឧត្តម វ៉ាត់…

Mohahang All Star FC របស់​កម្ពុជានឹង​ចូល​រួមប្រកួត 2021 AFF FUTSAL CUP
កីទ្បា

Mohahang All Star FC របស់​កម្ពុជានឹង​ចូល​រួមប្រកួត 2021 AFF FUTSAL CUP

ក្លិបបាល់​ទាត់​ហ្វូតសាលរបស់​កម្ពុជា​គឺ Mohahang All Star FC នឹង​ទៅ​ចូល​រួម​ក្នុង​ការ​ប្រកួតពាន​រង្វាន់ 2021 AFF Futsal Cup ឬ (AFF Futsal Club Championship)។ កាលបរិច្ឆេទ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១២​ដល់​១៨​ខែ​កញ្ញាឆ្នាំ២០២១ នៅ​ខេត្ត Nakhonn Ratchashima ប្រទេស​ថៃ។ ក្រុម​ដែល​ចូល​រួម​មាន​៦​គឺ៖ Flag of Port FC របស់​ថៃ, Sahako របស់​វៀតណាម, SKN Kabumen FC របស់ឥណ្ឌូនេស៊ី,…

ជម្រើស​ជាតិកម្ពុជាធ្លាក់ចំណាត់​ថ្នាក់​ក្នុង FIFA RANKING ដល់​លេខ១៧៩ពិភពលោក
កីទ្បា

ជម្រើស​ជាតិកម្ពុជាធ្លាក់ចំណាត់​ថ្នាក់​ក្នុង FIFA RANKING ដល់​លេខ១៧៩ពិភពលោក

ក្រុមជម្រើស​ជាតិ​កម្ពុជាបាន​ធ្លាក់​ចំណាត់​ថ្នាក់​ក្នុងតារាង FIFA Ranking ដល់​លេខ​១៧៩ពិភពលោក និងមានពិន្ទុសរុប៩៥០ ខណៈកាល​ពី​ខែមុន​ក្រុមជម្រើស​ជាតិកម្ពុជាស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​១៧៤​មានពិន្ទុក្នុងដៃ៩៦៤។ ចំណាត់​ថ្នាក់​នេះ ក្រុមជម្រើស​ជាតិកម្ពុជា​នៅ​លើ​តែក្រុមជម្រើស​ជាតិ​ឡាវ (១៨៦) ព្រុយណេ (១៩០) និង ទីម័រខាងកើត(១៩៦)ក្នុងតំបន់អាស៊ាន ខណៈដែល ឥណ្ឌូនេស៊ី(១៧៤) សិង្ហបុរី​(១៦០) ម៉ាឡេស៊ី(១៥៤) មីយ៉ាន់ម៉ា(១៤៥) ហ្វីលីពីន(១២៨) ថៃ (១២០) និង​វៀតណាម(៩២)។ ចំណែកក្រុមទាំង១០នៅ​អាស៊ី​មាន៖ ជប៉ុន អ៊ីរ៉ង់ អូស្រ្តាលី កូរ៉េខាងត្បូង កាតា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អ៊ីរ៉ាក់  ចិន…

ខាន់ ចេសា ត្រៀមប្រកួតដណ្ដើមខ្សែក្រវាត់​”WNO Straw weight Champion” ជាមួយជើងខ្លាំងលំដាប់ពិភពលោក១០រូបផ្សេងទៀត
កីទ្បា

ខាន់ ចេសា ត្រៀមប្រកួតដណ្ដើមខ្សែក្រវាត់​”WNO Straw weight Champion” ជាមួយជើងខ្លាំងលំដាប់ពិភពលោក១០រូបផ្សេងទៀត

កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី (Asian Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស ស៊ីហ្គេម ២០១៩ នៅប្រទេសហ៊្វីលីពីន បានត្រៀមខ្លួនចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក នាខែកញ្ញា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក ជាមួយបេក្ខភាពកំពូលកីឡាការិនី Top 10 លំដាប់ពិភពលោកចំនួន៧នាក់ផ្សេងទៀត។ ព្រឹត្តិការណ៍កីឡាជឺជីតស៊ូនេះ មានឈ្មោះថា “WNO Straw weight Champion” ដែលគណៈកម្មការរៀបចំការប្រកួតបានប្រកាសពីការប្រកួតរយៈពេល២ថ្ងៃ ពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក លើវិញ្ញាសាទម្ងន់លើ៥២គីឡូក្រាម។កីឡាការិនីកូនកាត់កម្ពុជា ម៉ិកស៊ិក និងអាម៉េរិក ខាន់ ចេសា កំពុងឈរចំណាត់ថ្នាក់លេខ៣ពិភពលោកនឹងត្រូវចូលរួមប្រកួតប្រជែងជាមួយបេក្ខភាពផ្សេងៗទៀត ដូចជា កីឡាការិនីប្រេស៊ីល Mayssa Bastos លេខ១កម្រិតពិភពលោក និងកីឡាការិនីចិន Grace Gundrum ដែលឈរលេខរៀងទី២ កម្រិតពិភពលោក។ ក្រៅពីនេះមានកំពូលកីឡាការិនីកំពូល Top…