កីទ្បាក្នុងស្រុក

មិន​អន់​ទេ!​ឈុត U19 កម្ពុជាជាក្រុម​ទី​៥​នៅ​អាស៊ាន​ឡើង​ជុំ​ផ្ដាច់​ព្រ័ត្រ AFC U19 Championship 2020
កីទ្បា

មិន​អន់​ទេ!​ឈុត U19 កម្ពុជាជាក្រុម​ទី​៥​នៅ​អាស៊ាន​ឡើង​ជុំ​ផ្ដាច់​ព្រ័ត្រ AFC U19 Championship 2020

ក្រុមជម្រើស​ជាតិ​កម្ពុជា​បាន​ឡើង​ទៅ​ជុំផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ AFC U19 Championship 2020 ហើយ​ក្រោយ​ក្លាយ​ជា​ក្រុម​លេខ​២​ល្អបំផុត​​ក្រោយ​ក្រុ​ត្រូវ​រងចាំ​អស់​រយៈ​ពេល​២០​ថ្ងៃ​ទម្រាំ​តែ​ក្រុម​ទាំង​អស់​ក្នុង​ពូល A ប្រកួត​ចប់។ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ នឹងត្រូវឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2020 ) នៅប្រទេសអ៊ូបីគីស្ថាន ឆ្នាំ២០២០ ជាមួយក្រុមចំនួន ១៥ផ្សេងទៀត ជាមួយម្ចាស់ផ្ទះ អ៊ូបីគីស្ថាន, កាតា, តាជីគីស្ថាន, អ៊ីរ៉ង់, បារ៉ែន, អារ៉ាប់ប៊ីតសាវឌីរ, ម៉ាឡេស៊ី, អូស្ត្រាលី,…

រំភើបខ្លាំង! U19កម្ពុជា​ឡើង​ជុំផ្ដាច់​ព្រ័ត្រ​ពាន AFC U-19 Championship 2020
កីទ្បា

រំភើបខ្លាំង! U19កម្ពុជា​ឡើង​ជុំផ្ដាច់​ព្រ័ត្រ​ពាន AFC U-19 Championship 2020

ក្រុមជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​១៩​ឆ្នាំ​បាន​ឡើង​ទៅ​ជុំផ្ដាច់ព្រ័ត្រពាន​រង្វាន់ AFC U-19 Championship 2020នៅ​ប្រទេស​អ៊ុយបេគីស្ថាន ហើយ​ក្នុង​នាមជា​ក្រុម​លេខ​២​ល្អបំផុត​ទាំង​៥ បន្ទាប់​រង់ចាំ​អ៊ុត​ការ​ប្រកួត​ក្នុង​ពូល​ A ដែល​ទើបបញ្ចប់។ ឱកាស​ឡើងទៅវគ្គជុំផ្ដាច់ព្រ័ត្រល់ើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្តកម្ពុជា ដោយសារការប្រកួតរវាង គុយវែត ជាមួយ ប៉ាឡេស្ទីន បានបញ្ចប់ទៅដោយលទ្ធផល ៣​ទល់​៣​ ដែលលទ្ធផលនេះហើយនឹងឲ្យ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ បានកៅអីទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំ២០២០នៅ​ប្រទេស​អ៊ុយបេគីស្ថាន ថ្វី​បើ U19អ៊ីរ៉ាក់​និងអូម៉ង់​យ៉ាង​ណា​ក៏​ដោយ។ដោយសារ ក្រុមលេខ ២ល្អក្នុងពូលនេះ គុយវ៉ែត រកបានត្រឹម ៥ពិន្ទុ។ ដូច្នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ នឹងត្រូវឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកទ្វីបអាស៊ី…

ខ្សែការពារកណ្ដាលខ្មែរកម្ពុជាក្រោម រៀម ស៊ឹង​ចាក​ចេញ​ពី​ភ្នំពេញក្រោន
កីទ្បា

ខ្សែការពារកណ្ដាលខ្មែរកម្ពុជាក្រោម រៀម ស៊ឹង​ចាក​ចេញ​ពី​ភ្នំពេញក្រោន

តាម​ការ​បញ្ជាក់របស់​ក្លិប​ជើង​ឯក​៦​សម័យកាលភ្នំពេញ​ក្រោនក្នុង​បណ្ដាញសង្គមរបស់​ខ្លួន​នៅ​ព្រឹកថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា​នេះ បាន​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​ចែកផ្លូវគ្នា​ជាមួយ​ខ្សែ​ការពារ​មាន​ដើម​កំណត់​នៅ​ខ្សែ​កម្ពុជា​ក្រោម ​រៀម ស៊ឹង​ហើយ។ អតីតកីឡាករ​របស់​ក្លិប​គិរីវង់សុខសែនជ័យរូបនេះបាន​មក​ចូល​រួម​ជាមួយក្រុម​សិង្ហក្រហម​បាន​មួយ​រដូវ​កាល​ប៉ុណ្ណោះ​ដោយ​លេង​បាន​២២​ប្រកួត​ទាំង​ក្នុង​ពាន​ Metfone Cambodian League និង​ពាន Hun Sen Cup 2019។​ បើ​តាម​ព័ត៌មាន​ចចាមអារ៉ាម​កាល​ពី​ថ្មី​ៗនេះ​!​កីឡាករ​ធ្លាប់​លេង​នៅ​លីគ​កំពូល​វៀតណាម​នឹង​ផ្ទេ​រទៅ​លេង​នៅ​ក្លិប​អតីត​ជើង​ឯកលីគ​រដូវ​កាល​២០១៨ ណាហ្គាវើល​នៅ​រដូវ​ថ្មី​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ កីឡាករ​មាន​ឈ្មោះ​ជា​ភាសាវៀតណាមថា Diệp Hoài Xuân ​រូបនេះធ្លាប់​លេង​ក្លិប​វៀតណាម​ជា​ច្រើន​មក​ហើយ​ដូច​ជា inh Long F.C., Ca Mau F.C., Kirivong Sok Sen Chey, Dong Thap,…

U22កម្ពុជាហ្វឹកហាត់​ខ្លាំងត្រៀម​ប៉ះ​ក្រុម​កំពូល​តារាង U22មីយ៉ាន់ម៉ាក្នុង​ស៊ីហ្គេមពូល​A
កីទ្បា

U22កម្ពុជាហ្វឹកហាត់​ខ្លាំងត្រៀម​ប៉ះ​ក្រុម​កំពូល​តារាង U22មីយ៉ាន់ម៉ាក្នុង​ស៊ីហ្គេមពូល​A

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កំពុង​តែ​ធ្វើ​ការ​ហ្វឹកហាត់​ខ្លាំងនៅ​ប្រទេស​ហ្វីលីពីន​ដើម្បី​សម្រួច​សមត្ថភាព​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​កំពូល​តារាង U22មីយ៉ាន់ម៉ា​ក្នុង​ការ​ប្រកួត​ទី​៣​ពូល​A វិញ្ញាសាបាល់ទាត់​បុរស​ក្នុង​ព្រឹត្តិការណ៍ SEA Games 2019នៅ​ប្រទេស​ហ្វីលីពីន។ ក្នុង​ការ​ប្រកួត​នេះ​កម្ពុជាកម្ពុជា​ត្រូវ​ការ​យក​ឈ្នះ​ដាច់​ខាត​ដើម្បី​ឡើង​ទៅ​ឈរ​កំពូល​តារាង​និង​ឡើង​វគ្គខ្វែង​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​ទោះ​បី​ជា​មួយ​ប្រកួត​ចុង​ក្រោយ​ត្រូវ​ប៉ះ​ម៉ាឡេស៊ីក៏​ដោយ។​ចំណែក​ក្រុម​ U22មីយ៉ន់ម៉ា​វិញ​កំពុង​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ដោយ​៣​ប្រកួត​ក្នុង​ស៊ីហ្គេម​នេះ​ ពួក​គេ​មាន​៧​ពិន្ទុ​ក្រោយ​ឈ្នះ​២​ប្រកួត​និង​ស្មើ​១​ប្រកួត។ ប្រកួត​ចុង​ក្រោយរបស់ពួក​គេគឺ​ត្រូវ​ប៉ះ​កម្ពុជាដែល​កំពុង​តែ​សម្រួចជើង​និង​ដាក់​គោលដៅ​ឡើង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្រ្តស៊ីហ្គេម។ ខាង​ក្រោម​ជា​សកម្មភាព​ក្រុមឈុត U22កម្ពុជា​ហ្វឹកហាត់ព្រឹក​នេះ​នៅ​ហ្វីលីពីន៖                 រូបភាព៖ សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា

ក្ដៅៗ! មក​ដឹង​ចំណាត់ថ្នាក់​ FIFA Ranking របស់​ក្រុមបាល់ទាត់កម្ពុជា​ក្នុង​ខែ​វិច្ឆិកានេះ
កីទ្បា

ក្ដៅៗ! មក​ដឹង​ចំណាត់ថ្នាក់​ FIFA Ranking របស់​ក្រុមបាល់ទាត់កម្ពុជា​ក្នុង​ខែ​វិច្ឆិកានេះ

សហព័ន្ធកីឡាបាល់​ទាត់​ពិភពលោកហៅកាត់ថា FIFA ​បាន​ធ្វើ​ការបន្ទាន់សម័យកាលទៅ​លើ​ចំណាត់​ថ្នាក់​ក្រុមបាល់ទាត់​ជម្រើស​ជាតិក្នុង​ពិភពលោកនៅ​ថ្ងៃ​ទី​២៨​ខែ​វិច្ឆិកាឆ្នាំ​២០១៩នេះ ខណៈក្រុម​ជម្រើសជាតិកម្ពុជា​ធ្លាក់ចំណាត់​ថ្នាក់ពី​លេខ​១៧២​ មក​លេខ​១៧៣​ក្នុង​ខែវិច្ឆិកា​នេះ​ដោយ​មាន​ពិន្ទុ៩៦៤ក្នុង​ដៃ។ ចំណាត់​ថ្នាក់​១៧៣​នេះ​មាន​ន័យថា​កម្ពុជាមាន​ពិន្ទុ និង​ចំណាត់​ថ្នាក់​ស្មើ​ឥណ្ឌូណេស៊ី(១៧៣ដូចគ្នានិងពិន្ទុដូច​គ្នា) ឡាវ (១៨៨) ព្រុយណេ(១៩១)​និង​ទីម័រខាងកើត(១៩៦)។​ចំណែក​ក្រុម​នៅ​អាស៊ាន​សទៃ​ទៀត​គឺ​វៀតណាមឡើង​បី​កាំ(៩៥) ថៃធ្លាក់បួនកាំ(១១៣)​ហ្វីលីពីនឡើង​២​កាំ(១២៤) មីយ៉ាន់ម៉ា​ឡើង​១១ចំណាត់​ថ្នាក់មក​លេខ១៣៦ ម៉ាឡេស៊ី​ឡើង​៤ចំណាក់​ថ្នាក់​មក​លេខ១៥៤ និង​សិង្ហបុរី​(១៥៧)។ ក្រុម​ខ្លាំងក្នុងលំដាប់​អាស៊ី​គឺ​ជប៉ុនរក្សា​ចំណាត់ថ្នាក់​ទី​១​នៅ​អាស៊ី​និង​លេខ​២៨​នៅ​ពិភពលោក ខណៈ​អ៊ីរ៉ង់​ធ្លាក់​មក​លេខ​២​នៅ​អាស៊ីនិង​លេខ​៣៣ពិភពលោក។ក្រុមបន្ត​ទៀត​គឺ កូរ៉េខាងត្បូង អូស្រ្តាលី កាតា អ៊ីរ៉ាក់ អារ៉ាប់រួម  ចិន និង​ស៊ីរី។ ចំណែក​ក្រុមលំដាប់​ពិភពលោកគ្មាន​ការ​ប្រែប្រួល​ច្រើន​នោះ​ទេ​គ្រាន់​តែ​ក្រូអាតឡើង​មក​លេខ​៦​ពិភពលោក​ជំនួសព័រទុយហ្គាល់​ដែល​ធ្លាក់​មក​លេខ​៧​ប៉ុណ្ណោះ៕

ជយោ!​U22កម្ពុជាលត់U22ទីម័រខាងកើត៥គ្រាប់មិន​ឲ្យ​តដៃរួច​ ខណៈរ៉ឹង ប៊ុនហៀងរកបាន២គ្រាប់
កីទ្បា

ជយោ!​U22កម្ពុជាលត់U22ទីម័រខាងកើត៥គ្រាប់មិន​ឲ្យ​តដៃរួច​ ខណៈរ៉ឹង ប៊ុនហៀងរកបាន២គ្រាប់

ក្រុមជម្រើស​ជាតិគៅពោរៃកម្ពុជា​វ័យ​ក្រោម​២២ឆ្នាំបាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ទីម័រខាងកើត​ក្នុង​លទ្ធផល​៥ទល់​០ក្នុង​ការ​ប្រកួតទី​២​ពូល A លើ​វិញ្ញាសាបាល់​ទាត់​បុរស​វ័យក្រោម​២២ឆ្នាំ។ ក្រុម​កម្ពុជានាំ​មុខ​មុន​មួយ​គ្រាប់​នៅ​ដើម​វគ្គ​ទី​១​ដោយ​កីឡាករ ស៊ិន កក្កដានៅ​នាទី​ទី៧​ដោយ​បាល់​ហ្វ្រីឃីគ។​មួយ​គ្រាប់​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​វគ្គ​ទី​មួយ​តែ​ម្ដង។ ចូល​វគ្គ​ទី​២ កម្ពុជា​មានឱកាស​បន្ថែម​៤​គ្រាប់​ទៀត​ដោយ​កីឡាករ រ៉ឹង ប៊ុនហៀង២​គ្រាប់​នៅ​នាទី​ ៧០ និង​នាទី​៩០​+២  សៀង​ ចន្ធា​នាទី​៧៨ និង​កែវ​ សុខផេង​នៅ​នាទី​៨៥។ លទ្ធផលនេះបាន​ធ្វើ​ឲ្យ​កម្ពុជា​ឈរ​កំពូល​តារាង​ពូល​ A បណ្ដោះអាសន្ន​ខណៈ​ប្រកួត​ក្រោយ​ត្រូវ​ជួប​មីយ៉ាន់ម៉ាវ័យ​ក្រោម​២២ឆ្នាំ៕

កម្ពុជាបង្ហាញជម្រើសដំបូង១១នាក់​ត្រៀម​ប៉ះ​ទីម័រខាងកើត ស៊ិន កក្កដា​ជាប់​ជម្រើសដំបូង​តែ​គ្មានស៊ាង​ ចន្ធា
កីទ្បា

កម្ពុជាបង្ហាញជម្រើសដំបូង១១នាក់​ត្រៀម​ប៉ះ​ទីម័រខាងកើត ស៊ិន កក្កដា​ជាប់​ជម្រើសដំបូង​តែ​គ្មានស៊ាង​ ចន្ធា

ក្រុមជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវលេង​ក្នុង​ការ​ប្រកួត​ទី​២​ក្នុង​វិញ្ញាសាបាល់​ទាត់​បុរស​វ័យ​ក្រោម​២២ឆ្នាំទល់​ជាមួយ​ក្រុម ជម្រើស​ជាតិ​ U22ទីម័រខាងកើត​នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​យប់​នេះខណៈជម្រើសដំបូង​១១នាក់​ក៏​បាន​បង្ហាញឲ្យ​ដឹង​រួច​ផង​ដែរ។ ក្នុង​បញ្ជី​១១​នាក់​ដំបូង​ត្រៀម​ប៉ះ U22ទីម័រ​ខាងកើតនេះ ​មាន​ជម្រើស​ខុស​កាល​១១នាក់​ប៉ះ​ម្ចាស់​ផ្ទះ U22ហ្វីលីពីន។ យប់​នេះ​ U22កម្ពុជា ​ប្រើ​ប្រាស់​ប្រព័ន្ធ 4-5-2​ដែល​មាន​កីឡាករ​ដូច​ខាងក្រោម៖ អ្នកចាំទី៖ ហ៊ុល គឹមហ៊ុយ ខ្សែ​ការពារ៖ កែន ច័ន្ទសុភ័ក្រ ទេស សម្បត្តិ អ៊ុក សុវណ្ណ សឿត បារាំង ខ្សែ​បម្រើ៖ អន ចាន់ប៉ូលីន ម៉ៅ ពិសិដ្ឋ ស៊ិន កក្កដា អិន សូដាវីដ…

សោកស្ដាយ!​ U22កម្ពុជា​របូត​គ្រាប់បាល់ចុង​ម៉ោង​បានត្រឹម​ស្មើ​ម្ចាស់​ផ្ទះ១​ទល់​១
កីទ្បា

សោកស្ដាយ!​ U22កម្ពុជា​របូត​គ្រាប់បាល់ចុង​ម៉ោង​បានត្រឹម​ស្មើ​ម្ចាស់​ផ្ទះ១​ទល់​១

ក្រុមជម្រើស​ជាតិ​កម្ពុជា​បាន​ត្រឹម​ទទួល​បាន​មួយពិន្ទុពី​ការ​ប្រកួត​បើក​ឆាក​ក្នុង​ពូល A​ព្រឹត្តិការណ៍ SEA Games 2019 នៅ​ហ្វីលីពីន​ដោយ​ប្រកួតស្មើ​ជាមួយ​ម្ចាស់​ផ្ទះហ្វីលីពីន​១​ទល់​១។ កែវ​ សុខផេងរក​បាន​គ្រាប់​បាល់​នាំ​មុខ​ឲ្យ​កម្ពុជា​នៅ​នាទី៤១ ប៉ុន្តែ​កីឡាករ​ U22ហ្វីលីពីន​បានធ្វើ​តាម​តាម​ស្មើ​នៅ​ចុង​ម៉ោង​ពោល​គឺ​នាទី​៩០+៤ទៅ​ហើយ។ ក្រុម​កម្ពុជា​សម្រុកនៅ​ចុង​ម៉ោង​ដែល​នៅ​សល់​ប៉ុន្តែ​បាន​ត្រឹម​ខក​ចិត្ត​ហើយ​អាជ្ញាកណ្ដាល​ផ្លុំកញ្ចែរបញ្ចប់​ការ​ប្រកួតផ្លូវ​ការ​តែ​ម្ដង។ ខាងក្រោម​ជា​ជម្រើសដំបូង១១នាក់របស់​កម្ពុជា៖

ចេញហើយ! U22កម្ពុជា​បង្ហាញ​ជម្រើស​១១​នាក់​ត្រៀម​ស៊ីម្ចាស់​ផ្ទះហ្វីលីពីនយប់​នេះ
កីទ្បា

ចេញហើយ! U22កម្ពុជា​បង្ហាញ​ជម្រើស​១១​នាក់​ត្រៀម​ស៊ីម្ចាស់​ផ្ទះហ្វីលីពីនយប់​នេះ

ក្រុមជម្រើស​ជាតិ​កម្ពុជា​បាន​បង្ហាញ​ជម្រើស​១១​នាក់​ដំបូង​ត្រៀម​ជួប​ម្ចាស់​ផ្ទះ​ U22ហ្វីលីពីន​ក្នុង​ការ​ប្រកួត​លើ​វិញ្ញាសា​បាល់​ទាត់​បុរស​ក្នុង​ព្រឹត្តិការណ៍ SEA Games 2019 ដែល​នឹង​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន Rizal Memorial Stadium។ ជម្រើស​១១នាក់​ដំបូងរបស់​កម្ពុជា​ត្រៀម​ប៉ះហ្វីលីពីន​មានដូច​ជា៖ អ្នក​ចាំ​ទី៖កែវ សុខសិលា ខ្សែការពារ៖ សេត រ៉ស៊ីប យើ សាហ្វី អ៊ុក សុវណ្ណ​ និង ឆេង ម៉េង ខ្សែបម្រើ៖ យ៉ើ ម៉ូស្លីម អន ចាន់ប៉ូលីន កាន់​ ពិសាល ជា វេស្លី និង​រ៉ឹង ប៊ុនហៀង…

អបអរសាទរកីឡាករ​ U-19 របស់កម្ពុជាទាំងអស់​ ទទួលបានប្រាក់រង្វាន់ពីសំណាក់ឯកឧត្ដម​ សៅ​ សុខា​!
កីទ្បាក្នុងស្រុក

អបអរសាទរកីឡាករ​ U-19 របស់កម្ពុជាទាំងអស់​ ទទួលបានប្រាក់រង្វាន់ពីសំណាក់ឯកឧត្ដម​ សៅ​ សុខា​!

មហាជនដែលស្នេហាវិស័យកីឡាបាល់ទាត់​ក៏ដូចជាអ្នកគាំទ្ររបស់ក្រុមជម្រេីសជាតិកម្ពុជាច្បាស់ជាដឹងហេីយថា​ ក្រុមយុវជនជម្រេីសជាតិអាយុ​ក្រោម​ 19 ឆ្នាំបានប្រកួតរួចរាល់អស់ហេីយកាលពីថ្ងៃ​ ទី​ 11​ ខែ​ វិច្ឆិកានេះដោយប៉ះក្រុម​ ប្រ៊ុយណេដែលកម្ពុជាឈ្នះក្នុងលទ្ធផល​ 3​ ទល់នឹង​ 0 ផងដែរ​ ។ ដោយឡែកកាលពីថ្ងៃទី​ 14 ខែ​ វិច្ឆិកានេះ​ នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានលេីកទឹកចិត្តទៅដល់កីឡាករនិងក្រុមការងារទាំងអស់​ ម្នាក់ចំនួន​ 4 លានរៀល​ សរុបទាំងអស់​ 128 លានរៀលដែលនេះគឺជាប្រាក់រង្វាន់សម្រាប់ក្រុមការងារនិងកីឡាករ យុវជនក្រោម​ 19 ឆ្នាំ​ទាំងអស់​ ។…

មិននឹកស្មានក្រុមជេីងខ្លាំងនៅអុឺរ៉ុបទាំង​ ៦ នៅយប់មិញ រងលទ្ធផល​ ស្មេី និងចាញ់ព្រមគ្នាចឹងសោះ​!
កីទ្បាក្នុងស្រុក

មិននឹកស្មានក្រុមជេីងខ្លាំងនៅអុឺរ៉ុបទាំង​ ៦ នៅយប់មិញ រងលទ្ធផល​ ស្មេី និងចាញ់ព្រមគ្នាចឹងសោះ​!

លោកអ្នកដែលស្នេហាវិស័យបាល់ទាត់ច្បាស់ជាដឹងហេីយថា​ នៅឯតំបន់អុឺរ៉ុប​ ដូចជា​ អេស្ប៉ាញ​ អង់គ្លេស​ បារាំង​ និង​ អុីតាលី​ គឺជា​ តំបន់ដែលពេញនិយមនិងមានឥទ្ធិពលខ្លាំងនៅលេីវិស័យបាល់ទាត់​ លីគ​ នោះឯង​ ។ ដោយឡែកនៅក្នុងយប់ថ្ងៃទី​ 2 ឈានចូលថ្ងៃទី​ 3 វិច្ឆិកា​ យប់មិញនេះយេីងឃេីញមានក្រុមខ្លាំងៗដែលជាម្ចាស់ជេីងឯក​ របស់​ League នីមួយៗរង​ បរាជ័យនិង​ ស្មេីគួរអោយកត់សម្គាល់​ ។ ១.  Barcelona ដែលជាក្រុមខ្លាំងជាងគេនៅអេស្ប៉ាញដែលជាម្ចាស់ជេីងឯក​ Laliga រដូវកាលមុន​ រងបរាជ័យរបសក្រុម​ Lavente…

ចូលរួមសោកស្ដាយ​ កម្ពុជា​ U19 ភ្លាត់ចាញ់​ ម៉ាឡេសុី​ ត្រឹមតែមួយគ្រាប់ក្នុងព្រឹត្តិការណ៍​ U19 AFC Champion Cup
កីទ្បាក្នុងស្រុក

ចូលរួមសោកស្ដាយ​ កម្ពុជា​ U19 ភ្លាត់ចាញ់​ ម៉ាឡេសុី​ ត្រឹមតែមួយគ្រាប់ក្នុងព្រឹត្តិការណ៍​ U19 AFC Champion Cup

ភ្នំពេញ​៖ ព្រឹត្តិការណ៍បាល់ទាត់​ យុវជន​ ក្រោម​ អាយុ​ 19 ឆ្នាំបានចាប់ផ្ដេីម បាន​ 1 ជុំដោយក្រុម​ គោព្រៃ​ កម្ពុជា​ ប៉ះ​ និង​ ក្រុ​ម​ ម៉ាឡេសុី​ ។ នៅល្ងាចថ្ងៃទី​ 02 ខែ​ វិច្ឆិកា​ នេះ​ ទ្វារពហុកីឡដ្ឋានជាតិ​ អូឡាំពិក​ បេីកទ្វារ​ ទទួលស្វាគមន៍​ ក្រុមភ្ញៀវម៉ាឡេសុីជាពិសេស​ ។ សម្រាប់តង់ទី​ 1 កម្ពុជា​ គឺ​…

ញាក់សាច់! កម្ពុជាប៉ះ​ក្រុមមហាសេដ្ឋីប្រេងកាត អ៊ីរ៉ាក់ អ៊ីរ៉ង់ ក្នុង​វគ្គ​ជម្រុះ 2022 FIFA World Cup
កីទ្បា

ញាក់សាច់! កម្ពុជាប៉ះ​ក្រុមមហាសេដ្ឋីប្រេងកាត អ៊ីរ៉ាក់ អ៊ីរ៉ង់ ក្នុង​វគ្គ​ជម្រុះ 2022 FIFA World Cup

តាមរយៈ​ការ​ចាប់​ឆ្នោត​ជ្រើសរើសពូល ការ​ប្រកួតពាន​រង្វាន់ 2022 FIFA World Cup & 2023 AFC Asian Cup ក្រុមជម្រើស​ជាតិ​កម្ពុជា​ស្ថិត​ក្នុង​ពូល C ជាមួយ​ក្រុម​ខ្លាំង​អ៊ីរ៉ង់ អ៊ីរ៉ាក់ ប៉ារ៉ែន​និង​ជម្រើស​កោះហុងកុង។ តាម​រយៈ​ការ​ចាប់​ឆ្នោត​នេះ​ដែរ ក្នុង​ពូល G ក្រុម​នៅ​អាស៊ាន​ដល់​ទៅ​៤​ជួប​គ្នា​គឺ​ វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ខណៈ​ក្រុម​ជម្រើស​ជាតិអារ៉ាប់​រួមគឺ​ជា​ក្រុម​ដែល​នៅ​តំបន់​អាស៊ីខាងលិច។ ខាង​ក្រោម​ជា​ពូលទាំងអស់៖

កម្ពុជាព្រមទាំងក្រុម៣៩ផ្សេងទៀត​នៅ​អាស៊ី​នឹងដឹង​ពី​សមាសភាពគូប្រកួតរបស់​ខ្លួន​ក្នុង​វគ្គ​ជម្រុះ 2022 FIFA World Cup Qualifiers
កីទ្បា

កម្ពុជាព្រមទាំងក្រុម៣៩ផ្សេងទៀត​នៅ​អាស៊ី​នឹងដឹង​ពី​សមាសភាពគូប្រកួតរបស់​ខ្លួន​ក្នុង​វគ្គ​ជម្រុះ 2022 FIFA World Cup Qualifiers

ក្រុមជម្រើស​ជាតិ​ទាំង​៤០​នៅអាស៊ី​នឹង​នឹង​ពី​ផ្លូវរបស់​ពួក​គេសម្រាប់​ប្រកួតវគ្គ​ជម្រុះ 2022 FIFA World Cup និងពានរង្វាន់ 2023 AFC Asian Cup ខណៈ​ដែល​ការ​ចាប់​ឆ្នោត​ជ្រើសរើសពូលសម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ស្អែក​ទី១៧ខែ​វិច្ឆិកានៅ​ទីស្នាក់ការកណ្ដាលរបស់ AFC ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ការ​ចាប់​ឆ្នោតនេះ​នឹង​រួម​បញ្ជូល​ទាំង​ក្រុម ម៉ាឡេស៊ី កម្ពុជា​ បង់ក្លាដេស កោះហ្គាម ម៉ុងហ្គោលី និង​ស្រីលង្កា​ដែល​ឡើង​ទៅ​តាម​រយៈ​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​១ នៅទីស្នាក់ការកណ្ដាលរបស់ AFC ក្នុង​ប្រទេស​ម៉ាឡេស៊ីចាប់​ពី​ម៉ោង​៥​ល្ងាច​ត​ទៅ។ ក្រុមជម្រើស​ជាតិ​ទាំង៤០​រួម​មានក្រុមខ្លាំងៗដូចជា​ជប៉ុន សាធារណរដ្ឋកូរ៉េ អ៊ីរ៉ង់ អូស្រ្តាលី ម្ចាស់​ជើង​ឯកអាស៊ីកាតា វៀតណាម ថៃ​និងហ្វីលីពីន​បាន​រៀប​ចំ​ជា៥​Pot តាម​រយៈ​ចំណាត់​ថ្នាក់ FIFA…

ចេញ​ហើយ! បញ្ជី​ឈ្មោះ​ជម្រើស​ជាតិកម្ពុជា​ត្រៀម​ប្រកួតក្នុង​ពូលមរណៈនៃពានរង្វាន់ AFF U18 Championship 2019
កីទ្បា

ចេញ​ហើយ! បញ្ជី​ឈ្មោះ​ជម្រើស​ជាតិកម្ពុជា​ត្រៀម​ប្រកួតក្នុង​ពូលមរណៈនៃពានរង្វាន់ AFF U18 Championship 2019

សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា(FFC)​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជាវ័យក្រោម​១៨​ឆ្នាំសម្រាប់​ត្រៀមហ្វឹកហាត់ក្នុង​ដំណាក់កាល​ទី​មួយនៃ​ពាន​រង្វាន់ជម្រើស​ជើង​ឯក​យុវជនអាស៊ាន​វ័យ​ក្រោម​១៨​ឆ្នាំ​ឬ​ឈ្មោះ​ជា​ភាសាអង់គ្លេស AFF U18 Championship ។ ក្នុង​បញ្ជី​នេះ​គឺ​ជា​ឈ្មោះ​កីឡាករ​ក្នុង​ដំណាក់កាលដំបូង​ដើម្បី​ហ្វឹកហាត់​ត្រៀមប្រកួត​ពាន​រង្វាន់​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​០៦​ដល់​ទៅ​១៩​ខែ​សីហាឆ្នាំ​២០១៩​នៅ​ទីក្រុងហូជីមិញ​ប្រទេស​វៀតណាម។ ក្រុមជម្រើស​ជាតិកម្ពុជា​ស្ថិត​ក្នុង​ពូល​ B ដែល​ជាពូលមរណៈ ដូច​ជា U18 ម៉ាឡេស៊ី ថៃ វៀតណាម សិង្ហបុរី និងអូស្រ្តាលី ខណៈ​ពូល A មានមីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ឡាវ ទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ។ ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំងអស់៖

ភ្នំពេញក្រោន​ប្រកាសពី​ការ​ចាក​ចេញ​របស់ខ្សែបម្រើកូនខ្មែរបារាំង ពេជ អូវែន
កីទ្បា

ភ្នំពេញក្រោន​ប្រកាសពី​ការ​ចាក​ចេញ​របស់ខ្សែបម្រើកូនខ្មែរបារាំង ពេជ អូវែន

ក្លិបម្ចាស់​ជើង​ឯក​ Metfone Cambodian League ៦​សម័យ​កាលភ្នំពេញក្រោន ​បាន​ប្រកាស​ក្នុង​វេបសាយផ្លូវការរបស់ខ្លួន​នៅ​ព្រឹក​នេះថា ​បាន​សម្រេចចែកផ្លូវគ្នា​ជាមួយខ្សែ​បម្រើ​កូនខ្មែរ​នៅ​បារាំង ពេជ អូវែន ត្រឹម​ចប់​ជុំ​ទី​១​នៃ​លីគ​កំពូល​កម្ពុជា​។ តាម​ការ​បញ្ជាក់​របស់ក្លិប​គឺ​មិនលើកបង្ហាញមូលហេតុនៃការចាកចេញនេះឡើយ តែ​យ៉ាង​គេ​ដឹង​ថា​ខ្សែ​បម្រើ​កណ្ដាល​រូប​នេះ​មិន​សូវ​ទទួល​បានឱកាស​លេង​នោះ​ទេ​​ហើយ​រូប​គេ​តែងតែអង្គុយកៅអីបម្រុង ខណៈ​ពេល​ខ្លះ​គ្មាន​ឈ្មោះ​សូម្បី​តែ​កីឡាករ​បម្រុងទៀត​ផង។ ឆ្លងកាត់​ជុំ​ទី​មួយ​នៃ​លីគ​កំពូល​កម្ពុជា​ពេជ អូវែន​បាន​បង្ហាញខ្លួន​២​ប្រកួតតែ​អត់​ពេញ​៩០​នាទី​នោះ​ទេ។ គេ​មិន​ដឹង​ថា​តើ​កីឡាករម្នាក់​នេះ​នឹង​ចុះ​កុង​ត្រា​លេង​ឲ្យ​ក្លិប​ណា​ទៀត​នោះ​ទេ ឬ​ក៏​ធ្វើ​ដំណើរទៅ​ប្រ?ទេស​បារាំង​វិញ​ក៏​មិន​ទាន់​ដឹង​ដែរ៕ ប្រភពនិងរូបភាព៖ ភ្នំពេញក្រោន  

ភ្នំពេញក្រោនចុះកុង​ត្រាកីឡាករ​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថានម្នាក់​ធ្លាប់​លេងក្នុងប្រទេសអាល្លឺម៉ង់
កីទ្បា

ភ្នំពេញក្រោនចុះកុង​ត្រាកីឡាករ​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថានម្នាក់​ធ្លាប់​លេងក្នុងប្រទេសអាល្លឺម៉ង់

ក្លិប​ម្ចាស់​ជើង​ឯកលីគ​កំពូល​កម្ពុជា​៦​សម័យ​កាលភ្នំពេញក្រោន​បាន​ប្រកាស​ក្នុង​វេបសាយផ្លូវការរបស់​ខ្លួនកាល​ពី​ប៉ុន្មាន​នាទីមុននេះ​ថា​បាន​ស៊ីញេ​កុង​ត្រា​យក​កីឡាករ​ជម្រើសជាតិ​អាហ្វហ្គានីស្ថាន Mustafa Zazai​ មក​ជួយក្រុម​សម្រាប់ការ​ប្រកួតជើង​ទី​២​ពានរង្វាន់​ Metfone Cambodian League រដូវ​កាល​២០១៩នេះ។ ខ្សែបម្រើរូបនេះធ្លាប់លេងជាយុវជនថ្នាលរបស់ក្លិប Hamburger SV របស់អាល្លឺម៉ង់ អំឡុងឆ្នាំ ២០០៦ ដល់ ២០០៩ និងចាប់ផ្តើមកីឡាករអាជីពជាមួយក្លិប VfB Lübeck លើទឹកដីអាល្លឺម៉ង់ដដែលអំឡុងឆ្នាំ ២០១២ និង២០១៣។ រូប​គេ​អាច​លេង​បាន​បី​ដំណែង​គឺ​បម្រើ ប្រយុទ្ធស្លាប និងប្រយុទ្ធទោលផង​ដែរ។​ខ្សែបម្រើប្រយុទ្ធអន្តរជាតិអាហ្គានីស្ថាន វ័យ២៦ឆ្នាំរូបនេះ បង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិ ចំនួន៣០លើក និងរកបាន៤គ្រាប់។ ដល់​ឆ្នាំ២០១៦-២០១៨ រូប​គេ​លេង​ឲ្យ​ក្លិប TSG…