ម្ចាស់ក្លិបយក្សម៉ាឡេស៊ី Johor Darul Ta’zim (JDT), ឧត្តមសេនីយ៍និងជាព្រះម្ចាស់ Tunku Ismail Sultan Ibrahim បានបង្ហាញបំណងប្រាថ្នាមួយចំនួនលើការគ្រប់គ្រងផ្នែកខ្លះនៃក្លិប Valencia ដែលកំពុងលេងនៅក្របខ័ណ្ឌ La Liga ។

ផុសក្នុង Story ក្នុងគណនី Instagram របស់គាត់ TMJ បានបញ្ជាក់ថាការពិភាក្សាត្រូវបានធ្វើឡើងជាមួយម្ចាស់ក្លឹបគឺលោក Peter Lim ដើម្បីឱ្យគាត់កាន់កាប់ភាគហ៊ុនមួយចំនួននៅក្នុងក្លឹប។ ទោះយ៉ាងណាក៏ដោយ! ដោយសារកត្តាជាច្រើនដែលត្រូវដោះស្រាយជាមុនសិននោះ បំណងប្រាថ្នារបស់ Tunku Ismail ត្រូវផ្អាកជាបណ្តោះអាសន្នសិន។

Tunku Ismail បានបង្ហាញពីការចង់កាន់កាប់ក្លិប Valencia កាលពីដើមខែនេះ ដោយមានបំណងស្ដារភាពខ្លាំងនិងកិត្តិយសក្លិបឡើងវិញ ជាមួយឱកាសនៃការទិញយកតែម្ដង។ តែយ៉ាងណា! ថ្មីៗនេះប្រធានក្លិប Valencia លោក Anil Murthy បាននិយាយថាម្ចាស់ក្លឹបលោក Peter Lim មិនមានគម្រោងលក់ក្រុមនេះទេ បើទោះបីជាមានការចាប់អារម្មណ៍ពីម្ចាស់ក្លិប JDT ក៏ដោយ៕


