កីទ្បាក្នុងស្រុក

បង្ហាញកាលវិភាគនិងកម្មវិធីប្រកួតពាន MCL រដូវកាលថ្មីខណៈគូរពិសេសក្នុងសប្ដាហ៍​ទី​មួយ បឹង​កេត​ប៉ះណាហ្គា
កីទ្បា

បង្ហាញកាលវិភាគនិងកម្មវិធីប្រកួតពាន MCL រដូវកាលថ្មីខណៈគូរពិសេសក្នុងសប្ដាហ៍​ទី​មួយ បឹង​កេត​ប៉ះណាហ្គា

គណៈកម្មការរៀបចំការ​ប្រកួតបាល់​ទាត់​កម្ពុជាហៅកាត់​ថា CNCC បាន​បង្ហាញកាលវិភាគ និង​កម្មវិធី​ប្រកួត​ក្នុងពាន​រង្វាន់ក្របខ័ណ្ឌលីគកំពូលកម្ពុជា Metfone Cambodian League រដូវ​កាល​២០២១ខណៈជំនួប​បើក​ឆាក​ក្នុង​សប្ដាហ៍​ទី​មួយ​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​ក្រុម​ការពារ​តំណែង​ជើងឯកប៉ះ​ក្រុម​ខ្លាំង​ណាហ្គាវើល។ ទោះ​បី​ជា​កាលវិភាគការ​ប្រកួត​នេះ​ចេញ​ជាផ្លូវ​ការ​មែន​ក្ដី! ប៉ុន្តែ​ការ​ប្រកួតមួយចំនួន​អាច​នឹង​ផ្លាស់ប្ដូរជាយថាហេតុណាមួយ​ក៏​មិន​ដឹង​ ព្រោះ​កាល​វិភាគខ្លះជាប់​ក្នុង​ថ្ងៃ FIFA Day ដែល​ត្រូវ​សម្រាក​សម្រាប់​ប្រកួតក្នុងជម្រើស​ជាតិ​ហើយ​នៅ​មាន​ការ​ប្រកួត AFC Cup ដែល​មាន​ក្រុម​បឹង​កេត​និង​វិសាខា​ចូលរួម។ ខាង​ក្រោម​នេះ​ជា​កាលវិភាគពេញ៖

Keisuke Honda ប្រើ​ប្រាស់​វិធីមួយនេះ​ដើម្បីជួយកុមារក្រីក្រទូទាំងពិភពលោកទទួលបានឱកាស​លេងបាល់
កីទ្បា

Keisuke Honda ប្រើ​ប្រាស់​វិធីមួយនេះ​ដើម្បីជួយកុមារក្រីក្រទូទាំងពិភពលោកទទួលបានឱកាស​លេងបាល់

ហុងដា បានយកក្រុមហ៊ុន PARK ទៅបើកនិង​ផ្សព្វផ្សាយនៅប្រទេសជប៉ុន​ដើម្បី​រក​មូលនីធិ​មក​ជួយកុមារមក​ពី​គ្រប់​ទិសទី​ក្នុងពិភពលោកឲ្យមានឱកាស​លេង​បាល់​ទាត់​ឬ​កីឡាផ្សេង​ទៀតតាម​រយៈ​បេសកកម្ម​វិនីយោគលើ​ម៉ាកសម្រាប់​កីឡា។ PARK គឺជាក្រុមហ៊ុនលក់សម្លៀកបំពាក់មួយ ដែលប្រើប្រាស់ពាក្យស្លោក​៖”បាល់​ទាត់​ផ្លាស់ប្ដូរ​ពិភពលោក“Soccer can change the world” ។ ក្រុមហ៊ុន​មួយនេះ ​ប្រើ​ប្រាស់កាកសំណល់សម្រាម មកធ្វើជាផលិតផលដើម្បី​លក់ហើយប្រាក់ចំណេញបាន​ពី​ការ​លក់ចំនួន 50% នឹង​បរិច្ចាគឲ្យទៅខាងមូលនីធិទ្វីបអាហ្វ្រិកដើម្បីផ្គត់ផ្គង់ក្មេងៗឲ្យ​មានឱកាសលេងបាល់ទាត់។ ចក្ខុវិស័យរបស់ក្រុមហ៊ុន PARK គឺសាមញ្ញបំផុតដើម្បីធ្វើឱ្យផលិតផលប្រកបដោយគុណភាព ការទទួលខុសត្រូវ និងច្នៃប្រឌិតដែលអាចឱ្យអ្នកគាំទ្របាល់ទាត់រាប់ពាន់លាននាក់ ផ្លាស់ប្តូរពិភពលោកដោយគ្រាន់តែទិញឧបករណ៍ដែលពួកគេត្រូវការដើម្បីលេងកីឡាដែលពួកគេចូលចិត្ត។ ⁠ នេះ​គឺ​ជា​បេសកកម្មមួយ​ក្នុង​ចំណោម​បេសកកម្មសប្បុរសធម៌ជាច្រើន​ដែល អតីតកីឡាករ​ជម្រើស​ជាតិ​ជប៉ុនរូប​​តែងតែធ្វើ។ ក្រុមហ៊ុន PARK បាន​ផ្សព្វផ្សាយជាង៣៦​ប្រទេស​ហើយ​ដែល​រួម​មាន​ទាំង​កម្ពុជាយើង​ផង​ដែរ៕

គ្រូបង្វឹកបារ៉ែន៖ បើយើងលេងមិន​ឈ្នះកម្ពុជាសម្រាប់​ការ​ប្រកួតនៅ​សល់ កុំសង្ឃឹម​ថា​បាន​ឡើង​ទៅ​វគ្គបន្តនោះ
កីទ្បា

គ្រូបង្វឹកបារ៉ែន៖ បើយើងលេងមិន​ឈ្នះកម្ពុជាសម្រាប់​ការ​ប្រកួតនៅ​សល់ កុំសង្ឃឹម​ថា​បាន​ឡើង​ទៅ​វគ្គបន្តនោះ

លោក Helio Sousa ដែលដឹកនាំជម្រើស​ជាតិបារ៉ែនកសាងភាពជោគជ័យរបស់ខ្លួនចាប់ពីឆ្នាំ ២០១៩ ពេល​នេះត្រៀមបន្តការប្រកួតជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 and AFC Asian Cup China 2023។ ក្រុមបារ៉ែនបានក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍ WAFF Championship ឆ្នាំ 2019 និងពានរង្វាន់ Gulf Cup និងបានយកឈ្នះជម្រើស​ជាតិសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ក្នុងពូល C នៃវគ្គជម្រុះ World Cup តំបន់អាស៊ីដើម្បីឈរនៅចំណាត់ថ្នាក់លេខ ២…

ក្រុមកីឡាជម្រើស​ជាតិជិត​៤០ប្រភេទ​នឹង​ទទួលបាន​ការ​ចាក់​វាក់សាំងកូវីដ១៩នៅ​ដើម​ខែ​ក្រោយ
កីទ្បា

ក្រុមកីឡាជម្រើស​ជាតិជិត​៤០ប្រភេទ​នឹង​ទទួលបាន​ការ​ចាក់​វាក់សាំងកូវីដ១៩នៅ​ដើម​ខែ​ក្រោយ

គណៈកម្មការ​អូឡាំពិកកម្ពុជា និង​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​កីឡាស៊ីហ្គេម​បានបញ្ចេញសេចក្តីណែនាំកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩របស់កីឡាករ កីឡាការិនីកម្ពុជាជិត​៤០ប្រភេទ ខណៈកីឡាករ​ជម្រើស​ជាតិ​បាល់​ទាត់​កម្ពុជា​ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ដែរ។ សម្រាប់​គ្រប់​កីឡាករទាំងអស់ដែល​អាច​ចាក់ត្រូវយកតាមខ្លួន និងស្តាប់ការណែនាំមួយចំនួនដូចខាងក្រោម៖ ១- អត្តសញ្ញាណបណ្ណ ២- លិខិតបានបំពេញទម្រង់បែបបទរួច ៣- ពាក់អាវយឺតកីឡា ៤-បើមានផ្តាសសាយ និងអ្នកជាប់ធ្វើចក្តាឡីស័កខ្លួនឯង ផ្អាកកុំទៅចាក់ ហើយត្រូវផ្តល់ព័ត៌មានដល់ CAMSOC។ ៥- ពេលចាក់រួច អាចងងុយគេង ត្រូវសម្រាក១ថ្ងៃ កុំឲ្យទឹកប៉ះកន្លែងម្ជុលចាក់។ កីឡាករ កីឡាការិនីត្រូវឈប់សម្រាក់១ថ្ងៃចាក់ រីឯថ្ងៃទី២ និងទី៣ អាចហាត់បានក្នុងកម្រិតស្រាល បន្ទុកទាប ដល់ថ្ងៃទី៤ តទៅអាចហាត់កើនឡើងបន្តិចម្តង តែហាមធ្ងន់។ នៅថ្ងៃទី២…

មិន​ទាន់​បាន​លេង​ប្រកួតផ្លូវការ​ផង! ខ្សែការពារកណ្ដាល Paddy Barret ចាកចេញ​ពី​ព្រះខ័នរាជស្វាយរៀង​ទៅ​លេង​នៅ​អៀកឡើងវិញបាត់
កីទ្បា

មិន​ទាន់​បាន​លេង​ប្រកួតផ្លូវការ​ផង! ខ្សែការពារកណ្ដាល Paddy Barret ចាកចេញ​ពី​ព្រះខ័នរាជស្វាយរៀង​ទៅ​លេង​នៅ​អៀកឡើងវិញបាត់

ខ្សែការពារ​កណ្ដាល Paddy Barret បាន​ចាកចេញ​ពីក្លិបព្រះខ័នរាជស្វាយរៀង​ហើយ​​ ក្រោយ​ចុះ​កុងត្រា​មិន​បានប៉ុន្មាន​ផង​ ខណៈ​មូលហេតុនៃ​ការ​ចាកចេញ​នេះ​ក៏​គេ​មិន​ដឹង​នៅ​ឡើយ​ដែរ។ ត្បិត​តែ​ក្លិប​មាន​មូលដ្ឋាន​នៅខេត្តស្វាយរៀងមិន​ទាន់​ប្រកាស​អំពី​ការ​ចាកចេញ​របស់​ខ្សែ​ការពារ​សញ្ជាតិ​អៀកឡើង​រូបនេះ ប៉ុន្តែ​កីឡាករ​វ័យ២៧​​ត្រូវ​បាន​ក្លិប​លីគកំពូលអៀកឡង់ St Patrick’s Athletic FC ប្រកាស​ពី​ការ​ចុះកុងត្រា​រួច​ទៅ​ហើយ។ មូលហេតុ​នៃ​ការ​ចាកចេញរបស់កីឡាករ​ដើម​កំណើត​នៅ​អឺរ៉ុប​រូបនេះ​មិន​ទាន់​ត្រូវ​ទម្លាយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​តាម​រយៈ​ការ​វិភាគរបស់ទំព័រហ្វេសបុកកីឡាករ​មួយ​គឺ៖ -ពិបាកសម្របខ្លួននឹង​ស្ថានភាព​នានា​ក្នុង​ប្រទេស​កម្ពុជា(​អាកាសធាតុ ម្ហូបអាហារ មជ្ឈដ្ឋានជុំវិញខ្លួន…) -ទម្រង់​លេង​មិន​ល្អ​តាម​ការ​ទាមទាររបស់​ក្លិប គ្រូបង្វឹក -ប្រាក់ឈ្នួលតិច លីគកំពូលកម្ពុជាជាលីគ​ប្រកួតប្រជែង​ទាប មិន​សក្តិសម -ក្លិប​ផ្សេង​ឲ្យ​ប្រាក់​ឈ្នួល​ខ្ពស់ជាង​នៅ​កម្ពុជា​និង​លក្ខខ័ណ្ឌ​ល្អ​ជាង​គ្រប់​យ៉ាង នេះ​មានន័យ​ថា​ក្លិប​ចាំបាច់​ត្រូវ​រក​ខ្សែការពារ​បរទេស​ណា​ម្នាក់​មកជំនួស​កៅអី​កីឡាករ​ម្នាក់ ខណៈ​កូតា​កីឡាករ​បរទេស​នៅ​សល់​តែ​៤​នាក់​ប៉ុណ្ណោះ៕

Metfone Cambodian League រដូវកាល២០២១​នេះ​មាន​១៣ក្រុមចូលរួម​ដដែល
កីទ្បា

Metfone Cambodian League រដូវកាល២០២១​នេះ​មាន​១៣ក្រុមចូលរួម​ដដែល

គណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC)នៃសហព័ន្ធកីឡាកីឡាបាល់ទាត់កម្ពុជាបានបង្ហាញនូវការប្រកួត លីគកំពូលកម្ពុជា រដូវកាលថ្មី ២០២១ មាន១៣ក្រុមចូលរួមប្រជែងជើងឯកដូចរដូវកាល ២០២០ ដែរ ដែលគ្រោងនឹងចូលមកដល់នាថ្ងៃទី០៦ ខែមីនា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។ ក្រុមនានានៃក្របខ័ណ្ឌលីគកំពូលកម្ពុជាបានចូលរួមប្រកួត្រៀម Pre-Season ជាបន្តបន្ទាប់ ដើម្បី បង្កើនគុណភាពបច្ចេកទេស ក្នុងការត្រៀមប្រកួតផ្លូវការ នាដើមខែក្រោយនេះ។ CNCC មិនទាន់ចេញ នូវកម្មវិធីប្រកួតនៅឡើយទេ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប៉ុន្តែគណៈកម្មការជាតិ ដែលគ្រប់គ្រងលើ​ការ​ប្រកួតទាំងពីរកម្រិត គឺពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជានេះបានបង្ហាញនូវ​លក្ខខណ្ឌ​សង្ខេបសំខាន់ៗមួយចំនួន…

ណាហ្គាវើលចុះកុងត្រា​យកខ្សែប្រយុទ្ធកណ្ដាល​ម្នាក់​កម្ពស់ជិត​២​ម៉ែត្រ​មក​រួម​ក្រុម
កីទ្បា

ណាហ្គាវើលចុះកុងត្រា​យកខ្សែប្រយុទ្ធកណ្ដាល​ម្នាក់​កម្ពស់ជិត​២​ម៉ែត្រ​មក​រួម​ក្រុម

ក្លិបណាហ្គាវើលបានប្រកាសចុះកុងត្រាយកខ្សែប្រយុទ្ធថ្មី Leuca Petru សញ្ជាតិម៉ុលដាវី មក​ជួយក្រុម​ប្រកួត​ប្រជែង​ពាន​រង្វាន់ Metfone Cambodian League 2021 ។ កីឡាករ​រូបនេះ​មានកម្ពស់១.៩៣ម៉ែត្រលេង​ក្នុង​ជំហរប្រយុទ្ធកណ្ដាល។ គេគឺជាកីឡាករដែលសំបូរបទពិសោធន៍លើទីលាន ដោយធ្លាប់ជាប់ជម្រើសជាតិឈុតធំ ម៉ុលដាវី ក្នុងឆ្នាំ២០១៩និងជម្រើសជាតិយុវជន U-16,U-17,U-19,U-21 ជាហូហែរ​ផងដែរ។ សម្រាប់ក្លិបអាជិពវិញ Petru ធ្លាប់លេងឲ្យក្លិបលីគកំពូលជាច្រើននៅប្រទេសផ្សេងៗគ្នាមានដូច៖ ជាលីគកំពូលប្រទេស អ៊ុយក្រែន,​លីទុយអានី,​ គុយវ៉ែត, ក្រិក,អូម៉ង់,អ៊ីតាលី(លីគ២) និង លីគ​គំពូលឥណ្ឌា។​កីឡាកររូបនេះ បង្ហាញខ្លួនឲ្យជម្រើសជាតិម៉ុលដាវី ឈុតធំ លើកដំបូងនៅអំឡុងឆ្នាំ២០១៥ ក្នុងការប្រកួតមិត្តភាពជាមួយប្រទេសរ៉ូម៉ានី៕

ម្ចាស់មេដាយ ១២គ្រឿង ពីការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ពីឯកឧត្តមបណ្ឌិត ជា ប៊ុនហេង
កីទ្បា

ម្ចាស់មេដាយ ១២គ្រឿង ពីការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ពីឯកឧត្តមបណ្ឌិត ជា ប៊ុនហេង

រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានផ្តល់ប្រាក់រង្វាន់លើកទឹក ចិត្តដល់កីឡាករកីឡាការិនីអត្តពលកម្មក្រសួងមហាផ្ទៃ ដែលប្រជែងបានមេដាយសរុប១២គ្រឿង ក្នុងនោះ មេដាយមាស៥ ប្រាក់២ សំរឹទ្ធ៥គ្រឿង ពីការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០។ នាឱកាសផ្តល់ប្រាក់រង្វាន់ និងសំណេះសំណាល ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង បានកោតសរសើរយ៉ាងខ្លាំងចំពោះលទ្ធផលដែលក្រុមអត្តពលកម្មក្រសួងមហាផ្ទៃ ដណ្តើមបានពីការប្រកួតថ្នាក់ជាតិឆ្នាំ២០២០កន្លទៅនេះ។ ឯកឧត្តមបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ និងជំរុញផងដែរ ដល់កីឡាករ កីឡាការិនីអត្តពលកម្មរបស់ក្រសួងមហាផ្ទៃទាំងអស់ ត្រូវបន្តខិតខំហ្វឹក ហាត់អោយបានខ្លាំងក្លាបន្ថែមទៀត…

កម្ពុជាអាចនឹង​លេង​វគ្គជម្រុះ World Cup 2022 ក្នុង​ទឹក​ដីកណ្ដាល បើ​ AFC សម្រេច​បែបនេះ​មែន
កីទ្បា

កម្ពុជាអាចនឹង​លេង​វគ្គជម្រុះ World Cup 2022 ក្នុង​ទឹក​ដីកណ្ដាល បើ​ AFC សម្រេច​បែបនេះ​មែន

តាមប្រភពផ្លូវការ​មួយក្នុង​សហព័ន្ធកីឡាបាល់ទាត់​អាស៊ី (AFC) នឹង​ធ្វើការ​ជួប​ប្រជុំមួយ​ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​អង្គារ៍​ស្អែក​នេះ បង្ហាញ​អំពី​ការ​សម្រេច​ចិត្ត​មួយចំនួន​ហើយ​ក្រុមជម្រើស​ជាតិ​កម្ពុជា​នឹង​អាច​ប្ដូរ​ទៅ​លេង​នៅ​ទឹក​កណ្ដាលប្រសិន​បើ AFC ប្រកាសជាផ្លូវការ​នូវ​ការ​ផ្លាស់ប្ដូរមួយចំនួន។ ប្រភពដដែលបញ្ជាក់ថា​ AFC នឹង​ធ្វើ​ការ​ប្រជុំ​មួយ​ដោយ​លើក​យក​របៀបវរៈមួយចំនួន​មក​និយាយ​ ដែល​មាន​ដូចជាការ​ពន្យារពេល​ប្រកួតវគ្គ​ជម្រុះ FIFA World Cup 2022 & AFC Asian Cup 2023 ដែល​លេង​ក្នុង​ខែ​មីនាខាងមុខនេះ​លើក​ទៅ​លេង​នៅ​ខែមិថុនាវិញ​ជាដើម។ ខាងក្រោម​អាច​ជាចំណុច​មួយចំនួនដែល​លើក​មកនិយាយ​នៅ​ថ្ងៃ​ស្អែក៖ -ការ​ប្រកួត​ទាំងអស់​ក្នុង​មីនា ​នឹង​លើក​ទៅខែ​មិថុនា​ហើយ​លេង​នៅ​ក្នុង​ទឹកដីកណ្ដាល។ -ការ​ប្រកួត​វគ្គ​ជម្រុះជុំគ្នាមួយសម្រាប់ពាន​រង្វាន់ 2022 World Cup and the 2023 AFC Asian…

មិនស្រួលប៉ុន្មាន​ទេ! បឹង​កេត​ស្ថិត​ក្នុង​ពូល G ជាមួយក្រុម​ខ្លាំង​វៀតណាមនិងឥណ្ឌូនេស៊ីក្នុង​ AFC Cup
កីទ្បា

មិនស្រួលប៉ុន្មាន​ទេ! បឹង​កេត​ស្ថិត​ក្នុង​ពូល G ជាមួយក្រុម​ខ្លាំង​វៀតណាមនិងឥណ្ឌូនេស៊ីក្នុង​ AFC Cup

តាម​រយៈ​ការ​ចាប់​ឆ្នោត​ជ្រើសរើស​ពូល​ជា​ផ្លូវ​ការ​នៃ​ពាន​រង្វាន់ AFC Cup ដែល​ទើប​នឹង​បញ្ចប់​កាល​ពី​ប៉ុន្មាន​នាទី​មុននេះ ក្លិប​បឹង​កេត​អេហ្វស៊ី ស្ថិត​ក្នុង​ពូល​ G ជាមួយ​ក្រុម​មក​ពី​វៀតណាម និង​ឥណ្ឌូនេស៊ី។ នេះ​មានន័យថា​បឹង​កេត​ត្រូវ​ជួប​ជាមួយ Hanoi FC, Bali United និង​ក្រុម​មួយ​ទៀត​ដែល​មិន​ទាន់​រក​ឃើញ​ក្នុង​វគ្គជម្រុះ Play-off ជុំទី​មួយ និង​ជុំទី២។ ខាងក្រោមជាពូល​ទាំងអស់​នៅ​អាស៊ាន៖ ASEAN ZONE: Group G: Hanoi, Bali United, Boeung Ket, PO Winner 1 Group…

បាល់​ទាត់៖ ក្លិបបាល់​ទាត់​ព្រះខ័នរាជស្វាយរៀងទិញ​បាន​ខ្សែការពារ​សញ្ជាតិ​អៀកឡង់ Patrict Barrett មក​រួម​ក្រុម
កីទ្បា

បាល់​ទាត់៖ ក្លិបបាល់​ទាត់​ព្រះខ័នរាជស្វាយរៀងទិញ​បាន​ខ្សែការពារ​សញ្ជាតិ​អៀកឡង់ Patrict Barrett មក​រួម​ក្រុម

ក្លិបបាល់​ទាត់ ព្រះខ័នរាជស្វាយរៀង បានប្រកាស​ពី​ការ​ចុះ​កុងត្រាយក​ខ្សែ​ការពារ Patrict Barrett (Paddy)មក​ជួយក្រុម​ត្រៀម​ប្រកួត​ក្នុងពាន​រង្វាន់ Metfone Cambodian League រដូវ​កាល​២០២១ ដែល​នឹង​ចូល​មក​ដល់​ក្នុង​ខែ​មីនា​ខាងមុខ។ កីឡាករសញ្ជាតិអៀឡង់ ធ្លាប់លេងឱ្យក្លិប Dundee United, Waterford, Galway United F.C., Dundalk និង​ក្លិប​ក្នុង​លីគ​អាមេរិក​FC Cincinnati និង​ ក្លិប​Indy Eleven ដែល​ជាក្លិប​លេង​ក្នុង​លីគ USL Championship នៅ​រដ្ឋ Indiana សហរដ្ឋអាមេរិក។ Patrict…

ខែឧសភាឆ្នាំ២០២១ អ្នក​នឹង​បាន​ឃើញ​ពហុកីឡដ្ឋានមរតកតេជោរួចរាល់១០០ភាគរយ
កីទ្បា

ខែឧសភាឆ្នាំ២០២១ អ្នក​នឹង​បាន​ឃើញ​ពហុកីឡដ្ឋានមរតកតេជោរួចរាល់១០០ភាគរយ

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ CAMSOC បានអញ្ជើញដឹកនាំប្រតិភូចុះត្រួតពិនិត្យមើលការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩នេះ ដំណើរការសាងសង់នេះនៅតែបន្តធ្វើយ៉ាងសកម្មប្រកប​ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបញ្ចប់តាមគម្រោងនាអំឡុងខែឧសភា ឆ្នាំ២០២១។ ក្រុមហ៊ុនចិនដែលសាងសង់កីឡដ្ឋានធំគ្រប់គ្រងកម្មករខ្មែរ-ចិនជាង៥០០នាក់បានល្អណាស់ ក្នុងនោះមានកម្មករខ្មែរជាង៣០០នាក់ ដោយយឺតយ៉ាវតែទៅលើការដឹកជញ្ជូនសម្ភារៈបំពាក់ដំបូលប៉ុណ្ណោះ ដែលត្រូវកម្ម៉ងមកពីអាល្លឺម៉ង់ជាដើម។ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ទៀតថា៖ «ពេលយើងបានទៅពិនិត្យមើលសំណង់កីឡដ្ឋានធំនេះ…

ក្ដៅ! កម្មវិធីប្រកួតបាល់​ទាត់​គ្រប់​ពាន​រង្វាន់របស់ FFC ត្រូវ​ផ្អាកសកម្មភាពដោយ​សារកូវីដ១៩
កីទ្បា

ក្ដៅ! កម្មវិធីប្រកួតបាល់​ទាត់​គ្រប់​ពាន​រង្វាន់របស់ FFC ត្រូវ​ផ្អាកសកម្មភាពដោយ​សារកូវីដ១៩

សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជាបានចេញ​សេចក្តីជូនដំណឹង ស្តីពីការផ្អាកការប្រកួតពាន​រង្វាន់បាល់​ទាត់​ទាំងអស់​ដែល​ស្ថិតក្រោម​ការ​គ្រប់​គ្រង់​របស់​ខ្លួនរហូតដល់មានការណែនាំពីក្រសួងអប់រំ យុវជន និងកីឡា ជាថ្មី ។ ការ​ប្រកួត​ពាន​រង្វាន់​ទាំងអស់​ដែល​ត្រូវ​ផ្អាក​មានការ​ប្រកួត ជម្រើសជើងឯកជាតិលីគ២(Cambodian League 2) ជម្រើសជើងឯកបាល់ទាត់នារី(Women’s League 2020) ពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ២០២០ និងជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២០។ ក្រៅពី​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡាបាល់​ទាត់​នានា ក្រសួងអប់រំ​ យុវជន និងកីឡាក៏​បាន​ប្រកាស​ឲ្យបិទ រោងកុន ក្លិបកម្សាន្ត KTV នានា សាលារៀង ក្នុង​ក្រុងភ្នំពេញ ​និង​ខេត្តកណ្ដាល ការ​រៀបអាពាហ៍ពិពាហ៍និង​កម្មវិធី​ជួបជំមិនចាំបាច់​នានាផ្សេង​ទៀត។ ខាងក្រោមជាសេចក្ដីប្រកាសពេញ៖…

រូបមួយសន្លឹកនេះ លោក ប៉ែន ផាត ថតក្បែរស្តេចបាល់ទាត់ Pele ដែលកាលនោះថៃលួងលោងចង់ឲ្យលោកប្តូរសញ្ជាតិ
កីទ្បា

រូបមួយសន្លឹកនេះ លោក ប៉ែន ផាត ថតក្បែរស្តេចបាល់ទាត់ Pele ដែលកាលនោះថៃលួងលោងចង់ឲ្យលោកប្តូរសញ្ជាតិ

អតីត​កីឡាករ​ជើង​ចាស់​លោក ប៉ែន ផាត ដែល​មាន​រហស្សនាម ពស់​កេង​កង ​ធ្លាប់​មាន​រូបថត​ដ៏​អស្ចារ្យ​មួយ​សន្លឹក ដែល​លោក​ថត​ក្បែរ​ស្តេច​បាល់ទាត់​ពិភពលោក Pele កាល​ពី​ឆ្នាំ ១៩៧៣។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​គណនី​របស់​ប្រធាន​ផ្នែក​កីឡា​ប្រចាំប៉ុស្តិ៍​ទូរទស្សន៍ CBS លោក ស៊ីថូ ណាថាន់។ ប្រភព​បាន​ឲ្យ​ដឹង​ថា ​រូប​នោះ​ជារូបថតអនុស្សាវរីយ៍ក្នុងជំនួបប្រកួតបាល់ទាត់មិត្តភាពរវាងថៃ ជាមួយប្រេស៊ីល។ កាលនោះលោក ប៉ែន ផាត វ័យ ២៦ ឆ្នាំ កំពុងជាកីឡាករបាល់ទាត់អាជីពក្នុងប្រទេសថៃ។ សហព័ន្ធបាល់ទាត់ថៃបានដាក់ឈ្មោះលោកក្នុងជំនួបមិត្តភាពនេះដើម្បីលួងលោមឲ្យលោកប្តូរសញ្ជាតិពីខ្មែរទៅថៃ រួចនឹងផ្តល់ឱកាសអោយលោកជាប់ជំរើសជាតិថៃជាផ្លូវការ។ ប៉ុន្តែលោកបានបដិសេធមិនប្តូរសញ្ជាតិ។ បច្ចុប្បន្ននេះលោក ប៉ែន ផាត មានវ័យ…

ស្រៀវណាស់! បុរសម្នាក់បាក់ជើងពីរបីកំណាត់ព្រោះតែការលេងបាល់ទាត់ដាក់ទឹកចេញថ្លៃតារាង
កីទ្បាក្នុងស្រុក

ស្រៀវណាស់! បុរសម្នាក់បាក់ជើងពីរបីកំណាត់ព្រោះតែការលេងបាល់ទាត់ដាក់ទឹកចេញថ្លៃតារាង

បាត់ទាត់ជាប្រភេទកីឡាមួយដែលពេញនិយមជាងគេនៅក្នុងប្រទេសកម្ពុជាសម្រាប់បុរសៗលេងដើម្បីជាហាត់ប្រាណឬបង្កើតមិត្តភាពផ្សេងៗ។ ជាទូទៅសម្រាប់ការលេងបាល់ទាត់ក្នុងក្រុងភ្នំពេញនៅតាមតារាងបាល់ទាត់នានា ភាគច្រើនគឺជាការលេងកម្សាន្តក្រោយសម្រាកពីការងារ ការសិក្សា ឬ ការងារស៊ី ដើម្បីកាត់បន្ថយនូវភាពតានតឹងឱ្យបានស្រាកស្រាលខ្លះដោយមិនគិតច្រើន។ ហើយការលេងភាគច្រើនគឺតម្រូវឱ្យក្រុមចាញ់ជាអ្នកចេញថ្លៃជួលតារាងឬថ្លៃទឹកសុទ្ធដែលបានពិសារក្នុងកំឡុងពេលប្រកួតផងដែរ។ ស្រាប់តែពេលថ្មីៗនេះមាន Facebook Page ឈ្មោះ WinSport-កីឡា បានបង្ហោះថា “😱មិនគួរសោះគ្រាន់តែលេងដាក់ទឹក ចេញថ្លៃតារាង ទាត់គ្នាឡើងបាក់ជើងពីរបីកំណាត់ បានអីមកវិញ តើអ្នកណាជាអ្នកទទួលខុសត្រូវ? តើអ្នកមានវិប្បដិសារីដែរឬទេ ប្រសិនបើអ្នកជាអ្នកបង្ករឱ្យមនុស្សម្នាក់បាត់បង់ជើងម្ខាង? សូមប្រយ័ត្នផង⚠️” បញ្ជាក់ផងដែរថា បើសិនជាអ្នកចង់លេងបាត់ទាត់ឱ្យសប្បាយនិងបង្កើតនូវមិត្តភាពបានច្រើន សូមកុំយកការលេងកីឡាដើម្បីសុខភាពនេះ មកធ្វើជាសមរភូមិប្រយុទ្ធស៊ីសាច់ហត់ឈាមគ្នាអី វាមិនមែនជារឿងល្អទេ។ បើសិនជាសមាជិតក្នុងក្រុមរបស់អ្នកឬក្រុមគូប្រកួតរបស់អ្នកមានសមាជិកម្នាក់ត្រូវរបួសឬបាក់ជើងដូចខាងលើនេះ តើអ្នកមានវិប្បដិសារីដែរឬទេ? ដូច្នេះហើយសូមអ្នកដែលនិយមនិងចូលចិត្តលេងកីឡាបាល់ទាត់នេះ មេត្តាចេះយោគយល់និងអធ្យាស្រ័យឱ្យគ្នាក្នុងពេលកំពុងលេងផង។ កុំយកការចាញ់ចេញថ្លៃតារាងឬការចាញ់ចេញទឹកសុទ្ធបួនដប់ដបនេះជាការប្រកួតស៊ីសាច់ហត់ឈាមអី…

បឹងកេតកាត់ប្រាក​ឈ្នួល ក្រុមបុគ្គលិក កីឡាករ ​និង​ក្រុមគ្រូ​បង្វឹក ដើម្បី​ជួយទ្រទ្រង់ក្លិបអំឡុងការ​រីករាលដាលនៃវីរុស Covid-19
កីទ្បា

បឹងកេតកាត់ប្រាក​ឈ្នួល ក្រុមបុគ្គលិក កីឡាករ ​និង​ក្រុមគ្រូ​បង្វឹក ដើម្បី​ជួយទ្រទ្រង់ក្លិបអំឡុងការ​រីករាលដាលនៃវីរុស Covid-19

ក្លិបបឹងកេតបានប្រកាសនៅថ្ងៃ​នេះ​ថា ថ្នាក់ដឹកនាំគ្រប់ផ្នែក ក្រុមគ្រូបង្វឹក កីឡាករ បុគ្គលិក បានឯកភាព និង យល់ព្រម ក្នុងការកាត់ប្រាក់បៀវត្សរបស់ខ្លួនចំនួន ៥០% ដើម្បីរួមចំណែក ជួយទ្រទ្រង់ក្លិបក្នុងអំឡុងវិបត្តិ កូវីដ១៩ នេះដែល​មិន​ទាន់​ធូស្រាល​​ ខណៈ​ដែលសកម្មភាពបាល់​ទាត់ស្ងាត់ជ្រងំ។ ដូចបានឃើញស្រាប់ បច្ចប្បន្តភាពនៃសេដ្ឋកិច្ចទូទាំងសកលលោកបន្ដដាំក្បាលចុះ គ្រប់សកម្មភាពរបរជំនួញផ្អាកសកម្មភាពស្ទើទាំងស្រុង ក្នុងនោះវិស័យកីឡាករដូចគ្នា មួយរយៈចុងក្រោយនេះ ក្លិបនៅបណ្ដាប្រទេសផ្សេងៗបានដាក់ចេញផែនការបន្ដបន្ទាប់ដើម្បី ទប់ស្កាត់ការរីករាលដាល ការបន្ដនិរន្ដរភាពក្លិបក្នុងអំឡុងស្ថានភាពសេដ្ឋកិច្ចជាប់គាំងគ្មានកម្រើកនេះ។ ដោយ​ឡែក! កាលវិភាគនៃការហ្វឹកហាត់ប្រចាំថ្ងៃ ត្រូវផ្អាកសកម្មភាពទាំងស្រុងចាប់ពីពេលនេះ ដោយត្រូវហ្វឹកហាត់តាមរយៈកម្មវិធីហ្វឹកហាត់ថ្មី ដោយឡែកពីគ្នា ពីគេហដ្ឋាន តាមកម្មវិធីដែលក្រុមគ្រូបង្វឹកបច្ចេកទេសបានដាក់ចេញ រហូតដល់ស្ថានការណ៍វិវឌ្ឍន៍មកភាពល្អប្រសើរឡើងវិញ។ នេះ​មានន័យ​ថា​ក្លិបបឹង​កេត​ក្លាយ​ជា​ក្លិប​បាល់​ទាត់​អាជីព​នៅ​កម្ពុជាមុនគេ​ដែល​ធ្វើ​សកម្មភាពកាត់​ប្រាក់បៀវត្សបុគ្គលិក​និង​កីឡាករ​…

ក្លិបCambodian Top Team​ ប្រកាស​រក​ប្អូនស្រីមរកត​ត្រូវក្មេង​ស្រី​បួននាក់​វាយ​មក​ហាត់​ក្បាច់គុនការពារខ្លួននិង​ពង្រឹងស្មារតីឡើងវិញដោយ​មិនអស់លុយ
កីទ្បា

ក្លិបCambodian Top Team​ ប្រកាស​រក​ប្អូនស្រីមរកត​ត្រូវក្មេង​ស្រី​បួននាក់​វាយ​មក​ហាត់​ក្បាច់គុនការពារខ្លួននិង​ពង្រឹងស្មារតីឡើងវិញដោយ​មិនអស់លុយ

ក្លិប​ប្រដាល់ Cambodia Top Team ដែល​គ្រប់​គ្រងដោយ​លោក ហ៊ុន ចាន់រាជ​បាន​ប្រកាស​ស្វែងរក​​ប្អូនស្រី មរកត​ដែល​ត្រូវ​បាន​ក្មេង​ស្រីទំនើងបួននាក់ព្រួតវាយនោះ ឲ្យ​មកហាត់ក្បាច់គុន​ដើម្បី​ការពារខ្លួន​និង​ពង្រឹង​ស្មារតី​របស់​ប្អូនស្រី​ឡើង​វិញ។ ក្នុង​ទំព័រហ្វេសបុករបស់​ក្លិប Cambodia Top Team ដែល​មាន​កីឡាករ​ល្បី​ៗ​របស់​កម្ពុជា​ហាត់​នៅ​ទី​នោះ​បាន​សរសេរ​ថា៖” បន្ទាប់ពីបានតាមដានរឿងរ៉ាវរបស់ប្អូនស្រីមរកត ដែលត្រូវបានគេព្រួតវាយធ្វើបាបយ៉ាងអនោចអធម​អស់រយៈពេលប៉ុន្មានថ្ងៃនេះមក ហើយការពិតនៃរឿងរ៉ាវទាំងស្រុង មរកតគឺក្មេងស្រីនិងជាជនរងគ្រោះទទួលរងនូវភាពឈឺចាប់លើរាងកាយនិងផ្លូវចិត្តគួរអោយអាណិតបំផុត”។ “ដោយសារតែឃើញភាពអយុត្តិធម៍នេះ ក្លឹបប្រដាល់ និងហាត់ប្រាណ​ Cambodian​ Top​ Team របស់យើងខ្ញុំសូមប្រកាសផ្តល់ជូនការហ្វឹកហាត់ Cardio kickboxing និង ​kun​ khmer​ ទៅដល់ប្អូនស្រី​ មរកតដោយឥតគិតថ្លៃទុកជាទុនសំរាប់ការពារខ្លួន និងពង្រឹងផ្នែកស្មារតីអោយបានល្អប្រសើរឡើងវិញ។…

គ្រាប់ពេជ្របាល់​ទាត់​កម្ពុជា សៀង ចន្ធា​ចូលរួម​ជាមួយបឹងកេត​ជាផ្លូវការ
កីទ្បា

គ្រាប់ពេជ្របាល់​ទាត់​កម្ពុជា សៀង ចន្ធា​ចូលរួម​ជាមួយបឹងកេត​ជាផ្លូវការ

ក្លិបបឹង​កេតអេហ្វស៊ីបាន​ប្រកាស​នៅ​ប៉ុន្មាន​នាទី​មុននេះ​ថា​បាន​ចុះកុងត្រាយក​ខ្សែ​ប្រយុទ្ធវ័យក្មេងកំពុងឡើងជើង សៀង​ ចន្ធា ពី​សលាបាល់​ទាត់​ជាតិ​បាទីសម្រាប់​ពង្រឹង​ក្រុម​ត្រៀម​រដូវ​កាល​២០២០ខាងមុខនេះ។ ព័ត៌មាន​នេះ​លេចឡើង​តាម​រយៈ​ការ​ប្រកាសជាផ្លូវការនៃទំព័រហ្វេសបុករបស់​ក្លិបបឹង​កេត​ ខណៈ​ខ្សែ​ប្រយុទ្ធរូបនេះត្រូវបាន​គេនិយាយចចាមអារ៉ាម​ពី​ការ​ទៅ​លេង​នៅ​ក្លិប​ជើង​ឯកលីគកំពូល​កម្ពុជាបីសម័យកាលមួយនេះ​តាំង​ពី​ប៉ុន្មាន​ខែ​មុន​មក​ម្ល៉េះ។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! វា​បាន​ក្លាយជាការពិតទៅ​ហើយ​ខណៈ​អ្នក​គាំទ្រ​របស់​ក្លិប​ទទួលបាន​ត្រេកអរយ៉ាងខ្លាំង។ ក្រៅ​ពី ស៊ាង​ ចន្ធា អ្នកចាំ​ទីសាលាបាល់​ទាត់​ជាតិ​បាទី ថាច័ន្ទ ឬទ្ធី ជួង មករា និង​ខ្សែ​ការពារ សៅ វៃហ្វី​បាន​ចុះកុងត្រា​ជាមួយក្លិបជើង​ឯក៣សម័យកាលបឹងកេត​នេះ​រួច​ទៅ​ហើយ៕  

បឹងកេតរកបានក្រុមហ៊ុនផ្គត់ផ្គង់ឈុតកីឡាថ្មីរបស់​ថៃក្រោយផុតកុងត្រាជាមួយ FBT
កីទ្បា

បឹងកេតរកបានក្រុមហ៊ុនផ្គត់ផ្គង់ឈុតកីឡាថ្មីរបស់​ថៃក្រោយផុតកុងត្រាជាមួយ FBT

ក្លឹប​បឹង​កេត​អេហ្វស៊ីបាន​ប្រកាស​ក្នុង​ទំព័រហ្វេសបុក​របស់​ខ្លួន​ថា EGO Sport នឹង​ក្លាយ​ជា​ដៃគូរ​សហការ​ឧបត្ថម្ភ​ផ្គត់​ផ្គង់​​សម្លៀក​បំពាក់​​ផ្លូវ​ការ​របស់​ក្លិប​ចាប់​ពី​រដូវ​កាល​២០២០ខាងមុខ​នេះ​តទៅ​​ ហើយ​​សុពល​ភាពនៃ​កិច្ច​សន្យា​មាន​រយៈ​ពេល៣​ឆ្នាំ​។ EGO Sport គឺ​ជា​ក្រុមហ៊ុនផ្គត់ផ្គងសម្លៀកបំពាក់របស់​ថៃដែលបង្កើត​ឡើង​ដំបូង​កាល​ពី​ឆ្នាំ១៩៩៨​ដែល​ផលិត​និង​លក់​អាវ និងសម្ភារៈ​កីឡាគ្រប់​ប្រភេទ។ ក្លិប​ទើប​តែ​ប្រកាស​ពី​ការ​អស់​សុពលភាព​កុងត្រា៦ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ថៃមួយ​ទៀតគឺ FBT បន្ទាប់​ពី​ក្រុមហ៊ុននេះ​ប្រកាសផ្គត់ផ្គង់ឈុត​កីឡាដល់​ក្លិបបឹងកេត​កាល​ពី​ឆ្នាំ​២០១៤ដល់​២០១៩​នេះ៕

ចប់ស៊ីហ្គេម​ភ្លាម សៀង ចន្ធា​បន្ត​មាន​ឈ្មោះ​លេង​ពាន BTV Cup 2019 នៅ​វៀតណាម
កីទ្បា

ចប់ស៊ីហ្គេម​ភ្លាម សៀង ចន្ធា​បន្ត​មាន​ឈ្មោះ​លេង​ពាន BTV Cup 2019 នៅ​វៀតណាម

ក្រុមជម្រើស​ជាតិ​កម្ពុជាវ័យក្រោម២០​ឆ្នាំនឹង​ត្រូវចូលរួម​ប្រកួត​ពាន​រង្វាន់ BTV Cup 2019 នៅ​វៀតណាម​​ខណៈ​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជាបង្ហាញបញ្ជី​ឈ្មោះ​កីឡាករ​ត្រៀម​ប្រកួតរួច​ទៅ​ហើយ។ ឈ្មោះ​កីឡាករ​ដែល​មាន​ក្នុង​បញ្ជី​នេះ​សុទ្ធតែជា​ក្រុមជម្រើស​ជាតិវ័យ​ក្រោម១៩​ឆ្នាំ​ដែល​ទើប​តែ​ឡើង​ទៅ​ជុំផ្ដាច់​ព្រ័ត្រ​ពាន AFC U19 Championship 2020 ខណៈ​ដែល​សៀង ចន្ធា​មាន​ឈ្មោះ​លេង​រហូត។ កីឡាករ​វ័យ​១៧​ឆ្នាំ​រូបនេះទើប​តែបញ្ចប់​ភារកិច្ច​ក្នុង​ព្រឹត្តិការណ៍ SEA Games 2019 ដែល​លេង​ក្នុង​ឈុត U22​បាន​លេង​បួន​ក្នុង​ប្រវត្តិសាស្រ្តបាល់​ទាត់​ស៊ីហ្គេមរបស់​កម្ពុជា។ សម្រាប់ពាន BTV Cup នេះ​ក្រុម​ដែល​ចូល​រួម​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​មួយ​នេះ​គឺ​U20 វៀតណាម  U20 មីយ៉ាន់ម៉ា ក្រុម Becamix Binh Doung និង​ក្រុម U20 កម្ពុជា។…

អត្តពលិក​កម្ពុជា​ស្ពាយមេដាយ៤៦​គ្រឿង​ពី​ហ្វីលីពីនក្រោយ​ព្រឹត្តិការណ៍ SEA Games 2019 បញ្ចប់
កីទ្បា

អត្តពលិក​កម្ពុជា​ស្ពាយមេដាយ៤៦​គ្រឿង​ពី​ហ្វីលីពីនក្រោយ​ព្រឹត្តិការណ៍ SEA Games 2019 បញ្ចប់

ក្រុម​អត្តពលិកកម្ពុជា​ដែល​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ SEA Games 2019 បាន​បញ្ចប់​វិញ្ញាសា​ប្រកួត​អស់​ហើយ​ស្រប​ពេល​ព្រឹត្តិការណ៍ទាំង​មូល​ក៏​បាន​ធ្វើ​ពិធីបិទ​នៅ​ថ្ងៃ​ទី​១០​ធ្នូ​នេះ​ដែរ។​ដោយ​ឡែក​កម្ពុជាវិញ​ទទួល​បាន​មេដាយសរុប​៤៦​គ្រឿង​ មាស​៤​គ្រឿង ប្រាក់៦​និង​សំរឹទ្ធិ​៣៦​គ្រឿង។ ក្នុង​ចំណោម​មេដា​យទាំងអស់​នោះ​រក​បាន​ដោយ​ប្រភេត​កីឡាខាងក្រោម៖1- Arnis វិញ្ញាសា ប្រយុទ្ធ . មេដាយមាស 1 . មេដាយប្រាក់ 2 . មេដាយសំរឹទ្ធ 17 2-កីឡាប៉េតង់ . វាយបីនាក់នារី មេដាយមាស 1 . វាយគូបុរស មេដាយប្រាក់ 1 3- កីឡាតេក្វាន់ដូ .មេដាយមាស…