
អាជីពជាកីឡាករបាល់ទាត់តែបេះដូងសប្បុរសធម៌របស់កីឡាករ ៨ រូបនេះ ពិតមិនអាចកាត់ថ្លៃបាន
វាមិនមែនជារឿងថ្មីនោះទេ ដែលកីឡាករបាល់ទាត់បានបង្ហាញចិត្តសប្បុរសធម៌របស់ខ្លួន ក្នុងការជួយអ្នកដទៃ ជាតួរយ៉ាងដូចជា Marcus Rashford, Mesut Ozil….ជាដើម។ ពិតណាស់! កីឡាករបាល់ទាត់ក្នុងពិភពលោកមានច្រើននាក់ណាស់ដែលមានចិត្តសប្បុរសធម៌ ចំណាយលុយប្រាក់ឈ្នួលរបស់ខ្លួនមកបង្វែរធ្វើជាមូលនីធិ ជួយជនក្រីក្រ កុមារ មន្ទីរពេទ្យ ជំរំភៀសខ្លួនដោយសារសង្គ្រាម និងគ្រោះមហន្តរ៉ាយធម្មជាតិជាដើម។ ខាងក្រោម KNONGSROK នឹងលើកយកកីឡាករ៨នាក់មកបរិយាយត្រួសៗអំពីកម្មវិធីសប្បុរសធម៌របស់ពួកគេ៖ 1- Marcus Rashford ជាអ្នកបង្កើតនិងផ្ដើមគំនិត រៃអង្គាសន៍លុយបាន២០លានផោនដើម្បីយកទៅទិញម្ហូបនិងប្រដាប់ប្រើប្រាស់ដល់កុមារអត់ឃ្លានជាង៣លាននាក់ដែលគ្មានផ្ទះសម្បែងរស់នៅ។ ចិត្តដ៏សប្បុរសធម៌នេះបានធ្វើឲ្យគាត់មានឈ្មោះល្បីបន្ថែមពីអាជីពកីឡាបាល់ទាត់ហើយកាលពីប៉ុន្មានថ្ងៃមុន គាត់ទទួលបានមេដាយកិត្តិយសពីមហាក្សត្រអង់គ្លេសលើសកម្មភាពសប្បុរធម៌របស់គាត់។ 2- Mohamed Salah ខ្សែប្រយុទ្ធ Liverpool រូបនេះបានសាងសង់មន្ទីរពេទ្យមួយក្នុងនៅក្នុងភូមិមួយក្នុងតំបន់…




















