
Pep ថាកីឡាករ Man Utd ៥នាក់នេះគឺជាបញ្ហាធំបំផុតរបស់ City ក្នុងជំនួប Derbyស្អែកនេះ
លោក Pep Guardiola បានបង្ហាញឈ្មោះកីឡាករ ៥ នាក់របស់ក្រុម Manchester United នៅពេលអ្នកសារព័ត៌មានបានគាត់សួរអំពីបញ្ហាដ៏ធំបំផុតដែល Manchester City នឹងត្រូវប្រឈមមុខនៅក្នុងការប្រកួតថ្ងៃអាទិត្យនេះ។ គ្រូបង្វឹករបស់ក្រុមមេឃខៀវរូបនេះ បានឆ្លើយសំនួរនៅក្នុងសន្និសីទសារព័ត៌មានមុនពេលជំនួបរវាងកំពូលតារាងទាំង ២ នៅ Premier League ។ ជំនួបនេះគឺជាប្រជែងគ្នារវាងក្រុមក្នុងទីក្រុងតែមួយ ហើយអ្វបីដែលពិសេសជាងនវទៅទៀតនោះ វាអាចជំនួបមួយដែលអាចបញ្ចប់ឬបន្តការរក្សាភាបមិនដែលចាញ់២៨ជាប់គ្នាគិតលើគ្រប់ពានរង្វាន់របស់ Manchester City ។ដោយឡែកសម្រាប់ Man Utd វាក៏អាចបញ្ចប់ឬបន្តដូចគ្នាសម្រាប់ Man Utd ដែលរក្សាកំណត់ត្រាមិនដែលចាញ់ក្នុងការប្រកួតក្រៅដី២១ប្រកួតជាប់គ្នា។ លោក…




















