Keisuke Honda ចុះកុងត្រា​ជាផ្លូវ​ការ​ជាមួយក្លិប Neftci PFK និង​ទទួលបាន​អាវលេខដែលខ្លួន​ពេញចិត្តបំផុត

ហុងដា១២៣៤
ការផ្សាយពាណិជ្ជកម្ម

អតីតកីឡាករ​ជម្រើស​ជាតិ​ជប៉ុន Keisuke Honda បាន​ចុះកុងត្រា​ជាផ្លូវការ​ជាមួយក្លិប Neftci PFK លេងក្នុងលីគ​កំពូល អាស៊ែបៃហ្សង់ ( Azerbaijan Premier League) ។

161081413_4177091788989932_2719862869515514055_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​ចាត់​ការ​ជម្រើស​ជាតិ​កម្ពុជា​គ្មាន​ក្កលិប​លេង​ចាប់​តាំង​ពីលោកចាកចេញ​ពី​ក្លិប​ Botafogo របស់​ប្រេស៊ីល​កាល​ពី​ចុង​ឆ្នាំមុន។ គាត់​បាន​ចុះកុងត្រា​លេង​ជាមួយក្លិប​លីគ​កំពូល​ព័រទុយហ្គាល់ Portimonense ប៉ុន្តែ​កិច្ចព្រមព្រៀង​ត្រូវ​អាក់ខាន​ទៅ​វិញ​ដោយ​សារ​ក្លិប​មិន​អាច​បញ្ជូល​ឈ្មោះ​គាត់​ទៅ​ក្នុង​បញ្ជី​កីឡាករ​បានទាន់​ពេលវេលា។

ការផ្សាយពាណិជ្ជកម្ម
161096779_4177023652330079_3541678188321587240_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅ​ក្លិបថ្មី​នេះគាត់​នឹង​ពាក់អាវលេខ៤​ដែល​ជា​លេង​លោក​តែងតែពាក់​ក្នុង​ជម្រើស​ជាតិ​ជប៉ុន​ហើយ​ក្លិប​ Neftci PFK មួយ​នេះ​មាន​មូលដ្ឋាន​នៅ​ទីក្រុងបាគូតែម្ដង។ ស៊ែបៃហ្សង់ នឹង​ក្លាយ​ជា​ប្រទេសបរទេស​ទី​៧(លើកលែងជប៉ុន)របស់​ Honda បន្ទាប់​ពី​ធ្លាប់​លេង​នៅ ហូឡង់ រុស្សី អ៊ីតាលី មិកស៊ិក និង​អូស្រ្តាលី​ហើយ​ក្លិប​ដែល​លោក​លេងបាន​ល្បី​ជាង​គេ​គឺ CSKA Moscow និង AC Milan។

160929913_4177092008989910_4003189419972815794_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បច្ចុប្បន្ន​ Honda គឺ​ជា​អ្នក​ចាត់​ការ​ជម្រើស​ជាតិកម្ពុជា​ហើយ​គឺ​ជា​កីឡាករ​ជប៉ុន​តែ​ម្នាក់​គត់​ដែល​ស៊ុត​បញ្ចូល​ទី​ក្នុង​ព្រឹត្តិការណ៍ World Cup ៣សម័យផ្សេងគ្នា៕

ការផ្សាយពាណិជ្ជកម្ម
160903331_4177091898989921_861639042975380976_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម