ក្លិប​អង្គរថាយហ្គឺរតែងតាំងគ្រូជំនួយម្នាក់កាន់​អាជ្ញាប័ណ្ឌកម្រិត C របស់​ជប៉ុន

Kota Miyagi
ការផ្សាយពាណិជ្ជកម្ម

ក្លិបបាល់ទាត់ អង្គរថាយហ្គឺរបាន​ប្រកាស​ក្នុង​វេបសាយ និង​ទំព័រហ្វេកបុករបស់​ខ្លួន​ថា ពួក​គេ​បានតែងតាំងលោក Kota Miyagi នឹងក្លាយជាជំនួយការគ្រូបង្វឹកឈុតធំរបស់ក្លិបសម្រាប់រដូវកាល ២០២១ នេះ។

ការផ្សាយពាណិជ្ជកម្ម

លោក Kota គឺជាគ្រូបង្វឹកមួយរូបដែលកាន់អជ្ញាបណ្ឌ Japan Football Association(JFA) C License។មុនក្លាយជាគ្រូជំនួយរបស់ក្រុម អង្គរថាយហ្គឺរ គ្រូបង្វឹកវ័យ ២៧ ឆ្នាំរូបនេះ ធ្លាប់ជាកីឡាករ លេងឲ្យក្រុមលីគលំដាប់ទី ៣ ជប៉ុន FC Ryukyu (ដែលបច្ចុប្បន្នស្ថិតក្នុង​លីគលំដាប់ទី ២) ពីឆ្នាំ ២០១៦ ដល់ ២០១៧។ ក្រោយមកលោកក៏ត្រូវបានតែងតាំងជាគ្រូបង្វឹកឈុត U12 របស់ FC Ryukyu ក្នុងឆ្នាំ ២០១៧ និងបន្តក្លាយជាគ្រូជំនួយឈុត U18 នៅក្នុងឆ្នាំ​ ២០១៨។

MG_9181 768x512
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅក្នុងឆ្នាំ​ ២០១៨ ដដែល លោកបានមកប្រទេសកម្ពុជាតាមរយៈអង្ការ JICA នឹងបានធ្វើជាជំនួយការគ្រូបង្វឹកក្រុមជម្រើសខេត្ត ក្រចេះ ឈុត U15 និង U18 រហូតដល់ឆ្នាំ​ ២០២១។ ក្រៅពីភាសា ជប៉ុន និង អង់គ្លេស លោក Kota Miyagi ក៏អាចប្រើប្រាស់ភាសា ខ្មែរ បានផងដែរ៕

ការផ្សាយពាណិជ្ជកម្ម
KOTA 2048x1077
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម