ការកាត់សេចក្ដីខ្វះខាតមិនចេះចប់មិនចេះហើយរបស់អាជ្ញាកណ្តាលក្នុងលីកកំពូលរបស់ម៉ាឡេស៊ីនាពេលថ្មីៗនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ម្ចាស់ក្លិប(JDT) គឺTunku Ismail Sultan Ibrahim។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម Instagram Story របស់ខ្លួន TMJ បានជម្រុញអ្នករៀបចំការប្រកួតលីកលីកបាល់ទាត់ម៉ាឡេស៊ី (MFL) និងសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) ឱ្យពិចារណាប្រើវីដេអូជំនួយការអាជ្ញាកណ្ដាល(VAR) ។ ក្នុងរដូវកាលនេះ អាជ្ញាកណ្ដាលក្នុងលីគកំពូកលម៉ាឡេស៊ីបានបង្កើតកំហុសជាច្រើន ខណៈការប្រកួតខ្លះមិនសមភ្នែកមើលទាល់តែសោះ ជាតួយ៉ាងដូចជា៖អាជ្ញាកណ្តាលនៃការប្រកួតរវាង Perak ទល់នឹង JDT, លោក Noor Azriel Baharudin ជាដើម។ គេឃើញថាគាត់បានធ្វើការសម្រេចចិត្តជាច្រើនដែលចាត់ទុកថាធ្វើឱ្យខូចខាតដល់ក្រុមទាំងពីរនៅក្នុងសកម្មភាពដែលបានកើតឡើងនៅ Ipoh ។

ក្នុងចំណោមឧប្បត្តិហេតុដែល Azrieal មិនបានរកឃើញ គឺសកម្មភាពដ៏ព្រៃផ្សៃរបស់កីឡាករ Bergson Da Silva បង្កលើ Arif Aiman នៅក្នុងតំបន់ពិន័យ Perak តែអាជ្ញាកណ្ដាលមិនពិន័យ។
59' Gol | Guilherme de Paula menggandakan kedudukan Perak FC dengan gol keduanya!
@peraktbgmy 2-0 @OfficialJohor #LigaSuper2021 pic.twitter.com/AlSsq5NexA
— Malaysian Football League (@MFL_MY) March 21, 2021
ក្រៅពីនេះ Azriel ក៏មិនបានរកឃើញកំហុសដែលកើតឡើងនៅពេលដែលគ្រាប់ទី ២ របស់ Perak រកបានដោយ Guilherme De Paula នៅតង់ទី ២ ផងដែរ។
សេវាកម្ម VAR ដែលត្រូវបានប្រើលើកដំបូងនៅក្នុងបណ្តាប្រទេសបាល់ទាត់ ដែលមានការអភិវឌ្ឍដូចជាអឺរ៉ុប ត្រូវបានថៃប្រើនៅក្នុងការប្រកួត Thai League 1 ដែលចាប់ផ្តើមពីរដូវកាល ២០២០/២០២១ ។

ក្រៅពីនេះការប្រកួតប្រជែងក្នុង J. League ក៏បានចាប់ផ្តើមប្រើប្រាស់សេវាកម្មនេះ ដើម្បីពង្រឹងគុណភាពនៃប្រព័ន្ធយុត្តិធម៌ក្នុងវិស័យបាល់ទាត់នៅក្នុងប្រទេសផងដែរ៕

