
ប្រធានក្លិបJDT ជំរុញឲ្យស្ថាប័នលីគកំពូលម៉ាឡេស៊ីប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្ដាល(VAR)
ការកាត់សេចក្ដីខ្វះខាតមិនចេះចប់មិនចេះហើយរបស់អាជ្ញាកណ្តាលក្នុងលីកកំពូលរបស់ម៉ាឡេស៊ីនាពេលថ្មីៗនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ម្ចាស់ក្លិប(JDT) គឺTunku Ismail Sultan Ibrahim។ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Instagram Story របស់ខ្លួន TMJ បានជម្រុញអ្នករៀបចំការប្រកួតលីកលីកបាល់ទាត់ម៉ាឡេស៊ី (MFL) និងសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) ឱ្យពិចារណាប្រើវីដេអូជំនួយការអាជ្ញាកណ្ដាល(VAR) ។ ក្នុងរដូវកាលនេះ អាជ្ញាកណ្ដាលក្នុងលីគកំពូកលម៉ាឡេស៊ីបានបង្កើតកំហុសជាច្រើន ខណៈការប្រកួតខ្លះមិនសមភ្នែកមើលទាល់តែសោះ ជាតួយ៉ាងដូចជា៖អាជ្ញាកណ្តាលនៃការប្រកួតរវាង Perak ទល់នឹង JDT, លោក Noor Azriel Baharudin ជាដើម។ គេឃើញថាគាត់បានធ្វើការសម្រេចចិត្តជាច្រើនដែលចាត់ទុកថាធ្វើឱ្យខូចខាតដល់ក្រុមទាំងពីរនៅក្នុងសកម្មភាពដែលបានកើតឡើងនៅ Ipoh ។ ក្នុងចំណោមឧប្បត្តិហេតុដែល…




















