កីទ្បាក្រៅស្រុក

បាល់ទាត់អាស៊ាន៖ ហ្វូតសាលឥណ្ឌូនេស៊ីដាក់គោលដៅយកមេដាយមាសនៅ 2021 SEA Games ក្នុង​ប្រទេសវៀតណាម
កីទ្បា

បាល់ទាត់អាស៊ាន៖ ហ្វូតសាលឥណ្ឌូនេស៊ីដាក់គោលដៅយកមេដាយមាសនៅ 2021 SEA Games ក្នុង​ប្រទេសវៀតណាម

ក្រុមកីឡាហ្វុតសាលឥណ្ឌូណេស៊ីមានគោលបំណងចង់ឈ្នះមេដាយមាសលើកដំបូងរបស់ពួកគេ ក្នុងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើ​ទី​៣១​ក្នុង​ប្រទេស​វៀតណាម​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​នេះ។ ស៊ីហ្គេមឆ្នាំ ២០២១ នឹងត្រូវរៀបចំឡើងនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកាដល់ថ្ងៃទី ២ ធ្នូ។ ហើយថ្វីបើមានការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន ក្រុមជម្រើស​ជាតិហ្វូតសាលឥណ្ឌូណេស៊ី បានចាប់ផ្តើមការរៀបចំរបស់ពួកគេរួចទៅហើយក្រោមការដឹកនាំរបស់លោក Kensuke Takahashi ជាគ្រូបង្វឹក។ លោក  Sayan Karmadi គ្រូជំនួយជម្រើស​ជាតិហ្វតសាលឥណ្ឌូនេស៊ីបាន​និយាយ​ក្នុង​វេបសាយ ASEAN FOOTBALL ថា​៖” គោលដៅរបស់​យើងគឺឈ្នះមេដាយមាសនៅស៊ីហ្គេមចុង​ឆ្នាំ​នេះ។ ពេល​នេះយើងបានពិនិត្យមើលសក្តានុពលរបស់ក្រុមយើង ហើយ​គោលដៅ​នេះ​គឺ​ជា​អ្វីដែល​យើងត្រូវការ”។ “ខ្ញុំជឿថាឱកាសឈ្នះមេដាយមាសនៅតែបើកចំហសម្រាប់ក្រុមទាំងអស់។ ដូច្នេះយើងនឹងត្រូវរៀបចំឱ្យបានត្រឹមត្រូវ និងនេះជាកន្លែងដែលយើងនឹងត្រូវរៀបចំផែនការទៅកាន់ PSSI (សមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី) និង…

Klopp៖” Liverpool សុំលើក​ទង់សហើយ”
កីទ្បា

Klopp៖” Liverpool សុំលើក​ទង់សហើយ”

និយាយ​ដោយ​សម្ដី​ប្រកបដោយ​រំជួលចិត្តខ្លាំង លោក Jurgen Klopp បញ្ជាក់ថា Liverpool លែងតាមប្រកួតប្រជែងយកជើងឯកលីគ ហើយលោក​ក៏​សារភាពថាពេល​នេះ​ Liverpool មិនអាចការពារតំណែងជើងឯកឡើយ។ បច្ចុប្បន្នក្រុមហង្សក្រហម Liverpool មាន ១៣ ពិន្ទុតាមពីក្រោយក្រុម Manchester City ដែល​ឈរ​កំពូលតារាង។ Klopp ទទូចថាវាមិនអាចទៅរួចទេសម្រាប់ Liverpool ក្នុងការកាត់បន្ថយគម្លាតពិន្ទុជាមួយក្រុម​កំពូលតារាង។ ការ​រងបរាជ័យក្រុម​ថ្វី​ជើងកញ្ជ្រោងខៀវ Leicester City យប់មិញបាន​បង្ហាញថា​ពួក​គេ​កត់​ត្រា​ភាព​ចាញ់​៦​ដង​ហើយ​ក្នុង​រដូវ​កាល​នេះ​នៅ​លីគ​កំពូល​អង់គ្លេស។ នៅពេលអ្នកកាសែតសួរថាតើហង្សក្រហម ព្រមលើក​ទង់ស​ទទួល​ចុះចាញ់​ហើយ​ឬ​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ពាន​ Premier League រដូវ​កាល​នេះ ហើយលោក…

ដឹង​តម្លៃ​រថយន្ត​ Ronaldo ទើប​តែ​ទិញ​ថ្មីថ្មោង​ហើយ វា​មាន​តែ ១០ គ្រឿង​គត់​ក្នុង​លោក
កីទ្បា

ដឹង​តម្លៃ​រថយន្ត​ Ronaldo ទើប​តែ​ទិញ​ថ្មីថ្មោង​ហើយ វា​មាន​តែ ១០ គ្រឿង​គត់​ក្នុង​លោក

ដើម្បី​អបអរ​ការ​ឈាន​ចូល​វ័យ ៣៦ ឆ្នាំ តារា​ឆ្នើម Cristiano Ronaldo បាន​ចំណាយ​លុយ​យ៉ាង​ក្រាស់ក្រែល​លើ​ការ​ទិញ​រថយន្ត​ថ្មី​មួយ​គ្រឿង នោះ​គឺ​ម៉ាក Bugatti Centodieci ​ដែល​ជា​ប្រភេទ​រថយន្ត​កម្រ មាន​តែ ១០ គ្រឿង​គត់​ក្នុង​លោក។ នេះ​ជា​ម៉ូឌែល​ថ្មី​មួយ​ទៀត​នៃ​សេរ៊ី Bugatti ដែល​ស្ថិត​ក្នុង​ការ៉ាស​របស់ CR7 ដោយ​កន្លង​មក​ធ្លាប់​មាន​ម៉ូឌែល Veyron, Chiron និង La Voiture Noire រួច​មក​ហើយ។ ដោយឡែក​ចំពោះ​ត្រកូល​ថ្មី Centodieci គឺ​វា​មាន​តម្លៃ ៨ លាន​អឺរ៉ូ​ឬ​ជាង ៩,៧…

Man Utd ​ត្រូវ​ជួប​ក្រុម​ខ្លាំង​ធ្លាប់​ស៊ី​គេ ៩-០ ​ដូច​គ្នា​នៅ FA Cup វគ្គ ៨ ក្រុម​ចុង​ក្រោយ
កីទ្បា

Man Utd ​ត្រូវ​ជួប​ក្រុម​ខ្លាំង​ធ្លាប់​ស៊ី​គេ ៩-០ ​ដូច​គ្នា​នៅ FA Cup វគ្គ ៨ ក្រុម​ចុង​ក្រោយ

ការ​ប្រកួត FA Cup វគ្គ ៨ ក្រុម​ចុង​ក្រោយ​នឹង​ឈាន​ចូល​មក​ដល់​នៅ​កំឡុង​ថ្ងៃ​ទី ២០/២១ មិនា ឆ្នាំ ២០២១ ខាង​មុខ ក្រោយ​ពី​បាន​ជម្រុះ​ចម្រាញ់​ក្រុម​ជា​ច្រើន​កាល​ពី​វគ្គ​មុន​ជុំ​ទី ៥ ឬ​វគ្គ ១៦ ក្រុម។ ការ​ចាប់ឆ្នោត​ក៏​បាន​បង្ហាញ​ជា​លទ្ធផល​មក​ហើយ ដោយ​យើង​ឃើញ​ថា Man Utd ដែល​បាន​យក​ឈ្នះ West Ham នៅ​ជុំ​ទី ៥ សម្រេច​ឲ្យ​ជួប Leicester City។ ពួក​គេ​ជា​ក្រុម​មាន​កំណត់ត្រា​ធ្លាប់​យក​ឈ្នះ ៩-០ ដូច​គ្នា​នៅ Premier…

Amad Diallo ត្រូវពិន័យប្រាក់ចំនួន៤២.០០០ ផោនពីបទប្រើ ‘លិខិតបញ្ជាក់មិនពិត’ ដើម្បីផ្លាស់ទៅប្រទេសអ៊ីតាលីក្នុងឆ្នាំ ២០១៥
កីទ្បា

Amad Diallo ត្រូវពិន័យប្រាក់ចំនួន៤២.០០០ ផោនពីបទប្រើ ‘លិខិតបញ្ជាក់មិនពិត’ ដើម្បីផ្លាស់ទៅប្រទេសអ៊ីតាលីក្នុងឆ្នាំ ២០១៥

FIGC ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់របស់អ៊ីតាលីបានពិន័យ Amad Diallo និងបងប្រុសរបស់គាត់គឺ Hamed Traore ម្នាក់ៗចំនួន ៤២,០០០ ផោនពីបទប្រើ ‘លិខិតបញ្ជាក់មិនពិត’ និងឪពុកម្តាយក្លែងក្លាយ ដើម្បីផ្លាស់ទៅប្រទេសអ៊ីតាលីក្នុងឆ្នាំ ២០១៥ ។ កីឡាករវ័យក្មេងរូបនេះបានដាក់ពាក្យបណ្តឹង ដើម្បីចៀសវាងការហាមឃាត់ ប៉ុន្តែត្រូវបង់ប្រាក់ពិន័យតាម​កាល​កំណត់។ Diallo ដែលបានលេងឱ្យ Atalanta មុនពេលចូលរួមជាមួយ Manchester United បានចាកចេញពីកូតឌីវ័រ ដើម្បីស្វែងរកឱកាសប្រកបអាជីពបាល់​ទាត់ល្អប្រសើរ។ ទោះយ៉ាងណាសារព័ត៌មាន Daily Mail បានរាយការណ៍ថា មានការស៊ើបអង្កេតមួយលើ​ករណីជួញដូរកុមារ ដែល​ជាប់​ទាក់ទងចំពោះការរត់ពន្ធមនុស្សដែល​ក្នុង​នោះ​មាន…

មក​ស្គាល់ខ្សែប្រយុទ្ធដ៏​គ្រោះថ្នាក់​បំផុតនៅ​អឺរ៉ុប​ក្នុង​រដូវ​កាល​២០២០/២០២១ Rashford បាន​ត្រឹម​លេខ៥​ទេ
កីទ្បាក្រៅស្រុក

មក​ស្គាល់ខ្សែប្រយុទ្ធដ៏​គ្រោះថ្នាក់​បំផុតនៅ​អឺរ៉ុប​ក្នុង​រដូវ​កាល​២០២០/២០២១ Rashford បាន​ត្រឹម​លេខ៥​ទេ

Marcus Rashford តាម​ពី​ក្រោយកំណត់​ត្រា​បង្កើតគ្រាប់​បាល់របស់ Bruno Fernandes ដល់​ទៅ​៣​គ្រាប់ឲ្យ​ Manchester United រដូវ​កាល​នេះ ប៉ុន្តែ​បើ​គិត​ក្នុង​លំដាប់​អឺរ៉ុប​ រូប​គេ​ឈរ​ក្នុង​ចំណាត់​ថ្នាក់ខ្ពស់​គ្រាន់​បើ​មួយ​ដែរ ក្នុង​ចំណោម​ខ្សែប្រយុទ្ធគ្រោះថ្នាក់បំផុត។ Rashford ជាប់​ទាក់​ទងក្នុង​ការបងកើតគ្រាប់​បាល់​២៧​គ្រាប់​គិត​គ្រប់​កម្មវិធី​ប្រកួត​ក្នុង​រដូវ​កាល​នេះ​ហើយ​ពិត​ណាស់​! តាម​ពី​ក្រោយ​ខ្សែប្រយុទ្ធ Dortmund កីឡាករ Erling Haaland (28)តែ​មួយ​គ្រាប់​ប៉ុណ្ណោះ។ ទោះ​បីជាយ៉ាងនេះ​ក្ដី! Rashy ឈរ​ចំណាត់​ថ្នាក់​លេខ៥​ ខណៈ​ដែល Bruno កំពុង​ឈរ​លេខ៣។ ខាងក្រោមជា​កីឡាករ​ដែល​ជាប់​ទាក់​ទងក្នុង​ការ​បង្កើតគ្រាប់​បាល់នៅ​អឺរ៉ុប​ក្នុង​រដូវ​កាល​២០២០/២០២១៖ – Robert Lewandowski 36គ្រាប់(Goal+Assist) –…

Didier Drogba ថា​កាល​ជំនាន់គាត់​លេង​នៅ​ Premier League មាន​តែ​ខ្សែការពារ​២​រូបនេះប៉ុណ្ណោះដែល​ពិបាកប្រឈមមុខជាងគេ
កីទ្បា

Didier Drogba ថា​កាល​ជំនាន់គាត់​លេង​នៅ​ Premier League មាន​តែ​ខ្សែការពារ​២​រូបនេះប៉ុណ្ណោះដែល​ពិបាកប្រឈមមុខជាងគេ

ខណៈដែលកំពុងលេងឲ្យ Chelsea Drogba មិន​បាន​ស៊ុត​បញ្ចូល​ទីច្រើន​នោះ​ទេ​ ទល់​នឹង​ក្រុមបិសាចក្រហម Manchester United ។ ត្រឡប់​ទៅ​កាលពី​ឆ្នាំ២០១៥ Rio Ferdinand ​សម្ភាសខ្សែប្រយុទ្ធក្លិប Chelsea កីឡាករ Didier Drogba ក្នុង​កម្មវិធីមួយរបស់ BT Sport។ វីរបុរស Chelsea រូបនេះ​និយាយ​ថា៖” ដើម្បី​ស៊ុតបញ្ចូល​ទី​ទល់និង​ក្រុម United មានន័យថា​ទាល់​តែ​ខ្ញុំមាន​ការ​ប្រកួតមួយដ៏​ល្អ។ តាម​ការ​រំពឹង​ទុកខ្ញុំពិត​ជាចាប់​អារម្មណ៍​មក​លើ​ខ្សេការពារ​ក្នុង​ Premier League ២​នាក់”។ អតីតខ្សែការពារ Manchester United បាន​សួរ​ទៅ​កាន់​…

Sir Alex Fergusonទម្លាយ​ថា​កាល​ជំនាន់លោកដឹកនាំ Man Utd មាន​កីឡាករ​លំដាប់​ World Class តែ​បួន​នាក់គត់
កីទ្បា

Sir Alex Fergusonទម្លាយ​ថា​កាល​ជំនាន់លោកដឹកនាំ Man Utd មាន​កីឡាករ​លំដាប់​ World Class តែ​បួន​នាក់គត់

-លោក Sir Alex បាន​បង្វឹក​កីឡាករ​សឹង​ថា​រាប់រយនាក់ទៅ​ហើយ​អំឡុង​ពេល​២៦​ឆ្នាំ​ដែល​លោក​កាន់​តំណែង​ជា​គ្រូបង្វឹក​និង​អ្នក​ចាត់នៅ​កីឡដ្ឋាន Old Trafford. -Giggs, Scholes, Cantona និង Ronaldo បួន​នាក់​នេះគឺ​ជា​កីឡាករលំដាប់​ពិភពលោកសម្រាប់​គាត់​ហើយ តែ​លោក​បែរ​ជាមិននិយាយសរសើរ​ទៅ​វិញ។ និយាយក្នុង​កាសែត Sky Sports កាល​ពី​ឆ្នាំ២០១៥ Sir Alex Ferguson ថ្លែងបែបនេះ: “ ខ្ញុំមិនបានបន្ទាបបន្ថោក ឬរិះគន់កីឡាករបាល់ទាត់ឆ្នើមៗរបស់​ក្លិប ឬកីឡាករណាម្នាក់ដែលបានលេងឱ្យខ្ញុំ ក្នុងអំឡុងពេលកាន់អាជីពដឹកនាំ ២៦ ឆ្នាំរបស់ខ្ញុំនៅ Manchester United នោះទេប៉ុន្តែមានតែបួននាក់ប៉ុណ្ណោះ ដែលជាកីឡាករលំដាប់ពិភពលោក(World…

Shola Shoretire យុវជន U-18 ទើប​ទទួលបាន​កុងត្រាអាជីពដំបូងពី Man Utd ជា​នរណា?
កីទ្បា

Shola Shoretire យុវជន U-18 ទើប​ទទួលបាន​កុងត្រាអាជីពដំបូងពី Man Utd ជា​នរណា?

Shola Shoretire បានចុះហត្ថលេខាលើកិច្ចសន្យាជាកីឡាករអាជីពដំបូងរបស់គាត់ជាមួយក្រុម Manchester United ហើយបានហ្វឹកហាត់ជាមួយក្រុមឈុត​ធំ​របស់​បិសាចក្រហមរួចទៅហើយ។ ខ្សែប្រយុទ្ធរូបនេះដែលមក​ហ្វឹកហាត់ក្នុងឈុតយុវជនថ្នាលក្រុមបិសាចក្រហមតាំងពីអាយុ ៩ ឆ្នាំម្នាក់​នេះ បានចុះហត្ថលេខាលើក្រដាសកុងត្រាជាកីឡាករអាជីពកាលពីសប្តាហ៍មុន បន្ទាប់ពីឈានដល់អាយុ ១៧ ឆ្នាំ។ គាត់ត្រូវបានគេចាត់ទុកថាជាកីឡាករមានទេពកោសល្យវ័យក្មេង ដ៏ភ្លឺស្វាងម្នាក់នៅក្នុងក្រុមអាយុក្រោម ២៣ ឆ្នាំរបស់​ Manchester United និងបានស៊ុតបាល់បញ្ចូលទីចំនួន ៣ គ្រាប់ក្នុងជ័យជម្នះ ៦-៤ របស់ពួកគេជាមួយក្រុម Blackburn Rovers កាលពីរាត្រីថ្ងៃសុក្រ។ កិច្ចប្រឹងប្រែង​របស់គាត់មិនបាន​គេច​ផុត​ពី​ក្រុម​គ្រូក្រុម​អ្នកជំនាញមើល​ជើង​កីឡាកររបស់​ក្លិប​នោះ​ទេ​ស្រប​ពេលោក Ole Gunnar Solskjaer បានស្នើសុំឱ្យគាត់ចូលរួមហ្វឹកហាត់​ជាមួយក្រុម​ឈុត​ធំ។…

Gérard Pique រំលឹក​រឿងសុំស្នេហ៍ ​Shakira កាលអេស្ប៉ាញប្រកួត World Cup ២០១០
កីទ្បាក្រៅស្រុក

Gérard Pique រំលឹក​រឿងសុំស្នេហ៍ ​Shakira កាលអេស្ប៉ាញប្រកួត World Cup ២០១០

ខ្សែការពារ​ក្លិប​ FC Barcelona កីឡាករ Gerard Piqué គឺ​ជាស្វាមីរបស់អ្នក​និពន្ធបទចម្រៀង​ និង​តារាចម្រៀងសញ្ជាតិន​កូឡុំប៊ីលំដាប់ពិភពលោក Shakira នៅ​ឆ្នាំ​២០១០។​ ពួក​គេ​ជួប​គ្នាដំបូង​ពេល​ដែល​ថត​បទសម្រៀង “Waka Waka (This Time for Africa)”ដែល​ជាបទចម្រៀងផ្លូវការរបស់​ព្រឹត្តិការណ៍​ការ​ប្រកួត​បាល់​ទាត់ 2010 FIFA World Cup។ Piqué និង Shakira មាន​ថ្ងៃខែកំណើត​ដូចគ្នា គ្រាន់​តែ​ឆ្នាំកំណើតខុស​គ្នា​១០​ឆ្នាំ(Shakira អាយុច្រើន​ជាង​ Piqué ១០ឆ្នាំគត់)។ មក​ដល់​ពេល​នេះអ្នក​ទាំងពីរ​មាន​បុត្រាបុត្រី២​នាក់​ហើយ។ ក្នុង​កម្មវិធី​មួយ Piqué…

ធ្លាក់យន្តហោះដឹកក្រុមបាល់​ទាត់មួយ​នៅ​ប្រេស៊ីល ប្រធានក្លិប ​និង​កីឡាករ៤​នាក់​ស្លាប់
កីទ្បា

ធ្លាក់យន្តហោះដឹកក្រុមបាល់​ទាត់មួយ​នៅ​ប្រេស៊ីល ប្រធានក្លិប ​និង​កីឡាករ៤​នាក់​ស្លាប់

វា​ជា​រឿងមួយ​ដ៏សោកសៅបំផុតក្នុង​ពិភពបាល់​ទាត់ពិសេស​ប្រទេស​ប្រេស៊ីលទាំងមូល! យន្ដហោះមួយគ្រឿងដឹកប្រធានក្លិប និងកីឡាករ ៤ នាក់របស់ក្លឹបបាល់ទាត់លេង​ក្នុង​លីគ​ទី​៤ ប្រេស៊ីល FR Palmas ត្រូវបានគេរាយការណ៍ថាបានធ្លាក់នៅព្រឹកនេះក្នុងឧប្បត្តិហេតុមួយនៅ Tocantins ។ អ្នកនាំពាក្យរបស់ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្ដហោះបានធ្លាក់ភ្លាមៗ ពេល​ឡើង​ផុតគន្លងផ្លូវ ស្រប​ពេលហោះឡើង​ខណៈដែលពួកគេធ្វើដំណើរទៅកាន់​ទីក្រុង Goiania ដើម្បីប្រកួតជាមួយក្រុម Vila Nov។ សោកនាដកម្មនេះបានធ្វើឱ្យប្រធានក្លឹបលោក Lucas Meira និងកីឡាករ ៤ នាក់គឺ Lucas Praxedes, Guilherme Noé, Ranule និង Marcus…

Jamie Vardy ទម្លាយ​រឿង​មួយរបស់N’Golo Kante: គាត់​អត់ចង់បាន​ឡាន​ជិះទេ​សុខចិត្តរត់​ទៅ​ហាត់​រាល់​ថ្ងៃ
កីទ្បា

Jamie Vardy ទម្លាយ​រឿង​មួយរបស់N’Golo Kante: គាត់​អត់ចង់បាន​ឡាន​ជិះទេ​សុខចិត្តរត់​ទៅ​ហាត់​រាល់​ថ្ងៃ

កាល​ពី​ឆ្នាំ​២០១៥​ ក្លិប Leicester City បាន​ចុះ​កុងត្រា​យក​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង N’Golo Kanté ហើយ​ក្នុង​ឆ្នាំ​នោះ​ដែរ ក្លិប​កញ្ជ្រោង​ខៀវ​ដែល​មាន​ម្ចាស់​ជាជនជាតិ​ថៃ​បាន​ឈ្នះ​ពាន Premier League លើក​ដំបូង​ដ៏គួរឲ្យ​ភ្ញាក់ផ្អើល ក្រោយ​ឡើង​មក​លេង​នៅ​លីគ​កំពូល​អង់គ្លេស​រដូវ​កាល​២០១៤-២០១៥។ N’Golo Kanté គឺ​ជា​ខ្សែ​បម្រើ​ដ៏​លេច​ធ្លោម្នាក់ហើយ​មក​ដល់​បច្ចុប្បន្ន​ទោះ​បី​ជា​គាត់​មក​លេង​នៅ Chelsea ក៏​នៅ​តែ​ជា​សំណព្វចិត្ត​អ្នក​គាំទ្របាល់​ទាត់​ក្នុង​ពិភពលោកដដែល។ ខ្សែ​ប្រយុទ្ធរបស់​ក្លិប​ Leicester City កីឡាករ Jamie Vardy បាន​ទម្លាយ​រឿង​មួយ​អំពី​ម្ចាស់​ពាន World Cup 2018 រូបនេះ​ថា៖ “ខ្ញុំចាំបានថាពេល​ដែល​យើង​ចុះកុងត្រា​យក​គាត់ គាត់​មិន​ចង់​បាន​ឡាន​ជិះ​ទេ( ក្លិប​ទិញឡាន​ឲ្យ)​ពី​ព្រោះ​គាត់​បាន​គិត​ថា​គាត់​អាច​រត់​ទៅ​ហាត់​រាល់ៗព្រឹក​បាន​ហើយ…

រឿងគួរឱ្យចាប់អារម្មណ៍ ៣ ដែលអ្នកប្រហែលជាមិនបានដឹងអំពី Bruno Fernandes
កីទ្បា

រឿងគួរឱ្យចាប់អារម្មណ៍ ៣ ដែលអ្នកប្រហែលជាមិនបានដឹងអំពី Bruno Fernandes

រឿង ៣ យ៉ាងដែលអ្នកប្រហែលជាមិនបានដឹងអំពី Bruno Fernandes ។ ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់រូបនេះបានកែប្រែទម្រង់លេងក្រុមបិសាចក្រហម Manchester Unitedស្ទើ​តែ​១៨០ដឺក្រេ ចាប់តាំងពីរូបគេបានមកដល់កាលពីខែមករាឆ្នាំ២០២០។ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលក្រុម Manchester United ខ្វះកីឡាករដែលចេះច្នៃប្រឌិតនៅក្នុងតំបន់បម្រើរបស់ពួកគេ។ បញ្ហានៅ​ពេលនេះ​ហាក់ដូចជាត្រូវបានដោះស្រាយ ដោយការមកដល់របស់ Bruno Fernandes ពី Sporting Lisbon។ កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះបានផ្តល់កំលាំងចិត្តដល់ក្រុមរបស់ខ្លួនចាប់តាំងពីលោក Sir Alex Ferguson បានលាឈប់ពីការងារគ្រូបង្វឹកនៅ Old Trafford ។ គាត់បានក្លាយជាសំណព្វចិត្តរបស់អ្នកគាំទ្រយ៉ាងឆាប់រហ័សហើយនេះ​ពិតហេតុផលល្អដែលបិសាចក្រហម​មាន​កីឡាករ​រូបនេះក្នុងក្រុម។ កម្រមានក្លិបមួយបានផ្លាស់ប្តូរយ៉ាងលឿននិងខ្លាំងដោយការមកដល់របស់មនុស្សម្នាក់ ប៉ុន្តែពិតណាស់!…

មុន​ពេល​ក្លាយ​ជា​អ្នក​ចាំទី​លំដាប់​ពិភពលោកដូចបច្ចុប្បន្ន David de Gea លេងក្នុងតំណែងជា​ខ្សែ​ប្រយុទ្ធ​
កីទ្បា

មុន​ពេល​ក្លាយ​ជា​អ្នក​ចាំទី​លំដាប់​ពិភពលោកដូចបច្ចុប្បន្ន David de Gea លេងក្នុងតំណែងជា​ខ្សែ​ប្រយុទ្ធ​

David De Gea មិនដែលរំពឹងក្លាយអ្នកចាំទីលំដាប់ពិភពលោកនោះទេ។ ហើយ​គាត់ខ្លួនឯង​ក៏​មិន​រំពឹង​ថា​នឹង​ក្លាយជា​អ្នក​ចាំ​ទី​របស់​ក្លិប​ At. Madrid ទៅ​ទៀត។ មែន​ទែន​ទៅ! De Gea ចាប់​ផ្ដើម​លេង​បាល់​ទាត់​ដំបូង ​គឺ​បាល់​ទាត់ហ្វូតសាល​ដូច​វីរបុរសបាល់​ទាត់​ប្រេស៊ីល Ronaldinho អីចឹង​ដែរ។ ហ្វូតសាលហ្នឹង​ទៀត​ក៏​គាត់​មិន​លេង​ជា​អ្នក​ចាំ​ទី​ដែរ គឺ​លេង​ជាខ្សែបម្រើ រហូត​ដល់គាត់​មាន​វ័យ​១៤​ឆ្នាំទើប​ប្ដូរ​តំណែង​លេងដោយសារតែគាត់​ ពិបាក​ក្នុង​ការ​រៀន​ទាត់​បញ្ចូល​ទី​។ នៅ​ពេល​ដែល​គាត់ចាប់​ផ្ដើម​បាល់​ទាត់​ហ្វូតសាល​ដំបូង មាន​កីឡាករ​ចាស់​មួយចំនួន​ទៅ​​មើល​គាត់​លេង។ ឪពុករបស់ De Gea ជា​អ្នក​ចាំ​ទី​ក្នុង​ក្លិប​មួយ​លេង​ក្នុង​លីគ​ទី៣​អេស្ប៉ាញ។ “ខ្ញុំលេង​ជាខ្សែប្រយុទ្ធ​នៅ​ឯសាលា​ក្នុងទីក្រុងម៉ាឌ្រីដ បន្ទាប់​មក​ខ្ញុំក៏លេង​បាល់​ទាត់​ប្រចាំសាលាផង​ដែរ។ ខ្ញុំធ្លាប់​លេង​២​តួនាទី​ដោយ​លេង​ជា​ខ្សែ​ប្រយុទ្ធ និង​ខ្សែបម្រើ។ ប៉ុន្តែ​ទីបំផុត​ខ្ញុំលេង​ជា​អ្នក​ចាំ​ទី​ល្អ​ជាងទៅវិញ”។ គាត់​ (ឪពុករបស់​គាត់)បាន​បង្រៀន​ខ្ញុំ”។…

Cristiano Ronaldo ធ្លាប់​គិត​ថា​ចង់​ធ្វើ​ជា​អ្នក​នេសាទត្រី​នៅ​ស្រុក​កំណើត​ក្នុង​វ័យ​៣៥ឆ្នាំ
កីទ្បា

Cristiano Ronaldo ធ្លាប់​គិត​ថា​ចង់​ធ្វើ​ជា​អ្នក​នេសាទត្រី​នៅ​ស្រុក​កំណើត​ក្នុង​វ័យ​៣៥ឆ្នាំ

តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ Cristiano Ronaldo មិន​បាន​ចាកចេញ​ពី​ពី​ទឹក​ដី ​Madeira ដែល​ជា​កោះ​មួយ​របស់​ប្រទេស​ព័រទុយហ្គាល់ ដើម្បី​សម្រេដ​គោលបំណង​ជា​កីឡាករបាល់​ទាត់​អាជីព​ដូចបច្ចុប្បន្ន? កីឡាករលំដាប់​ពិភពលោក​រូបនេះ​ អាច​នឹង​ក្លាយ​ជា​អ្នក​នេសាទត្រី​នៅ​លើ​ទូក​ប្រសិន​បើ​មិនមក​លេង​បាល់​ទាត់​ហើយ របរនេរសាទត្រី​នេះ​គឺ​ជា​ការងារចម្បង​របស់​ប្រជាន​ជន​ដែល​រស់​នៅ​លើ​កោះ​ Madeira។ ក្នុងបទសម្ភាសន៍​មួយ​ម្ចាស់​ពាន Ballon dÖr ៥​គ្រឿង​រូបនេះបាន​និយាយថា៖ “នៅ​វ័យ៣៥ឆ្នាំ? កាល​ខ្ញុំនៅ​ក្មេង​! ខ្ញុំ​គិត​បែប​ក្មេង​ដែរ​កាល​នោះ! ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​នេសាទ​ត្រី​នៅ​លើ​កោះ Madeira”។ មក​ដល់​បច្ចុប្បន្ន​! ទោះ​បី​ជា​ Cristiano Ronaldo មាន​វ័យ៣៥ឆ្នាំ​ហើយ​ក៏​ដោយ​ក៏​គាត់​មិន​លាក់លាម​អំពី​មហិច្ឆតាឈ្នះ​ពាន​ក្នុង​បាល់​ទាត់​នោះ​ទេ គាត់​នៅ​តែ​ចង់​លេង​បាល់​និង​បន្ត​ឈ្នះ​ពាន​ជា​រៀងរហូត។ លើស​ពី​នេះ​គាត់​ក៏​មិន​ដែល​លាក់លាម​សកម្មភាព​ប្រចាំ​ថ្ងៃ​ក្នុង​បណ្ដាញ​សង្គមដែរ។ អ្វី​ដែល​លើស​ពី​នេះ​! កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់មិន​ដេល​បំភ្លេច​អតីតកាលដ៏​ជូចត់ ដែល​ជួប​ភាព​ក្រី​ក្រ។ សម្រាប់​ Ronaldo…

ក្លិបលំដាប់​អន្តរជាតិ​បី​ចាប់​អារម្មណ៍​ចុះ​កុងត្រាអ្នក​ចាំ​ទី​វៀតណាម Dang Van Lam
កីទ្បា

ក្លិបលំដាប់​អន្តរជាតិ​បី​ចាប់​អារម្មណ៍​ចុះ​កុងត្រាអ្នក​ចាំ​ទី​វៀតណាម Dang Van Lam

បន្ទាប់ពី Cerezo Osaka របស់​ជប៉ុន និង Dinamo Moscow របស់​រុស្សី ក្លឹប Sporting Braga របស់ព័រទុយហ្គាល់ ក៏​ត្រុវ​បាន​គេ​រាយការណ៍​ថា​ចង់​បាន​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​វៀតណាម​កីឡាករ Dang Van Lam ផង​ដែរ។ ភ្នាក់ងារ​ឬ អ្នកតំណាងរបស់ Van Lam  លោក Andrey Grushin បាននិយាយថា៖ “Van Lam កំពុងគិត និងមិនទាន់បានសំរេចចិត្តពីអនាគត​របស់គាត់នៅ​ឡើយ​ទេ។ ឥឡូវនេះគាត់មានជំរើសបី ក្រៅពីនេះ Cerezo…

រឿងដ៏គួរឱ្យភ័យខ្លាចរបស់ Georgina Rodriguez មុនពេលជួបជាមួយ Cristiano Ronaldo
កីទ្បា

រឿងដ៏គួរឱ្យភ័យខ្លាចរបស់ Georgina Rodriguez មុនពេលជួបជាមួយ Cristiano Ronaldo

ពេលនេះ Georgina Rodriguez កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយ Cristiano Ronaldo ប៉ុន្តែបើ​និយាយអំពីជីវិតរបស់នាងមុនពេលជួបជាមួយតារាព័រទុយហ្កាល់វិញកម្សត់ណាស់។ ជាស្រីដ៏សុភាពរាបសាតាំងពីវ័យក្មេង នាង​គឺ​ជា​មនុស្សស្រី​ម្នាក់​ដែល​ដែល​តែងតែប្រឹង​ប្រែងបំផុត​ដើម្បីអនាគត។ កាលពីក្មេងនាងនឹងចង់​ធ្វើ​ជា​អ្នករាំរបាំបាឡេ ហើយ​តែងតែប្ដេជ្ញាសម្រេច​គោលដៅ​នេះ​ឲ្យ​បាន។ ប៉ុន្តែសាលាបង្រៀនរបាំបាឡេនេះ ត្រូវចំណាយលុយ​ច្រើនហើយ​នាង​គ្មាន​លុយរៀន​នោះ​ទេ។ ស្ត្រីវ័យក្មេងម្នាក់នេះត្រូវបោះបង់ចោលក្តីសុបិន្តរបស់នាងជាអ្នក​រាំរបាំបាឡេ។ ដូច្នេះ! នាងបង្ខំចិត្តប្ដូរចំណាប់អារម្មណ៍របស់នាងទៅរៀនច្នៃម៉ូដ។ ដដែលជាដដែល! រៀនច្នៃម៉ូតសម្លៀកបំពាក់ក៏​ត្រូវ​ការ​ប្រាក់​ច្រើន​ដែរ។ ឆ្នាំ២០១១!….គ្មានលុយ​រៀន​ជារឿងមួយលំបាក​រួច​ទៅ​ហើយ! ហើយ​អ្វី​ដេល​នាង​ធ្លាក់ដល់​ចំណុច​ពិបាកបំផុត ​គឺ​ម្ដាយរបស់​នាង​បាន​ជួប​គ្រោះថ្នាក់ចរាចររហូត​ដល់បាត់បង់ជីវិត​។ ដំណាក់កាល​នេះ​នាង​ស្ទើរតែ​មិន​អាច​ប្រឹង​ត​ទៅ​ទៀត តែមិនបោះ​បង់​ការ​ព្យាយាម។ ដើម្បី​យក​លុយ​រៀន​ច្នៃម៉ូត នាង​ចាប់​ផ្ដើមធ្វើ​ការជាច្រើនកន្លែង ដូចជាអ្នកបម្រើ​ក្នុង​ភោជនីយដ្ឋាន។ នៅ​វ័យ១៧ឆ្នាំ​នាង​ចាប់​ផ្ដើម​ផ្លាស់ទៅ​ទីក្រុិង​ឡុងដុងធ្វើ​ជា​អ្នក​ថែរក្សាក្មេងបណ្ដើ និងរៀនភាសាអង់គ្លេសបណ្ដើ។ ក្រោយ​មក​នាង​ក៏​ត្រឡប់​ទៅ​ប្រទេសអេស្ប៉ាញ​វិញ ។ពេល​នោះ​ហើយ​នាង​បាន​ក្លាយ​ជា​នារី​ថ្មី​ម្នាក់។ នាងបានក្លាយជាអ្នកលក់ (Sale…

អ្នកណាអីក៏ខ្លាំងដៃម្ល៉េះ! Hack អាខោនហ្វេសប៊ុកផ្លូវការរបស់កីឡាករ Alvaro Odriozola របស់ Real Madrid  ឱ្យអ្នកលក់ឡេនៅខ្មែរ ​Lives  លក់ផលិតផល
កីទ្បា

អ្នកណាអីក៏ខ្លាំងដៃម្ល៉េះ! Hack អាខោនហ្វេសប៊ុកផ្លូវការរបស់កីឡាករ Alvaro Odriozola របស់ Real Madrid ឱ្យអ្នកលក់ឡេនៅខ្មែរ ​Lives លក់ផលិតផល

ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងក្លាយជាប្រធានបទក្តៅគគុកល្បីពេញបណ្តាញសង្គមប៉ុន្មានថ្ងៃនេះ ក្រោយគណនីហ្វេសប៊ុកជាផ្លូវការរបស់កីឡាករ Alvaro Odriozola ក្នុងក្រុម Real Madrid  ​ស្រាប់តែត្រូវបានបានប្រែក្លាយទំព័រ Facebook ផ្លូវការណ៏របស់ខ្លួន មកលក់ផលិតផល Online នៅខ្មែរយើងទៅវិញ។ បើទោះបីជាគណនីហ្វេសប៊ុកជាផ្លូវការរបស់ Alvaro Odriozola  ដែលត្រូវបានប៉ាន់ស្មានថាប្រហែលជាត្រូវក្រុម ​IT  Hack  យកមកលក់ឱ្យអ្នកលក់អនឡាញនៅស្រុកខ្មែរ​ និងត្រូវបានលួចយកមកកាន់កាប់ប្រហែលជារយៈពេល១ខែក៏ដោយ ​តែគេក៏ឃើញថាមាន​តែគណនី Twitter និង​ Instagram ប៉ុណ្ណោះរបស់លោក Alvaro Odriozola​ ដែល​សុវត្ថិភាព ​និងមានការបង្ហោះជាធម្មតា។ គួរឱ្យដឹងផងដែរថា …

មក​ស្គាល់គ្រូបង្វឹកផ្នែកកម្លាំងដ៏សិចស៊ីបំផុត​របស់​ក្លិបDortmund កីឡាករ​ក្នុង​ក្រុម​លង់ស្នេហ៍​ស្ទើគ្រប់​ៗគ្នា
កីទ្បា

មក​ស្គាល់គ្រូបង្វឹកផ្នែកកម្លាំងដ៏សិចស៊ីបំផុត​របស់​ក្លិបDortmund កីឡាករ​ក្នុង​ក្រុម​លង់ស្នេហ៍​ស្ទើគ្រប់​ៗគ្នា

Alica Schmidt មាន​វ័យ២២ឆ្នាំ​គឺ​ជា​គ្រូបង្វឹក​ផ្នែកកម្លាំង(fitness coach) ត្រូវ​បាន​គេ​ស្គាល់​ក្នុង​ប្រភព​កាសែត​កីឡា និង​តារាង​មួយចំនួន​ថា​ជា​អត្តពលិកដ៏​លិច​ស៊ីបំផុត​ក្នុង​ពិភពលោក។ ក្នុង​នាម​ជា​គ្រូបង្វឹកផ្នែកកម្លាំង នាង​គឺ​ជា​អ្នក​ជ្រោមជ្រែង​ឲ្យ​កីឡាករ​ក្នុង​ក្រុម​មានកម្លាំង​ព្រឺស​ឡើង​វិញ ហើយ​អ្នក​គាំទ្ររបស់​ក្លិប​ក៏​ចង់​ឃើញ​នាង​នៅ​ជុំវិញ​កីឡាករ​ទាំងអស់​ផង​ដែរ។ វត្តមានរបស់​នាង​ពេល​ខ្លះ​ត្រូវ​បាន​គេ​និយាយ​បែបកំប្លែង​ថា​ជា​មូលហេតុមួយក្នុងចំណោម​១០០ដែលឲ្យ​ Jadon Sancho ​បន្ត​នៅ​ជាមួយក្លិប​ Dortmund ។ Alica Schmidt ធ្លាប់​បាន​ថត​រូប​ជា​ច្រើន​ជាមួយកូនសិស្សកម្លោះៗ​របស់​នាង​នៅ​ឯក្លិប​ហើយ​ថ្មី​ៗនេះ​នាង​ថែម​ទាំង​បាន​រត់​ប្រណាំង​ជាមួយ​ប្រធាន​ក្រុម​ Mats Hummels លើ​ចម្ងាយ​៤០០ម៉ែត្រ​ហើយ​ឈ្នះ​ទៀត។ មើលវីដេអូ​ខាងក្រោម​នេះ​គឺ​ដឹង​ច្បាស់​បំផុត៖ មូលហេតុអ្វី​បាន​ជានាង​រត់​លឿនម្លេះហើយ​លឿន​ជាង​កីឡាករបាល់​ទាត់​ដែល​លេង​លើ​ទីលាន​រាប់​ឆ្នាំ? នាង​គឺ​ជា​កីឡាការិនីរត់ប្រណាំងលំដាប់​អន្តរជាតិ​ជួយឲ្យ​ប្រទេស​អាល្លឺម៉ង់​ឈ្នះ​មេដាយប្រាក់លើ​វិញ្ញាសារត់ប្រណាំងចម្លាយ៤០០ម៉ែត្រក្នុង​ព្រឹត្តិការណ៍​ 2017 European Athletics Under-20 Championships។ កាល​ពី​ឆ្នាំ២០១៩​នាង​ក៏​បាន​ជួយឲ្យ​អាល្លឺម៉ង់​ឈ្នះ​មេដាយសំរឹទ្ធិ​លើ​វិញ្ញាសារត់ប្រណាំងចម្ងាយ៤០០ម៉ែត្រក្នុង​កម្មវិធី​​European U-23 Championships។…

ម្ចាស់ជើងឯកក្បាច់គុនមួយថៃសញ្ជាតិ​វៀតណាមដាក់ដេញថ្លៃមេដាយរបស់​ខ្លួន​យកលុយជួយសង្គ្រោះអ្នក​រងគ្រោះដោយទឹកជំនន់
កីទ្បា

ម្ចាស់ជើងឯកក្បាច់គុនមួយថៃសញ្ជាតិ​វៀតណាមដាក់ដេញថ្លៃមេដាយរបស់​ខ្លួន​យកលុយជួយសង្គ្រោះអ្នក​រងគ្រោះដោយទឹកជំនន់

Nguyen Tran Duy Nhat ម្ចាស់ជើងឯកក្បាច់គុនមួយថៃ បានដាក់ដេញថ្លៃមេដាយ ONE Championship របស់​ខ្លួន​យក​លុយ​ទៅ​ជួយសង្គ្រោះប្រជាជនវៀតណាម​ដែល​រង​គ្រោះ​ដោយ​សារ​ទឹកជំនន់​នៅ​ភាគកណ្ដាល​ប្រទេស​វៀតណាម។ ការដេញថ្លៃនេះធ្វើឡើងក្នុងផ្នែកមួយនៃព្រឹត្តិការណ៍ប្រកួតក្បាច់គុនមួយដែលមានឈ្មោះថា”No. 1 Muay Club Fight Night Warrior Spirit”ដែល Nguyen Tran Duy Nhat បានរៀបចំឡើងកាលពីថ្ងៃអាទិត្យនៅសង្កាត់សាយហ្គន ដែលមានការប្រកួតចំនួន ១៥ គូរវាងអ្នកប្រយុទ្ធក្នុងស្រុក។ ព្រឹត្តិការណ៍នេះបានរៃអង្គាសប្រាក់បានជិត ២៥០ លានដុង (ជាង ១០.៧០០ ដុល្លារ) ហើយមេដាយ…

Sadio Mane ៖ “ឪពុកខ្ញុំស្លាប់ដោយ​សារ​គ្មានមន្ទីរពេទ្យនៅ​ក្នុង​ភូមិ”
កីទ្បា

Sadio Mane ៖ “ឪពុកខ្ញុំស្លាប់ដោយ​សារ​គ្មានមន្ទីរពេទ្យនៅ​ក្នុង​ភូមិ”

Sadio Mané គឺ​ជា​កីឡាករបាល់​ទាត់​ដ៏​អស្ចារ្យម្នាក់​ ប៉ុន្តែ​យើង​អាច​ចាត់​ទុក​គាត់​ជា​មនុស្សប្លែក​ពី​គេ​ម្នាក់។ មក​ដល់​ពេល​នេះ​គាត់​គឺ​ជា​កីឡាករបាល់​ទាត់​ម្នាក់​ដែល​បាន​ចំណាយ​លុយយ៉ាង​ច្រើន​ជួយដល់​មនុស្ស​រស់​នៅ​ក្នុង​ភូមិរបស់​គាត់​ Bambali ក្នុង​ប្រទេសសេណេហ្គាល់​ដោយ​ការ​បរិច្ចាគលុយ។ ខ្សែ​ប្រយុទ្ធ Liverpool រូបនេះ​បាន​សាងសង់មន្ទីរពេទ្យ​មួយ​ដោយ​ចំណាយ​លុយ​ប្រាក់​ឈ្នួលពី​ការ​លេង​បាល់​ទាត់​របស់​គាត់​ទាំងអស់។ មូលហេតុនៃ​ការ​សាងសង់មន្ទីរពេទ្យមួយនេះគឺ​កើត​ឡើង​នៅ​ពេល​ដែល​គាត់​ជួប​ហេតុការណ៍មួយនៅ​ឆ្នាំ១៩៩៩។ ពេល​ដែល Mane មាន​វ័យ៧ឆ្នាំ​ ឪពុករបស់​គាត់​បាន​ធ្លាក់ខ្លួន​ឈឺ។ ឪពុករបស់​គាត់បាន​ធ្លាក់ខ្លួន​ឈឺកាន់​តែខ្លាំង​ដោយ​សារ​ក្នុង​ភូមិដែល​ Mane រស់នៅ​គ្មានមន្ទីរពេទ្យ។ រឿង​ដែលមិន​នឹកស្មាន​ដល់ Sadio Mane បាន​ទម្លាយ​ថា​៖”ឪពុកខ្ញុំស្លាប់ដោយ​សារ​គ្មានមន្ទីរពេទ្យនៅ​ក្នុង​ភូមិ” ។ ជិត២០ឆ្នាំក្រោយមក! Bambali ទទួល​បាន​ជំនួយដើម្បី​សាងសង់មន្ទីរពេទ្យលើក​ដំបូង​ដេល​បាន​មក​ពី​ការ​ឈឺចាប់​របស់​កូន​ប្រុស​ម្នាក់​ដែល​ឃើញឪពុកឈឺហើយ​គ្មាន​មន្ទីរពេទ្យព្យាបាល។ ក្រៅ​សាងសង់មន្ទីរពេទ្យ គាត់​បាន​ចំណាយលុយ​រាល់​ខែ​របស់​គាត់​ទិញស្លៀកបំពាក់ របស់​របរ​ផ្ដល់​ជូនមនុស្សក្នុង​ភូមិ។ ខាង​ក្រោម​ជា​រឿងរ៉ាវរបស់ Sadio Mane៖