កីទ្បាក្នុងស្រុក

លីគកំពូលកម្ពុជានិងពានសម្ដេច​ហ៊ុន សែនរដូវ​កាល​២០២១ ពន្យារពេលរហូត​មាន​ការ​ជូនដំណឹងជាថ្មី
កីទ្បា

លីគកំពូលកម្ពុជានិងពានសម្ដេច​ហ៊ុន សែនរដូវ​កាល​២០២១ ពន្យារពេលរហូត​មាន​ការ​ជូនដំណឹងជាថ្មី

គណៈកម្មការរៀប​ចំ​ការ​ប្រកួតបាល់​ទាត់​កម្ពុជា CNCC បានបង្ហាញសេចក្តីជូនដំណឹងស្តីពី ការពន្យាការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាលឆ្នាំ២០២១។ មូលហេតុនៃ​ការពន្យារពេលនេះ​គឺ​ដោយ​សារ​តែការ​បិទភូមិសាស្រ្ត ទីក្រុងភ្នំពេញ​ហើយ​កីឡាករ​ត្រូវស្នាក់​នៅ​ក្នុង​ផ្ទះរៀងៗខ្លួន​នោះ​ធ្វើ​ឲ្យ​ក្លិប​មាន​ការ​ពិបាក​រៀប​ចំ​ការ​ហ្វឹកហាត់ ក៏​ដូចជាការ​ប្រកួត​ផង​ដែរ ហើយណាមួយការ​ឆ្លងរីករាល​ដាល​នៃ​វីរុសកូវីដ១៩​ក៏​មិន​បាន​ធូរស្រាល​សោះនោះ CNCCសម្រេច​លើក​ពេល​ការ​ប្រកួត​នានាក្នុង​ខែ​មេសា​នេះ។ សម្រាប់​ព័ត៌មានបន្ថែម CNCC នឹងផ្សាយជូននា​ពេល​ក្រោយ​ទៀត!

ឯកឧត្ដម វ៉ា​ត់ ចំរើន៖ យើងនឹង​ប្រកួតមិត្តភាព​ជាមួយចិន​ក្រោយ​កីឡដ្ឋានធំ​និងទីលានផ្សេង​ទៀតសាងសង់រួចរាល់
កីទ្បា

ឯកឧត្ដម វ៉ា​ត់ ចំរើន៖ យើងនឹង​ប្រកួតមិត្តភាព​ជាមួយចិន​ក្រោយ​កីឡដ្ឋានធំ​និងទីលានផ្សេង​ទៀតសាងសង់រួចរាល់

ក្រោយពេល​ការសាងសង់​កីឡដ្ឋាន​ធំ​រួចរាល់ នឹង​មាន​រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​មួយ ​ហើយនឹង​មាន​ការប្រកួត​មិត្តភាព​អន្តរជាតិ​កម្ពុជា-ចិនលើ​ប្រភេទ​កីឡា​មួយ​ចំនួន និង​ធ្វើ​សកម្មភាព​ផ្សេងទៀត​ នេះ​គឺ​ជា​លើក​ឡើង​របស់​ ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​​កម្ពុជា និង CAMSOC បាន​ប្រាប់​តាម​រយៈ​ទូរទស្សន៍​ BTV News កាល​ពី​ថ្មី​ៗ​នេះ។ លោក​បាន​ថ្លែងបន្ត​ទៀត​ថា៖”ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត ដូច​អាងទឹក​ព័ន្ធ​ជុំវិញ​កីឡដ្ឋាន​ធំក៏​កំពុង​រៀបចំ និង​លេច​ចេញ​ជា​រូបរាង ខណៈ​តាម​ការ​រាយការណ៍អាង​ទឹកនឹង​រួចរាល់​ក្នុង​ពេល​ឆាប់ៗ ដោយ​រចនាសម្ព័ន្ធ​តាម​ស្ថាបត្យកម្ម​អង្គរ ដែល​ផ្ដល់​នូវ​ធាតុ​ត្រជាក់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ”។ “រីឯ​ផ្លូវ​ជុំវិញ​កីឡដ្ឋាន​ធំក៏​ត្រូវ​អ៊ុត​បេតុង​ដ៏​ប្រណិតនា​ពេល​ឆាប់ៗ។ ចំណែក​ការ​តុប​តែង​ផ្នែក​ខាងក្នុង និង​ខាង​ក្រៅ​ផ្សេងទៀត ពិសេស​សណ្ឋាគារ និង​កន្លែង VIP ដែល​បម្រើ​មុខងារ​ជាច្រើន​ក្នុង​កីឡដ្ឋាន​ដ៏​ទំនើប​នេះក៏បាន​កំពុង​រៀបចំ និង​ជិត​រួចរាល់​ដែរ”។​ គិត​មក​ដល់​ពេល​នេះ​កីឡដ្ឋាន​ធំដាំស្មៅរួច​រាល់​ហើយ​ដោយ​គ្រាន់តែថែរក្សា​ឲ្យ​ដុះជិត​តែ​ប៉ុណ្ណោះ ខណៈដែល​កៅអី​បំពាក់​រួច​រាល់ជាង​៩០​ភាគរយ​ទៅ​ហើយ។ កីឡដ្ឋាន​ធំនៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ…

ជម្រើសជាតិកម្ពុជានៅសល់៣ប្រកួត FIFA World Cup 2022 ខណៈគ្រូបង្វឹក​ថ្មី​ដើរ​មើល​ជើង​កីឡាករបណ្ដើៗ
កីទ្បា

ជម្រើសជាតិកម្ពុជានៅសល់៣ប្រកួត FIFA World Cup 2022 ខណៈគ្រូបង្វឹក​ថ្មី​ដើរ​មើល​ជើង​កីឡាករបណ្ដើៗ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងបន្តការប្រកួតជម្រុះក្នុងពូល C ជុំទី២ ពានរង្វាន់ FIFA World Cup Qatar 2022 ដែលជាការប្រកួតបង្គ្រប់​កិច្ចនៅសល់៣ប្រកួតចុងក្រោយ ក្នុងខែមិថុនា ឆ្នាំ២០២១ ក្រោមការដឹកនាំលោក Honda និងគ្រូបង្គោល Ryu Hirose ប៉ុន្តែសមាសភាពកីឡាករមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ ៣ប្រកួតចុងក្រោយរបស់កម្ពុជាត្រូវប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី០៣ ខែមិថុនា, ជួបជាមួយម្ចាស់ផ្ទះ អ៊ីរ៉ាក់ នាថ្ងៃទី០៧ ខែមិថុនា និងទទួលធ្វើម្ចាស់ផ្ទះ១ប្រកួតចុងក្រោយ ជាមួយក្រុមភ្ញៀវ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ នេះជាកាលបរិច្ឆេទថ្មី ដែលត្រូវបានផ្លាស់ប្តូរលើកពេលការប្រកួត ដែលកំណត់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ដោយ២ប្រកួតត្រូវពន្យារពេលកាលពីខែមីនា ឆ្នាំ២០២១ និង១ប្រកួតទៀត…

ជំនួប វិសាខា​និង​អគ្គិសនីកម្ពុជាត្រូវលើកពេលទៀតហើយ
កីទ្បា

ជំនួប វិសាខា​និង​អគ្គិសនីកម្ពុជាត្រូវលើកពេលទៀតហើយ

គណកម្មការ​រៀប​ចំ​ការ​ប្រកួតបាល់​ទាត់មកម្ពុជា CNCC បាន​ប្រកាស​នៅ​មុននេះបន្តិច​ថា​ជំនួប​ក្រុមវិសាខាត្រូវ​ស្វាគមន៍ក្រុមអគ្គិសនីកម្ពុជាក្នុង​សប្ដាហ៍​ទី​បួន​នៃ​ Metfone Cambodian League 2021 ត្រូវ​លើ​កពេល​បន្ត​ទៀត​ហើយ។ កាលបរិច្ឆេទដំបូង​គឺ​ជំនួប​នេះត្រូវ​លេង​នៅថ្ងៃ​ទី​១០​ខែ​មេសាឆ្នាំ២០២១ នៅ​កីឡដ្ឋាន ព្រីនស៍ ប៉ុន្តែ​ CNCC សម្រេច​លើក​ពេល​ទៅប្រកួតនៅ​ថ្ងៃទី១៨ខែមេសាឆ្នាំ២០២១ វេលាម៉ោង​៦​និង​០០នាទី​យប់វិញ។ ព័ត៌មានលម្អិតមើល​សេចក្ដីប្រកាសខាងក្រោម៖  

អាស៊ីអឺរ៉ុបនិង​ស្វាយរៀង​ទាត់បញ្ចូល​ទី​គ្នាដល់ទៅ៧គ្រាប់ ខណៈអង្គរថាយហ្គឺរយក​បាន​៣ពិន្ទុពីនគរបាលជាតិ
កីទ្បា

អាស៊ីអឺរ៉ុបនិង​ស្វាយរៀង​ទាត់បញ្ចូល​ទី​គ្នាដល់ទៅ៧គ្រាប់ ខណៈអង្គរថាយហ្គឺរយក​បាន​៣ពិន្ទុពីនគរបាលជាតិ

ក្រុមអង្គរថាយហ្គឺរទទួលបាន​បី​ពិន្ទុ​បន្ថែម​ពីការ​ប្រកួតជាមួយនគរបាលជាតិនៅ​ល្ងាច​នេះ​ក្នុង​សប្ដាហ៍​ទី​៦ពាន​រង្វាន់ Metfone Cambodian League 2021 បន្ទាប់​ពី​ឈ្នះ​ក្នុង​លទ្ធផល​១​ទល់​០ ខណៈដែលព្រះខ័នរាជស្វាយរៀង​យក​ឈ្នះ​ក្រុមអាស៊ីអឺរ៉ុប​ដេល​មាន​គ្នាតែ​១០​នាក់​ក្នុង​លទ្ធផល​គ្រាប់បាល់​៤​ទល់​៣។ ការ​ប្រកួតនៅ​ទីលាន​អគ្គិសនីកម្ពុជា មួយ​គ្រាប់​របស់​អង្គរថាយហ្គឺ​រក​បាន​ដោយ​កីឡាករ Iago Bento Fernandes តែ​មួយ​គ្រាប់​គត់​នៅនាទី២១។ ចំណែក​៧​គ្រាប់​ក្នុង​ជំនួប​នៅ​កីឡដ្ឋាន AEU Sport Park គឺ​ព្រះខ័នរាជស្វាយរៀង​បួន​គ្រាប់​ដេល​រក​បាន​ដោយកីឡាករ  MIKA ២​គ្រាប់នៅ​នាទី៤១ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទីនិង​មួយ​គ្រាប់​ទៀត​នៅ​នាទី៦៥។ ប្រាក់ មុន្នីឧត្តមស៊ុតVolley មួយគ្រាប់​នៅនាទី៤៦ និង​កីឡាករ PRIVAT មួយ​គ្រាប់នៅ​នាទី​៦៤។ បី​គ្រាប់​របស់អាស៊ីអឺរ៉ុប​រក​បាន​ដោយ​កីឡាករ Ajayi Gbenga Samuel និង​កីឡាករ  Abee…

ភ្នំពេញក្រោនវាយបកយក​ឈ្នះបឹងកេត២​ទល់១
កីទ្បា

ភ្នំពេញក្រោនវាយបកយក​ឈ្នះបឹងកេត២​ទល់១

មួយ​គ្រាប់​របស់ Yudai Ogawa​នៅ​នាទី​៥២ និង​មួយ​គ្រាប់​របស់ Valeri នៅ​នាទី​៥៤ ធ្វើឲ្យ​ភ្នំពេញ​ក្រោន​ទទួល​ជ័យជម្នះ​ក្នុង​ការ​ប្រកួតជំនួប Cambodian Classic Match ក្នុងលទ្ធផល​២​ទល់​១​ក្នុង​សប្ដាហ៍​ទី​៥​ពាន​រង្វាន់ Metfone Cambodian League 2021 ។ មួយ​គ្រាប់​នាំមុខ​នៅ​វគ្គទីមួយរបស់​បឹង​កេត​រក​បាន​ដោយ​កីឡាករ ម៉ាត់ ណូរុននៅ​នាទី​១៨។​នេះ​មានន័យថា​បឹង​កេត​ចាញ់​២​ប្រកួត​ជាប់​គ្នាក្នុង​ទឹក​ដី​ខ្លួន​ឯង​ក្នុង​រដូវ​កាល​ថ្មី​បន្ទាប់​ពី​ចាញ់​ណាហ្គា១​ទល់​០​កាល​ពី​ប្រកួតបើកឆាក។ ចំណែក​ភ្នំពេញ​ក្រោន​លេង​បាន​៣​ប្រកួត​ហើយ​រក្សា​បានលទ្ធផលឈ្នះ៣​ប្រកួត​ជាប់​គ្នា​ឡើង​ឈរ​កំពូលតារាង។ លទ្ធផលដទៃ​ទៀត​គឺ ណាហ្គាវើល​ឈ្នះអគ្គិសនីកម្ពុជា៣​ទល់​១ ខណៈគិរីវង់សុខសែនជ័យឈ្នះព្រៃវែង អេហ្វស៊ី​៣​ទល់​០។  

CNCC និង Forward Sportwear ក្លាយជាដៃគូសហការរដូវកាល ២០២១
កីទ្បា

CNCC និង Forward Sportwear ក្លាយជាដៃគូសហការរដូវកាល ២០២១

គណ:កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC បានសហការ ជាមួយក្រុមហ៊ុន Forward Sportswear ដោយចាប់ដៃគូក្នុងការផ្គត់ផ្គង់សម្លៀកបំពាក់សម្រាប់ប្រើប្រាស់ ក្នុងពានរង្វាន់សម្តេចហ៊ុន សែន លើកទី១៥ និងពានរង្វាន់ Metfone Cambodain League រដូវកាល២០២១ នេះ។ ក្រុមហ៊ុន Forward Sportswear និងគណ:កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ចាប់ដៃគូសហការផ្គត់ផ្គង់សម្លៀកបំពាក់នេះ គឺសម្រាប់តែពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន និងពានរង្វាន់ Metfone Cambodain League តែប៉ុណ្ណោះ។ ពួក​គេ​នឹង​ទទួល​ខុស​ត្រូវ​លើ​ការ​ផលិត ​និង​ផ្គត់ផ្គង់សម្ភារៈនានាដូចជា…

វិភាគជំនួប Khmer Classic : បឹងកេតvs ភ្នំពេញក្រោន៖ ជើងកីឡាករ ប្រវត្តិជួបគ្នា ព្យាករណ៍…..
កីទ្បា

វិភាគជំនួប Khmer Classic : បឹងកេតvs ភ្នំពេញក្រោន៖ ជើងកីឡាករ ប្រវត្តិជួបគ្នា ព្យាករណ៍…..

ក្រុមបឹង​កេត​អេហ្វស៊ី​នឹង​ទទួល​ក្រុម​គូប្រជែងកាន់​ឆ្នាំរបស់​ភ្នំពេញ​ក្រោន​ក្នុង​ការ​ប្រកួតពាន​រង្វាន់ Metfone Cambodian League រដូវ​កាល​២០២១សប្ដាហ៍​ទី​៥នៅ​កីឡដ្ឋាន Cambodia Airway Stadium តំបន់​បឹងស្នោ ខណៈ​ជំនួប​នេះ​ប្រិយមិត្តបាល់​ទាត់​កម្ពុជា​ទទួល​ស្គាល់​ពេញ​ផ្ទៃប្រទេស​ថា​ជាជំនួប Khmer El Clasico ។ ពេល​នេះ Knongsrok Sport សូម​នាំ​ប្រិយមិត្ត​មកដឹង​ចំណុចពិសេសៗរបស់​ក្លិប​ទាំង​ពីមុន​ជួប​គ្នាល្ងាច​នេះ៖ សម្ដី​គ្រូបង្វឹកក្រុម​ទាំងពីរ៖ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន​បាន​និយាយ​ក្នុង​ទំព័រហ្វេសបុករបស់ក្លិប​ថា៖ « វាគឺជាការប្រកួតដ៏ធំមួយ កីឡាករទាំងអស់បានត្រៀមខ្លួនរួចរាល់ ហើយសម្រាប់ការប្រកួតនេះ ពួកគេព្យាយាមប្រកួតប្រជែងគ្នាដើម្បីបានលេងក្នុងការប្រកួតនេះ ។ បឹងកេតជាក្រុមមួយដែលល្អនៅ MCL ព្រោះគេទើបតែទទួលបានពានរង្វាន់នេះ…

TIFFY ARMY FC រក​បាន​បីពិន្ទុមក​វិញក្នុង​ទឹក​ដីសៀមរាបក្រោយឈ្នះសូលទីឡូអង្គរ៣​ទល់​០
កីទ្បា

TIFFY ARMY FC រក​បាន​បីពិន្ទុមក​វិញក្នុង​ទឹក​ដីសៀមរាបក្រោយឈ្នះសូលទីឡូអង្គរ៣​ទល់​០

បន្ទាប់​ពី​រងបរាជ័យក្នុង​ការ​ប្រកួត​ជាមួយ​អង្គរថាយហ្គឺរ​៣​ទល់​២​កាល​ពី​សប្ដាហ៍មុន ពេល​នេះ​ TIFFY ARMY FC ទទួលបាន​បីពិន្ទុមក​វិញហើយ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​មាន​មូលដ្ឋានក្នុង​ទឹក​ដី​សៀមរាបមួយ​ទៀត​គឺ​សូលទីឡូអង្គរក្នុងលទ្ធផល​៣​ទល់​០។ ជំនួប​នេះ​គឺ​ជាជំនួបសម្រាប់​សប្ដាហ៍​ទី​៥​នៃ​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០២១។ បី​គ្រាប់​របស់ក្រុម​កងយោធិពលខេមរៈភូមិន្ទ​រក​បាន​ដោយ​កីឡាករ YUYA KIKUCHI នាទី​ទី​៤ ROMARIO នាទី​៣១​និង​មួយ​គ្រាប់​ចុង​ម៉ោង​រក​បាន​ដោយ​កីឡាករ DEBIRO DZARMA BATA នៅ​នាទី​៩០+៣។ ថ្ងៃស្អែកគឺ​ជា​ជំនួប​រវាង​ម្ចាស់​ផ្ទះបឹងកេតអេហ្វស៊ី​ត្រូវ​ទទួល​ក្រុម​ភ្នំពេញ​ក្រោន​នៅ​កីឡដ្ឋាន ខេមបូឌៀអ៊ែវ៉េ៕  

ខេត្តបាត់ដំបង និងសូហ្វីយ៉ា ប៉ៃលិន ប្រជែងបាន៣ពិន្ទុ ពីគូប្រកួតរៀងៗខ្លួន សប្តាហ៍ទី៦ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន
កីទ្បា

ខេត្តបាត់ដំបង និងសូហ្វីយ៉ា ប៉ៃលិន ប្រជែងបាន៣ពិន្ទុ ពីគូប្រកួតរៀងៗខ្លួន សប្តាហ៍ទី៦ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

ក្រុមម្ចាស់ផ្ទះ សហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ខេត្តពោធិ៍សាត់ ត្រូវបាន ក្រុមកភ្ញៀវ ស.ស.យ.ក.ខេតត្តបាត់ដំបង បំបាក់យ៉ាងចាស់ដៃ រហូតដល់ ១១ទល់០ខណៈក្រុមម្ចាស់ផ្ទះខេត្តបន្ទាយមានជ័យ ប្រកួតចាញ់ ក្រុមភ្ញៀវ សូហ្វីយ៉ាប៉ៃលិនដែរ ដោយលទ្ធផល ២ទល់៣ នៅក្នុងការប្រកួត សន្សំពិន្ទុក្នុងពូល«ខ» សប្តាហ៍ទី៦ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២១។ នៅក្នុងការប្រកួត នៃវគ្គទី១ ក្រុមភ្ញៀវ ស.ស.យ.ក.ខេត្តបាត់ដំបង បានបើកការនាំមុខ លើក្រុមម្ចាស់ផ្ទះ ៦ទល់០ ហើយនៅវគ្គទី២ ក្រុមនាំមុខមួយនេះ…

ក្រៅពី​កីឡដ្ឋានធំ ទីលានកីឡាផ្សេង​ទៀតក៏​ជិតរួច​អស់​ហើយ​ដែរ
កីទ្បា

ក្រៅពី​កីឡដ្ឋានធំ ទីលានកីឡាផ្សេង​ទៀតក៏​ជិតរួច​អស់​ហើយ​ដែរ

ស្របពេលដែល កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងដំណើរការសាងសង់ឆ្ពោះទៅបញ្ចប់នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្រៅអំពីកីឡដ្ឋានធំ ដែលស្ថិតនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួតមួយចំនួន ដើម្បីបំពេញបន្ថែមផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ថ្លែងថា ក្រៅពីការ​សាង​សង់កីឡដ្ឋានធំ ដែលកំពុងធ្វើសម្រេចបាន៩៥%នោះ គឺនៅផ្នែកខាងក្រៅកីឡដ្ឋានធំ ក៏មានការសាងសង់ទីលានកីឡាមួយចំនួនទៀតសម្រាប់បម្រើដល់ប្រភេទកីឡាក្នុងសាល ដូចជាកីឡាវាយកូនឃ្លីលើតុ វាយសី ហុកគី រួមទាំងទីលានមួយចំនួនទៀតកំពុងត្រូវបានសាងសង់បំពេញបន្ថែម ដើម្បីត្រៀមហេដ្ឋារចនាសម្ព័ន្ធមួយភាគធំឲ្យបានរួចរាល់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២…

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានលទ្ធផល ៩៥% ហើយ
កីទ្បា

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានលទ្ធផល ៩៥% ហើយ

កីឡដ្ឋានធំ (Main Stadium)នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គិតមកដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ សម្រេចលទ្ធផល៩៥%ហើយ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ថ្លែងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសចុះពិនិត្យមើលការសាងសង់កីឡដ្ឋានធំនេះ ដោយដំណើរការសាងសង់នៅតែបន្តធ្វើជារៀងរាល់ថ្ងៃដោយរលូន បើទោះបីជាកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលទប់ស្កាត់វិបត្តិជំងឺកូវីដ-១៩ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈយ៉ាងណាក្តី ក៏យន្តការរដ្ឋបាល យន្តការបច្ចេកទេស ការត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធកីឡា រួមទាំងការងារហ្វឹកហាត់ គម្រោងផែនការត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅតែបន្តធ្វើជាប់ជាប្រចំាជានិច្ច។…

ទទួលដំណឹង​ថា Shane Booysen ចូលមន្ទីរពេទ្យដោយ​សារ​ជំងឺស្ទះសរសៃឈាមខួរក្បាល
កីទ្បា

ទទួលដំណឹង​ថា Shane Booysen ចូលមន្ទីរពេទ្យដោយ​សារ​ជំងឺស្ទះសរសៃឈាមខួរក្បាល

អតីខ្សែប្រយុទ្ធភ្នំពេញ​ក្រោន ដែល​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្រុមនគរបាលជាតិ Shane Booysen ត្រូវ​បាន​គេ​ដឹង​ពេល​នេះ​កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុង​រាជធានីភ្នំពេញ​ដោយ​សារ​ជំងឺស្ទះសរសៃឈាមខួរក្បាល។ បច្ចុប្បន្នភាពខ្សែប្រយុទ្ធសញ្ជាតិ​អាហ្វ្រិកខាងត្បូងរូបនេះ ត្រូវបានក្រុមវេជ្ជបណ្ឌិត ដាក់់រូបគាត់នៅបន្ទប់ដាច់ឡែក ដោយមិនអនុញ្ញាតិឲ្យមិត្តភ័ក្តិចូលសួរទុក្ខឡើយ ហើយរង់ចាំពិនិត្យតាមដានស្ថានភាពនៃជំងឺ ក្នុងរយៈពេល ៤៨ ម៉ោងជាមុនសិន បើតាមប្រភព PSB Sport News-ព័ត៌មានកីឡា ចុះផ្សាយ​កាល​ពី​ប៉ុន្មាន​នាទីមុននេះ។ ប្រភព​ដដែលបន្ត​ថា ព្រឹកនេះ Shane Booysen បានដឹងខ្លួនហើយ ប៉ុន្តែផ្នែកខ្លះនៃសារពាង្គកាយមានការស្ពឹកស្រពន់ ដោយពុំទាន់អាចកម្រើក ឬធ្វើចលានាបាន១០០ភាគរយនៅឡើយទេ គ្រប់យ៉ាងស្ថិតនៅក្រោមការតាមដានយ៉ាសកម្មពីសំណាក់ក្រុមវេជ្ជបណ្ឌិត។ ​រូប​គេ​បាន​ចូលមន្ទីរពេទ្យតាំងពីម្សិលមិញ ដោយ​សន្លប់រយៈ​ពេល​មួយថ្ងៃមក​ហើយ​ ហើយ​ពេល​នេះគេ​ដឹង​ថា​ Booysen ដឹង​ខ្លួនវិញ​ហើយ​តែ​មិន​អាច​កម្រើកបាន​នៃ​ផ្នែក​ខ្លះ​នៃ​រាងកាយ។…

វ៉ា សុខថន ចាកចេញ​ពី​ណាហ្គាវើលដោយសារមូលហេតុផ្ទាល់ខ្លួន
កីទ្បា

វ៉ា សុខថន ចាកចេញ​ពី​ណាហ្គាវើលដោយសារមូលហេតុផ្ទាល់ខ្លួន

ក្លិបណាហ្គាវើលដ៏​បាន​ប្រកាស​អំពី​ការ​ចាកចេញ​របស់ខ្សែប្រយុទ្ធវ័យចាស់ វ៉ា សុខថន ខណៈ​ក្លិប​ប្រកាស​ការ​ចាកចេញ​របស់​គាត់​មក​ពី​បញ្ហាផ្ទាល់​​ខ្លួនដែល​ធ្វើឲ្យ​គាត់​ត្រូវ​ត្រឡប់​ទៅប្រទេស​បារាំងវិញភ្លាមៗ។ សេចក្ដីប្រកាសរបស់​ក្លិប​គឺ៖ ” នេះគឺជាព័ត៍មានទាក់ទងនឹងចាកចេញរបស់កីឡាករ វា សុខ ថន។ យើងពិតជាមានការសោកស្ដាយ អំពីដំណឹងនៃការចាកចេញរបស់ វ៉ាំ សុខថន ដោយសារ មូលហេតុផ្ទាល់ខ្លួន ដែលតម្រូវឱ្យរូបគេ ត្រូវត្រឡប់ទៅប្រទេសបារាំងវិញភ្លាមៗ។ ការ​ចាកចេញលឿនៗដោយ​គ្មានការ​ព្រៀង​ទុកនេះ ក៏មានការព្រមព្រៀងពីភាគីក្លិប និងសាមីខ្លួនកីឡាករផងដែរ។ ក្លិបសូមជូនពរ និងអរគុណដល់ វ៉ា សុខថន ជាមួយពេលវេលារួមរស់ជាមួយក្លិបកន្លងមក និងជូនពរឲ្យការធ្វើដំណើរទៅប្រទេសបារាំងវិញប្រកបដោយសុវត្ថិភាព”។ អតីខ្សែបម្រើក្លិបភ្នំពេញ​ក្រោនរូបនេះ​បាន​មក​ចូល​រួម​ជាមួយក្លិបណាហ្គវើល​កាល​ពី​រដូវ​កាល​២០២០ បន្ទាប់​ពី​ទទួលបាន​ស្បែក​ជើងមាស​ពាន​រង្វាន់​សម្ដេច​ហ៊ុន សែន​រដូវ​កាល​២០១៩។​កីឡាករ​វ័យ៣៣ឆ្នាំរូបនេះបង្ហាញខ្លួន​លើក​ចុង​ក្រោយ​ឲ្យ​ណាហ្គាវើលក្នុងជំនួប​ជាមួយព្រះខ័នរាជស្វាយរៀង ដែល​ប្រកួត​នោះ​ចាញ់​១​ទល់​៣៕  

អង្គរថាយហ្គឺរទទួលបាន​៣ពិន្ទុ​ពី​ TIFFY ARMY ក្នុងសប្ដាហ៍ទី៥ ពាន MCL
កីទ្បា

អង្គរថាយហ្គឺរទទួលបាន​៣ពិន្ទុ​ពី​ TIFFY ARMY ក្នុងសប្ដាហ៍ទី៥ ពាន MCL

ការ​ប្រកួត​ក្នុងពាន​រង្វាន់ Metfone Cambodian League រដូវ​កាល​២០២១​នេះ​ប្រចាំសប្ដាហ៍​ទី៥ ក្រុម​អង្គរថាយហ្គឺរបាន​យក​ឈ្នះ​ក្រុម​កងយោធិពលខេមរភូមិន្ទ​ក្នុង​លទ្ធផល​៣​ទល់២​ក្នុងការ​ប្រកួត​នៅ​កីឡដ្ឋាន SRU Stadium។ លទ្ធផលស៊ុត​គ្នាទៅ​វិញ​ទៅ​មក​នេះ​គឺ​កើត​ឡើង​នៅ​វគ្គ​ទី​១ដោយ​អង្គរថាយហ្គឺរ​ស៊ុត​៣​គ្រាប់​នាំ​មុខ​មុន​ដោយ​កីឡាករ  ឡុង ភារ៉ាត់​នៅ​នាទី​១៨ កីឡាករ  Taleila Maksim នាទី​២៤​និង​ តាំង ពិសី​នៅ​នាទី​៣៧ ។ តែ​យ៉ាងណា! Cristiano Santos ស៊ុតបញ្ជូល​ទីឲ្យ​ TIFFY ARMY វិញ​នៅ​នាទី​៤៥ ខណៈ​ដែល​ ណារ៉ុង កក្កដា​បន្ថែម​គ្រាប់​ទី​២​ឲ្យ​ក្រុមទ័ព។ លទ្ធផល​៥​គ្រាប់​ស៊ុត​គ្នា​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួតតែ​ម្ដង​ដោយ​វគ្គ​ទី​២​គ្មានការ​ស៊ុត​បញ្ចូល​ទី​បន្ថែម​នោះ​ទេ។ ចប់​ការ​ប្រកួត​អង្គរថាយហ្គឺ​ទទួលបាន៣​ពិន្ទុបន្ថែម​ទៀត៕

សាន បូរ៉ា ថា ចូលកោះកុងជាជម្រើសដ៏ល្អមួយសម្រាប់ខ្លួន ព្រោះមានឱកាសបានចូលរួមក្នុងការប្រកួតច្រើន
កីទ្បា

សាន បូរ៉ា ថា ចូលកោះកុងជាជម្រើសដ៏ល្អមួយសម្រាប់ខ្លួន ព្រោះមានឱកាសបានចូលរួមក្នុងការប្រកួតច្រើន

ការចូលរួមជាមួយកោះកុងអេហ្វស៊ី គឺជាជម្រើសដ៏ត្រឹមត្រូវមួយ មិនមែនជាការដើរថយក្រោយក្នុងអាជីពរបស់ខ្លួនទេ។ នេះជាការលើកឡើងពីខ្សែបម្រើវ័យក្មេង សាន បូរ៉ា ដែលផ្លាស់ពីវិសាខាទៅក្រុមមានមូលដ្ឋាននៅខេត្តកោះកុងក្នុងឆ្នាំ២០២១ និងកំពុងប្រកួតប្រជែងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត។ ជាក្រុមកម្រិតខេត្ត និងលេង Cambodian League 2 មិនដូចទ្រនំចាស់វិសាខាដែលជាក្រុមកម្រិតលីគកំពូលក្ដី អតីតកីឡាករ U19 ជម្រើសជាតិកម្ពុជានៅតែអះអាងរីករាយ ព្រោះមានឱកាសបង្ហាញខ្លួនច្រើន។ បូរ៉ា ពន្យល់ពីមូលហេតុសម្រេចចិត្តចូលរួមជាមួយកោះកុងអេហ្វស៊ីបែបនេះ “៖ខ្ញុំមកកោះកុង ព្រោះចង់ជួយក្រុមទទួលបានលទ្ធផលល្អ បានលេងលីគកំពូល និងមានឱកាសចូលលេងបានច្រើន។ ខ្ញុំមកនៅនេះខ្ញុំបានលេងច្រើនជាងក្រុមចាស់។” គួរដឹងដែរថា សាន បូរ៉ា បានចាកចេញពីក្រុមថ្នាលយុវជនព្រះខ័នរាជស្វាយរៀងទៅចូលរួមជាមួយវិសាខាក្នុងឆ្នាំ២០១៧…

ហេង បូរ៉ា បង្ហាញអារម្មណ៍ផ្ទាល់ខ្លួន២យ៉ាងក្រោយលេងឲ្យគិរីវង់លើកដំបូង
កីទ្បា

ហេង បូរ៉ា បង្ហាញអារម្មណ៍ផ្ទាល់ខ្លួន២យ៉ាងក្រោយលេងឲ្យគិរីវង់លើកដំបូង

អ្នកចាំទីគិរីវង់សុខសែនជ័យ ហេង បូរ៉ា បានបង្ហាញអារម្មណ៍រីករាយដែលត្រូវបានក្លិបដាក់ឲ្យចូលលេងក្នុងការប្រកួតផ្លូវការលើកដំបូងពេលប៉ះភ្នំពេញក្រោន។ យ៉ាងណា គេក៏អាក់អន់ស្រពន់ចិត្តខ្លួនឯងដែរដែលមិនអាចជួយក្រុមទទួលបានលទ្ធផលល្អ។ នេះជាការបង្ហាញខ្លួនក្នុងការប្រកួត Metfone Cambodian League លើកដំបូងសម្រាប់កីឡាករវ័យក្មេងផ្លាស់ពីក្រុមយុវជនសសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ កាលនៅទ្រនំចាស់ គេបានចូលលេងតែក្នុងការប្រកួត League 2 ប៉ុណ្ណោះ។ បន្ទាប់ពីចូលចាប់បាល់ក្នុងការប្រកួតផ្លូវការកាលថ្ងៃសៅរ៍ ទី២៧ ខែមីនា កីឡាករមានកំណើតនៅខេត្តតាកែវទទូចថា មិនអារម្មណ៍ភ័យព្រួយអ្វីឡើយ ព្រោះបានហ្វឹកហាត់ត្រៀមយ៉ាងល្អ។ ប៉ុន្តែ គេទទួលស្គាល់នៅមានកង្វះខាតយ៉ាងច្រើន ពោលទើបបានត្រឹម៥០ភាគរយប៉ុណ្ណោះនៃការចង់បាន។ គេថា នៅមិនទាន់អាចប្រើជើងបានល្អនៅឡើយ ដូច្នេះត្រូវព្យាយាមពង្រឹងបន្ថែម។ ទោះចាញ់១ទល់នឹង២មែន គេសង្កេតឃើញថា ហេង បូរ៉ា…

គ្រូបង្វឹក​ជម្រើសជាតិ​ថ្មីប្ដេជ្ញាខ្ពស់ និងទទួលខុសត្រូវលើគ្រប់បញ្ហាដែលកើតមានឡើងក្នុងជម្រើស​ជាតិកម្ពុជា
កីទ្បា

គ្រូបង្វឹក​ជម្រើសជាតិ​ថ្មីប្ដេជ្ញាខ្ពស់ និងទទួលខុសត្រូវលើគ្រប់បញ្ហាដែលកើតមានឡើងក្នុងជម្រើស​ជាតិកម្ពុជា

លោក RYU HIROSE គ្រូបង្គោលក្រុមបាល់ជាត់ជម្រើសជាតិកម្ពុជា ដែលជាជនជាតិជប៉ុន ​ហើយដែលទើបនឹងទទួលដំណែងថ្មីជំនួសគ្រូបង្គោលជនជាតិអាហ្សង់ទីន លោក Felix G. Dalmasបានបង្ហាញឆន្ទៈរបស់ខ្លួន ក្នុងដំណើរដឹកនាំក្រុមប្រកួតអន្តរជាតិនានា និងឆ្ពោះទៅ ស៊ីហ្គេម ចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម និងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២​ ឆ្នាំ២០២៣ នៅកម្ពុជា។ ស្ថិតនៅក្នុងវ័យ៦៥ឆ្នាំ លោក RYU HIROSE បាននិយាយថា «ខ្ញុំពិតជាសប្បាយចិត្ត ដែលបានក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។ ក្នុងនាមជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ខ្ញុំនឹងទទួលខុសត្រូវលើគ្រប់បញ្ហា ដែលកើតមានឡើង បើទោះបីមានភាពលំបាក ស្មុគស្មាញយ៉ាងណាក៏ដោយ។ ចាប់ពីពេលនេះតទៅខ្ញុំនឹងលះបង់ខ្លួនប្រាណ ឆន្ទៈរបស់ខ្ញុំ និងយកបទពិសោធន៍ ដែលបានពីអាជីពជាគ្រូបង្វឹកបាល់ទាត់របស់ខ្ញុំទាំងប៉ុន្មាន ដើម្បីជួយបណ្តុះបណ្តាលឱ្យកីឡាករ មានការអភិវឌ្ឍ រីកចម្រើនទៅមុខ និងកសាងក្រុមមួយ…

គាស់រំលើងឲ្យ​របើក បើក​បង្ហាញសកម្មភាព​បាល់​ទាត់​ក្នុង​លីគ​នា​នាក្នុងតំបន់​អាស៊ាន​ប្រចាំ​សប្ដាហ៍​នេះ
កីទ្បា

គាស់រំលើងឲ្យ​របើក បើក​បង្ហាញសកម្មភាព​បាល់​ទាត់​ក្នុង​លីគ​នា​នាក្នុងតំបន់​អាស៊ាន​ប្រចាំ​សប្ដាហ៍​នេះ

ជាការពិតណាស់! ទោះ​បី​ជា​ពេល​នេះ​ស្ថិត​ក្នុង​ថ្ងៃ​សម្រាក FIFA Day ប៉ុន្តែ​សកម្មភាពនៃ​ការ​ប្រកួត​ក្នុង​លីគកំពូលនានាស​ក្នុង​តំបន់​អាស៊ាន និង​អាស៊ី​នៅ​តែ​បន្ត​មិន​ឈប់ ហើយ Knongsrok Sport នាំ​ប្រិយមិត្តមក​ដឹង​ត្រួសៗ​អំពី​ការ​ប្រកួត​នានា​ក្នុង​លីគកំពូលទាំង​អស់​រួម​ទាំង​កម្ពុជា ថៃ វៀតណាម…។ លីគកំពូលអូស្រ្តាលី៖ Matchweek 14 is done and dusted as @AdelaideUnited continue their march to the top! 📈#ALeague Ladder, presented by Bunnings…

ប្រវត្តិ(ក្រៅផ្លូវការ)របស់​គ្រូបង្វឹក​ថ្មី​ជម្រើស​ជាតិ​កម្ពុជា​ Ryu Hirose
កីទ្បា

ប្រវត្តិ(ក្រៅផ្លូវការ)របស់​គ្រូបង្វឹក​ថ្មី​ជម្រើស​ជាតិ​កម្ពុជា​ Ryu Hirose

សហព័ន្ធកីឡាបាល់ទាត់​កម្ពុជាបាន​ប្រកាស​កាល​ពី​ព្រឹកមិញ​នេះ អំពី​បុគ្គលថ្មី​ដែល​នឹង​មក​កាន់​តំណែងគ្រូបង្គោលជម្រើស​ជាតិ​កម្ពុជា​ជំនួស​លោក  Felix Dalmas ខណៈ​លោក​ឈ្មោះ​ Ryu Hirose សញ្ជាតិ​ជប៉ុន​ហើយ​មាន​បទពិសោធន៍​ជោគជាំខាងបច្ចេកទេសបាល់ទាត់សម័យទំនើប។ មែន​ទែន​ទៅ! ប្រវត្តិការងាររបស់​លោក​មិន​សូវ​បាន​ប្រភព​បញ្ជាក់ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ ខណៈដែល FFC ក៏​មិន​ទាន់​បាន​បង្ហាញ​អំពី​បទពិសោធន៍​របស់​លោក។ បែបណាក្ដី! Knongsrok Sport បាន​ស្រាវជ្រាវ​ហើយ​រក​ឃើញប្រវត្តិការងាររបស់​លោក ដែល​ធ្លាប់​កាន់​តំណែង​ជាគ្រូបង្គោលយុវជន របស់ក្លិប Guangzhou R&F F.C នៅលីគចិនពីឆ្នាំ ២០១៦ ដល់ ២០២០។ តាមជីវប្រវត្តិដែល​លោកសរសេឹរក្នុងបណ្ដាញសង្គម linkedin លោកជាអតីតខ្សែបម្រើនៅក្លិប Fujita នៃប្រទេសជប៉ុន ហើយលោកមានបទពិសោធន៍បង្វឹក…

Felix Dalmas ឈប់ដឹកនាំក្រុមជម្រើស​ជាតិកម្ពុជាហើយ តែ​ FFC គ្រោង​តែងតាំងគ្រូបង្វឹក​សញ្ជាតិជប៉ុនម្នាក់​ទៀត
កីទ្បា

Felix Dalmas ឈប់ដឹកនាំក្រុមជម្រើស​ជាតិកម្ពុជាហើយ តែ​ FFC គ្រោង​តែងតាំងគ្រូបង្វឹក​សញ្ជាតិជប៉ុនម្នាក់​ទៀត

“លោក Felix Dalmas ជនជាតិអាហ្សង់ទីន ដែលជាអតីតគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា នៅក្នុងក្រុមដឹកនាំជាមួយលោក Honda កាលពីពេលកន្លងទៅនោះ មិនបន្តដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយើងទៀតទេ» នេះ​គឺ​ជាសម្ដី​របស់​លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជានិយាយ​អំពី​ការ​បន្តកុងត្រាថ្មី​របស់​លោក​ Keisuke Honda  ក្នុង​នាម​ជា​អ្នក​ចាត់​ជម្រើស​ជាតិ​កម្ពុជា។ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន​បន្ត​ថា៖ «ខ្ញុំអាចឆ្លើយបានថា យើងយកលោក Keisuke Honda ដែលជាជនជាតិជប៉ុន និងជាកីឡាករអន្តរជាតិដ៏ល្បីល្បាញរូបនេះបន្តដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងឋានៈជាអ្នកចាត់ការទូទៅដដែល មានន័យថា យើងបន្តកុងត្រាថ្មី ដោយលោក Honda នឹងពិនិត្យមើលក្រុមឈុតធំ និងក្រុមឈុតអាយុក្រោម២៣ឆ្នាំ”។…