កីទ្បាក្រៅស្រុក

James៖ ” គ្មាននរណាម្នាក់​ត្រូវ​ការ​ខ្ញុំនៅ​ Real Madrid ទៀត​ទេ”
កីទ្បា

James៖ ” គ្មាននរណាម្នាក់​ត្រូវ​ការ​ខ្ញុំនៅ​ Real Madrid ទៀត​ទេ”

James បាន​ឃើញ​ថា​រូបគេ​អាច​នឹង​ចូលនិវត្តន៍​ក្នុង​ពិភពបាល់​ទាត់​ក្នុង​ប្រទេស​កូឡុំប៊ី​ពេល​អនាគត​ ហើយ​បើ​និយាយ​អំពី​ឱកាស​ត្រឡប់​ទៅ​ Madrid វិញ​គាត់​ថា ៖” ពួក​គេមិន​ត្រូវ​ការ​ខ្ញុំ​ទៀត​ទេ!” និយាយ​ក្នុង​វីដេអូ Lives ហ្គេម Call Of Duty: Warzone ជាមួយ​មិត្តភ័ត្រ គាត់​បាន​ឆ្លើយសំណួរ​ទៅ​កាន់​អ្នក​គាំទ្ររបស់​គាត់​ហើយ​ចម្លើយមួយចំនួន​ទាក់ទង​ទៅ​នឹង​អាជីពបាល់​ទាត់​និង​អនាគតរបស់​គាត់។ ទាក់ទងនឹងលទ្ធភាពនៃការចូលនិវត្តន៍ទៅកាន់ក្លឹបបាល់ទាត់អាជីពនៅកូឡុំប៊ី ខ្សែបម្រើ Everton បានធ្វើការអត្ថាធិប្បាយដូច្នេះថា៖ “ វាមិនស្ថិតក្នុងផែនការរបស់ខ្ញុំទេ។ ខ្ញុំពិតជាមិនដឹងថាក្នុងរយៈពេល ២ ទៅ ៣ ឬ ៤ ឆ្នាំខាងមុខមាន​អ្វីកើត​ឡើង​នោះ​ទេ ពីព្រោះជីវិត និងបាល់ទាត់មានការផ្លាស់ប្តូរច្រើន ប៉ុន្តែខ្ញុំគិតថាមិនមានទេ។…

ក្លិបល្បី​ជាងគេរបស់​ឡាវ Laos Toyota FC ពេល​នេះ​ប្ដូរ​ឈ្មោះទៅ​ជា FC Canthabuly
កីទ្បា

ក្លិបល្បី​ជាងគេរបស់​ឡាវ Laos Toyota FC ពេល​នេះ​ប្ដូរ​ឈ្មោះទៅ​ជា FC Canthabuly

ក្លឹប Laos Toyota FC របស់​ឡាវនៅ​ពេល​នេះប្រកាសប្តូរឈ្មោះក្លឹបថ្មី ដើម្បីនាំក្រុមឲ្យ​ងាយស្រួលសម្រាប់អន្ដរជាតិឱ្យកាន់តែច្រើន ស្របតាមវិន័យប្រកួតប្រជែងអន្តរជាតិនិងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកគាំទ្ររាល់គ្នា។ ក្លឹបបានសំរេចចិត្តធ្វើការផ្លាស់ប្តូរនេះ ស្របតាមគោលបំណងនៃការបង្កើតក្លឹបនៅឆ្នាំ ២០១៣ តាមទិសដៅរបស់ក្លឹបហើយក្នុងរយៈពេល ៨ ឆ្នាំកន្លងមកនេះបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងស្មោះស្ម័គ្ រចំពោះសហគមន៍បាល់ទាត់ ដើម្បីធ្វើការផ្លាស់ប្តូរពិតប្រាកដលើគ្រប់វិស័យក្នុងនាម ក្រុមបាល់ទាត់និងក្រុមក្លឹបឈានមុខគេនៅប្រទេសឡាវ។ ការផ្លាស់ប្តូរឈ្មោះក្លឹបនៅពេលនេះគឺសំដៅទៅលើការវិវត្តពីប្រវត្តិសាស្រ្តនៃការបង្កើតទីក្រុងវៀងចន្ទន៍ ជារដ្ឋធានីដោយវីរៈបុរសចម្បាំងដ៏ឆ្នើមរបស់ឡាវ ដែលបានដាក់រហស្សនាមថារាជធានី ” Chanthaboury Sisattana Khan Hut Uttamarasathani “។ ការ​ប្ដូរ​ឈ្មោះនេះ ក៏ជាផ្នែកមួយនៃចក្ខុវិស័យរបស់​ក្លិប ដើម្បីផ្លាស់ប្តូរការអភិវឌ្ឍន៍បាល់​ទាត់​ក្នុង​ស្រុក​ផង​ដែរ។ វាត្រូវបានគេដាក់ឈ្មោះសម្រាប់​កិត្តិយសប្រវត្តិសាស្រ្ត និងកិត្តិយសដល់​អ្នកដោយឈ្មោះដើមថា” Chanthaboury Sisattana Khan…

បាល់ទាត់ចិន៖ ម្ចាស់ក្លិប Jiangsu FC មានបំណងលក់ក្លិបចោលត្រឹម​តម្លៃ១សេនក៏បានដែរ តែ​អ្នក​ទិញត្រូវបំពេញ​លក្ខខ័ណ្ឌមួយនេះ
កីទ្បា

បាល់ទាត់ចិន៖ ម្ចាស់ក្លិប Jiangsu FC មានបំណងលក់ក្លិបចោលត្រឹម​តម្លៃ១សេនក៏បានដែរ តែ​អ្នក​ទិញត្រូវបំពេញ​លក្ខខ័ណ្ឌមួយនេះ

ក្រុមហ៊ុន Suning Appliance Group ដែលម្ចាស់​ក្លិប Jiangsu FC លេង​ក្នុងលីគ​កំពូល​ចិន​ Chinese Super League (CSL) ប្រកាស​លក់​ក្លិប​ត្រឹម​តែ​តម្លៃ​១​សេន​ប៉ុណ្ណោះ​ទៅ​ឲ្យ​នរណា​ក៏​បាន​ដែលចង់​ទិញ​ដើម្បី​ទប់​កុំឲ្យ​ក្លិប​មួយ​នេះ​រលាយបាត់​រូបពីពិភពបាល់ទាត់។​ យោងតាមរបាយការណ៍ពី​កាសែតអ៊ីតាលី football-italia ក្រុមហ៊ុន Suning Group កំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ហើយពួកគេត្រូវលក់ទ្រព្យសម្បត្តិរបស់ពួកគេ ជាពិសេសក្លឹបបាល់ទាត់ដែលនៅតែបន្តខាតបង់ ដើម្បីជៀសវាងបញ្ហាធំៗមួយចំនួន។ ក្រុមហ៊ុន Suning មានឆន្ទៈក្នុងការលក់ក្លិបក្នុងតម្លៃទាបត្រឹមមួយសេន ដោយផ្តល់ឱ្យម្ចាស់ថ្មីយល់ព្រមទទួលយក ដើម្បីដោះស្រាយបំណុលរបស់ក្លឹបដែលមានចំនួន ៦៣,៧៧ លានអឺរ៉ូ ដែលភាគច្រើនទាក់ទងនឹងការជំពាក់ប្រាក់ខែរបស់កីឡាករ។ ប្រសិនបើក្រុមហ៊ុនមួយនេះបរាជ័យក្នុងការស្វែងរកអ្នកទិញថ្មីនាពេលអនាគត Suning…

Solskjaer មានយោបល់អំពី Haaland: វា​ពិត​ជាមិនគួរឲ្យគោរពដែលនិយាយអំពីកីឡាករក្លិបផ្សេងហើយមិននិយាយអំពីកីឡាករខ្លួនឯង
កីទ្បា

Solskjaer មានយោបល់អំពី Haaland: វា​ពិត​ជាមិនគួរឲ្យគោរពដែលនិយាយអំពីកីឡាករក្លិបផ្សេងហើយមិននិយាយអំពីកីឡាករខ្លួនឯង

Haaland មាន​ទំនាក់ទំនងផ្ទេរ​មក​លេង​នៅ Man United កាល​ពី​ខែ​មករាឆ្នាំ២០២០ តែ​យ៉ាងណា!​នោះ​គ្រាន់​តែ​ជាព័ត៏មានដោះដូរកីឡាករប៉ុណ្ណោះ ខណៈពេល​នេះលោក Solskjaer បាន​ទម្លាយ​ថា​លោក​នៅ​តែ​មាន​ទំនាក់ទំនង​ជាមួយខ្សែប្រយុទ្ធរូបនេះនៅ​ឡើយ។ និយាយក្នុង​សន្និសីទកាសែត​មុន​ការ​ប្រកួត​ជាមួយ Real Sociedad ជំនួបពាន Europa League​ ជើង​ទី​២ លោក Ole Gunnar Solskjaer បាន​និយាយ​ថា​៖” “ ខ្ញុំរក្សាទំនាក់ទំនងជាមួយ Erling Haaland ។ វាពិតជាអស្ចារ្យណាស់ ដែលបានឃើញគាត់ក្លាយជាកីឡាករដែលគាត់ចង់បានដោយខ្លួនឯង”។ “ខ្ញុំដឹងថាគាត់នឹងខិតខំធ្វើឱ្យប្រសើរឡើងគ្រប់ពេល។ គាត់ជាកីឡាកររបស់ Borussia Dortmund…

អស្ចារ្យណាស់! ស្តេចប្រដាល់ថៃ ប៊ូ ខាវ មិនត្រឹមតែខ្លាំងខាងវិស័យប្រដាល់នោះទេ ថែមទាំងច្រៀងពិរោះទៀតផង (មានវីឌីអូ)
កីទ្បា

អស្ចារ្យណាស់! ស្តេចប្រដាល់ថៃ ប៊ូ ខាវ មិនត្រឹមតែខ្លាំងខាងវិស័យប្រដាល់នោះទេ ថែមទាំងច្រៀងពិរោះទៀតផង (មានវីឌីអូ)

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាបានស្គាល់ហើយ ថាលោក ប៊ួ ខាវ គីជាកីឡាករប្រដាល់ប្រចាំប្រទេសថៃ មួយរូបដែលមានឈ្មោះបោះសម្លេងខ្លាំង នៅក្នុងអាស៊ី។ លោក ប៊ូ ខាវ គីជាកីឡាករប្រដាល់ដ៏មានសម្ថភាពមួយរូបប្រចាំប្រទេសថៃ ហើយគ្រប់គ្នាតែងហៅលោកថា ស្តេចប្រដាល់ថៃ។ លោក ប៊ូ ខាវ បានមកប្រកួតនៅប្រទេសកម្ពុជា ចំនួនពីរដែរ ដោយលើកចុងក្រោយរបស់លោក គឺមកប្រកួតជាមួយកីឡាករ Chris Ngimbi នៅលើសង្វៀន MasFight Cambodia របស់ ស្ថានីយទូរទស្សន៍ TOWN FULL HD TV ហើយទទួលបានជ័យជំនះ ដោយវាយឲ្យគូប្រកួតរបស់ខ្លួនសន្លប់នៅលើ…

បាល់​ទាត់​អាស៊ាន៖ លីគកំពូលសិង្ហបុរី​ចាប់​ផ្ដើម​នៅខែមីនានេះ​ហើយ!
កីទ្បា

បាល់​ទាត់​អាស៊ាន៖ លីគកំពូលសិង្ហបុរី​ចាប់​ផ្ដើម​នៅខែមីនានេះ​ហើយ!

ក្រុមចំនួន​៨​នឹង​ចូល​រួម​ក្នុង​ការ​ប្រកួតប្រជែង​ពាន​រង្វាន់លីគ​កំពូល​សិង្ហបុរី រដូវ​កាល​២០២១​ ប៉ុន្តែ​ក្លិប​ប្រ៊ុយណេ DPMM FC មិន​អាច​មក​ចូលរួម​ប្រកួត​បាន​នោះ​ទេ។ ម្ចាស់​ជើងឯកកាល​ពី​រដូវ​កាល​២០១៩​មួយ​នេះ​បាន​បញ្ជាក់ប្រាប់​ទៅ​កាន់សមាគមកីឡាបាល់​ទាត់​សិង្ហបុរី​(FAS)ថា​ពួក​គេ​ត្រូវតែបង្ខំ​ចិត្ត​ដកខ្លួនចេញ​ដោយ​សារ​ការ​រឹតត្បិតការ​ធ្វើ​ដំណើរ​ចេញ​ក្រៅដើម្បី​ការពារ​ការ​ឆ្លងកូវីដ១៩។ ភាគីទាំងពីរបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្វែងរកការរៀបចំដែលពេញចិត្តទៅវិញទៅមកសម្រាប់ការចូលរួមរបស់ DPMM FC នៅក្នុងលីគ ប៉ុន្តែជាអកុសលវាមិនបានជោគជ័យទេ។ ខណៈពេលដែលស្ថានភាពនេះមិនអំណោយផល សមាគមកីឡាបាល់​ទាត់សិង្ហបុរី (FAS) សូមកោតសរសើរចំពោះក្រុម DPMM FC ដែលបានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបន្តកន្លែងរបស់ខ្លួននៅក្នុង SPL ប៉ុន្តែត្រូវគោរពតាមគោលនយោបាយជាតិរបស់ប៊្រុយណេដែលបានកំណត់ដើម្បីទប់ស្កាត់វីរុស។ DPMM FC នៅតែជាផ្នែកសំខាន់មួយនៃ SPL ហើយយើងរង់ចាំស្វាគមន៍ពួកគេនៅរដូវកាលក្រោយ។ កាលវិភាគ​និង​ការ​ប្រកួត​ជាង​៩០​ត្រូវ​បាន​រៀប​ចំ​សម្រាប់​លីគ​ក្នុងស្រុក​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១៣​ខែមីនា​ដល់​ខែ​តុលា។ កាលវិភាគ​នេះ​ក៏​រួមបញ្ជូល​ការ​ប្រកួត​ក្នុងពាន​រង្វាន់​ 2021 Singapore…

Shola Shoretire ចាត់​ទុក​ខ្សែប្រយុទ្ធបិសាចក្រហម​២​រូបនេះ​ជាអាយដលក្នុងចិត្តក្រោយបង្ហាញខ្លួន​លើក​ដំបូងក្នុងឈុតធំ
កីទ្បា

Shola Shoretire ចាត់​ទុក​ខ្សែប្រយុទ្ធបិសាចក្រហម​២​រូបនេះ​ជាអាយដលក្នុងចិត្តក្រោយបង្ហាញខ្លួន​លើក​ដំបូងក្នុងឈុតធំ

“វាពិតជាអស្ចារ្យណាស់។ វាគឺជាពេលវេលាដ៏មានមោទនភាពសម្រាប់ខ្ញុំ និងក្រុមគ្រួសារ”នេះ​គឺ​ជាសម្ដីរបស់ខ្សែប្រយុត្ធវ័យក្មេង Shola Shoretire បានប្រាប់ MUTV បន្ទាប់ពីបានបង្ហាញវត្តមានលើកដំបូងរបស់គាត់សម្រាប់ Man United ឈុត​ធំ។ “ខ្ញុំបានខិតខំយ៉ាងខ្លាំង ដើម្បីបានមកទីនេះជាមួយម្តាយនិងឪពុកខ្ញុំ។ ខ្ញុំបាន​ស្នាក់​នៅជាមួយក្លឹបតាំងពីខ្ញុំមានអាយុ ១០ ឆ្នាំហើយវាគឺជាក្តីសុបិន្តក្លាយជាការពិតក្នុងការលេងឲ្យក្លិបធំបំផុតនៅលើពិភពលោក”។ “ ជាក់ស្តែងវាគឺជាអ្វីដែលខ្ញុំចង់ធ្វើនៅពេលនេះ។ ធ្វើអ្វីដែលខ្ញុំស្រលាញ់ការលេងបាល់ទាត់សំរាប់ក្លឹបល្អបំផុត នៅលើពិភពលោកហើយខ្ញុំចង់បន្តទៅមុខទៀត”។ លើស​ពី​នេះ Shola Shoretire បានចាត់​ទុក​ខ្សែប្រយុទ្ធបិសាចក្រហម​២​រូបនេះ​ជាអាយដលក្នុងចិត្តក្រោយបង្ហាញខ្លួន​លើក​ដំបូងក្នុងឈុតធំ។ រូប​គេ​បន្ត​ថា៖” អ្នករាល់គ្នាក្នុង​វយុវជនថ្នាល​តែងតែចាត់​ទុក Marcus [Rashford] និង Mason [Greenwood] ជាកីឡាករក្នុងដួងចិត្ត។…

ប្រវត្តិបាល់ទាត់៖ មូលហេតុបែបនេះទេតើ! ទើប​អូស្រ្តាលីមក​ចូល​រួមជាសមាជិកសហព័ន្ធកីឡាបាល់​ទាត់ទ្វីបអាស៊ី
កីទ្បា

ប្រវត្តិបាល់ទាត់៖ មូលហេតុបែបនេះទេតើ! ទើប​អូស្រ្តាលីមក​ចូល​រួមជាសមាជិកសហព័ន្ធកីឡាបាល់​ទាត់ទ្វីបអាស៊ី

ប្រវត្តិបាល់​ទាត់! ពេល​មួយដែលប្រទេស​អូស្រ្តាលី​​🇦🇺ចាកចេញ​ពី​សហព័ន្ធកីឡាបាល់​ទាត់​អូសេអានី មក​ចូល​រួម​ជាមួយសហព័ន្ធកីឡាបាល់​ទាត់​អាស៊ី។ គិត​មក​ដល់​ពេល​នេះ​វា​មាន​រយៈពេល​១៥​ឆ្នាំ​ទៅ​ហើយ ចាប់​តាំង​ពី​ជម្រើសជាតិ​អូស្រ្តាលី​បង្ហាញខ្លួន​លើក​ដំបូងក្នុង​ការ​ប្រកួតផ្លូវការ​របស់ AFC​។​ថ្ងៃ​ទី​២២ខែកុម្ភៈឆ្នាំ២០០៦ ក្រុមជម្រើស​ជាតិ​ហ្គង់ហ្គូរូបាន​យក​ឈ្នះ​ក្រុមជម្រើស​ជាតិ​បារ៉ែន៣​ទល់​១ 🇧🇭។ ក្នុង​ការ​ប្រកួត​នោះ កីឡាករ Thompson, Skoko និង Elrich ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ហើយ​គ្រូបង្វឹក​លោក Gary Moretti មក​ដឹកនាំ​ជំនួស​លោក Guus​ Hiddink ក្នុង​ការ​ប្រកួត​នោះ​ហើយ​ក្រោយ​មក​លោក​បាន​ដឹកនាំ​ក្រុម​មួយនេះ​ឡើង​មក​លេង​ក្នុង 2006 World Cup​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​តែ​ចាញ់​ក្រុម​ឈ្នះ​ជើងឯក​អ៊ីតាលី។ ការផ្លាស់ប្តូរពីសហព័ន្ធបាល់ទាត់អូសេអានី ទៅសហពន្ធ័បាល់ទាត់អាស៊ីត្រូវបានសំរេចដោយសហព័ន្ធកីឡាបាល់ទាត់អូស្រ្តាលី បន្ទាប់ពីជ័យជម្នះ ៣១-០ ជាប្រវត្តិសាស្រ្តរបស់ Socceroos’ លើសហព័ន្ធកីឡាបាល់ទាត់កោះអាមេរិកសាម៉ៅ Football…

បិសាចក្រហម​ពេល​នេះ​កំពុងគិតថា​រវាង​ De Gea និង​ Henderson គឺ​ត្រូវតែមានម្នាក់ចាកចេញ
កីទ្បា

បិសាចក្រហម​ពេល​នេះ​កំពុងគិតថា​រវាង​ De Gea និង​ Henderson គឺ​ត្រូវតែមានម្នាក់ចាកចេញ

ក្លិបបិសាចក្រហម Manchester United ពេល​នេះ​ចង់​បញ្ចប់​ភាព​មិន​ច្បាស់​លាស់ ​ជុំ​វិញ​ការងាររបស់​អ្នក​ចាំទី​២រូប និង​បញ្ចប់​ភាព​មិនប្រាកដប្រជា ​ថា​តើ​នរណា​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​​ហើយ​កិច្ចការ​នេះ​ត្រូវ​ធ្វើ​ពេល​ចប់​រដូវ​កាល​នេះតែ​ម្ដង។ តាម​ប្រភព The Sun បិសាចក្រហម​នឹង​បញ្ចប់​មិន​ប្រាកដប្រជានេះរវាង​អ្នក​ចាំ​ទី​កំពូល​២​នាក់​របស់​ខ្លួនក្នុង​រដូវ​កាល​នេះ។ ប្រភព​ដដែលបញ្ជាក់​ថា Dean Henderson បានប្រាប់​ទៅ​កាន់​ក្លិប​ថា​មិន​ថា​គាត់​ឬ​ David De Gea នោះ​ទេ​នឹង​ចាកចេញ​ពី​ក្លិប​ក្រោយ​ចប់​រដូវ​កាល​នេះ​ ហើយ​ទោះ​បី​ជា​ការ​ចាកចេញ​នោះ​ក្នុង​លក្ខខណៈខ្ចី​ជើង​ឬ​ក៏​កុងត្រាអចិន្រ្តៃយ៍​ក៏​ដោយ។ លើស​ពី​នេះ! ភាពមិនច្បាស់​លាស់​នេះ​បាន​ធ្វើឲ្យ​ពួក​គេ​ទាំងពីរ​នាក់​មានបញ្ហាមួយចំនួន ប៉ុន្តែ​ក្លិប​នឹង​ផ្ដល់ប្រាក់​រង្វាន់ឲ្យ​កីឡាកររបស់​ពួក​គេ​សម្រាប់​ជា​ការ​លើក​ទឹក​ចិត្ត។សេណារីយោដែលអាច​ទៅ​រួច​គឺថា​ Henderson នឹង​ត្រូវ​អនុញ្ញាតិឲ្យទៅ​លេង​ខ្ចី​ជើង​បើ​គាត់មិនសប្បាយចិត្ត​ក្នុង​ការ​ធ្វើ​ជា​ចាំទី​ដៃ​ទី​២​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត។ ប្រសិន​បើ​គាត់​ទទួល​បាន​តំណែង​ដៃ​ទី​មួយ​ពី​ De Gea ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដែល​នៅ​សល់​នេះ ក្លិប​អាច​នឹង​ពិចារណាផ្សេង​មួយ​ទៀត។ ពេល​នេះ​ពួក​គេ​ក៏កំពុង​ស្វែង​រក​អ្នក​ចាំ​ទី​លំដាប់​កំពូល​ដែលរីករាយក្នុង​ការ​ធ្វើ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​២​ហើយ​លេង​បាន​តិចប្រកួត៕

Scholes ថា​មិនមែន Rashford ឬ Cavani ទេ តែ​ម្នាក់​នេះ​ជា​ម៉ាស៊ីន​បញ្ចប់​ទី​ច្បាស់​បំផុត​របស់ United
កីទ្បា

Scholes ថា​មិនមែន Rashford ឬ Cavani ទេ តែ​ម្នាក់​នេះ​ជា​ម៉ាស៊ីន​បញ្ចប់​ទី​ច្បាស់​បំផុត​របស់ United

អតីត​ខ្សែ​បម្រើ​ឆ្នើម​របស់​ក្លឹប​ Manchester United គឺ​លោក Paul Scholes ថ្មីៗ​នេះ​បាន​និយាយ​ថា Marcus Rashford គឺ​ជា​កីឡាករ​ដែល​ជំនាញ​បញ្ចប់​ទី​នៅ​កម្រិត​ទី​ពីរ​បន្ទាប់​ពី​យុវជន​មួយ​រូប​ផ្សេង​ទៀត​ទេ​នៅ​ក្លឹប។ បច្ចុប្បន្ន​តំណែង​ទាំង​បី​នៅ​ខាង​លើ ភាគ​ច្រើន​គឺ​រមែង​ជា Marcus Rashford, Edinson Cavani និង Mason Greenwood ដែល​ជា​អ្នក​រក​បាន​គ្រាប់​បាល់ តែ​តាម​ការ​យល់​ឃើញ​របស់ Scholes គឺ​ជា Greenwood ដែល​ល្អ​បំផុត ត្បិត​បើ​គេ​ទើប​រក​បាន ៤ គ្រាប់​នៅ​រដូវ​កាល​នេះ​ក៏​ដោយ។ Scholes និយាយ​បែប​នេះ​ថា៖ “វា​គឺ​រវាង Rashford…

គ្រូ​ធំ Ole បង្ហើប​ច្បាស់ការ​ថា​ Man Utd ​ចង់​បន្ត​កុងត្រា​ថ្មី​ឲ្យ​ម៉ាស៊ីន​បញ្ចប់​ទី​រូប​នេះ
កីទ្បា

គ្រូ​ធំ Ole បង្ហើប​ច្បាស់ការ​ថា​ Man Utd ​ចង់​បន្ត​កុងត្រា​ថ្មី​ឲ្យ​ម៉ាស៊ីន​បញ្ចប់​ទី​រូប​នេះ

នៅ​ការ​ប្រកួត​ជើង​ទី ១ វគ្គ ៣២ ក្រុម​ចុង Europa League ខ្សែ​ប្រយុទ្ធ​ជំនាញ​ខាង​បញ្ចប់​ទី Edinson Cavani ពុំ​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត​ជាមួយ Man Utd នោះ​ទេ ព្រោះ​ដោយសារ​ជាប់សម្រាក​ព្យាបាល​របួស​ផ្នែក​សាច់ដុំ។ ពាក់ព័ន្ធ​នឹង​អវត្តមាន​កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​ក៏​នាំ​ឲ្យ​កើត​មាន​ចម្ងល់​ពី​អ្នក​គាំទ្រ​មួយ​ចំនួន ហើយ​ជាក់ស្តែង​អ្នកចាត់ការ​លោក Ole Gunnar Solskjaer ក៏​ស្រាប់​តែ​ចេញ​មុខ​មក​បញ្ជាក់ និង​បង្ហើប​ពី​តម្រុយ​នៃ​ការ​បន្ត​កុងត្រា​ថ្មី​សម្រាប់ Cavani។ ប្រាប់​ក្រោយ​ចប់​ការ​ប្រកួត​ទល់ Real Sociedad អ្នកចាត់ការ​សញ្ជាតិ​ន័រវេស​និយាយ៖ “ខ្ញុំ​អាច​និយាយ​ថា Edinson [Cavani] គេ​ធ្វើ​បាន​ល្អ​ណាស់​សម្រាប់​ពួក​យើង ហើយ​ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​ការ​លេង​របស់​គេ​ខ្លាំង…

Manchester United នឹង​វ៉ៃចេញ​កីឡាករ​៣​នាក់​នេះក្នុង​រដូវក្ដៅ​ខាង​មុខ
កីទ្បា

Manchester United នឹង​វ៉ៃចេញ​កីឡាករ​៣​នាក់​នេះក្នុង​រដូវក្ដៅ​ខាង​មុខ

តាមរយៈរបាយការណ៍​ពី​កាសែតអង់គ្លេស Manchester Evening News, ក្រុមបិសាចក្រហម Manchester United នឹង​ដោះលែង​កីឡាករ​ក្នុង​ខែ​មិថុនាខាងមុខ​ដែល​ក្នុង​នោះ​មាន Joel Pereira, Sergio Romero និង Lee Grant​ដែល​អ្នក​ទាំងបី​សុទ្ធតែ​ជា​អ្នក​ចាំ​ទី​ទាំងអស់។ បិសាចក្រហម​ត្រូវបានគេ​ដឹង​ថា​គ្មាន​បំណង​បន្ត​កុងត្រា​ភ្ជាប់​១២​ខែ​ដែល​នៅ​សល់​សម្រាប់ Romero និង​ Pereira នោះ​ទេ។ ចំណែក Grant វិញ​ត្រូវ​អស់កុងត្រា​ក្នុង​រដូវ​កាល​ដោះដូរកីឡាករ​ក្នុង​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ ហើយ​ United ក៏​មិន​បន្ត​កុងត្រា​ឲ្យ​គាត់​ដែរ។ អ្វី​ដែលគួរឲ្យចាប់​អារម្មណ៍! អ្នក​ចា​ទី​វ័យ​៣៨ឆ្នាំ​រូបនេះអាច​ស្នាក់នៅ​បន្ត​ជាមួយក្លិប​ក្នុង​នាម​ជា​គ្រូបង្វឹកអ្នក​ចាំទី​បើ​តាម​ MEN ដឹង។ ដោយ​ឡែក! Romero…

Transfer news and rumours LIVE៖ Man City ទម្លាក់តម្លៃខ្លួន​ Messi មក​ត្រឹម​៤៣០លានផោន, Chelsea, Man Utd…
កីទ្បា

Transfer news and rumours LIVE៖ Man City ទម្លាក់តម្លៃខ្លួន​ Messi មក​ត្រឹម​៤៣០លានផោន, Chelsea, Man Utd…

នៅ​ថ្ងៃ​នេះ Knongsrok Sport លើក​យក​ព័ត៌មាន​ដោះដូរកីឡាករល្បីៗ​ប្រចាំ​ថ្ងៃ​មក​មក​ចែក​ជូន​ប្រិយមិត្ត ដែល​ព័ត៌មាន​នេះ​មាន​តាំងពី​ Premier League, La Liga, Serie A, និង​ Bundesliga របស់​អាល្លឺម៉ង់ផង​ដែរ។ – អតីតគ្រូបង្វឹក​ក្រុមកាំភ្លើងធំ Arsenal លោក​តា Arsene Wenger បាន​ទម្លាយមក​កាន់សារព័ត៌មាន beIN Sports ថា​ក្រុមកាំភ្លើងធំ​ Arsenal អាច​នឹង​ទទួល​បានខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំង​បំផុត​ក្នុងពិភពលោក  Kylian Mbappe ក្នុង​លក្ខខ័ណ្ឌខ្ចី​ជើង​ទៅ​ហើយ​នៅ​ពេល​ដែល​កីឡាកររូបនេះផុត​កំណត់​កុងត្រាជាមួយ Monaco។ តែ​ទី​បំផុត​! Arsenal…

ខ្សែប្រយុទ្ធជម្រើស​ជាតិម៉ាឡេស៊ី​វ័យ៤០ឆ្នាំធ្លាប់ស៊ុត​ចូលកម្ពុជា២​គ្រាប់ក្នុង​ Suzuki Cup ចុះកុងត្រាជាមួយ Sabah FC
កីទ្បា

ខ្សែប្រយុទ្ធជម្រើស​ជាតិម៉ាឡេស៊ី​វ័យ៤០ឆ្នាំធ្លាប់ស៊ុត​ចូលកម្ពុជា២​គ្រាប់ក្នុង​ Suzuki Cup ចុះកុងត្រាជាមួយ Sabah FC

អតីតប្រធានក្រុម Selangor គឺកីឡាករ Amri Yahyah បាន​ចុះកុងត្រាចូលរួមជាមួយក្រុម Sabah FC ដើម្បីប្រកួតប្រជែងក្នុងលីគកំពូលម៉ាឡេស៊ីរដូវកាលក្រោយ២០២១/២០២២។ Sabah FC បានប្រកាសដោយក្លិបនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួន ខណៈដែល Amri គឺជាកីឡាករ​មាន​បទពិសោធន៍ជោគជាំជាងគេ​ក្នុង​បាល់​ទាត់។ ខ្សែប្រយុទ្ធរូបនេះធ្លាប់​ស៊ុត​បញ្ចូល​ទី​ក្រុមជម្រើស​ជាតិកម្ពុជា​២​គ្រាប់​ក្នុងពាន​រង្វាន់ AFF Suzuki Cup 2016 ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដេល​កាល​នោះ​កម្ពុជា​ចាញ់​លទ្ធផល​២​ទល់​៣។ កាលពីរដូវកាលមុន Amri លេងជាមួយ Sarawak United ក្នុងលីគទី២ម៉ាឡេស៊ី ប៉ុន្តែកីឡាករវ័យ ៤០ ឆ្នាំរូបនេះមិនបានទទួលបានឱកាសគ្រប់គ្រាន់ដើម្បីបង្ហាញទម្រង់​លេងពិតប្រាកដដោយសារតែជំងឺរាតត្បាតកូវីដ១៩បានវាយប្រហារប្រទេសនិងបណ្តាលឱ្យការប្រកួតលីកក្នុងស្រុកត្រូវបានបញ្ឈប់។ ក្រៅពីការប្រកាសពីការមកដល់របស់ Amri…

បាល់​ទាត់​អាស៊ាន៖ ក្លិប Sri Pahang រក​បាន​ម៉ាស៊ី​ន​ផលិតគ្រាប់បាល់​ពី​អ៊ុយក្រែន​មក​ជំនួស Sergio Aguero
កីទ្បា

បាល់​ទាត់​អាស៊ាន៖ ក្លិប Sri Pahang រក​បាន​ម៉ាស៊ី​ន​ផលិតគ្រាប់បាល់​ពី​អ៊ុយក្រែន​មក​ជំនួស Sergio Aguero

រដូវ​កាល​ដោះដូរ​កីឡាករ​ក្នុង​លីគ​គំពូលម៉ាឡេស៊ី​សម្រាប់​ពេលវេលាបើក​រដូវ​កាល​ពេល​នេះនឹង​ត្រូវ​បិទបញ្ចប់​នៅ​ថ្ងៃ​ស្អែក ប៉ុន្តែក្លិប Sri Pahang បាន​រក​ឃើញ​ម៉ាស៊ីន​ផលិត​គ្រាប់​បាល់​របស់​ខ្លួន​ពី​ប្រទេសអ៊ុយក្រែន ដោយ​ចុះ​កុងត្រា​យក​ខ្សែប្រយុទ្ធ​Yevhen Bokhashvili មក​ជំនួស​ខ្សែប្រយុទ្ធសញ្ជាតិ​អាហ្សង់ទីន Sergio Fabian Ezequiel Agüero ។ គេ​ដឹង​ថា​​Agueroនឹង​ត្រូវចាកចេញ​ពី​ក្លិប​ទៅ​លេង​ខ្ចី​ជើងនៅ​ក្លិប​ណាផ្សេង​រហូត​ដល់​គាត់​ឈាន​ដល់​កំណត់​ពេល​៥​ឆ្នាំ​ដើម្បី​អាច​ធ្វើ​ការ​ចូល​សញ្ជាតិ​ម៉ាឡេស៊ី​ហើយ​លេង​ជាកីឡាករ​ក្នុង​ស្រុក​សម្រាប់​ក្លិប Sri Pahang។ វិស័យបាល់​ទាត់​អាស៊ី​គ្មាន​អ្វី​គួរឲ្យ​ចម្លែក​នោះ​ទេ សម្រាប់​វត្តមាន Bokhashvili ខណៈ​ដែល​អតីតយុវជន​ជម្រើស​ជាតិ​អ៊ុយក្រែន​រូបនេះ​ធ្លាប់​លេង​នៅ​ក្លិប​ឥណ្ឌូនេស៊ី PS Sleman​ហើយ​រូប​គេ​ក៏​ជា​កីឡាករម្នាក់​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ក្នុង​លីគ​កំពូល​ឥណ្ឌូនេស៊ី( Indonesian League 1)រដូវ​កាល​២០១៩ផង​ដែរ។ រូប​គេ​ក្លាយ​ជា​ម៉ាស៊ីនរក​គ្រាប់បាល់​ងហើយ​ក្លាយ​ជាកីឡាករសំណព្វចិត្ត​របស់អ្នក​គាំទ្រក្លិប PS Sleman ក្រោយ​បង្ហាញខ្លួន​បាន​៣៦​ប្រកួតរក​បាន​១៦​គ្រាប់​ហើយ​ធ្លាប់​បាន​ក្លិប​ជា​ច្រើន​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​តាមប្រមាញ់ផង​ដែរ។​នាយកប្រតិបត្តិ PS Sleman លោក…

អតីតកីឡាករ Man Utd ម្នាក់​ថា៖បងប្រធាន Maguire ជា​គ្រឹះនៃតំបន់ការពាររបស់បិសាចក្រហមហើយតែមានបញ្ហាមួយ
កីទ្បា

អតីតកីឡាករ Man Utd ម្នាក់​ថា៖បងប្រធាន Maguire ជា​គ្រឹះនៃតំបន់ការពាររបស់បិសាចក្រហមហើយតែមានបញ្ហាមួយ

អតីតកីឡាករបិសាចក្រហម លោក Gary Neville បាននិយាយថាបងប្រធាន Harry Maguire គឺ​ជា​គ្រឹះនៃ​តំបន់​ការពារ​របស់​ក្លិប​ហើយ​ក្លិបមិនចាំបាច់ការ​វិនិយោគ៨០​លានអឺរ៉ូ​ផ្សេង​ទៀត​ដើម្បី​រក​ខ្សែការពារថ្មី​នោះ​ទេ។ ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ Sky Sports លោ​កថា៖“ ក្រុមបិសាចក្រហម Manchester United នឹងមិនធ្វើការផ្លាស់ប្តូរកីឡាករ Harry Maguire នោះទេ។ ពួកគេបានវិនិយោគទឹកប្រាក់ ៨០ លានអឺរ៉ូ គឺគាត់គឺជាគ្រឹះនៃតំបន់ការពាររបស់​ក្លិប ហើយ​ក្លិប​នឹង​កសាង​ខ្សែការពារ​ដោយ​យក​កីឡាករ​រូបនេះ​ជា​គោល។ ដូច្នេះពួកគេចាំបាច់ត្រូវស្វែងរកដៃគូមកជួយគាត់។ វាត្រូវតែជាមនុស្សម្នាក់ដែលមានកាយសម្បទានិងប្រវត្តិរូបល្អ​ដូចជា Eric Bailly” ។ “អ្នកនោះ​គួរតែមនុស្សដែលរហ័ស ពូកែបាល់នៅលើអាកាស រឹងមាំ…

បាល់ទាត់​អាស៊ាន៖ ខ្សែបម្រើ​ជម្រើសជាតិ​ហ្វីលីពីន Manny Ott ចាកចេញ​ពី United City ទៅ​លេង​នៅ Melaka United
កីទ្បា

បាល់ទាត់​អាស៊ាន៖ ខ្សែបម្រើ​ជម្រើសជាតិ​ហ្វីលីពីន Manny Ott ចាកចេញ​ពី United City ទៅ​លេង​នៅ Melaka United

ក្រុម Melaka United របស់ប្រទេសម៉ាឡេស៊ីបានប្រកាសពីការចុះហត្ថលេខាលើកីឡាករអន្តរជាតិហ្វីលីពីន Manny Ott ពីក្លឹប United City Football Club។ ខ្សែបម្រើវ័យ ២៨ ឆ្នាំដែលបានចាប់ផ្តើមអាជីពជាមួយក្រុម FC Ingolstadt ០៤ II របស់អាល្លឺម៉ង់ក្នុងឆ្នាំ ២០១០ បានជួយពង្រឹងក្រុមបាល់ទាត់ Melaka United ត្រៀមការប្រកួតលីគកំពូលម៉ាឡេស៊ី Malaysia Super League (MSL)រដូវ​កាល​២០២១ ។ Manny Ott គឺជាផ្នែកមួយជួយក្រុម…

ផ្លូវការ៖ Mason Greenwood បន្ត​កុងត្រាជាមួយ Manchester United ដល់​ឆ្នាំ២០២៥
កីទ្បា

ផ្លូវការ៖ Mason Greenwood បន្ត​កុងត្រាជាមួយ Manchester United ដល់​ឆ្នាំ២០២៥

ក្រុមបិសាចក្រហម Manchester United បានប្រកាសថា Mason Greenwood បានចុះកុងត្រាថ្មីដែលនឹងរក្សារូបគេនៅក្លឹបរហូតដល់ខែមិថុនាឆ្នាំ ២០២៥ ជាមួយនឹងជម្រើសក្នុងការបន្តមួយឆ្នាំទៀត(១២ខែ)។ Greenwood គឺជាផលិតផល​ចេញ​ពី​ឈុតយុវជនថ្នាលដ៏ល្បីល្បាញក្លឹបហើយបានលេង​ក្នុង​ឈុត​ Uនេះ​សឹង​គ្រប់​កម្រិតអាយុចាប់​តាំងពីមក​ចូលរួមដំបូងជាមួយក្លិប Manchester United តាំងពីអាយុ ៧ ឆ្នាំ។ កីឡាករវ័យ ១៩ ឆ្នាំរូបនេះជាអ្នករកគ្រាប់បាល់វ័យក្មេងជាងគេបំផុតរបស់បិសាចក្រហម ក្នុងការប្រកួតពានទ្វីបអឺរ៉ុប បានបង្ហាញខ្លួនចំនួន ៨២ ដងសម្រាប់បិសាចក្រហម។ Greenwood គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបញ្ចប់​ការ​ហ្វឹកហាត់​ពី​សាលាយុវជនថ្នាលចំនួន ៩ នាក់ដែលបានចូលរួមក្នុងក្រុមឈុតធំនៅរដូវកាលនេះ។ និយាយក្នុង​ពិធី​ចុះកុងត្រា កីឡាករ​វ័យ១៩ឆ្នាំថា៖ “ នៅពេលដែលអ្នកចូលរួមជាមួយក្លឹបនៅអាយុ…

បាល់​ទាត់​អាស៊ាន៖ លោក Datuk K. Rajagobal ស្នើ​ឲ្យ​គ្រប់​ភាគីទាំងអស់ជួយប្រូម៉ូតបាល់​ទាត់​ប្រ៊ុយណេ
កីទ្បា

បាល់​ទាត់​អាស៊ាន៖ លោក Datuk K. Rajagobal ស្នើ​ឲ្យ​គ្រប់​ភាគីទាំងអស់ជួយប្រូម៉ូតបាល់​ទាត់​ប្រ៊ុយណេ

គ្រូបង្វឹកសញ្ជាតិម៉ាឡេស៊ីលោក Datuk K. Rajagobal បានស្នើសុំកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសដើម្បីអភិវឌ្ឍបាល់ទាត់ប្រ៊ុយណេដារូសាឡឹម។ លោក Rajagobal ដែលទើបតែត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិនៃប្រទេសមហាសេដ្ឋីប្រេង​រូបនេះ បានសង្កត់ធ្ងន់ថាក្រៅពីផ្តល់កិច្ចសហប្រតិបត្តិការ គ្រប់ភាគីទាំងអស់គួរតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់គុណភាពបាល់ទាត់ប្រ៊ុយណេ។ លោក Datuk K. Rajagobal មានប្រសាសន៍ថា៖ “ ខ្ញុំគិតថាគ្រប់ភាគីទាំងអស់ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទម្រង់បាល់ទាត់របស់ប្រទេស ប្រ៊ុយណេ។ “ ខ្ញុំដឹងថាប្រធានសហព័ន្ធបាល់ទាត់ប្រ៊ុយណេ លោក Pengiran Matusin Pengiran Matasan មានផែនការសម្រាប់អនាគត។ ពួកគេមានផែនការរយៈពេលវែង ដើម្បីអភិវឌ្ ឍនិងធ្វើឱ្យប្រសើរឡើងក៏ដូចជាស្តារការទុកចិត្តរបស់អ្នកគាំទ្រលើបាល់ទាត់ឡើង​វិញ។ “នេះនឹងក្លាយជាការប្រកួតប្រជែងខ្ពស់មួយ ហើយខ្ញុំបានមកទីនេះ…

ក្លឹប R.Madrid សុំ​កាត់​លុយ Ramos ដើម្បី​យកទៅ​ប៉ះប៉ូវ​ថ្លៃ​ពលកម្ម​កីឡាករ​មួយ​រូប​ក្នុង​ក្រុម
កីទ្បា

ក្លឹប R.Madrid សុំ​កាត់​លុយ Ramos ដើម្បី​យកទៅ​ប៉ះប៉ូវ​ថ្លៃ​ពលកម្ម​កីឡាករ​មួយ​រូប​ក្នុង​ក្រុម

ក្លឹប Real Madrid ត្រូវ​គេ​រាយការណ៍​ថា​បាន​ស្នើ​ចំៗ​ទៅ​កាន់​កីឡាករ Sergio Ramos ឲ្យ​ព្រម​ក្នុង​ការ​កាត់​បន្ថយ​ថ្លៃ​ពលកម្ម ​លើ​កុងត្រា​ថ្មី​នា​ពេល​ខាង​មុខ ដើម្បី​ជា​ការ​ប៉ះប៉ូវ​ជួយ​ទូទាត់​ដល់​ថ្លៃ​ពលកម្ម​របស់ Gareth Bale។ ខ្សែ​ការពារ​វ័យ ៣៤ ឆ្នាំ​គេ​សេសសល់​សុពលភាព​កុងត្រា​ជាមួយ​ក្លឹប​អេស្ប៉ាញ ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២១ ហើយ​មក​ទល់​បច្ចុប្បន្ន​មិន​ទាន់​សម្រេច​ថា​នឹង​បន្ត​កុងត្រា​ថ្មី ឬ​ចាកចេញ​ទៅ​ក្លឹប​ណា​មួយ​នោះ​ទេ។ តាម​របាយការណ៍​ពី Diario AS ចុះ​ផ្សាយ​ថា ក្លឹប​ដឹកនាំ​ដោយ​ប្រធាន​លោក Florentino Perez បាន​ទទូច​ទៅ​កាន់ Ramos ពាក់ព័ន្ធ​នឹង​ការ​កាត់​បន្ថយ​ថ្លៃ​ពលកម្ម ក្នុង​ចំណែក​ជួយ​ក្លឹប​ទូទាត់​ដល់​ប្រាក់​ឈ្នួល​របស់ Bale ដែល​ជា​មិត្ត​រួម​ក្រុម។…

Nemanja Vidic ទម្លាយកីឡាករម្នាក់លេង​អាក្រក់បំផុតក្នុងអាជីពបាល់ទាត់ ពេលជួបគ្នាបើ​មិនបែកឈាម ក៏របួសលេងមិនកើតដែរ
កីទ្បា

Nemanja Vidic ទម្លាយកីឡាករម្នាក់លេង​អាក្រក់បំផុតក្នុងអាជីពបាល់ទាត់ ពេលជួបគ្នាបើ​មិនបែកឈាម ក៏របួសលេងមិនកើតដែរ

Nemanja Vidic ត្រូវ​បាន​គេ​គិត​ថា​ជាខ្សែការពារ​ដ៏រឹងមាំ និង​លេងកាច​បំផុត​ក្នុង​អាជីពរបស់​គាត់​កាល​នៅ​ Manchester United ដែល​ធ្វើឲ្យ​ខ្សែប្រយុទ្ធក្លិប​គូប្រកួតមួយចំនួន​មិន​ហ៊ាន​ធ្វើ​អី​ផ្ដេសផ្ដាស់​នោះ​ទេ។ តែ​យ៉ាងណា! អតីតកីឡាករ​ជម្រើស​ជាតិ​ស៊ែបរូបនេះនៅ​មិន​សាហាវ​ដូចកីឡាករម្នាក់ដែល​លោក​បាន​រំលឹក​ក្នុង​អត្ថបទនេះ។ និយាយ​ក្នុង​កាសែត​ The Time កាល​ពី​ឆ្នាំ​២០១៧ Nemanja Vidic ថា៖ “ខ្ញុំមិន​ស្គាល់កីឡាករ​លេងអាក្រក់(លេងកាច)ច្រើន​នាក់​នោះ​ទេ។ ប្រហែលមានតែកីឡាករម្នាក់មក​ពី​ក្លិប Southampton គាត់​ធ្លាប់​លេង​ឲ្យ​ Liverpool ដែរ ! Rickie Lambert! បាទហ្នឹង​ហើយ​គឺគាត់​ហ្នឹងហើយ”។​ “ខ្ញុំត្រូវគាត់​ដាក់មួយកែង។ ខ្ញុំអាចដោះស្រាយវាដោយរបៀបណា? មក​ដល់​ពេល​នេះ​រឿង​នេះ​ក៏មិនទាន់​ដោះស្រាយរួច​នៅ​ឡើយ។ គាត់មើលតូចណាស់សម្រាប់ខ្ញុំនៅពេលនោះហើយគាត់​ជាកីឡាករដែលចង់ធ្វើបាបខ្ញុំ”។ “មូលហេតុដែលខ្ញុំនៅតែបន្តលេងក្នុង​ការ​ប្រកួតនោះ? គឺ​តម្លៃជាខ្សែការពារ។…