កីទ្បាក្នុងស្រុក

U22កម្ពុជាបានត្រឹមលេខ៤ក្នុង​ស៊ីហ្គេម​២០១៩​ក្រោយ​ចាញ់​មីយ៉ាន់ម៉ាវគ្គ​១១ម៉ែត្រកាត់សេចក្ដី
កីទ្បា

U22កម្ពុជាបានត្រឹមលេខ៤ក្នុង​ស៊ីហ្គេម​២០១៩​ក្រោយ​ចាញ់​មីយ៉ាន់ម៉ាវគ្គ​១១ម៉ែត្រកាត់សេចក្ដី

ក្រុមជម្រើស​ជាតិកម្ពុជា​បាន​ត្រឹមលេខ​៤ប៉ុណ្ណោះបន្ទាប់​ពី​ចាញ់​មីយ៉ាន់ម៉ា​ក្នុង​វគ្គបាល់​១១ម៉ែត្រ​កាត់​សេចក្ដីបន្ទាប់​ពី​ស្មើ​គ្នា​ក្នុង​ម៉ោង​ផ្លូវការ​៩០​នាទីក្នុង​លទ្ធផល​២​ទល់​២។ ២​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​កីឡាករ ស៊ាង ចន្ធា​នៅ​នាទី​ទី​១ និង​កែវ សុខផេង​នៅ​នាទី​៧១។ ចំណែក​២គ្រាប់​របស់មីយ៉ាន់ម៉ា​រក​បាន​ដោយកីឡាករ Aung Kaung MANN នាទីទី៩ និង Myat Kaung KHANT នាទី៣៤។​ទោះ​បី​ជា​ទទួល​បាន​លទ្ធផល​ស្មើ​ក៏ដោយ ការ​ប្រកួត​នេះ​មិន​មានការបន្ថែម​ម៉ោង​១៥​នាទី​២​ដង​នោះ​ទេ គឺ​ចូល​ដល់​វគ្គ១១ម៉ែត្រ​កាត់សេច​ក្ដី​៥​គ្រាប់​ម្ខាង​តែ​ម្ដង។ មីយ៉ាន់ម៉ា​ទាត់​ចូល​ទាំង​៥​គ្រាប់ ខណៈ​កម្ពុជា​ទាត់​ចូល​៤​គ្រាប់​និង​បុកបង្គោលទី​មួយ​គ្រាប់​ដែល​លទ្ធផល​នេះ​ធ្វើ​ឲ្យ​កម្ពុជា​ចាញ់​តែ​ម្ដង។

ជម្រើស​ដំបូង​១១នាក់​របស់​ U22កម្ពុជា​ត្រៀម​ប្រកួតយក​មេដាយសំរឹទ្ធ​ចេញ​ហើយ
កីទ្បា

ជម្រើស​ដំបូង​១១នាក់​របស់​ U22កម្ពុជា​ត្រៀម​ប្រកួតយក​មេដាយសំរឹទ្ធ​ចេញ​ហើយ

ជម្រើសដំបូង​របស់​កម្ពុជា​វ័យ​ក្រោម​២២ឆ្នាំដើម្បី​ត្រៀម​ប្រយុទ្ធ​ជាមួយជម្រើសជាតិ​ U22មីយ៉ាន់ម៉ា ត្រូវ​បាន​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា​បង្ហាញឲ្យ​ដឹង​ហើយ​ខណៈ​ដែល​លើក​នេះ​ គ្រូ​បង្វឹក​កម្ពុជា​លោក Felix Dalmas ប្រើ​ប្រាស់​ប្រព័ន្ធ 4-2-3-1។ កីឡាករ​ដែល​អវត្តមាន​ការ​ប្រកួតជាមួយ​វៀតណាម​កាល​ពី​វគ្គពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដូច​ជា​ស៊ាង ចន្ធា​(ជាប់បម្រាម)និង​ទេស សម្បត្តិ(របួស)សុទ្ធតែ​បាន​ជាប់​ជម្រើស​ដំបូង​ក្នុង​ថ្ងៃ​នេះ៖ អ្នក​ចាំទី៖ កែវ សុខសិលា ខ្សែ​ការពារៈ សឿត បារាំង អ៊ុក សុវណ្ណ ទេស សម្បត្តិ សេត រ៉ស៊ីប ខ្សែបម្រើនិង​ប្រយុទ្ធ៖ អន ចាន់ ប៉ូលីន(ប្រធានក្រុម)  ស៊ិន សុផាណាត់  កាន់ ពិសាល អ៊ិន…

កម្ពុជាសល់ឱកាសដណ្ដើម​យក​លេខ​៣​នៅ​ស៊ីហ្គេមក្រោយ​ចាញ់​វៀតណាម​៤​ទល់​០
កីទ្បា

កម្ពុជាសល់ឱកាសដណ្ដើម​យក​លេខ​៣​នៅ​ស៊ីហ្គេមក្រោយ​ចាញ់​វៀតណាម​៤​ទល់​០

ក្រុមជម្រើស​ជាតិ​U22កម្ពុជា​រងបរាជ័យក្រោម​ថ្វី​ជើង​ក្រុម​U22វៀតណាម​ក្នុង​លទ្ធផល​៤​ទល់​០​នា​ការ​ប្រកួត​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រវិញ្ញាសាស៊ីហ្គេម​២០១៩អស់​ឱកាស​ដណ្ដើម​មេដាយមាស​និង​ប្រាក់​ហើយ។ ក្នុង​វគ្គ​ទី​១កម្ពុជារបូត​៣​គ្រាប់​ផ្ទួនៗ​ដោយ​សារ​ការ​សម្រុក​របស់​វៀតណាម។៣​គ្រាប់​នោះ​ស៊ុត​បញ្ជូល​ទី​ដោយ​កីឡាករ Nguyen Tien Linh នាទីទី២០ និង Ha Duc Chinh ស៊ុត​២​គ្រាប់​នៅ​នាទី២៤​និង​នាទី​៤៥+២។ លទ្ធផល​នេះ​បន្ត​ដល់​ចប់​ការ​ប្រកួត​វគ្គ​ទី​១។ ចូល​វគ្គ​ទី​២ នាទី៦២​កីឡាករ Ha Duc Chinh​បន្ថែម​គ្រាប់​ទី​៣​របស់​ខ្លួនឲ្យ​វៀតណាម​នាំ​មុខ​កម្ពុជា​៤​ទល់​០។ ការ​ប្រកួត​ចេះ​តែ​បន្ត​ខណៈ​កម្ពុជា​ហាក់​គ្មានឱកាស​ណាមួយល្អ​ផ្ដល់​ភាព​គ្រោះ​ថ្នាក់​ដល់​វៀតណាម​នោះ​ទេ ខណៈ​វៀតណាម​បន្ត​លេង​តាម​ទម្រង់​របស់​ខ្លួន​វាយ​បក និង​សម្រុក​រហូត តែ​មិន​អាច​មិន​អាច​រក​បាន​គ្រាប់​បាល់​បន្ថែម​នោះ​ទេ​ហើយ​លទ្ធផល​៤​ទល់​០​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួតតែ​ម្ដង។ លទ្ធផល​នេះ​កម្ពុជ​អស់​ឱកាស​ឡើង​វគ្គផ្ដាច់​ព្រ័ត្រ​ហើយ​ដោយ​នៅ​សល់ឱកាស​លេង​ដណ្ដើម​យក​មេដាយសំរឹទ្ធិ​ជាមួយ​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ទី​១០ធ្នូ។ វៀតណាម​នឹង​ប៉ះ​ឥណ្ឌូណេស៊ីវគ្គផ្ដាច់​ព្រ័ត្រ​ដណ្ដើមមេដាយមាស៕

កែវ សុខផេង​រ៉ាប់រងតំបន់​ប្រយុទ្ធក្នុង​ជំនួប​ជាមួយ​វៀតណាម​បន្តិច​ទៀត​នេះ
កីទ្បា

កែវ សុខផេង​រ៉ាប់រងតំបន់​ប្រយុទ្ធក្នុង​ជំនួប​ជាមួយ​វៀតណាម​បន្តិច​ទៀត​នេះ

ក្រុមជម្រើស​ជាតិ​កម្ពុជា​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​១១​នាក់​ត្រៀម​ប៉ះ​ជាមួយ​វៀតណាម​នៅ​ពេល​បន្តិច​ទៀត​នេះ​ ខណៈជម្រើស​១១នាក់​នេះ​លេង​តាម​រូបមន្ត 4-2-3-1។ កែវ សុខផេង​នៅ​តែ​ជាកីឡាករសំខាន់របស់​ក្រុម ខណៈ​ ម៉ៅ ពិសិដ្ឋ ស៊ិន កក្កដា​ជំនួយក្នុង​តំបន់​ប្រយុទ្ធ។ ខាង​ក្រោម​ជា​ជម្រើស១១នាក់ អ្នក​ចាំទី៖ កែវ សុខសិលា ខ្សែ​ការពារ៖ កែន ចាន់សុភ័ត្រ យ៉ើ សាហ្វី ឆេង ម៉េង ខ្សែ​បម្រើ៖​យ៉ើ ម៉ូស្លីម អ៊ន ចាន់ប៉ូលីន ស៊ិន កក្កដា ខ្សែ​ប្រយុទ្ធ៖ ម៉ៅ ពិសិដ្ឋ រ៉ឹង ប៊ុនហៀង…

គ្រូ​បង្វឹក​កម្ពុជានិយាយអ្វីខ្លះ​មុន​ជួប​វៀតណាម​ល្ងាច​ស្អែក?
កីទ្បា

គ្រូ​បង្វឹក​កម្ពុជានិយាយអ្វីខ្លះ​មុន​ជួប​វៀតណាម​ល្ងាច​ស្អែក?

ក្រុមជម្រើស​ជាតិ​ U22វៀតណាម​នឹង​ត្រូវ​ជួប​ក្រុម​ U22កម្ពុជា​ក្នុង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​វិញ្ញាសាបាល់​ទាត់​ក្នុង​ស៊ីហ្គេម​២០១៩​ខណៈ​ជួប​គ្នា​នេះដែរ គ្រូ​បង្វឹក​កម្ពុជាលោក Felix Dalmas ត្រៀមខ្លួន​បង្ហាញភាពភ្ញាក់ផ្អើល​ដល់​ក្រុម​វៀតណាម​។ និយាយក្នុងសន្និសីទកាសែតមុន​ការ​ប្រកួតគ្រូ​បង្វឹក​កម្ពុជា​និយាយបែបនេះ៖” ការ​ប្រកួតថ្ងៃ​ស្អែកគឺ​ជ​ការ​ប្រកួត​ដ៏​សំខាន់មួយដើម្បី​ឆ្ពោះទៅវគ្គចុងក្រោយ។​យើង​ត្រៀមខ្លួនបានល្អ​ហើយ​តែងតែមានសង្ឃឹម និង​ឆន្ទៈចង់​ឈ្នះសម្រាប់​ការ​ប្រកួត​ណាក៏​ដោយ”។ គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីនបន្ត​ថា៖”​យើង​ដឹង​ថា​វៀតណាមបាន​ប្ដេជ្ញាយក​ឈ្នះការ​ប្រកួត​ថ្ងៃ​ស្អែក ដូច្នេះវាជាឱកាសល្អមួយដែល​យើង​ត្រូវលេងជាមួយក្រុមដែលមានកីឡាករ​មាន​ទេពកោសល្យ​និង​គ្រូ​ដែលមានបទពិសោធន៍”។ លោកបន្ត​ថា៖ ក្នុងកីឡាបាល់​ទាត់អ្វីៗក៏​អាច​កើត​ឡើង​បាន​ដែរ។​គ្មាន​មនុស្សច្រើន​នោះ​ទេ​ដែលរំពឹង​ថា​យើង​ឡើង​មក​ដល់​វគ្គ​នេះ។​សម្រាប់​ការ​ប្រកយត​នៅ​ថ្ងៃ​ស្អែកនេះ​ក៏​ដូចគ្នា​ អ្វីៗ​ក៏​អាច​ទៅរួច”៕  

គ្រូបង្វឹក​វៀតណាម​ថា​ មិន​បាន​បញ្ជូនក្រុមស៊ើបការណ៍ទៅ​លួច​ថត​ក្រុម​កម្ពុជា​ហ្វឹកហាត់​ទេ
កីទ្បា

គ្រូបង្វឹក​វៀតណាម​ថា​ មិន​បាន​បញ្ជូនក្រុមស៊ើបការណ៍ទៅ​លួច​ថត​ក្រុម​កម្ពុជា​ហ្វឹកហាត់​ទេ

ក្រុមជម្រើស​ជាតិ​ U22វៀតណាម​នឹង​ត្រូវ​ជួប​ក្រុម​ U22កម្ពុជា​ក្នុង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​វិញ្ញាសាបាល់​ទាត់​ក្នុង​ស៊ីហ្គេម​២០១៩​ខណៈ​ជួប​គ្នា​នេះដែរ គ្រូ​បង្វឹកវៀតណាម​លោក Park Hang-Seo ថា​កម្ពុជា​មានចំណុច​មួយ​ល្អ​ជាង​វៀតណាម​។ ក្នុងសន្និសីទកាសែតមុន​ការ​ប្រកួត​កាល​ពី​ថ្ងៃ​មិញ! គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូងរូបនេះនិយាយថា៖ ” ការ​ប្រកួត​ជាមួយកម្ពុជានៅ​ថ្ងៃ​ស្អែកគឺ​ពិត​ជា​មានអត្ថន័យ នឹង​ជាការ​ប្រកួត​ដ៏​លំបាកមួយ។​បើ​យើង​ឈ្នះ​​យើង​នឹង​ឡើង​ទៅ​វគ្គផ្ដាច់​ព្រ័ត្រហើយ​វា​ជា​ការ​ប្រកួត​ដែល​លំបាក​ពី​ព្រោះ​កម្ពុជាស្ថិត​ក្នុង​ពូល​A”។ ” ដូច្នេះពួក​គេ​លេង​តិច​ជាង​យើង​មួយប្រកួត​ហើយ​ពួក​គេ​ចំណេញ​បាន​មួយ​ថ្ងៃ​ដើម្បី​សម្រាក តែ​យើង​នឹង​ប្រឹងប្រែងរាល់​អ្វីៗទាំងអស់សម្រាប់​ថ្ងៃស្អែក”។ “យើង​គោរពក្រុមកម្ពុជា​យើង​មិន​ដែល​បញ្ជូន​ក្រុមស៊ើបការណ៍​ណាទៅយកព័ត៌មានពី​ក្រុម​ដទៃ​ទៀត​នោះ​ទេ។ ពួក​យើង​រវល់​ជាមួយការងារយើង​ដូច្នេះយើង​មិន​បាន​ស៊ើបការ​ពី​ក្រុមកម្ពុជា​ទេ”៕

U22កម្ពុជាហ្វឹកហាត់​ខ្លាំងត្រៀម​បំបាក់វៀតណាម​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA Games 2019
កីទ្បា

U22កម្ពុជាហ្វឹកហាត់​ខ្លាំងត្រៀម​បំបាក់វៀតណាម​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA Games 2019

ក្រុមបាល់ទាត់ជម្រើសជាតិ U22កម្ពុជា នឹងត្រូវជួបប្រកួតជាមួយ ក្រុមជម្រើសជាតិ​U22វៀតណាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) វិញ្ញាសាបាល់​ទាត់បុរសបន្ទាប់ពីក្រុមមាន​រហសនាម ផ្កាយក្រហម​មួយនេះឈរលេខ១ ប្រចាំពូល B។ សម្រាប់ក្រុមលេខ១ ពូល B វៀតណាម នឹងត្រូវជួប កម្ពុជា ដែលជាក្រុមលេខ២ ពូល A ហើយគ្រោងនឹងប្រកួតនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ស្របពេលដែល ឥណ្ឌូនេស៊ី និងត្រូវជួប មីយ៉ាន់ម៉ា នៅថ្ងៃជាមួយគ្នាផងដែរ…

គោព្រៃជំទង់កម្ពុជា​ប៉ះ​វៀតណាម​វគ្គខ្វែង៤ក្រុមចុង​ក្រោយ​នៅ​ស៊ីហ្គេម​២០១៩
កីទ្បា

គោព្រៃជំទង់កម្ពុជា​ប៉ះ​វៀតណាម​វគ្គខ្វែង៤ក្រុមចុង​ក្រោយ​នៅ​ស៊ីហ្គេម​២០១៩

ក្រុមបាល់ទាត់ជម្រើសជាតិ U22កម្ពុជា នឹងត្រូវជួបប្រកួតជាមួយ ក្រុមជម្រើសជាតិ​U22វៀតណាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) វិញ្ញាសាបាល់​ទាត់បុរសបន្ទាប់ពីក្រុមមាន​រហសនាម ផ្កាយក្រហម​មួយនេះឈរលេខ១ ប្រចាំពូល B។ ការឡើងមក​ឈរ​កំពូល​តារាង​ពូល​ B នេះបន្ទាប់ពីប្រកួតចុងក្រោយស្មើជាមួយ ថៃ ២ទល់២ ស្របពេលឥណ្ឌូនេស៊ី ឈ្នះ ឡាវ ដល់ទៅ ៤ទល់០ក្នុង​ការ​ប្រកួត​កាត់​សេច​ក្ដី​ចុង​ក្រោយ​ដែល​ទើប​នឹង​ចប់​កាល​ពី​ប៉ុន្មាន​នាទី​មុន។ ពូល ​B នេះ វៀតណាម ឈរកំពូលតារាង ក្រោយប្រកួត ៥ដង ឈ្នះ៤…

កីឡាប៉េតង់លើ​វិញ្ញាសានារី​៣​ទល់​៣ ៖ កម្ពុជា​ឈ្នះ​មេដាយមាស ក្រោយ​បំបាក់​ម៉ាឡេស៊ី
កីទ្បា

កីឡាប៉េតង់លើ​វិញ្ញាសានារី​៣​ទល់​៣ ៖ កម្ពុជា​ឈ្នះ​មេដាយមាស ក្រោយ​បំបាក់​ម៉ាឡេស៊ី

ក្រុមកីឡាកររប៉េតង់​កម្ពុជា​លើ​វិញ្ញសា៣ទល់​៣​បាន​យក​ឈ្នះ​ក្រុម​កីឡាការិនីម៉ាឡេស៊ី​ក្នុង​លទ្ធផល​១៣​ទល់​៤​ នា​ការប្រកួត​ដណ្តើមយក​មេដាយមាសវគ្គផ្ដាច់​ព្រ័ត្រ ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម២០១៩ ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែធ្នូ នេះ​។​ ក្រុម​នារីប៉េតង់​កម្ពុជា​មាន ស្រ៊ាង សុរ៉ា​ឃីម​, ឃួន យ៉ា​រី​, ដួង ឌី​ណា និង​វង ចន្ថា ​ដែលលេងចាប់​ដៃគូជាក្រុមកីឡា​ការិនី​ប៉េតង់​លើ​វិញ្ញាសា​៣​ទល់​៣ បាន​យកឈ្នះ​ក្រុម​ម៉ាឡេស៊ី ១៣-៤។ មុន​ឡើង​មក​វគ្គផ្ដាច់ព្រ័ត្រ​ឈ្នះមេដាយមាស​នេះ​ក្រុម​ប៉េតង់​កម្ពុជា​បាន​យក​ឈ្នះ ​ក្រុមកីឡា​ការិនី​ប៉េតង់​លើ​វិញ្ញាសា​៣​ទល់​៣ ​វគ្គ​ជម្រុះ​៖ -​ឈ្នះ​ម៉ាឡេស៊ី (Senin Nurashimah, Musa Nur Farah Hana, Edie Sufiqriyani) ១៣-១០…

សម្តេចតេជោ ហ៊ុន សែន អបអរសាទរនិងកោតសរសើរក្រុមU22កម្ពុជា​ឡើង​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA Games លើកដំបូង
កីទ្បា

សម្តេចតេជោ ហ៊ុន សែន អបអរសាទរនិងកោតសរសើរក្រុមU22កម្ពុជា​ឡើង​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA Games លើកដំបូង

ក្រុមជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​២២ឆ្នាំ​បាន​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​វិញ្ញាសាបាល់​ទាត់​វ័យ​ក្រោម​២២ឆ្នាំ​ហើយ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ U22ម៉ាឡេស៊ី​ក្នុង​លទ្ធផល​៣​ទល់​១នា​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​នា​មុននេះបន្តិច។ ភ្លាមៗបន្ទាប់ពីបញ្ចប់ការប្រកួតរវាងក្រុមជម្រើសជាតិក្រោមអាយុ២២ ឆ្នាំ រវាងកម្ពុជានិងម៉ាឡេស៊ី នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការអបអរសាទរ និងកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល (CAMBODIA 3:1 MALAYSIA)​ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន​ ដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ លោកបាន​សរសេរ​ថា៖ សូមអបអរសាទរ និងកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22…

U22កម្ពុជា​ឡើង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ SEA Games បាន​សម្រេច​ហើយ ក្រោយ​ឈ្នះ​ម៉ាឡេស៊ី​៣​ទល់១
កីទ្បា

U22កម្ពុជា​ឡើង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ SEA Games បាន​សម្រេច​ហើយ ក្រោយ​ឈ្នះ​ម៉ាឡេស៊ី​៣​ទល់១

ក្រុមជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​២២ឆ្នាំ​បាន​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​វិញ្ញាសាបាល់​ទាត់​វ័យ​ក្រោម​២២ឆ្នាំ​ហើយ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ U22ម៉ាឡេស៊ី​ក្នុង​លទ្ធផល​៣​ទល់​១នា​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​នា​មុននេះបន្តិច។ បី​គ្រាប់​របស់​កម្ពុជា​រក​បាន​នៅ​វគ្គ​ទី​២​ទាំងអស់​បន្ទាប់​ពី​វគ្គ​ទី​១​ស្មើ​គ្នា​ក្នុង​លទ្ធផល​០​ទល់​០។​បី​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​កីឡាករ អ៊ិន សូដាវីដ ស៊ាង ចន្ធា និង​កែវ​សុខផេង។​ U22ម៉ាឡេស៊ី​ខំ​ប្រឹង​សម្រុក​ខ្លាំង​ដែរ​រហូត​ដល់​រក​បាន​១​គ្រាប់​នៅ​នាទី​៨៨។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​!​U22កម្ពុជា​នៅ​តែ​យក​ឱកាស​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​។​ចំណែក U22ហ្វីលីពីន​យក​ឈ្នះ​ទីម័រខាងកើត​៦​ទល់​១​មាន​៧ពិន្ទុ​ដូច​កម្ពុជា​ដែរ ។ ទោះ​បី​ជា​មាន​ពិន្ទុស្មើ​គ្នា​ពិត​មែន ​​ប៉ុន្តែ​កម្ពុជា​មាន​គ្រាប់បាល់​ចំណេញ២​គ្រាប់​លើស​ U22​ហ្វីលីពីន។ នេះ​មានន័យថា​កម្ពុជា​យើង​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ហើយ។

ប្រកួតកីឡាល្បុក្កតោ Arnis តែ​មួយ​គត់! ​កម្ពុជាទទួល​បា​នមេដាយ២០​គ្រឿង
កីទ្បា

ប្រកួតកីឡាល្បុក្កតោ Arnis តែ​មួយ​គត់! ​កម្ពុជាទទួល​បា​នមេដាយ២០​គ្រឿង

ល្បុក្កតោ៖ ការប្រកួត​លើវិញ្ញាកីឡា​ល្បុក្កតោ Arnis ​ដែល​ជា​ក្បាច់គុនហ្វីលីពីនបាន​បញ្ចប់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ម្សិលមិញ ខណៈ​កម្ពុជា​រក​បាន​មេដាយ​សម្រិត​បាន​ ៤​បន្ថែម​ទៀត​ពី​ការ​ប្រកួត​សម្ដែង​បុរស នារី។ ​ យោង​តាម​លទ្ធផល​ខាង​លើ​នេះ ធ្វើ​អោយ​ចំនួន​មេដាយ​ដែល​កម្ពុជា​ទទួល​បាន​ពី​កីឡា​មួយ​នេះ​រហូតដល់​ ២០​គ្រឿង ក្នុង​នោះ​មាស​ ១​គ្រឿង, ប្រាក់​ ២​គ្រឿង និងសំរឹទ្ធ ​១៧​គ្រឿង​។​ ​គិត​ត្រឹម​ល្ងាច​ម្សិលមិញ​កម្ពុជា​ដណ្ដើម​បាន​មេដាយ ២១​គ្រឿងនៅ​ក្នុង​នោះ​មាស ​១​គ្រឿង, ប្រាក់ ​៣​គ្រឿង និង​សំរឹទ្ធ ​១៧​គ្រឿង យ៉ាងណាក៏ដោយ​កម្ពុជា​នៅសល់​កីឡា​សក្ដានុពល​មួយ​ចំនួន​ទៀត​ ដែល​នឹង​ធ្វើ​ការ​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​៥ ទី​៦ ទី​៧ ​និង​ទី​៨​ ខែ​ធ្នូរហូតដល់​មុន​ពិធី​បិទ​ការ​ប្រកួត​ផ្លូវការ ​SEA GEAMES…

ជារី ចន្ថាប៊ីន​បន្ត​លេង​ក្រៅ​ប្រទេស​ក្រោយ​ក្លិប​លីគកំពូល​ថៃ​ប្រកាស​ចុះកុងត្រាយក
កីទ្បា

ជារី ចន្ថាប៊ីន​បន្ត​លេង​ក្រៅ​ប្រទេស​ក្រោយ​ក្លិប​លីគកំពូល​ថៃ​ប្រកាស​ចុះកុងត្រាយក

ក្លិប​លីគ​កំពូលថៃ​​ Sukhothai FC បាន​ប្រកាស​ក្នុង​ផេកហ្វេសបុករបស់​ខ្លួន​ថា បាន​យល់​ព្រមចុះកុងត្រាយកកីឡាករខ្សែ​បារាំង ធារី ចន្ថាប៊ីន សម្រាប់​កូតា​កីឡាករ​អាស៊ានដើម្បី​ប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់ Thai-League 1 រដូវ​កាល​២០២០។ មែន​ទែន​ទៅ! កីឡាករវ័យ ២៨ឆ្នាំរូបនេះគឺ​ជា​គោលដៅរបស់បណ្តាក្លឹបមួយចំនួននៅក្នុងតំបន់អាស៊ានដូចជានៅលីគម៉ាឡេសុី ថៃ និងនៅក្នុងប្រទេសកម្ពុជាផងដែរ ជា​យូរ​មក​ហើយ បន្ទាប់ពីបានបង្ហាញសមត្ថភាពដ៏គួរឱ្យកត់សម្គាល់កាលរូបគេលេងនៅក្លឹប Terengganu FC ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី នាពេលកន្លងមក។ ក្រៅពីនេះ ធារី ចន្ថាប៊ីន ក៏មានបទពិសោធន៍ច្រើនក្នុងវិស័យបាល់ទាត់ដូចជាធ្លាប់ជាសមាជិកក្រុមជម្រើសជាតិបារាំងអាយុក្រោម ១៧ឆ្នាំ ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជាដែលរូបគេធ្លាប់បង្ហាញខ្លួនបាន ៣៥លើកមកហើយ។ https://www.facebook.com/thierrychanthabin/photos/a.533680133412710/2642715122509190/?type=3&__xts__%5B0%5D=68.ARBZculn2lXgw4klZhvuMN_56y3kOvJk75FUIjoUWmjwuDgjTb0zbKT6p-bMxXqG_sZRkSOxZdQ85s12q7_HwLnXchbbbW3A9aTpiwEC9tHnf8erh4FJFTT6S4h6jBGGexHLWNtRstmHJXIC3nMrVrL6l2cFKGLKk9VEvXwCje4uTrHHRWwpTQUtRSK4PAGxrZ750ufanRMlEZzkNw3P_Fm-Omi0WKGt53Za-kUf0VUYlzqbGWl5RQLMT_E8Xmr94H3IPyN_x0PNXxav_tJBMjeB3I5loNtP56WLBzpK-i1LKPbgLXi5ZjJ0DSleXQJ0-hIO-Txj01dzAW9Vr9PH4sxLRA&__tn__=-R ខ្សែបម្រើរូបនេះបានរួមរស់ជាមួយក្លឹប Terengganu…

គ្រូ​បង្វឹក​U22កម្ពុជា​៖ សង្ឃឹម​ថា​យើង​នឹង​ជួប​គ្នា​នៅ​វគ្គផ្ដាច់​ព្រ័ត្រ
កីទ្បា

គ្រូ​បង្វឹក​U22កម្ពុជា​៖ សង្ឃឹម​ថា​យើង​នឹង​ជួប​គ្នា​នៅ​វគ្គផ្ដាច់​ព្រ័ត្រ

ក្រុមជម្រើស​ជាតិ​កម្ពុជាវ័យ​ក្រោម​២២ឆ្នាំ​បាន​ប្រកួត​ចាញ់​ក្រុមជម្រើសស​ជាតិមីយ៉ាន់ម៉ា​វ័យ​ក្រោម​២២​ឆ្នាំ​ក្នុង​លទ្ធផល​២​ទល់​១​យ៉ាង​ប្រផុយប្រផើយបំផុតក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​A លើ​វិញ្ញាសាបាល់​ទាត់​ក្នុង​ព្រឹត្តិការណ៍ SEA Games 2019។ បរាជ័យនេះ​បាន​ធ្វើ​ឲ្យ​ U22កម្ពជាត្រូវ​ការ​ឈ្នះ​ដាច់​ខាត​លើ​ក្រុមជម្រើស​ជាតិ U22ម៉ាឡេស៊ីក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល ​ដើម្បី​សម្រេច​ជោគវាសនា​លើ​ឡើ​ទៅ​វគ្គពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រលើកដំបូង​របស់​ខ្លួនក្នុង​ប្រវត្តិសាស្រ្តស៊ីហ្គេម។​ចំណែក​ក្រុម U22 មីយ៉ាន់ម៉ា​បាន​ឡើង​ទៅ​ឈរ​ចាំ​វគ្គពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ទៅ​ហើយ​។​​វា​អាច​ជា​ការ​ប្រកួត​មួយដ៏​លំបាក​ត្បិត​អី ម្ចាស់​ផ្ទះហ្វីលីពីន ក្រុម​ម៉ាឡេស៊ី​សុទ្ធតែ​មានឱកាស​ឡើង​នៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ហើយ​ជំនួប​នេះ U22កម្ពុជា​ក៏​មិន​ស្រួល​នោះ​ដែរ។ អញ្ចឹង​ក៏​ដោយ​! គ្រូ​បង្វឹក​ U22កម្ពុជា​លោក Felix Dalmas បាន​និយាយ​ថា៖” អបអរសាទរមីយ៉ាន់ម៉ាដែល​ទទួល​ជ័យជម្នះ ពួក​គេ​មាន​គ្រូ​ល្អ​និង​កីឡាករ​ល្អ”។ “យើង​នៅ​សល់​មួយ​ប្រកួត​ទៀតហើយ​សង្ឃឹម​ថា​យើង​ជួប​គ្នា​ម្ដង​ទៀត​នៅ​វគ្គផ្ដាច់​ព្រ័ត្រ”។ និយាយ​អំពី​លទ្ធផល​យប់​មិញ​!​គ្រូ​បង្វឹកសញ្ជាតិ​អាហ្សង់ទីន​បានបន្ត​ថា៖“​ខ្ញុំ​ដឹង​ថា​លទ្ធផល​នេះ​មិន​ជា​អ្វី​ដែល​យើងនិង​អ្នក​គាំទ្រ​ចង់​បាន​នោះ​ទេតែ​សូមបន្ត​លើក​ទឹក​ចិត្តកីឡាករ។ ពួក​គេពិតជាបានខិតខំប្រឹងប្រែងយ៉ាង​ខ្លាំងសម្រាប់​ការ​ប្រកួត​នេះ ក៏​ដូច​ជា​ការ​ប្រកួត​ផ្សេង​ៗ​ទៀត​ដែរ”៕

U22 កម្ពុជា​ចាញ់​ U22 មីយ៉ាន់ម៉ា ២​ទល់​១
កីទ្បា

U22 កម្ពុជា​ចាញ់​ U22 មីយ៉ាន់ម៉ា ២​ទល់​១

ក្រុមជម្រើស​ជាតិ​កម្ពុជា​បាន​រងបរាជ័យក្រោម​ថ្វី​ជើង​ក្រុម U22មីយ៉ាន់ម៉ា​ក្នុង​លទ្ធផល​២​ទល់​១​ក្នុង​ការ​ប្រកួតទី​៣​ក្នុង​ពូល A វិញ្ញាសាបាល់​ទាត់​បុរស​វ័យ​ក្រោម​២២ឆ្នាំព្រឹត្តិការណ៍ SEA Games 2019។ ១​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​កីឡាករ ស៊ិន សុផាណាត់​នៅ​នាទី​២១​ប៉ុន្តែ​កីឡាករ Lwin Moe Aung ស៊ុត​គ្រាប់​តាម​ស្មើ​នៅ​នាទី​២៨។ លទ្ធផល​នេះ​បន្ត​រហូត​ដល់​ចប់​វគ្គ​ទី​១។ ចូល​វគ្គ​ទី​២ ក្រុម​ទាំងពីរ​បន្ត​វាយ​សម្រុក​គ្នាបន្ត​រហូត​ដល់​នាទី​៨៧ កីឡាករ A.K. MANN ស៊ុត​គ្រាប់​ទី​២​ឲ្យ​មីយ៉ាន់ម៉ា​ឈ្នះ​តែ​ម្ដង។ កម្ពុជានៅ​សល់​មួយ​ប្រកួត​ទៀត​ត្រូវ​ប៉ះ​ម៉ាឡេស៊ី U22 នៅ​ថ្ងៃ​ទី​០៣៤​ខែ​ធ្នូឆ្នាំ​២០១៩​ដោយ​ការ​ប្រកួត​នេះ​កម្ពុជា​ត្រូវ​ការ​ឈ្នះ​ជា​ចាំបាច់បំផុត​ទើប​អាច​ឡើង​បាន៕

គិតត្រឹមរសៀលនេះ​កម្ពុជាបាន​មេដាយសរុប១៣​គ្រឿងហើយ​ខណៈ​ការ​ប្រកួតលើវិញ្ញាសាផ្សេងៗកំពុងបន្ត
កីទ្បា

គិតត្រឹមរសៀលនេះ​កម្ពុជាបាន​មេដាយសរុប១៣​គ្រឿងហើយ​ខណៈ​ការ​ប្រកួតលើវិញ្ញាសាផ្សេងៗកំពុងបន្ត

ក្រុមជម្រើស​ជាតិ​កម្ពុជា​ដែល​ទៅ​ចូល​ប្រកួត​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ SEA Games 2019 នៅ​ប្រទេស​ហ្វីលីពីន គិត​មក​ត្រឹម​ម៉ោង​២និង​៣០​នាទី​នេះ​ទទួល​បាន​មេដាយសរុប​១៣គ្រភង​ហើយ​ដែល​ក្នុង​នោះ​បាន​មេដាយមាស១ ប្រាក់​៣ និងសំរឹទ្ធិ៩​គ្រឿង។ ​នៅ​ថ្ងៃ​ទី​០២ខែ​ធ្នូ​នេះ​កីឡាករ យ៉ុង ម៉េងលី បាន​ទទួលមេដាយមាស​​ក្នុងការប្រកួត​កីឡា​ដំបង​ខ្លី Arnis លើ​វិញ្ញាសា Padded Stick ទម្ងន់​៦០-៦៥​គីឡូក្រាម ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​ហ្វីលីពីន VALENZUELA BILLY JOEL នៅ​វគ្គ​ផ្តាច់ព្រ័ត្រហើយ​វា​ជា​មេដាយមាសតែមួយគត់​ដែល​កម្ពុជា​ទទួល​បាន​ដំបូងគេ​។ ចំណែក​មេដាយប្រាក់ ២​គ្រឿង​បាន​មក​ពី​ការ​ប្រកួត​លើ​វិញ្ញាសាប្រកួត​កីឡា​ Arnis ​ដែល​កីឡាប្រពៃណីហ្វីលីពីន ខណៈ​មួយ​ទៀត​បានលើ​វិញ្ញាសាសីដក់។ ក្រុម​ម្ចាស់​ផ្ទះហ្វីលីពីន​កំពុង​ឈរ​លើ​គេ​នៃ​តារាង​មេដាយ​ដោយ​មាន​សរុប ៥៤​គ្រឿង មេដាយមាស ២៨​គ្រឿង  ប្រាក់…

Paul Esoh Omogba កីឡាករបរទេសម្នាក់​ជោគជាំជាមួយលីគកំពូល​កម្ពុជា​ចូលរួមជាមួយភ្នំពេញ​ក្រោន
កីទ្បា

Paul Esoh Omogba កីឡាករបរទេសម្នាក់​ជោគជាំជាមួយលីគកំពូល​កម្ពុជា​ចូលរួមជាមួយភ្នំពេញ​ក្រោន

កីឡាករ​ប្រកប​ដោយបទពិសោធន៍​ច្រើន​ក្នុង​លីគ​កំពូល​កម្ពុជា Metfone Cambodian League ខ្សែបម្រើប្រយុទ្ធ Paul Esoh Omogba បាន​ចូលរួមជាមួយក្លិប​ជើង​ឯក​៦​សម័យ​កាល​ភ្នំពេញ​ក្រោន សម្រាប់​ប្រកួត​ប្រជែង​ក្នុង​រដូវ​កាល​២០២០ បន្ទាប់​ពី​ចាក​ចេញ​ពី​ក្លិប​ណាហ្គាវើល​ក្រោយ​ចប់​រដូវ​កាល​មុន។ កីឡាករ​រូបនេះ​លេង​នៅ​កម្ពុជាយូរ​មក​ហើយៗ​ក្លិប​ដេល​រូប​គេ​លេង​មាន​ដូចជា​បឹង​កេត​អេហ្វស៊ី​និង​ណាហ្គាវើល។​រូប​គេធ្លាប់​ជា​សមាជិកសំខាន់​ជួយបឹង​កេត​ឈ្នះ​ពាន​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៦និង​២០១៧ផង​ដែ។ មក​ដល់​ពេល​នេះ​ភ្នំពេញ​ក្រោន​បាន​ចុះ​កុងត្រា​បាន​កីឡាករ​២​នាក់​ហើយ​គឺ​​ខ្សែ​ការពារ កុក​ បូរិស ដែល​ជា​អតីត​កីឡាករ​របស់​ខ្លួន​យូរ​ឆ្នាំ​ក្រោយ​រដូវ​កាល​មុន​ចំណាយ​ពេល​នៅ​ប្រទស​បារាំង​ខណៈ​កីឡាករ​ទី​២​គឺ Paul Esoh Omogba ហ្នឹង​ឯង៕ https://www.facebook.com/PhnomPenhCrownFC/videos/544111086168771/?__xts__%5B0%5D=68.ARA7aMq0Aj9qjOH7Sil3MKoxFhEu-E7PjDDnprmBYefBtz8im-XplbvvKTkgeXWDUKrM3xNuRqmhcMwlrwZUry93vfX4bGYb4ypPEOtTRAsg8NpOI8RTf5SP0JA4RllmEy3rQx1LaYRoKqqGON2zkXSI_QC5CpxsBGeRW-AzOT65SNm2_zyI7JYIeRMML8WZTtDPYcLPpwU0K0rI4m1EGxnh9PFHv-ir3JqVJQxx7e4c3coQ8SuodAlyX5-j1F-Rt7kcOnEUK8mgb5_uDfIZsC4Z0nNGLo15nzWpHSiuFE1XOsgWK4wcSwiCZuXTNvdrr_o-hRXCHbHWJaxZTj2SmWBEYHmrDSzyneRw_WZgNZfZnQe6lk3QAf9piB5kkZV_jw&__tn__=-R   ប្រភពនិងរូបភាព៖ ភ្នំពេញក្រោន

SEA Games 2019: ទីបំផុតយើង​រក​បាន​មេដាយមាស​ហើយលើ​វិញ្ញាសាល្បុកត្តោដំបងខ្លី
កីទ្បា

SEA Games 2019: ទីបំផុតយើង​រក​បាន​មេដាយមាស​ហើយលើ​វិញ្ញាសាល្បុកត្តោដំបងខ្លី

យ៉ុង ម៉េង​លីដែលជាកីឡាករ​ជម្រើសជាតិ​គុន​ល្បុក្កតោ ដណ្តើមបាន​មេដាយប្រាក់​ក្នុងការ ប្រភេទកីឡា Arnis វិញ្ញាសា Live Stick កាល​ពី​ម្សិលមិញនោះ​នៅ​ថ្ងៃ​ទី​០២​ធ្នូ​នេះ​បាន​ទទួលមេដាយមាស​ហើយ​ក្នុងការប្រកួត​កីឡា​ដំបង​ខ្លី Arnis លើ​វិញ្ញាសា Padded Stick ទម្ងន់​៦០-៦៥​គីឡូក្រាម ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​ហ្វីលីពីន VALENZUELA BILLY JOEL នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ដូច​នេះ​មាន​ន័យ​ថា យ៉ុង ម៉េង​លី ជា​កីឡាករ​ដំបូង​គេ ដែល​ដណ្តើមបាន​មេដាយមាស​ឲ្យ​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍ SEA Games នៅ​ហ្វីលីពីន​ឆ្នាំ២០១៩​នេះ។​ ​មុន​ឡើងមក​ជួបគ្នា​នៅ​វញគ្គ​ផ្ដាច់​ព្រ័ត្រ​! ​កីឡាករ យ៉ុង ម៉េង​លី…

ឆ្នាំ​២០១៩មិនមែន​ជា​លើកដំបូង​U19 កម្ពុជា​ឡើង​ទៅ​ជុំផ្ដាច់ព្រ័ត្រ AFC U19 Championship
កីទ្បា

ឆ្នាំ​២០១៩មិនមែន​ជា​លើកដំបូង​U19 កម្ពុជា​ឡើង​ទៅ​ជុំផ្ដាច់ព្រ័ត្រ AFC U19 Championship

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​! ក្រុម​ជម្រើស​ជាតិ​កម្ពុជាវ័យ​ក្រោម​១៩​ឆ្នាំ​បាន​ឡើង​ទៅ​ជុំផ្ដាច់​ព្រ័ត្រ​ការ​ប្រកួត​ពាន​រង្វាន់ AFC U19 Championship 2020 ក្នុងប្រទេស​អ៊ូបេគីស្ថាន បន្ទាប់​ពី​រង់ចាំ​អស់រយៈ​ពេល២០​ថ្ងៃ​អ៊ុត​លទ្ធផល​ការ​ប្រកួត​ទាំងអស់​ក្នុង​ពូល A។​ ទោះ​បី​ជា​យ៉ាង​នេះក្ដី​!  U19 កម្ពុជា​បាន​សម្រេច​បំណង​ធំ​នេះ​ហើយ ​បន្ទាប់​ខក​ខាន​ជាង​៤៦​ឆ្នាំក្នុង​ការ​ឡើង​ទៅ​ជុំផ្ដាច់​ព្រ័ត្រ។ ឆ្នាំ​២០១៩​នេះ​គឺ​ជា​លើក​ទី​៤ហើយ​សម្រាប់​កម្ពុជា​វ័យ​ក្រោម​១៩​ឆ្នាំបាន​ឡើង​ទៅ​លេង​ជុំផ្ដាច់​ព្រ័ត្រ។ កាល​ពី​ជាង​៤០​ឆ្នាំ​មុន​កម្ពុជា​ធ្លាប់​ឡើង​ទៅ​ជុំផ្ដាច់​ព្រ័ត្រ​នេះ​៣ដង​ដែរ ប៉ុន្តែ​បាន​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូល​ប៉ុណ្ណោះ​ពោលគឺនៅ​ឆ្នាំ ១៩៦៣, ១៩៧២, ១៩៧៤​ខណៈ​ឆ្នាំ​២០១៩​នេះ​គឺ​ជា​លើក​ទី​៤​ហើយ។ បញ្ជាក់​ឡើង​វិញ​ផង​ដែរ​ថាឱកាស​ឡើង​នេះ ​គឺ​ជា​ជាប់​ក្នុង​នាម​ជាក្រុម​លេខ​២​ល្អបំផុត​ទាំង​៥ក្នុង​សម័យ​កាល​២០១៩នេះ​ដោយ​មាន​៦​ពិន្ទុ ​និង​ចំណេញ​គ្រាប់បាល់​៣​គ្រាប់។ កម្ពុជា​ស្ថិត​ក្នុង​ពូល G ជាមួយ​ U19ម៉ាឡេស៊ី ថៃ ព្រុយណេ និង​កោះម៉ារីនណាខាងជើង។ ចំណុច​មួយ​ទៀត​នោះ​គឺ​កម្ពុជា​គឺ​ជា​ក្រុម​ទី​៥​នៅ​អាស៊ាន​ដែល​ឡើង​ទៅ​ជុំ​ផ្ដាច់​ព្រ័ត្រ​ជាមួយ U19ឥណ្ឌូនេស៊ី ម៉ាឡេស៊ី…

SEA Games 2019: ត្រឹម​មួយថ្ងៃអត្តពលិកកម្ពុជា​ដណ្ដើម​បាន​មេដាយ៥​គ្រឿងហើយ
កីទ្បា

SEA Games 2019: ត្រឹម​មួយថ្ងៃអត្តពលិកកម្ពុជា​ដណ្ដើម​បាន​មេដាយ៥​គ្រឿងហើយ

ក្រុម​អត្តពលិក​កម្ពុជា​ទទួល​បាន​មេដាយ៥​គ្រឿងហើយក្នុង​ការ​ចូល​រួម​ប្រកួតប្រជែង SEA Games 2019 គិត​ត្រឹមថ្ងៃ​ទី០១​ខែ​ធ្នូឆ្នាំ​២០១៩​នេះ​ខណៈ​ក្នុង​ចំណោម​៥​គ្រឿង​នេះ​រក​បាន​ដោយ​វិញ្ញាសាផ្សេងៗគ្នា។ ក្នុង​ចំណោម​៥​គ្រឿង​នេះ​គឺ​កម្ពុជា​ទទួល​បាន​មេដាយប្រាក់២​គ្រឿង​និងមេដាយសំរឹទ្ធិ​៣​គ្រឿង។ មេដាយប្រាក់ទី​មួយ​រក​បាន​ដោយកីឡាករ យ៉ុង ម៉េងលី  ប្រភេទកីឡា Arnis វិញ្ញាសា Live Stick ដោយ​ប្រកួតចាញ់ម្ចាស់ផ្ទះហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ។ខណៈម្ចាស់ផ្ទះហ្វីលីពីនឈ្នះមេដាយមាស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន។ មេដាយប្រាក់និងសំរឹទ្ធមួយទៀត​រក​បាន​លើ​វិញ្ញាសាប្រភេទកីឡាសីដក់ ។ កីឡាករ សុខ ឈុន ឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសា live Stick នៃប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis ស៊ីហ្គេម ២០១៩ ខណៈម្ចាស់ផ្ទះ…

Euro 2020: ពូលស្លាប់រស់រក​ឃើញ​ហើយក្រោយអាល្លឺម៉ង់ ព័រទុយហ្គាល់ និង​បារាំង​ស្ថិត​ក្នុង​ពូល F​ជាមួយគ្នា
កីទ្បា

Euro 2020: ពូលស្លាប់រស់រក​ឃើញ​ហើយក្រោយអាល្លឺម៉ង់ ព័រទុយហ្គាល់ និង​បារាំង​ស្ថិត​ក្នុង​ពូល F​ជាមួយគ្នា

តាម​រយៈ​ការ​ចាប់​ឆ្នោត​បែងចែក​ពូល​កាល​ពី​យប់មិញ!​ ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប​ឬ​ហៅ​ថា Euro 2020 បាន​រក​ឃើញ​ក្រុម​ឬពូល​របស់​ខ្លួន​រួច​ហើយ ខណៈ​ពូល F គឺ​ជា​ពូល​មរណៈ។ សម្រាប់​ពូល​ A មាន​ដូច​ជា៖ ទួរគី អ៊ីតាលី វែល​និង​ស្វីស ស្រប​ពេល​ពូល B មាន​ដាណឺម៉ាក ហ្វាំងឡង់ បែលហ្សិក និង​រុស្សី។​ពូល C​មាន​ក្រុម​ឡើង​ជើង​ខ្លាំង​ហូឡង់ អ៊ុយក្រែន អូទ្រីស និង​ក្រុម​មួយទៀត​ដែល​ឡើង​ពី​វគ្គ Play-off​រវាង​ក្រុម ហ្សកហ្សី បេឡារុស  ម៉ាសេដូនីខាងជើង និងកូសូវ៉ូ។ ចំណែក​ក្រុម​តោ​ក្រដាសអង់គ្លេស​ស្ថិត​ក្នុង​ពូល D ជាមួយ…