កីទ្បាក្នុងស្រុក

បញ្ជី​ឈ្មោះ​ជម្រើស​ជាតិកម្ពុជា២៤នាក់​ត្រៀម​ជម្រុះ World Cup 2022 ដែល​នៅ​សល់
កីទ្បា

បញ្ជី​ឈ្មោះ​ជម្រើស​ជាតិកម្ពុជា២៤នាក់​ត្រៀម​ជម្រុះ World Cup 2022 ដែល​នៅ​សល់

នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញបញ្ជីឈ្មោះជាផ្លូវការនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតជម្រុះជុំទី២ ពូលC នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលលោក (FIFA World Cup Qatar 2022) ចំនួន៣ប្រកួតចុងក្រោយ ពីថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២១តទៅ។ ក្នុង​បញ្ជី​ឈ្មោះ​នេះ​មាន​កីឡាករថ្មី​បំផុត​មួយចំនួន​ជាប់​ឈ្មោះ​ខណៈកីឡាករចាស់​មួយចំនួន​គ្មានឈ្មោះ​ក្នុង​បញ្ជី​នេះ​ទេ។ កីឡាករ​របស់​ក្លិប​ខេត្តព្រៃវែងចំនួន​៤​នាក់មាន​ឈ្មោះ​ក្នុង​បញ្ជី​ចម្រើស​ជាតិ​លើក​ដំបូងបំផុត​គឺ ឡេង ណូរ៉ា ស រតនា ញឹម លីហួរ និង​ខ្សែប្រយុទ្ធ​វុធ តុលា ខណៈខ្សែប្រយុទ្ធបឹងកេត ម៉ាត់ នូរុណ​មាន​ឈ្មោះ​ឡើង​វិញ​បន្ទាប់​ពី​ខកខាន​រយៈ​ពេល​៣ឆ្នាំ។ ខ្សែបម្រើប្រយុទ្ធភ្នំពេញ​ក្រោន លឹម…

បឹងកេត​បរាជ័យបីប្រកួតជាប់គ្នាក្នុងប្រវត្តិសាស្រ្តក្លិបក្រោយបន្តចាញ់អង្គរថាយហ្គឺរ១​ទល់០
កីទ្បា

បឹងកេត​បរាជ័យបីប្រកួតជាប់គ្នាក្នុងប្រវត្តិសាស្រ្តក្លិបក្រោយបន្តចាញ់អង្គរថាយហ្គឺរ១​ទល់០

ក្រុមបឹង​កេតនៅ​តែ​បន្ត​រក​មិនបានពិន្ទុក្នុងការ​ប្រកួតពាន​រង្វាន់ Metfone Cambodian League 2021 សប្ដាហ៍ទី៣បន្ទាប់​ពី​ចាញ់អង្គរថាយហ្គឺ​រក្នុង​លទ្ធផល​១​ទល់​០​នា​ទឹក​ដី​កីឡដ្ឋាន អេស អរ យូ។ មួយ​គ្រាប់​នៃ​ការ​ស៊ុត​បាល់​ពិន័យ១១ម៉ែត្ររបស់​ខ្សែ​ប្រយុទ្ធ Eleil Da Cruz បាន​ធ្វើឲ្យអង្គរថាយ​ហ្គឺ​បន្ត​ទទួល​ជ័យជម្នះរបស់​ខ្លួនឡើង​ឈរកំពូលតារាងលីគ​កំពូល​កម្ពុជាសារជាថ្មី។ បឹង​កេត​បាន​ធ្វើ​ការ​វាយសម្រុកយ៉ាងខ្លាំងដែរ ប៉ុន្តែ​មិនមានប្រសិទ្ធិភាព នោះ​ទេ។ ការ​បរាជ័យ៣ប្រកួត​ជាប់​នេះ​គឺ​ជាកំណត់​ត្រា​អាក្រក់មួយរបស់ក្លិបម្ចាស់ការពារតំណែង​ជើងឯក​ចាប់​តាំង​បង្កើត​ឡើង​កាល​ពី​ឆ្នាំ២០១២ដោយ​ចាញ់​៣ប្រកួតជាប់​គ្នា។២​ប្រកួតមុន​ចាញ់​ណាហ្គាវើល​១​ទល់០ ចាញ់​ភ្នំពេញ​ក្រោន២​ទល់​១​និង​ចុង​ក្រោយ​បរាជ័យក្រោមថ្វី​ជើង​អង្គរថាយហ្គឺ​នេះ​ឯង។  

ទីបំផុត! វិសាខា​រក​បាន​បី​ពិន្ទុពេញក្រោយឈ្នះស្វាយរៀងចុងម៉ោងដោយបាល់១១ម៉ែត្រ
កីទ្បា

ទីបំផុត! វិសាខា​រក​បាន​បី​ពិន្ទុពេញក្រោយឈ្នះស្វាយរៀងចុងម៉ោងដោយបាល់១១ម៉ែត្រ

ក្រុមម្ចាស់​ផ្ទះវិសាខាបាន​យក​ឈ្នះក្រុម​ភ្ញៀវព្រះខ័នរាជស្វាយរៀង​លើក​ដំបូង​ក្នុង​ជំនួប​សប្ដាហ៍​ទី​៣ ពាន​រង្វាន់ Metfone Cambodian League 2021 ក្នុងលទ្ធផល​៣​ទល់២ ខណៈដែលក្រុមមាន់គកគិរីវង់សុខសែនជ័យបន្ត​យក​ឈ្នះ​លើ​ក្រុមម្ចាស់​ផ្ទះសូលទីឡូអង្គរ​២​ទល់១។ ៣​គ្រាប់​របស់ក្រុមម្ចាស់ផ្ទះដែល​លេង​លើ​កីឡដ្ឋានព្រីនស៍ គឺ​រក​បាន​ដោយកីឡាករ រ៉ឹង ប៊ុនហៀង នាទី​ទី៨ Khan Mohamed Faeez នាទី ២៧ ខណៈមួយគ្រាប់​ចុង​ក្រោយរក​បាន​ដោយ​កីឡាករ Ajayi Opeyemi ដោយ​បាល់​ពិន័យ១១ម៉ែត្រនៅ​នាទី​៩០+២។ ដោយ​ឡែក​២​គ្រាប់​របស់ព្រះខ័នរាជស្វាយរៀង​រក​បាន​ដោយ​កីឡាករ  Privat នៅ​នាទី ៣៨ និង​ Miguel Angel Junco Martinez នៅនាទី​៦៤។…

ទីបំផុត នគរបាលជាតិបានលេង​លើ​ទីលាន​ផ្ទាល់ខ្លួនហើយក្រោយប្រកាសយក 7NG ជាទឹកដីផ្លូវការ
កីទ្បា

ទីបំផុត នគរបាលជាតិបានលេង​លើ​ទីលាន​ផ្ទាល់ខ្លួនហើយក្រោយប្រកាសយក 7NG ជាទឹកដីផ្លូវការ

បន្ទាប់​ពីចំណាយ​ពេល​អស់​រយៈ​ពេល៤ឆ្នាំ​ទីបំផុត! ក្លិបបាល់ទាត់នគរបាលជាតិនឹងប្រើប្រាស់ទីលាន សេវីន អេន ជី (7NG) ជាទឹកដីរបស់ខ្លួនសម្រាប់ការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាលនេះបាន​សម្រេច​ហើយ ស្របពេលចុងសប្ដាហ៍នេះពួកគេនឹងទទួលក្រុមណាហ្គាវើលដ៏នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១។ កាល​ពី​ឆ្នាំ​២០១៨ អតីតក្លិបអគ្គស្នងការនគរបាលជាតិបាន​ប្រកាស​ថា​ពួក​គេ​នឹង​យកទីលានមានមូលដ្ឋានក្នុងឃុំវិហារសួគ៌ ជាផ្លូវការមកមកធ្វើជាទឹកដីរបស់ខ្លួន។ គិតទៅឆ្នាំនោះដែរ!ពួក​គេបានជ្រើសរើសកីឡដ្ឋានសម្រាប់ធ្វើទឹកដីក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ឆ្នាំ២០១៨ បានហើយ នៅឡើយតែការសម្រេចពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ប៉ុណ្ណោះ ពោលគឺទីលានបាល់ទាត់ 7NG ដែលមានទីតាំងនៅឃុំវិហារសួគ៌ តំបន់អភិវឌ្ឍន៍ 7NG ផ្ទាល់តែម្ដង ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា…

លោក ភា សុភ័ក្ត្រា បង្ហាញទស្សនៈបែបណាក្រោយទទួលតួនាទីជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាឡើងវិញ
កីទ្បា

លោក ភា សុភ័ក្ត្រា បង្ហាញទស្សនៈបែបណាក្រោយទទួលតួនាទីជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាឡើងវិញ

«ការវិលត្រឡប់មកកាន់តួនាទីជាគ្រូជំនួយក្រុមជម្រើសជាតិនេះ គឺជារឿងសំខាន់ដែលខ្ញុំចាត់ទុកថា នេះគឺជាការស្វែងយល់នូវចំណេះដឹងបន្ថែម» នេះ​គឺ​ជា​សម្ដីរបស់​លោក លោក ភា សុភ័ក្ត្រា ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានផ្តល់សេចក្តីទុកចិត្ត ក្នុងតំណែងជាគ្រូជំនួយជាថ្មីម្តងទៀត សម្រាប់បេសកកម្មថ្មីៗ នៅក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិនាពេលខាងមុខជាបន្តបន្ទាប់ ជាពិសេសគឺរួមចំណែកដឹកនាំក្រុមកម្ពុជាចូលរួមប្រកួតជម្រុះជុំទី២ ក្នុងពូលC ៣ប្រកួតចុងក្រោយនៃព្រឹត្តិ​ការ​ណ៍បាល់ទាត់ពិភពលោក (FIFA WORLD CUP QATAR 2022)។ ថ្លែងក្នុង​ទំព័រហ្វេរសបុករបស់ CAMSOC អតីតគ្រូបង្វឹក​ធ្លាប់​ជួយក្លិប​ TIFFY ARMY FC លើកពាន Hun Sen Cup 2019…

អ្នកចាត់​ការជម្រើស​ជាតិកម្ពុជា Keisuke Honda លើក​ពានលីគកំពូលអាស៊ែបៃហ្សង់ជាមួយក្លិប Neftçi Baku
កីទ្បា

អ្នកចាត់​ការជម្រើស​ជាតិកម្ពុជា Keisuke Honda លើក​ពានលីគកំពូលអាស៊ែបៃហ្សង់ជាមួយក្លិប Neftçi Baku

អ្នក​ចាត់ការ​ជម្រើសជាតិកម្ពុជាលោក Keisuke Honda ក្នុងនាមជាកីឡាកររបស់​ក្លិប​ Neftçi Baku បាន​ឈ្នះពានរង្វាន់ក្របខណ្ឌកំពូលអាស៊ែបៃហ្សង់ ប្រចាំរដូវកាល២០២០/២០២១ បន្ទាប់​ពី​ចំណាយ​ពេល​ត្រឹម២ខែជាងប៉ុណ្ណោះ។ Neftçi Baku គឺ​ជា​ក្លិប​ទី​១០​ហើយ​របស់​អតីតខ្សែបម្រើ​សញ្ជាតិ​ជប៉ុន បន្ទាប់​ពី​ធ្លាប់​លេង​នៅ​ក្លិប​ជប៉ុន រុស្សី​ អ៊ីតាលី ហូឡង់ ម៉ិកសិក អូស្ត្រាលី ប្រេស៊ីល ព័រទុយហ្កាល់ មួយភ្លែត និង​ក្លិប​ក្របខណ្ឌកំពូលអាស៊ែបៃហ្សង់នេះឯង។ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជានឹងចាកចេញពី Neftci នាពេលឆាប់ៗខាងមុខក្រោយរដូវកាលត្រូវបានបញ្ចប់រួចរាល់។ អតីតកីឡាករ AC Milan រូបនេះបានចូលរួមជាមួយ Neftci Baku កាលខែមីនា…

អគ្គលេខាធិការសហព័ន្ធកីឡាបាល់​ទាត់កម្ពុជាបង្ហើបថាកីឡាករ​ជម្រើស​ជាតិជ្រើសរើសអស់​ហើយ​គ្រាន់​តែមិនទាន់បង្ហាញ
កីទ្បា

អគ្គលេខាធិការសហព័ន្ធកីឡាបាល់​ទាត់កម្ពុជាបង្ហើបថាកីឡាករ​ជម្រើស​ជាតិជ្រើសរើសអស់​ហើយ​គ្រាន់​តែមិនទាន់បង្ហាញ

លោក កែវ សារ៉េត​អគ្គលេខាធិការសហព័ន្អកីឡាបាល់​ទាត់​កម្ពុជាបាន​មាន​ប្រសាសន៍​ថា បញ្ជីឈ្មោះ​ជម្រើស​ជាតិ​កម្ពុជា​ប្រហែល​បាន​ត្រូវ​គ្រូបង្វឹក​និង​ក្រុមការងារ​ជម្រើសជាតិជ្រើសរើសរួច​រាល់​អស់​ហើយ គ្រាន់​តែ​មិន​អាច​ប្រកាស​នៅ​ពេល​នេះប៉ុណ្ណោះ។ ទំព័រហ្វេសបុក CAMSOC បាន​ដកស្រង់សម្ថីរបស់​លោកថា សម្រាប់ការ ជ្រើសរើសសមាសភាពកីឡាករក្រុមជម្រើសជាតិកំពុងត្រូវបានធ្វើយ៉ាងយកចិត្តទុកដាក់ជាបណ្តើរៗហើយ ក្រោមការសង្កេត និងជ្រើសរើសពីគ្រូបង្គោលថ្មី លោក RYU HIROSE ដែលជំនួសដំណែងគ្រូបង្គោលជន ជាតិអាហ្សង់ទីន លោក Felix G. Dalmas ដែលផុតកិច្ចសន្យា។ លោកបានលើកឡើងថា៖« តាមពិតបញ្ជី​ឈ្មោះ​ក្រុមជម្រើសជាតិអាចនឹងមានហើយ ប៉ុន្តែមិនទាន់បានបញ្ចេញជាផ្លូវការនៅឡើយ ដោយរង់ចាំ​មើល​នាថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២១ ដែលគឺជាវិធីសាស្ត្ររបស់គ្រូបង្គោល ដើម្បីទុកពេលឱ្យកីឡាករបាន​ខិតខំ​ប្រឹងប្រែងឱ្យបានខ្លាំងក្លាជាមុនសិន។ ទន្ទឹមនេះ ប្រសិនបើកីឡាករណាដឹងថា​ខ្លួនជាប់ជាកីឡាករ​ជម្រើស​​ជាតិ​​អាចបែរទៅជាទម្លាក់ការខិតខំ…

សហព័ន្ធកីឡាបាល់​ទាត់កម្ពុជាតែងតាំងលោក ភា សុភ័ត្រា និង​ អ៊ុក សុធី​ជា​គ្រូជំនួយជម្រើសជាតិឈុតធំ
កីទ្បា

សហព័ន្ធកីឡាបាល់​ទាត់កម្ពុជាតែងតាំងលោក ភា សុភ័ត្រា និង​ អ៊ុក សុធី​ជា​គ្រូជំនួយជម្រើសជាតិឈុតធំ

កាលពីប៉ុន្មានម៉ោងមុននេះសហព័ន្ធកីឡាបាល់​ទាត់​កម្ពុជាបាន​ប្រកាសតែងតាំងលោក ភា សុភ័ក្ត្រា និងលោក អ៊ុក សុធី ជាគ្រូជំនួយនៃក្រុមជម្រើសជាតិកម្ពុជា។ កាលពី​ប៉ុន្មានថ្ងៃមុន ប្រភពជិតសិ្នទ្ធបានបង្ហើបឲ្យដឹងថា គ្រូបង្វឹក ដែលមានរហស្សនាម ១២០ភាគរយ គឺលោក ភា សុភ័ត្រា នឹងវិលត្រឡប់មកចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជាសារជាថ្មីម្តងទៀត។ ការប្រកាសពីតួនាទីរបស់អតីតគ្រូបង្វឹកក្លឹបក្រសួងការពារជាតិរូបនេះ ទំនងជាអាចធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ ជាមួយនឹងបញ្ជីឈ្មោះកីឡាកររបស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមខ្លួនធ្វើការហ្វឹកហាត់ចូលរួមការប្រកួតវគ្គជម្រុះ FIFA World Cup 2022 តំបន់អាស៊ី នៅដើមខែមិថុនា។ តែយ៉ាងណា​នៅ​ថ្ងៃនេះ! ការ​ពិត​ត្រូវ​បានបង្ហាញជាផ្លូវការហើយ។​លោក ភា សុភ័ត្រា ធ្លាប់សម្រេចចិត្ត​ចែក​ផ្លូវជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជាម្តងហើយ កាលពីដើមឆ្នាំ២០២០…

លទ្ធផល MCL ថ្ងៃ​នេះ៖​ជំនួប២​គូរក្នុង​កីឡដ្ឋាន២ផ្សេងគ្នា​ដូច​ណាត់​គ្នាស្មើ
កីទ្បា

លទ្ធផល MCL ថ្ងៃ​នេះ៖​ជំនួប២​គូរក្នុង​កីឡដ្ឋាន២ផ្សេងគ្នា​ដូច​ណាត់​គ្នាស្មើ

ការ​ប្រកួតក្នុងពាន​រង្វាន់Metfone Cambodian League រដូវបកាល​២០២១​ដែល​បាន​នឹង​កំពុងលេង​ឡើង​វិញ​នេះ​គឺ មាន​២គូរ​ដែល​យើង​បាន​ដឹង​លទ្ធផលហើយ​​ដោយ​២គូរលេង​នៅ​ថ្ងៃ​នេះ​ទទួលបាន​លទ្ធផល​ស្មើទាំងអស់។ ជំនួប​នៅ​កីឡដ្ឋាន AEU Sport Park ក្រុម​ណាហ្គាវើលដ៏​បាន​ត្រឹម​ស្មើ​ជាមួយកងយោធិពលខេមរភូមិន្ទ ក្នុង​លទ្ធផល​២​ទល់​២។ ២គ្រាប់​របស់ក្រុមលោក មាស ចាន់ណា​រក​បាន​ដោយខ្សែការពាររៀម សឹង និង​ខ្សែ​បម្រើ សុះ ស៊ូហាណា។ ដោយ​ឡែក​២​គ្រាប់របស់​ TIFFY ARMY រក​បាន​ដោយ​កីឡាករ Cristiano Santos និង​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ Yuta Kikuchi ​។ ដោយ​ឡែ​ក! ការ​ប្រកួត​នៅ​កីឡដ្ឋាន ព្រីនស៍ ម្ចាស់​ផ្ទះវិសាខា​បាន​ត្រឹមវាយបក​តាម​ស្មើ​ក្រុមនគរបាលជាតិក្នុង​លទ្ធផល​១​ទល់​១ប៉ុណ្ណោះ។…

កំពូលកុំព្យូទ័រវ័យឆ្លាតព្យាករណ៍ថា​ Man Utd នឹង​ឈរក្នុង​ចំណាត់​មួយ​នេះ​ពេល​ចប់​រដូវ​កាល
កីទ្បា

កំពូលកុំព្យូទ័រវ័យឆ្លាតព្យាករណ៍ថា​ Man Utd នឹង​ឈរក្នុង​ចំណាត់​មួយ​នេះ​ពេល​ចប់​រដូវ​កាល

និយាយទៅ​សប្ដាហ៍​នេះ​អាច​ចាត់​ទុក​ថា​មិនមែន​ជាពេល​វេលាដ៏​ល្អសម្រាប់ Man Utd ពី​ព្រោះ​ចាញ់​២​ប្រកួត​ក្នុង​ផ្ទះ​ជាប់​ៗ​គ្នា ហើយកំពូល​កុំព្យូទ័រឆ្លាវៃបា​នព្យាករណ៍​ថា​ការ​បាត់​បង់ពិន្ទុ​នេះ​គឺមិនបណ្ដាលឲ្យ​ធ្លាក់ចំណាត់​ថ្នាក់​នោះ​ទេ។ ក្រុមរបស់លោក Ole Gunnar Solskjaer ត្រូវបានក្រុម Leicester City វាយបកយក​ឈ្នះ (២-១) និង Liverpool (៤-២) នៅ Old Trafford ក្នុងរយៈពេលតែ ២ ថ្ងៃប៉ុណ្ណោះ (ថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍) ។ ទោះយ៉ាងណា!កំពូលគ្រូទស្សន៍ទាយនៅ FiveThirtyEight បន្តគាំទ្រ Man United ដើម្បីបញ្ចប់យុទ្ធនាការ ២០២០/២១…

គ្រូបង្វឹកភ្នំពេញ​ក្រោនប្រតិកម្មកាលវិភាគប្រកួតថ្មី​លេង​តិចពេក ស្រប​ពេល MCL ក្លាយ​ជា​លីគប្រកួតប្រជែងថ្មី
កីទ្បា

គ្រូបង្វឹកភ្នំពេញ​ក្រោនប្រតិកម្មកាលវិភាគប្រកួតថ្មី​លេង​តិចពេក ស្រប​ពេល MCL ក្លាយ​ជា​លីគប្រកួតប្រជែងថ្មី

គ្រូបង្វឹក​ភ្នំពេញ​ក្រោន​លោក Oleg Starynskyi បាន​និយាយ​ថា កាលវិភាគប្រកួតថ្មី​នេះ​គឺ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​ប្រកួត​នោះ​ទេ ​ពី​ព្រោះក្រុម​ទាំងអស់​ចង់​លេងខ្លាំង​ហើយ​ការប្រកួត MCL គឺមានការប្រកួតប្រជែងខ្ពស់ណាស់ ដែលក្រុមចំនួន៦ ឬ៧ ប្រជែងគ្នាក្នុងការដណ្តើមពាន។ និយាយក្នុងហ្វេសបុករបស់​ក្លិប​ គ្រូបង្វឹក​សញ្ជាតិ​អ៊ុយក្រែនបានថ្លែងបែបនេះ៖« យើងទាំងអស់គ្នានៅក្នុងក្រុមចង់មានការប្រកួតបន្ថែមទៀត យើងបានចាប់ផ្តើមការប្រកួត Pre Season នៅចុងខែវិច្ឆកា ប៉ុន្តែមកដល់ពេលនេះយើងលេងការប្រកួតផ្លូវការត្រឹមតែ៣ប្រកួតប៉ុណ្ណោះ »។ «ខ្ញុំខកចិត្តចំពោះខែឧសភា និងខែមិថុនានេះ យើងនឹងក្រុមចំនួន៥ទៀតលេងបានត្រឹមតែ១ប្រកួត »។ តាមគំនិតរបស់ខ្ញុំកាលវិភាគការប្រកួតលីគ គួរតែរៀបចំរបៀបផ្សេងពីនេះ ដែលធ្វើឲ្យក្រុមអាចលេង២ ឬ៣ប្រកួតនៅក្នុងខែឧសភា ហើយក្រុមជម្រើសជាតិលេងនៅ​ខែមិថុនា»។ លោកបន្ត​ថា៖«ការប្រកួត MCL គឺមានការប្រកួតប្រជែងខ្ពស់ណាស់…

គ្រូបង្វឹក​កម្ពុជា​បង្ហាញកង្វល់ពិបាកជ្រើសរើសកីឡាករចូលជម្រើស​ជាតិ
កីទ្បាក្នុងស្រុក

គ្រូបង្វឹក​កម្ពុជា​បង្ហាញកង្វល់ពិបាកជ្រើសរើសកីឡាករចូលជម្រើស​ជាតិ

“វា​ជាការលំបាក​ណាស់​ក្នុង​ការ​ជ្រើសរើសកីឡាករចូល​ជម្រើស​ជាតិក្នុង​ស្ថានភាពនេះ ដោយសារ​តែ​ការ​ប្រកួត​លីគកំពូលកម្ពុជាត្រូវលើកពេល និង​ផ្លាស់ប្ដូរ​ដែល​ធ្វើឲ្យមានការ​លំបាកក្នុង​ការ​សម្រេច​ចិត្តជ្រើសរើសកីឡាករ”នេះ​គឺ​ជាសម្ដី​របស់​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​លោក RYU Hirose និយាយអំពីកង្វល់ក្នុងរើស​កីឡាករលើ​ស្ថានភាពកូវីដ១៩។ កម្ពុជា​នឹង​ត្រូវ​មានភារកិច្ចប្រកួតជម្រុះ World Cup 2022 នៅ​ខែ​ក្រោយ​ក្នុងប្រទេសបារ៉ែន ដែល​ត្រូវ​ជួប​ជាមួយ អ៊ីរ៉ង់ អ៊ីរ៉ាក់ និងម្ចាស់ផ្ទះបារ៉ែន តែ​យ៉ាងណា​មក​ដល់​ពេល​នេះ​គឺ​កម្ពុជា​មិន​ទាន់​បាន​ប្រមូលផ្ដុំកីឡាករហ្វឹកហាត់នៅ​ឡើយ​ទេ បើ​ធៀប​ជាមួយ​ប្រទេស​ជិត​ខាង។ រឿង​ដែលអកុសល! គឺ​លីគកំពូលកម្ពុជាត្រូវ​លើកពេល​និង​ផ្អាកដោយ​សារ​ការ​វាយលុក​ពី​ការ​ឆ្លងរីករាលដាល​នៃ​កូវីដ១៩ និង​ប៉ះពាល់មកពី​វិធានការ​បិទខ្ទប់រាជធានីភ្នំពេញ​ដែល​ធ្វើឲ្យកាន់​តែ​លំបាក​ដល់​ការ​រៀបចំ​ការ​ប្រកួត។ បែបនេះហើយ​! គ្រូបង្វឹ​សញ្ជាតិ​ជប៉ុនបានថ្លែង​ក្នុងទំព័រផ្លូវការ​របស់ FFC ថា៖” ពួក​គេ​យើ​បាន​ទស្សនាការ​ប្រកួត​មួយចំនួន​រួច​មក​ យើង​បាន​កត់សម្គាល់ថា​កីឡាករបង្ហាញខ្លួនមិនទាន់​បាន​ល្អ​នៅ​ឡើយ​ទេ ប៉ុន្តែ​យើង​ជ្រើសរើសកីឡាករផ្អែកលើសមិទ្ធផលដេល​ពួក​គេ​សម្រេច​បាន​កន្លងមក ដល់​ពេល​បច្ចុប្បន្ន និង​ជាកីឡាំលករដេលមានសក្ដានុពល​ក្នុង​ពេល​អនាគត។ ពួក​យើងជឿជាក់​លើ​កីឡាករ​ដែល​ពួក​យើងបាន​ជ្រើសរើស”។ លោក​បាន​បន្ត​ទៀតថា ចង់ឲ្យកីឡាករ​ខិតខំប្រឹង​ប្រែងនិង​ប្រកួតប្រជែងឲ្យខ្លាំង…

Charlie Machell៖ ការ​ចាកចេញ​ពី​ក្លិប​វា​ពិបាក​ទៅ​ហើយ តែ​ពេល​នេះ គ្រួសារនិងមនុស្សជាទីស្រឡាញ់សំខាន់ជាង
កីទ្បា

Charlie Machell៖ ការ​ចាកចេញ​ពី​ក្លិប​វា​ពិបាក​ទៅ​ហើយ តែ​ពេល​នេះ គ្រួសារនិងមនុស្សជាទីស្រឡាញ់សំខាន់ជាង

ក្លិបវិសាខាបាន​ប្រកាស​បញ្ចប់​កុងត្រា​ជា​ខ្សែ​បម្រើសញ្ជាតិ​អង់គ្លេស Charlie Machell ដោយ​ការ​ព្រមព្រៀង​រវាង​ភាគី​ទាំង​នៅ​រសៀលថ្ងៃ​ទី​០៦​ខែ​ឧសភាឆ្នាំ២០២១​នេះ​ខណៈ​ដែល​រូប​គេ​តាំង​ពី​ចុះកុងត្រា​ត្រៀមរដូវ​កាល​ថ្មី​មក​មិន​ទាន់​បាន​បង្ហាញខ្លួន​សូម្បី​តែ​មួយ​ប្រកួត។ តែ​យ៉ាងណា! រូប​គេ​បាន​បញ្ជាក់​អំពី​មូលហេតុនៃ​ការ​ចាកចេញ​នេះក្នុង​គណនីបងណ្ដាញ​សង្គមរបស់ខ្លួនថា៖” វា​ពិត​ជា​ពិបាក​ក្នុង​សម្រេច​ចិត្ត​ ប៉ុន្តែខ្ញុំបាន​សម្រេច​ចិត្តចាកចេញ​ពី​ក្លិប Visakha FC – Pride Of Cambodia ​ហើយ”។ “បន្ទាប់​ពី​ត្រូវ​រស់​នៅ​តែ​ម្នាក់ឯង​ក្នុង​ស្ថានភាពបិទខ្ទប់ ដែល​ពោពេញ​ទៅ​ហើយការ​រំខាន វា​ពិត​ជាសំខាន់ដែល​ខ្ញុំត្រូវ​ទៅរក​កន្លែង​ណាមួយ​ដែល​ខ្ញុំអាច​លេង​បាល់ ហើយ​សំខាន់​បំផុត​នៅ​ជាមួយក្រុមគ្រួសារ​និង​មនុស្ស​ជា​ទីស្រឡាញ់បំផុត”។ “អរគុណដល់អ្នករាល់គ្នានៅក្លឹប ដែលបានអនុញ្ញាតឱ្យខ្ញុំចាកចេញ ក្នុងពេលដ៏លំបាកនេះ ហើយខ្ញុំសូមជូនពរមិត្តរួមក្រុម និងគ្រូបង្វឹកទាំងអស់ឱ្យទទួលបានលទ្ធផលល្អបំផុតពេលការ​ប្រកួតលេង​ឡើង​វិញ​ជាបន្ត”។ “សូមសំណាងល្អ និងសូមអរគុណ សូមឲ្យអ្នករាល់គ្នាមានសុវត្ថិភាព ហើយខ្ញុំសង្ឃឹមថាអ្នកនឹងឆ្លងកាត់ពេលវេលាដ៏លំបាកទាំងនេះជាមួយគ្នាក្នុងនាមជាប្រជាជាតិមួយ។”        

FIFA និយាយអ្វីខ្លះពីប្រវត្តិបាល់​ទាត់​កម្ពុជាក្នុង​គេហទំព័រផ្លូវការរបស់ខ្លួន?
កីទ្បា

FIFA និយាយអ្វីខ្លះពីប្រវត្តិបាល់​ទាត់​កម្ពុជាក្នុង​គេហទំព័រផ្លូវការរបស់ខ្លួន?

«Cambodia reviving historical passion for football» គឺ​ជា​ចំណង​ជើងធំៗរបស់​ FIFA បាន​សរសេរក្នុងគេហទំព័ររបស់​ខ្លួនកាល​ពី​ម្សិលមិញ​ដេល​និយាយ​អំពី​ប្រវត្តិបាល់​ទាត់​កម្ពុជា​តាំង​អតីតកាល​ បន្ត​រហូត​នា​ពេល​បច្ចុប្បន្ន។ ពួក​គេ​បាន​ផ្ដោត​លើចំណុច​សំខាន់បី​យ៉ាង​អំពីស្ថានភាពបាល់​ទាត់​កម្ពុជា​ដូចជា ១-បាល់​ទាត់​ជា​កីឡាមាន​ប្រជាប្រិយភាពជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ២-ជាក្រុម​ជម្រើស​ជាតិ​មក​ពី​អាស៊ីអាគ្នេយ៍​ដែល​ឡើង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រពាន​លំដាប់​ទ្វីបកាល​ពី​ឆ្នាំ១៩៧៣ ហើយ​ចំណុច​ទី​៣​គឺ ការអភិវឌ្ឍន៍បាល់ទាត់មានការរីកចម្រើនដោយមានការគាំទ្រយ៉ាងខ្លាំងពី FIFA Forward ។ ពួក​គេ​និយាយ​អំពីប្រវត្តិនៃ​ការ​កកើត​បាល់ទាត់​នៅ​កម្ពុជាលើ​កដំបូងជាផ្លូវការ​នៅ​ឆ្នាំ១៩៣៣​ ហើយ​មកដល់​បច្ចុប្បន្ន​បាល់​ទាត់​មាន​វត្តមានក្នុង​ប្រតេស​កម្ពុជា​ស្ទើ​តែ​ពេញដែន​ដី​ទៅ​ហើយ។ លើសពី​នេះ​ទៅ​ទៀត​នោះ!​ពួកគេ​បន្ត​ថា​កាលជាង៥០​ឆ្នាំ​បាល់​ទាត់​កម្ពុជា​ទទួលបាន​ការ​ជ្រោម​ជ្រែងពី​ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ ជាព្រះបិតាកីឡាជាតិ​ហើយ​កាល​នោះ​បាល់​ទាត់​កម្ពុជាមានការ​រីកចម្រើនខ្លាំង និង​បន្ត​ដល់​សម័យសាធារណរដ្ឋខ្មែរ​ដែល​បាល់​ទាត់​ឡើង​ដល់​កំពូលរបស់ខ្លួន មាន​ខ្សែប្រយុទ្ធល្អ​ម្នាក់​ឈ្មោះ ឌឿ សុខុម ដែល​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ក្នុងពាន​រង្វាន់លំដាប់​ទ្វីប។ លើស​ពី​នេះ FIFA បាន​និយាយ​ទៀតថាបាល់​ទាត់​កម្ពុជាដើរ​ស្រប​ជាមួយគោលការណ៍របស់…

Tottenham Hotspur នឹងពាក់អាវមានអក្សរខ្មែរប្រកួតជាមួយ Sheffield ដើម្បីជួយកុមារក្នុងអង្គការផ្កាយសមុទ្រ
កីទ្បា

Tottenham Hotspur នឹងពាក់អាវមានអក្សរខ្មែរប្រកួតជាមួយ Sheffield ដើម្បីជួយកុមារក្នុងអង្គការផ្កាយសមុទ្រ

ក្រុម Tottenham នឹងពាក់អាវពិសេសដែលគាំទ្រដល់​អង្គការផ្កាយសមុទ្រកម្ពុជា ISF Cambodia (ISF) ក្នុងអំឡុងពេលប្រកួតក្នុងទឹកដីរបស់ខ្លួនជាមួយ Sheffield United នៅថ្ងៃអាទិត្យ (ទី ២ ឧសភាចាប់ផ្តើមនៅម៉ោង ៧.១៥ ល្ងាចចក្រភពអង់គ្លេស) ។ អាវពាក់ដែលត្រូវប្រកួតនឹងត្រូវបានចុះហត្ថលេខាដោយកីឡាកររបស់​ក្លិប និងដេញថ្លៃដើម្បីរៃអង្គាសប្រាក់សម្រាប់អង្គការផ្កាយសមុទ្រ ISF និងមូលនីធិ Tottenham Hotspur ដែលជាដៃគូសប្បុរសធម៌ផ្ទាល់របស់ក្លឹប បានបង្កើតឡើងដើម្បីបង្កើតឱកាសផ្លាស់ប្តូរជីវិតសម្រាប់ប្រជាជន​នៅតាមសហគមន៍មូលដ្ឋានរបស់ខ្លួនដោយ​លើក​កម្ពស់​ផ្នែកសុខភាព និង​ទទួលបានឱកាសហ្វឹកហាត់​បាល់​ទាត់​ក្នុង​កម្រិតមូលដ្ឋាន។ ISF Cambodia (ISF) ប្រើការអប់រំដើម្បីផ្លាស់ប្តូរជីវិតរបស់កុមារក្រីក្ររាប់ពាន់នាក់នៅកម្ពុជា ដែលជាប្រទេសមួយដែលកុមារជិត ៤៩ ភាគរយរស់នៅក្នុងភាពក្រីក្រ។…

ក្លិបវិសាខានឹង​អាច​ឡើង​ទៅGroup Iតែ​ម្ដង​បើសិន​ប្រកួតឈ្នះ Lalenok United FC ក្នុង​វគ្គ​ជម្រុះ Play-off
កីទ្បាក្នុងស្រុក

ក្លិបវិសាខានឹង​អាច​ឡើង​ទៅGroup Iតែ​ម្ដង​បើសិន​ប្រកួតឈ្នះ Lalenok United FC ក្នុង​វគ្គ​ជម្រុះ Play-off

ក្លិបបាល់​ទាត់វិសាខាមាឱកាស​ខ្ពស់​ដើម្បី​ឡើង​ទៅវគ្គ​ជម្រុះ​ក្នុង​ពូល​ I ប្រសិន​បើ​បើ​ពួក​គេ​លេង​ឈ្នះក្រុម​ជើងឯកលីគកំពូលទីម័រខាងកើត Lalenok United FC ។ ដើម​ឡើយ! វិសាខាត្រូវ​លេង​នៅ​ក្នុង​វគ្គ​ជម្រុះ២​ជុំ​ គឺ​ជុំ Preliminary Round​ និង​ជុំ Play-off Round ដោយ វិសាខាជួប Lalenok United FC ហើយ​បើ​ឈ្នះ​ក្នុង​ជុំ​នេះ​ត្រូវ​ជួប Persipura Jayapura តំណាងប្រទេស ឥណ្ឌូនេស៊ី ក្នុងជុំ​ Play-off Round ហើយ​បើ​ឈ្នះ​ជុំ​នេះ​ទៀត គឺ​ឡើង​ទៅ​វគ្គ​ជម្រុះក្នុងពូល​I តែ​ម្ដង។ ប៉ុន្តែ​ដោយ​សារក្នុង​ពូល H…

ក្លិបបាល់​ទាត់វិសាខាបង្ហាញដំណើរវិវឌ្ឍន៍ដ៏អស្ចារ្យ​របស់​កី​ឡ​ដ្ឋាន​ព្រីនស៍ នា​ពេល​បច្ចុប្បន្ន និង​អ​នា​គត
កីទ្បា

ក្លិបបាល់​ទាត់វិសាខាបង្ហាញដំណើរវិវឌ្ឍន៍ដ៏អស្ចារ្យ​របស់​កី​ឡ​ដ្ឋាន​ព្រីនស៍ នា​ពេល​បច្ចុប្បន្ន និង​អ​នា​គត

ក្លិប​បាល់​ទាត់​វិសាខា​បាន​បង្ហាញចំណុចនិងដំណើរវិវឌ្ឍន៍ដ៏អស្ចារ្យ​របស់​កី​ឡ​ដ្ឋាន​ព្រីនស៍ នា​ពេល​បច្ចុប្បន្ន និង​អ​នា​គត ខណៈដែលកី​ឡ​ដ្ឋាន​​ចាប់​ផ្ដើម​សាង​សង់ នៅ​ចុង​ឆ្នាំ​២០១៧ ហើយ​បាន​សាង​សង់​រួច​រាល់​ជា​ស្ថា​ពរ និង​បើក​ទ្វារ​ស្វា​គមន៍​ការ​ប្រ​កួត​ពាន​រង្វាន់​មិត្ត​ហ្វូន​ខេម​បូ​ឌាន​លីគ​ដំ​បូង នៅ​ឆ្នាំ​២០១៩ រួច​ទៅ​ហើយ​នោះ។ គិតត្រឹមឆ្នាំ២០២១ នេះ គឺមានរយៈពេល ៣រដូវកាល​មក​ហើយ ដែល​កីឡ​ដ្ឋាន​ព្រីនស៍ បាន​បើក​ទ្វារ​ស្វា​គមន៍​ការ​ប្រ​កួត​ផ្លូវ​ការ នៃ​ពាន​រង្វាន់​មិត្ត​ហ្វូន​ខេម​បូ​ឌាន​លីគ និង​ពាន​រង្វាន់​សម្ដេច​អគ្គ​ម​ហា​សេ​នា​បតី​តេ​ជោ ហ៊ុន សែន ។ ប៉ុន្ដែ​ផ្អែក​លើ​ចក្ខុ​វិ​ស័យ​ដ៏​វែង​ឆ្ងាយ​របស់​ថ្នាក់​ដឹក​នាំ​ក្លិប ផែន​ការ​មេ​នៃ​គម្រោង​មួយ​នេះ នៅ​មិន​ទាន់​បញ្ចប់​នោះ​ទេ ដោយ​ថ្នាក់​ដឹក​នាំ បាន​នឹង​កំ​ពុង​ជំ​រុញ​ការ​សាង​សង់ កែ​លម្អ និង​បំ​ពេញ​បន្ថែម​មួយ​ចំ​នួន​ទៀត ដើម្បី​ប្រែ​ក្លាយ​កី​ឡ​ដ្ឋាន​របស់​យើង​ឲ្យ​ក្លាយ​ជា​កី​ឡ​ដ្ឋាន​ស្ដង់​ដារ​អន្ដរ​ជាតិ​មួយ ដែល​អាច​ទទួល​ការ​ប្រ​កួត​គ្រប់​កម្រិត​នា​ថ្ងៃ​អនាគត ។ ក្លិប​បាន​​បង្ហាញចំណុចនិងដំណើរវិវឌ្ឍន៍ដ៏អស្ចារ្យ​របស់​កី​ឡ​ដ្ឋាន​ព្រីនស៍ នា​ពេល​បច្ចុប្បន្ន…

ធាតុពិត! វិសាខាស្នើសុំ AFC ពន្យារពេលការប្រកួតជម្រុះAFC Cup Play-off ជាមួយក្លិបទីម័រ
កីទ្បា

ធាតុពិត! វិសាខាស្នើសុំ AFC ពន្យារពេលការប្រកួតជម្រុះAFC Cup Play-off ជាមួយក្លិបទីម័រ

លោក ហុក សុចិត្រា អគ្គលេខាធិការ ក្លិបបាល់ទាត់វិសាខាបាន​ផ្ដល់បទសម្ភាសន៍​ទៅ​កាន់​ទីភ្នាក់ងារសារព័ត៌មានកម្ពុជាថា ក្លិប​បាន​ធ្វើ​លិខិតស្នើសុំពន្យារពេលការ​ប្រកួត​វគ្គ​ជម្រុះ AFC Cup ជុំ Play-off ជាមួយ​ក្លិប Lalenok United របស់ប្រទេសទីម័រខាងកើត។ តាម​ការ​គ្រោង​ទុក!  វគ្គជម្រុះបឋមនៃព្រឹត្តិការណ៍ពានរង្វាន់ក្លិបលំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC CUP រដូវកាល ២០២១ គ្រោងនឹងធ្វើឡើងនាថ្ងៃទី២៨ ខែមេសា ប៉ុន្តែត្រូវលើកទៅប្រកួតនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ អតីតកីឡាករជម្រើស​ជាតិ​កម្ពុជារូបនេះបន្ត​ទៀតថា៖ «ការសម្រេចលើកពេលនេះ បន្ទាប់ពីវិសាខាបានស្នើសុំពន្យាពេល ស្របពេលដែលប្រទេសកម្ពុជាកំពុងរីករាលដាលជំងឺកូវីដ-១៩សហគមន៍ រហូតត្រូវបានរាជរដ្ឋាភិបាលសម្រេចចេញវិធានការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលនាំឱ្យការប្រកួត…

សហព័ន្ធកីឡាចំបាប់កម្ពុជាត្រៀម១០វិញ្ញាសាសម្រាប់ស៊ីហ្គេមនៅវៀតណាមចុងឆ្នាំនេះ
កីទ្បា

សហព័ន្ធកីឡាចំបាប់កម្ពុជាត្រៀម១០វិញ្ញាសាសម្រាប់ស៊ីហ្គេមនៅវៀតណាមចុងឆ្នាំនេះ

លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជាបានបង្ហាញថា សហព័ន្ធកីឡាចំបាប់កម្ពុជា​បានត្រៀមបញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅ​ប្រទេសវៀតណាម ក្នុងចន្លោះពី៨ទៅ១០វិញ្ញាសា នៃវិញ្ញាសាសរុបចំនួន១៨ លើប្រភេទកីឡា​ចំបាប់ ដែលម្ចាស់ផ្ទះវៀតណាមកំណត់បង្ហាញកន្លងទៅថ្មីៗនេះ។ បច្ចុប្បន្នយើងបានត្រៀមខ្លួនរួចហើយ ប៉ុន្តែមិនមាន​សង្ឃឹមខ្ពស់ពេកទេ នៅក្នុងស្ថាភាពវិបត្តិជំងឺកូវីដ-១៩នៅតែបន្តវាយលុកជាបន្តបន្ទាប់ ដែលជា​ផលបង្កអាក្រក់ដល់ការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ។ លោកបាន​បន្ដ​ថា អ្វីដែលសង្ឃឹម គឺលុះត្រាតែស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាល ហើយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បញ្ជូនក្រុមជម្រើសជាតិចេញទៅហ្វឹកហាត់នៅប្រទេសបន្ថែម ដូចជា​នៅប្រទេសចិនជាដើម ទើបយើងមានសង្ឃឹមខ្ពស់ ក្នុងការប្រកួតប្រជែងស្វែងរក​មេដាយ​បាន។ លោក ធិន…

លេចលឺថាជម្រើសជាតិកម្ពុជាអាច​នឹង​បោះជំរំនៅ​ក្រៅប្រទេសបើ​ស្ថានភាពកូវីដក្នុងស្រុកមិនធូរស្បើយ
កីទ្បា

លេចលឺថាជម្រើសជាតិកម្ពុជាអាច​នឹង​បោះជំរំនៅ​ក្រៅប្រទេសបើ​ស្ថានភាពកូវីដក្នុងស្រុកមិនធូរស្បើយ

ដូចប្រិយមិត្តអ្នក​គាំទ្របាល់​ទាត់​កម្ពុជាបានដឹង​ត្រួសៗរួចមក​ហើយថា គ្រូបង្គោលថ្មីជនជាតិជប៉ុននៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក RYU HIROSE បានជ្រើសរើសកីឡាករបាល់ទាត់ជាបណ្តើរៗហើយចេញពីការប្រកួត Metfone Cambodian League 2021 នាពេលកន្លងមក ដើម្បីត្រៀមការប្រកួត 2022 FIFA World Cup នៅ​សល់ ចំនួន៣ប្រកួតក្នុងខែមិថុនាឆ្នាំ២០២១ខាងមុខ ប៉ុន្តែពេលនេះការប្រកួតលីគកំពូលកម្ពុជាត្រូវបានផ្អាកទាំងស្រុង ដោយសារការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅខេត្តកណ្តាល ហើយមិន​ទាន់ដឹងកាលបរិច្ឆេទ​លេង​ឡើងវិញ។ អគ្គលេខាធិការសហព័ន្ធបាល់ទាត់កម្ពុជា លោក កែវ សារ៉េតបាននិយាយប្រាប់​សារព័ត៌មានក្នុង​ស្រុក​មួយថា៖« ការជ្រើសរើសកីឡាករជម្រើស​ជាតិ ក្រោមការសម្រិតសម្រាំងដោយផ្ទាល់ពីគ្រូជប៉ុន លោក RYU HIROSE ដើម្បីត្រៀមការប្រកួត…

មកស្គាល់កីឡាចំនួន40ប្រភេទនឹងចូលរួមដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី31វៀតណាម
កីទ្បា

មកស្គាល់កីឡាចំនួន40ប្រភេទនឹងចូលរួមដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី31វៀតណាម

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា សូមសហព័ន្ធជាតិ គ្រូបង្វឹកទាំងអស់ ដែលពាក់ព័ន្ធនឹងការត្រៀមខ្លួនចូលរួមប្រកួត នៅប្រទេស វៀតណាម សូមពិនិត្រមើលប្រភេទកីឡា និងវិញ្ញាសារបស់ខ្លួន ដើម្បីរៀបចំកីឡាករ កីឡាការិនី និងខិតខំរៀបចំយុទ្ធសាស្រ្ត និងវិធីសាស្រ្តក្នុងការហាត់ហ្វឹកហ្វឺនឲ្យស្របទៅតាមប្រភេទកីឡា និងវិញ្ញាសាដែលមានចែង ក្នុងតារាងកម្មវិធីផ្លូវការនេះ